យុគសម័យ - បណ្តាញច្នៃប្រឌិតផ្លាស់ប្តូរថ្មីនិងបញ្ញវន្តវៀតណាមនៅតៃវ៉ាន់ (VIN Taiwan) នាពេលថ្មីៗនេះបានសហការជាមួយមជ្ឈមណ្ឌលច្នៃប្រឌិតផ្លាស់ប្តូរថ្មីជាតិ (NIC) និងកម្មវិធីអាហារូបករណ៍ INTENSE ចាត់តាំងការជួបជុំសហគមន៍បញ្ញវន្តវៀតណាមនៅតៃវ៉ាន់ (ចិន) ឆ្នាំ ២០២៦ នេះគឺជាព្រឹត្តិការណ៍តភ្ជាប់និងផ្លាស់ប្តូរប្រចាំឆ្នាំខ្នាតធំរបស់សហគមន៍បញ្ញវន្តវៀតណាមដែលកំពុងសិក្សា ស្រាវជ្រាវនិងធ្វើការនៅតៃវ៉ាន់។
| វៀតណាមផ្សព្វផ្សាយវប្បធម៌នៅទិវាបើកទ្វារចំហ WTO Open Day 2026 ទីលានលេងកីឡារឹតបន្តឹងចំណងសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅរុស្ស៊ី |
កម្មវិធីនេះបានប្រមូលផ្តុំបណ្តាសាស្ត្រាចារ្យ អ្នកស្រាវជ្រាវ អ្នកជំនាញ និងនិស្សិតបរទេស បង្កើតឡើងនូវវេទិកាមួយដ៏មានអត្ថន័យ សំដៅបង្កើនការផ្លាស់ប្តូរការសិក្សាអប់រំ ការចែករំលែកបទពិសោធន៍ និងពង្រីកបណ្តាញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងតៃវ៉ាន់។
![]() |
| ទិដ្ឋភាពទូទៅនៃពិធីជួបជុំ។ |
នៅក្នុងកម្មវិធីនេះ បណ្តាតំណាងបានស្តាប់នូវបទអន្តរាគមន៍ស៊ីជម្រៅជាច្រើនអំពីកិច្ចសហប្រតិបត្តិការអប់រំឧត្តមសិក្សា ការផ្ទេរប្រគល់បច្ចេកវិទ្យា និងនិន្នាការច្នៃប្រឌិតផ្លាស់ប្តូរថ្មីរវាងវៀតណាមនិងតៃវ៉ាន់ បណ្តាអ្នកជំនាញក៏បានចែករំលែកនូវបទពិសោធន៍ជាក់ស្តែងនានាក្នុងការស្រាវជ្រាវ ការតភ្ជាប់សហគ្រាស ការធ្វើពាណិជ្ជកម្មភាវូបនីយកម្មលទ្ធផលស្រាវជ្រាវ និងការកសាងប្រព័ន្ធអេកូឡូស៊ីច្នៃប្រឌិតផ្លាស់ប្តូរថ្មី។
ចំណុចលេចធ្លោមួយក្នុងចំណោមចំណុចលេចធ្លោទាំងឡាយនៃព្រឹត្តិការណ៍នេះ គឺបណ្តាសកម្មភាពតភ្ជាប់រវាងតំណាងមជ្ឈមណ្ឌលច្នៃប្រឌិតផ្លាស់ប្តូរថ្មីជាតិ (NIC) គណៈប្រតិបត្តិនៃ VIN Taiwan បណ្តាសាស្ត្រាចារ្យ អ្នកជំនាញ សហគមន៍បញ្ញវន្តវៀតណាមនៅតៃវ៉ាន់ រួមជាមួយតំណាងសាកលវិទ្យាល័យក្នុងស្រុកជាច្រើន តាមរយៈនោះ ភាគីទាំងឡាយមានឱកាសពង្រីកបណ្តាញកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរព័ត៌មាន និងស្វែងរកបណ្តាដៃគូសមស្របក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ ការបណ្តុះបណ្តាល និងការអភិវឌ្ឍបច្ចេកវិទ្យា។
![]() |
| តំណាងឡើងថ្លែងបទអន្តរាគមន៍។ |
ទន្ទឹមនឹងនោះ បណ្តាវគ្គពិភាក្សាជំនាញក៏បានផ្តោតសំខាន់ទៅលើការជម្រុញកិច្ចសហប្រតិបត្តិការស្រាវជ្រាវ ការអភិវឌ្ឍគម្រោង ការផ្ទេរប្រគល់បច្ចេកវិទ្យា និងបង្កើនការតភ្ជាប់រវាងបណ្តាមូលដ្ឋានអប់រំឧត្តមសិក្សា សហគ្រាស និងអង្គការរបស់វៀតណាមជាមួយបណ្តាដៃគូនៅតៃវ៉ាន់។
