Trending now
វៀតណាមផ្សព្វផ្សាយវប្បធម៌នៅទិវាបើកទ្វារចំហ WTO Open Day 2026
យុគសម័យ - នាថ្ងៃទី ៥ ខែកក្កដា ស្តង់ទំនិញវៀតណាមបានទាក់ទាញភ្ញៀវមកទស្សនាយ៉ាងច្រើនកុះករនៅក្នុងព្រឹត្តិការណ៍ WTO Open Day 2026 ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅ Geneva ប្រទេសស្វីស រួមចំណែកផ្សព្វផ្សាយវប្បធម៌និងរូបភាពប្រទេសជាតិជូនចំពោះមិត្តភក្តិអន្តរជាតិ។
បើកវគ្គសិក្សាថ្នាក់រៀនភាសាវៀតណាមរដូវក្តៅឆ្នាំ ២០២៦ នៅប្រទេសរ៉ូម៉ានី
យុគសម័យ - នៅទីស្នាក់ការស្ថានទូតវៀតណាមប្រចាំនៅប្រទេសរ៉ូម៉ានី ទើបតែបានប្រព្រឹត្តទៅពិធីបើកវគ្គសិក្សាថ្នាក់រៀនភាសាវៀតណាមរដូវក្តៅឆ្នាំ ២០២៦ ដែលជាការចាប់ផ្តើមរដូវក្តៅដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅចំពោះជំនាន់វ័យក្មេងនៃសហគមន៍ប្រជាជនវៀតណាមនៅប្រទេសរ៉ូម៉ានី។
ទីលានលេងកីឡារឹតបន្តឹងចំណងសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅរុស្ស៊ី
យុគសម័យ - នាថ្ងៃទី ២២ ខែមិថុនា នៅរដ្ឋធានីមូស្គូ (Moskva) ជើងឯកបាល់ទាត់សហគមន៍ប្រជាជនវៀតណាមនៅសហព័ន្ធរុស្ស៊ីឆ្នាំ ២០២៦ ត្រូវបានបើកឆាកជាផ្លូវការ។ មិនត្រឹមតែជាទីលានលេងកីឡាប្រចាំឆ្នាំប៉ុណ្ណោះទេ ជើងឯកនេះថែមទាំងបានក្លាយជាសកម្មភាពវប្បធម៌សហគមន៍ដ៏មានអត្ថន័យ ចូលរួមចំណែកផ្សារភ្ជាប់ប្រជាជនវៀតណាមដែលរស់នៅឆ្ងាយពីស្រុកកំណើត និងផ្សព្វផ្សាយរូបភាពវិជ្ជមានរបស់សហគមន៍នៅក្នុងប្រទេសម្ចាស់ផ្ទះ។
ការបង្កើតក្លិបគ្រូបង្រៀនភាសាវៀតណាមនៅប្រទេសស៊ុយអែត
យុគសម័យ - ស្ថានទូតវៀតណាមប្រចាំនៅប្រទេសស៊ុយអែត នាពេលថ្មីៗនេះបានរៀបចំពិធីប្រកាសដាក់ឱ្យដំណើរការ «ក្លិបគ្រូបង្រៀនភាសាវៀតណាមនៅប្រទេសស៊ុយអែត» (ហៅកាត់ថាក្លិប) ដោយមានការអញ្ជើញចូលរួមពីសំណាក់បណ្តាសមាគមជនជាតិវៀតណាមប្រចាំនៅប្រទេសស៊ុយអែត, លោកគ្រូអ្នកគ្រូ, អាណាព្យាបាលសិស្ស ព្រមទាំងអស់លោកអ្នកដែលមានការយកចិត្តទុកដាក់ចំពោះកិច្ចការថែរក្សា និងផ្សព្វផ្សាយភាសាវៀតណាមនៅក្នុងសហគមន៍។
សមាគមប្រជាជនវៀតណាមនៅ Jeonnam - Gwangju (កូរ៉េខាងត្បូង) អបអរសាទរខួប ១៥ ឆ្នាំនៃការបង្កើត
យុគសម័យ - កាលពីថ្ងៃទី ១៤ ខែមិថុនា នៅសាល Hosim ទីក្រុង Gwangju សមាគមប្រជាជនវៀតណាមនៅ Jeonnam - Gwangju បានរៀបចំប្រកបដោយជោគជ័យនូវជួរព្រឹត្តិការណ៍គន្លឹះប្រចាំឆ្នាំ ២០២៦ រួមមាន ពិធីអបអរសាទរខួប ១៥ ឆ្នាំនៃការបង្កើតសមាគមប្រជាជនវៀតណាមនៅ Jeonnam - Gwangju (២០១១-២០២៦) និងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតកំពូលតារាមូដែលកុមារសកលនៅកូរ៉េខាងត្បូងឆ្នាំ ២០២៦។
