Trending now

វប្បធម៌តែវៀតណាមបង្កើតបានជាស្នាមដាននៅពិព័រណ៍ BEYOND FOOD EXPO 2026

13:34 | 07/07/2026 ឌឹកអាញ់

យុគសម័យ - លំហវប្បធម៌តែវៀតណាម នៅឯពិព័រណ៍ BEYOND FOOD EXPO ឆ្នាំ ២០២៦ នៅទីក្រុង Khon Kaen (ប្រទេសថៃ) បានណែនាំនូវបណ្តាផលិតផលដ៏វិសេសវិសាលរបស់វៀតណាម នាំមកជូនមិត្តភក្តិអន្តរជាតិនូវរាល់បទពិសោធន៍ដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ រួមចំណែកផ្សព្វផ្សាយរូបភាពប្រទេសជាតិ និងមនុស្សវៀតណាម ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - ថៃ។

AFF 2026៖ រួមគ្នាពិភាក្សាអំពីវិធីសាស្ត្ររក្សាឱ្យបានរឹងមាំនូវឋានៈរបស់អាស៊ាន Shangri-La 2026៖ អ្នកជំនាញការអន្តរជាតិវាយតម្លៃខ្ពស់ចំពោះសាររបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋលោក To Lam

ក្នុងក្របខ័ណ្ឌនៃពិព័រណ៍វៀតណាមនៅ BEYOND FOOD EXPO ឆ្នាំ ២០២៦ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែកក្កដា នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិ Khon Kaen (KICE - ប្រទេសថៃ) លំហវប្បធម៌តែវៀតណាមបានក្លាយជាចំណុចលេចធ្លោមួយទាក់ទាញអាណិកជន អាជីវកម្ម និងភ្ញៀវទស្សនាអន្តរជាតិយ៉ាងច្រើនកុះករ។

សកម្មភាពនេះត្រូវបានចាត់តាំងឡើងដោយអគ្គកុងស៊ុលវៀតណាមប្រចាំនៅ Khon Kaen សហការជាមួយ Vietnam Tea Shop សំដៅអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - ថៃ (១៩៧៦-២០២៦) ទន្ទឹមនឹងនោះ រួមចំណែកផ្សព្វផ្សាយវប្បធម៌ រូបភាពប្រទេសជាតិ និងជំរុញការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

លេចធ្លោនៅក្នុងលំហពិព័រណ៍គឺតំបន់ណែនាំវប្បធម៌តែវៀតណាម ជាមួយនឹងការរចនាម៉ូដដែលទទួលបានការបំផុសគំនិតពីតំបន់តែបុរាណ Suoi Giang (ខេត្ត Yen Bai) ជាកន្លែងល្បីល្បាញដោយមានដើមតែ Shan Tuyet អាយុកាលរាប់រយឆ្នាំ នៅកម្ពស់ជាង ១.៣០០ ម៉ែត្រ។ រូបភាពព្រៃភ្នំភាគពាយព្យត្រូវបានរំលេចឡើងវិញយ៉ាងរស់រវើក នាំមកជូនភ្ញៀវទស្សនានូវអារម្មណ៍ដូចជាកំពុងឈានជើងចូលទៅក្នុងតំបន់វត្ថុធាតុដើមតែដ៏យូរលង់របស់វៀតណាម នៅចំកណ្តាលប្រទេសថៃ។

លំហនេះមិនត្រឹមតែដាក់តាំងបង្ហាញបណ្តាប្រភេទតែពិសេសៗ ដូចជាតែ Shan Tuyet បុរាណ, តែផ្កាឈូក Tay Ho រួមជាមួយបណ្តាឈុតកាដូ និងផលិតផលសិប្បកម្មប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវបទពិសោធន៍នៃការភ្លក្សរសជាតិតែ និងការស្វែងយល់អំពីសិល្បៈនៃការកែច្នៃ ព្រមទាំងទស្សនវិជ្ជានៃការពិសារតែរបស់ប្រជាជនវៀតណាមផងដែរ។