![]() |
| បណ្តាតំណាងថតរូបទុកជាអនុស្សាវរីយ៍។ |
តាមរយៈបណ្តាការតភ្ជាប់ដែលបានបង្កើតឡើងនៅក្នុងកម្មវិធីនេះ គណៈកម្មការចាត់តាំងរំពឹងទុកថានឹងបើកឡើងនូវឱកាសកិច្ចសហប្រតិបត្តិការជាក់ស្តែងជាច្រើនក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ ការច្នៃប្រឌិតផ្លាស់ប្តូរថ្មី ការផ្ទេរប្រគល់បច្ចេកវិទ្យា និងការអភិវឌ្ឍការអប់រំ ជាមួយគ្នានោះ ព្រឹត្តិការណ៍នេះរួមចំណែកជំរុញការបណ្តុះបណ្តាលប្រភពធនធានមនុស្សមានគុណភាពខ្ពស់ បង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្តាសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ សហគ្រាស និងបណ្តាអង្គការរបស់វៀតណាមនិងតៃវ៉ាន់ តាមរយៈនោះ លើកកម្ពស់តួនាទីរបស់បណ្តាញបញ្ញវន្តវៀតណាមនៅឯបរទេសនៅក្នុងបុព្វហេតុអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិតផ្លាស់ប្តូរថ្មីនៃប្រទេសជាតិ៕
យុគសម័យ - អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង (ប្រទេសកម្ពុជា) នាពេលថ្មីៗនេះ បានសហការជាមួយគណៈប្រតិភូសប្បុរសធម៌ពុទ្ធសាសនាហៅហាវ (សង្កាត់ថ្នោត ក្រុងកិនធើ) ដែលដឹកនាំដោយលោក Nguyen Huu Phuc រៀបចំកម្មវិធីប្រគល់អំណោយចំនួន ៥០០ កញ្ចប់ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងខេត្តចំនួនពីរ គឺខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ នៃព្រះរាជាណាចក្រកម្ពុជា។ |
យុគសម័យ - នថ្ងៃទី ១០ មិថុនា នៅទីក្រុងហាណូយ សហភាពបណ្តាអង្គការមិត្តភាពទីក្រុងហាណូយ បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចពិភាក្សាតុមូល ដើម្បីប្រមូលមតិរួមចំណែកបំពេញបន្ថែមលើសេចក្តីព្រាងគម្រោង «ពង្រឹងកិច្ចការបរទេសប្រជាជនរបស់រដ្ឋធានី ពង្រីកតួនាទីរបស់រណសិរ្សមាតុភូមិវៀតណាមទីក្រុងហាណូយ ក្នុងការចលនា និងតភ្ជាប់ជនជាតិវៀតណាមនៅបរទេស បញ្ញវន្ត អ្នកជំនាញការ សហគ្រិន និងអាណិកជន ឱ្យចូលរួមក្នុងការកសាង និងអភិវឌ្ឍន៍រដ្ឋធានីនៅក្នុងដំណាក់កាលថ្មី» សំដៅធ្វើការផ្លាស់ប្តូរថ្មី និងលើកកម្ពស់ប្រសិទ្ធភាពនៃការងារកិច្ចការបរទេសប្រជាជន ព្រមទាំងបង្កើនការតភ្ជាប់ និងទាក់ទាញបណ្តាញប្រភពធនធានជនជាតិវៀតណាមនៅបរទេស ឱ្យរួមចំណែកកសាងរដ្ឋធានីនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។ |
thoidai.com.vn



មតិពីមិត្តអ្នកអាន