ការបើកបវេសនកាលថ្នាក់រៀនភាសាវៀតណាមសម្រាប់មនុស្សពេញវ័យជាលើកដំបូងនៅទីក្រុង Nice (បារាំង)
យុគសម័យ - កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៦ សមាគមសហគមន៍ប្រជាជនវៀតណាមនៅទីក្រុង Nice (ACVNI) បានរៀបចំពិធីបើកបវេសនកាលថ្នាក់រៀនភាសាវៀតណាមសម្រាប់មនុស្សពេញវ័យជាលើកដំបូងនៅទីក្រុង Nice នៃសាធារណរដ្ឋបារាំង។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមរបស់សិក្ខាកាមជាច្រើននាក់ដែលអញ្ជើញមកពីបណ្តាមូលដ្ឋាននៅក្នុងតំបន់។
ការប្រគល់អំណោយចំនួន ៥០០ កញ្ចប់ ជូនដល់បងប្អូនប្រជាពលរដ្ឋដើមកំណើតវៀតណាម និងប្រជាជនខ្មែរ ក្នុងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ (ប្រទេសកម្ពុជា)
យុគសម័យ - អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង (ប្រទេសកម្ពុជា) នាពេលថ្មីៗនេះ បានសហការជាមួយគណៈប្រតិភូសប្បុរសធម៌ពុទ្ធសាសនាហៅហាវ (សង្កាត់ថ្នោត ក្រុងកិនធើ) ដែលដឹកនាំដោយលោក Nguyen Huu Phuc រៀបចំកម្មវិធីប្រគល់អំណោយចំនួន ៥០០ កញ្ចប់ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងខេត្តចំនួនពីរ គឺខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ នៃព្រះរាជាណាចក្រកម្ពុជា។
ទីក្រុងហាណូយ ស្វែងរកដំណោះស្រាយតភ្ជាប់ប្រភពធនធានជនជាតិវៀតណាមនៅបរទេស សំដៅអភិវឌ្ឍន៍រដ្ឋធានី
យុគសម័យ - នថ្ងៃទី ១០ មិថុនា នៅទីក្រុងហាណូយ សហភាពបណ្តាអង្គការមិត្តភាពទីក្រុងហាណូយ បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចពិភាក្សាតុមូល ដើម្បីប្រមូលមតិរួមចំណែកបំពេញបន្ថែមលើសេចក្តីព្រាងគម្រោង «ពង្រឹងកិច្ចការបរទេសប្រជាជនរបស់រដ្ឋធានី ពង្រីកតួនាទីរបស់រណសិរ្សមាតុភូមិវៀតណាមទីក្រុងហាណូយ ក្នុងការចលនា និងតភ្ជាប់ជនជាតិវៀតណាមនៅបរទេស បញ្ញវន្ត អ្នកជំនាញការ សហគ្រិន និងអាណិកជន ឱ្យចូលរួមក្នុងការកសាង និងអភិវឌ្ឍន៍រដ្ឋធានីនៅក្នុងដំណាក់កាលថ្មី» សំដៅធ្វើការផ្លាស់ប្តូរថ្មី និងលើកកម្ពស់ប្រសិទ្ធភាពនៃការងារកិច្ចការបរទេសប្រជាជន ព្រមទាំងបង្កើនការតភ្ជាប់ និងទាក់ទាញបណ្តាញប្រភពធនធានជនជាតិវៀតណាមនៅបរទេស ឱ្យរួមចំណែកកសាងរដ្ឋធានីនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។