អញ្ជើញទៅទស្សនាវត្តបូយខេ (Boi Khe) ធ្វើដំណើរឆ្លងកាត់ខ្លោងទ្វារដែលមានច្រកចូលប្រាំ បន្តដើរឆ្លងស្ពានតូចមួយ គឺទៅដល់ខ្លោងទ្វារដែលមានច្រកចូលបី កន្លែងនេះបានរចនាមានពីជាន់ ដណ្តប់បីដំបូល ខាងលើមានជួងសិត ពីឆ្នាំធីវទ្រី (Thieu Tri) ទី៤ (១៨៤៤)។ ឈរលើជាន់ដាក់ជួង សំឡឹងមើលសព្វបរិយាកាសក្នុងវត្ត ដែលព័ទ្ធជុំវិញទៅដោយរបងកល្បព្រឹក្សនិងសួនច្បា។ ជាពិសេស ក្នុងបរិវេណវត្តមានដើមផ្កាឈូភ្នំបីដើម ជាប្រភេទរុក្ខជាតិកម្រមាន តែងបានដាំនៅក្នុងរាជវាំង វត្ត និងទីសក្ការបូជា។
វត្តបូយខេ (Boi Khe) បានរចនាតាមបែប “ខាងមុខព្រះពុទ្ធ ខាងក្រោយព្រះអាទិទេព”។ អគារខាងមុខនិងអគារបូជារតនៈត្រៃ បានសាងឡើងតាមបែបអក្សរក្វឹក (Quoc)។ អគារខាងក្រោយតភ្ជាប់ ជាមួយវិហារបូជាព្រះអាទិទេព សាងទៅតាមបែបអក្សរកុង (Cong)។ ស្ថាបត្យកម្មទួទៅបានរៀបចំទល់គ្នា តាមអ័ក្សកណ្តាលតែមួយគត់។
ជ្រុងមួយនៃវត្តបូរាណបួយខេ (Boi Khe)។
វត្តបូយខេ (Boi Khe) សព្វថ្ងៃជាវត្តមួយក្នុងចំណោមវត្តមានចំនួនតិច ដែលមានខ្លោងទ្វារមានច្រកចូលបីផង
មានទាំងខ្លោងទ្វារមានច្រកចូលប្រាំផង។ ខ្លោងទ្វារមានច្រកចូលប្រាំ នៃវត្តបូយខេ (Boi Khe) (នៅមានឈ្មោះ
ហៅថា ងូខុងម៉ោន (Ngu Khong Mon) បានសាងដោយឥដ្ឋទាំងស្រុង។