Trending now
ការតភ្ជាប់វប្បធម៌តាមរយៈសប្តាហ៍ភាពយន្តកុមារវៀតណាម - ស៊ុយអែត
យុគសម័យ - នាថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៦ វិទ្យាស្ថានភាពយន្តវៀតណាម បានសហការជាមួយស្ថានទូតស៊ុយអែតប្រចាំនៅវៀតណាម ចាត់តាំងពិធីបើកសប្តាហ៍ភាពយន្តកុមារវៀតណាម - ស៊ុយអែត នៅរោងភាពយន្ត Ngoc Khanh (វិទ្យាស្ថានភាពយន្តវៀតណាម)។
ខេត្តបាក់និញ សិក្សាស្វែងយល់ពីបទពិសោធន៍អភិវឌ្ឍន៍សហករណ៍របស់ប្រទេសអ៊ីតាលី
យុគសម័យ - នាថ្ងៃទី ២៧ ខែឧសភា សមាគមមិត្តភាពវៀតណាម - អ៊ីតាលី ខេត្តបាក់និញ បានចាត់តាំងការជួបសំណេះសំណាលអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៨០ នៃទិវាបុណ្យជាតិរបស់សាធារណរដ្ឋអ៊ីតាលី (ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ១៩៤៦ - ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៦)ដោយរួមបញ្ចូលជាមួយអង្គពិភាក្សាផ្លាស់ប្តូរបទពិសោធន៍អភិវឌ្ឍន៍សេដ្ឋកិច្ចសហប្រតិបត្តិការនិងសហករណ៍ ដែលជាវិស័យត្រូវបានប្រទេសអ៊ីតាលីចាត់ទុកថាជាចំណុចខ្លាំងនៅក្នុងតំបន់អឺរ៉ុប។
ការថែរក្សាព្រលឹងវប្បធម៌ខ្មែរ ក្នុងចំណោមខ្សែទឹកហូរនៃសម័យទំនើប
យុគសម័យ - ការអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរ មិនត្រឹមតែជាការថែរក្សាបេតិកភណ្ឌប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាភារកិច្ចនយោបាយ និងសង្គមដ៏សំខាន់មួយ រួមចំណែកពង្រឹងប្លុកមហាសាមគ្គីទូទាំងជាតិ និងបង្កើតជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ នេះគឺជាសារដែលត្រូវបានសង្កត់ធ្ងន់នៅក្នុងសន្និសីទ «ការអភិរក្ស, ពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរ» ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២២ ខែឧសភា នៅទីក្រុង Can Tho។
ប្រទេសឥណ្ឌាផ្ដល់ជំនួយថវិកាជាង ១២០ លានរូពី ដើម្បីសាងសង់មជ្ឈមណ្ឌលព័ត៌មានបេតិកភណ្ឌវប្បធម៌ពិភពលោក My Son
យុគសម័យ - រដ្ឋាភិបាលឥណ្ឌាទើបតែបានអនុម័តយល់ព្រមបន្ថែមមុខសញ្ញាសាងសង់មជ្ឈមណ្ឌលព័ត៌មានបេតិកភណ្ឌវប្បធម៌ពិភពលោក My Son ជាមួយនឹងកញ្ចប់ថវិកាជាង ១២០ លានរូពី។
វៀតណាមក្លាយជាគោលដៅថ្មីសម្រាប់ក្រុមអ្នកមានជាន់ខ្ពស់ឥណ្ឌា
យុគសម័យ - វៀតណាមកំពុងលេចធ្លោឡើងជាគោលដៅទេសចរណ៍មួយក្នុងចំណោមគោលដៅដែលភ្ញៀវទេសចរឥណ្ឌាចូលចិត្តបំផុតនៅអាស៊ី មិនត្រឹមតែដោយសារទេសភាពដ៏សម្បូរបែប និងតម្លៃសមរម្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោយសារគុណភាពសេវាកម្មកាន់តែត្រូវបានលើកកម្ពស់។ ជាពិសេស ផ្នែកទីផ្សារភ្ញៀវអ្នកមាន និងអ្នកមានមហាសាលពីប្រទេសអាស៊ីខាងត្បូងមួយនេះ កំពុងបង្កើតជា "រលក" នៃទេសចរណ៍អាពាហ៍ពិពាហ៍ និងការសម្រាកលំហែកាយលំដាប់ខ្ពស់ នៅតាមគោលដៅល្បីៗជាច្រើនរបស់វៀតណាម។
“ម៉ាស៊ីននិទានរឿង” មកពីសាធារណរដ្ឋឆែក បន្លឺសំឡេងជាលើកដំបូងនៅទីក្រុងហាណូយ
យុគសម័យ - នាថ្ងៃទី ១២ ខែឧសភា នៅទីក្រុងហាណូយ ពិធីប្រគល់ម៉ាស៊ីន Poesiomat ដំបូងបង្អស់នៅវៀតណាម នឹងត្រូវប្រារព្ធឡើងជាផ្លូវការ ដែលជាសញ្ញាសម្គាល់នៃការបង្ហាញខ្លួនជាលើកដំបូងនៃគម្រោងសិល្បៈសាធារណៈដ៏វិសេសវិសាលនេះ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ខេត្ត Dak Lak ជំរុញការបំប្លែងឌីជីថល និងផ្សព្វផ្សាយតម្លៃវប្បធម៌ – ទេសចរណ៍
យុគសម័យ - តាមរយៈការទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថលក្នុងការអភិរក្សបេតិកភណ្ឌ ការផ្សព្វផ្សាយផលិតផល និងការតភ្ជាប់ទេសចរណ៍ ខេត្ត Dak Lak កំពុងបង្កើតឱ្យមានជំហានផ្លាស់ប្តូរជាបណ្តើរៗនូវវិធីសាស្រ្តឈានទៅរកវប្បធម៌។ តាមរយៈប្រព័ន្ធឌីជីថល លំហវប្បធម៌ប្រពៃណីត្រូវបានពង្រីកឱ្យកាន់តែខិតជិតដល់មហាជន ដែលរួមចំណែកក្នុងការផ្លាស់ប្តូរថ្មីនូវការផ្សព្វផ្សាយ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍។
ពណ៌សម្បុរវៀតណាមលេចធ្លោក្នុងពិធីបុណ្យវប្បធម៌សកល Seongnam (កូរ៉េខាងត្បូង)
យុគសម័យ - ស្តង់ទំនិញវៀតណាមដែលរៀបចំឡើងដោយសមាគមភរិយាវៀតណាម និងនិស្សិតវៀតណាមនៅក្នុងទីក្រុង Seongnam បានទាក់ទាញភ្ញៀវចូលទស្សនាយ៉ាងកុះករ។