តាមរយៈពែងតែនីមួយៗ ភ្ញៀវទស្សនាត្រូវបានស្តាប់រឿងរ៉ាវអំពីដំណើរថែរក្សាដើមតែបុរាណ អំពីចំណងតភ្ជាប់រវាងធម្មជាតិ មនុស្ស និងវប្បធម៌វៀតណាម។ ពែងតែនីមួយៗមិនត្រឹមតែជាផលិតផលកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជារឿងរ៉ាវអំពីបេតិកភណ្ឌ, ប្រពៃណី និងស្មារតីរាក់ទាក់ភ្ញៀវរបស់ប្រជាជនវៀតណាម តាមរយៈនោះ រីកសាយភាយនូវសារស្តីពីចំណងមិត្តភាព, ភាពស្មោះត្រង់ និងសេចក្តីប្រាថ្នាតភ្ជាប់ជាមួយមិត្តភក្តិអន្តរជាតិ។

វប្បធម៌តែវៀតណាមបង្កើតបានជាស្នាមដាននៅពិព័រណ៍ BEYOND FOOD EXPO 2026
វប្បធម៌តែវៀតណាមបង្កើតបានជាស្នាមដាននៅពិព័រណ៍ BEYOND FOOD EXPO 2026

ក្រៅពីលំហវប្បធម៌តែវៀតណាម តំបន់ពិព័រណ៍ក៏មានការជួបជុំនៃម៉ាកសញ្ញាវៀតណាមជាច្រើន ដូចជា Mê Trang Coffee, BKT Group, Ocean, OPL រួមជាមួយបណ្តាអាជីវកម្មអាណិកជន ដែលមានបណ្តាផលិតផល និងរសជាតិដែលបានក្លាយជាស៊ាំធ្លាប់នៅតំបន់ភាគឥសានប្រទេសថៃ ដូចជា VT Namnueng, Ha Long Bay ឬ Gio Ngoc។ វត្តមានរបស់បណ្តាអាជីវកម្មបានរួមចំណែកណែនាំពីសមត្ថភាពផលិតកម្ម, គុណភាពទំនិញ និងសក្តានុពលកិច្ចសហប្រតិបត្តិការរបស់វៀតណាម ជូនចំពោះបណ្តាដៃគូនៅក្នុងតំបន់។

ថ្លែងមតិនៅក្នុងពិធីបើកឆាកបណ្តាស្តង់ទំនិញវៀតណាម អគ្គកុងស៊ុលវៀតណាមប្រចាំនៅ Khon Kaen លោក Dinh Hoang Linh បានសង្កត់ធ្ងន់ថា ការចូលរួមពិព័រណ៍ BEYOND FOOD EXPO ឆ្នាំ ២០២៦ រួមចំណែកផ្សព្វផ្សាយផលិតផលវៀតណាម ទន្ទឹមនឹងនោះ ក៏ជាសកម្មភាពកិច្ចការបរទេសសេដ្ឋកិច្ចដ៏ជាក់ស្តែង ធ្វើឱ្យជាក់ស្តែងឡើងនូវបណ្តាកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងវៀតណាម និងថៃ ដែលសម្រេចបាននៅក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសថៃ របស់អគ្គលេខាធិការ និងជាប្រធានរដ្ឋ លោក To Lam នាចុងខែឧសភាកន្លងទៅនេះ។

យោងតាមលោកអគ្គកុងស៊ុល Dinh Hoang Linh ស្តង់ទំនិញវៀតណាមនីមួយៗ សុទ្ធតែនាំមកនូវរឿងរ៉ាវអំពីប្រទេសមួយដែលសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌, មនុស្សម្នាឧស្សាហ៍ព្យាយាម, ច្នៃប្រឌិត, ពោរពេញដោយសេចក្តីសប្បុរស និងតែងតែចាត់ទុកជាសំខាន់នូវចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយថៃ ក៏ដូចជាសហគមន៍អន្តរជាតិ។ ក្រៅពីការណែនាំផលិតផលមានគុណភាព បណ្តាអាជីវកម្មវៀតណាមក៏មានឱកាសជួបប្រាស្រ័យ តភ្ជាប់ជាមួយបណ្តាអ្នកនាំចូល, អ្នកចែកចាយ និងដៃគូមកពីប្រទេសថៃ, ឡាវ, ជប៉ុន រួមនឹងប្រទេសជាច្រើននៅក្នុងតំបន់មេគង្គពង្រីក។

វប្បធម៌តែវៀតណាមបង្កើតបានជាស្នាមដាននៅពិព័រណ៍ BEYOND FOOD EXPO 2026
បណ្តាភ្ញៀវកិត្តិយសទទួលយកបទពិសោធន៍នៅក្នុងលំហវប្បធម៌តែវៀតណាម។

តំណាងក្រុមហ៊ុន Vietnam Tea Shop បានឱ្យដឹងថា អាជីវកម្មមានបំណងប្រាថ្នាតាមរយៈពិព័រណ៍នេះ នឹងពង្រីកបណ្តាញកិច្ចសហប្រតិបត្តិការជាមួយបណ្តាអ្នកចែកចាយ, ដៃគូ និងសហគមន៍អ្នកស្រឡាញ់តែនៅប្រទេសថៃ ឈានទៅរកការនាំយកតែវៀតណាមឱ្យក្លាយជាផលិតផលដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ទន្ទឹមនឹងនោះ ក៏ជានិមិត្តរូបវប្បធម៌របស់វៀតណាមនៅលើទីផ្សារអន្តរជាតិផងដែរ។

ត្រូវបានចាត់តាំងឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០២២ មក នាពេលបច្ចុប្បន្ន BEYOND FOOD EXPO គឺជាពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិដ៏មានកេរ្តិ៍ឈ្មោះមួយរបស់ប្រទេសថៃ ក្នុងវិស័យចំណីអាហារ ភេសជ្ជៈ និងបច្ចេកវិទ្យានៃអនាគត។ ព្រឹត្តិការណ៍នេះកាន់តែអះអាងនូវតួនាទីជាស្ពានចម្លងដ៏សំខាន់ ក្នុងការជំរុញពាណិជ្ជកម្ម ការវិនិយោគ និងការពង្រីកទីផ្សាររវាងប្រទេសថៃ ជាមួយបណ្តាប្រទេសនៅក្នុងតំបន់មេគង្គពង្រីក ទន្ទឹមនឹងនោះ បង្កើតលក្ខខណ្ឌងាយស្រួលដើម្បីឱ្យអាជីវកម្មវៀតណាម បង្កើនការផ្សព្វផ្សាយម៉ាកសញ្ញា តភ្ជាប់ដៃគូ និងនាំយករាល់តម្លៃវប្បធម៌ប្រពៃណីឱ្យកាន់តែខិតជិតជិតស្និទ្ធជាមួយមិត្តភក្តិអន្តរជាតិ៕

VITM 2026 ទទួលភ្ញៀវបានជាង ៩០.០០០ នាក់ ដែលឆ្លុះបញ្ចាំងពីនិន្នាការទេសចរណ៍ថ្មី VITM 2026 ទទួលភ្ញៀវបានជាង ៩០.០០០ នាក់ ដែលឆ្លុះបញ្ចាំងពីនិន្នាការទេសចរណ៍ថ្មី

យុគសម័យ - ពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាម ២០២៦ (VITM 2026) បានកត់ត្រានូវលទ្ធផលវិជ្ជមាន។ នេះគឺជាឱកាសមួយសម្រាប់សហគ្រាសក្នុងការវាស់វែងតម្រូវការ និងកត់ត្រានូវនិន្នាការនៃទីផ្សារ។

អាជីវកម្មជិត ៥០០ បានចូលរួម ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ VIETNAM EXPO ២០២៤ អាជីវកម្មជិត ៥០០ បានចូលរួម ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ VIETNAM EXPO ២០២៤

យុគសម័យ - ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិវៀតណាមលើកទី ៣៣ (VIETNAM EXPO ២០២៤) បានបើកនៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិទីក្រុងហាណូយ។ ជាមួយនឹងទំហំស្តង់ទំនិញជាង ៦០០ ដោយមានការចូលរួមពីអាជីវកម្មជិត ៥០០ មកពីប្រទេស និងតំបន់ដែនដីចំនួន១៥។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វប្បធម៌តែវៀតណាមបង្កើតបានជាស្នាមដាននៅពិព័រណ៍ BEYOND FOOD EXPO 2026
គណៈប្រតិភូបក្សយើងចូលរួមមហាសន្និបាតលើកទី ៤០ នៃគណបក្សកុម្មុយនីស្តបារាំង
ខេត្ត Quang Tri រីកសាយភាយសារស្តីពីកិច្ចសន្ទនា និងសន្តិភាពពីទឹកដីប្រវត្តិសាស្ត្រ
ត្រៀមរៀបចំ APEC ឆ្នាំ ២០២៧៖ បំពេញបន្ថែមហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍បម្រើដល់សារព័ត៌មានអន្តរជាតិឱ្យបានឆាប់រហ័ស
អដ្ឋិធាតុកងទ័ពពលីជាង ១.៣០០ រូប ត្រូវបានប្រមូលផ្តុំក្រោយរយៈពេល ១១១ ថ្ងៃយប់