អដ្ឋិធាតុកងទ័ពពលីជាង ១.៣០០ រូប ត្រូវបានប្រមូលផ្តុំក្រោយរយៈពេល ១១១ ថ្ងៃយប់

08:23 | 07/07/2026 ឌឹកអាញ់

យុគសម័យ - ក្រោយរយៈពេល ១១១ ថ្ងៃនៃការដាក់ពង្រាយយុទ្ធនាការ «៥០០ ថ្ងៃយប់ ជំរុញការអនុវត្តការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុកងទ័ពពលី» កម្លាំងមានសមត្ថកិច្ចប្រមូលផ្តុំបានអដ្ឋិធាតុកងទ័ពពលីជាង ១.៣០០ រូប, ប្រមូលគំរូផ្នូរកងទ័ពពលីបានជាង ២៧.០០០ ផ្នូរ និងជំរុញឱ្យបានឆាប់រហ័សនូវវឌ្ឍនភាពនៃការរុករកបោសសម្អាតគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ធ្វើឱ្យជាក់ស្តែងឡើងជាជំហានៗនូវគោលដៅនាំយកបណ្តាវីរយុទ្ធជនពលីវិលត្រឡប់មកជួបជុំក្រុមគ្រួសារ និងមិត្តរួមវិន័យវិញ។

ប្តេជ្ញាចិត្តស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុកងទ័ពពលីចំនួន ៣.០០០ រូប ក្នុងឆ្នាំ ២០២៦ យុទ្ធនាការ ៥០០ ថ្ងៃយប់៖ បន្ទាន់អនុវត្តការធ្វើឌីជីថលភាវូបនីយកម្មព័ត៌មានយុទ្ធជនពលី

យុទ្ធនាការ «៥០០ ថ្ងៃយប់ ជំរុញការអនុវត្តការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុកងទ័ពពលី» កំពុងកត់ត្រានូវលទ្ធផលវិជ្ជមានជាច្រើន ក្រោយរយៈពេលជាងបីខែនៃការដាក់ពង្រាយ។ ព័ត៌មាននេះត្រូវបានវរសេនីយ៍ឯក Le Van Son អនុប្រធាននាយកដ្ឋានគោលនយោបាយសង្គម នៃអគ្គនាយកដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម ប្រកាសនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់របស់រដ្ឋាភិបាលប្រចាំខែមិថុនា ដែលប្រព្រឹត្តទៅនាថ្ងៃទី ៤ ខែកក្កដា។

យោងតាមវរសេនីយ៍ឯក Le Van Son យុទ្ធនាការនេះត្រូវបានបំផុសឡើងនាថ្ងៃទី ២ ខែមេសា ប៉ុន្តែគិតពេលវេលាអនុវត្តគឺចាប់ពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៦ ដល់ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៧។ គិតត្រឹមថ្ងៃទី ៤ ខែកក្កដា យុទ្ធនាការនេះបានឈានចូលដល់ថ្ងៃទី ១១១ ហើយ ដោយបង្កើតបាននូវការផ្លាស់ប្តូរយ៉ាងច្បាស់ក្រឡែតក្នុងការងារស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុកងទ័ពពលីនៅទូទាំងប្រទេស។

យុទ្ធនាការនេះបានដាក់ចេញនូវគោលដៅសំខាន់ៗចំនួនប្រាំ រួមមានការប្រមូលផ្តុំអដ្ឋិធាតុកងទ័ពពលីឱ្យបានប្រមាណ ៧.០០០ រូប; បង្ហើយការប្រមូលគំរូផ្នែកផ្នូរដែលមិនទាន់កំណត់បានព័ត៌មានឱ្យបានប្រមាណ ២៣០.០០០ ផ្នូរ នៅតាមបណ្តាវាលកប់ខ្មោចកងទ័ពពលី; ធ្វើកោសល្យវិច័យ ADN គំរូអដ្ឋិធាតុឱ្យបានប្រមាណ ១៨.០០០ គំរូ; កសាងនិងដំណើរការមូលដ្ឋានទិន្នន័យហ្សែនរបស់សាច់ញាតិកងទ័ពពលីដែលមិនទាន់កំណត់បានអត្តសញ្ញាណ; ទន្ទឹមនឹងនោះ បង្ហើយការរុករកបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតាមបណ្តាតំបន់ភូមិសាស្ត្រសំខាន់ៗ ដូចជា Vi Xuyen (Tuyen Quang), Lao Cai និង Lang Son។

អដ្ឋិធាតុកងទ័ពពលីជាង ១.៣០០ រូប ត្រូវបានប្រមូលផ្តុំក្រោយរយៈពេល ១១១ ថ្ងៃយប់
វរសេនីយ៍ឯក Le Van Son អនុប្រធាននាយកដ្ឋានគោលនយោបាយសង្គម នៃអគ្គនាយកដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម។

ដើម្បីធ្វើឱ្យបណ្តាគោលដៅខាងលើលេចចេញជារូបរាងជាក់ស្តែង គណៈកម្មាធិការដឹកនាំជាតិត្រូវបានពង្រឹងបន្ថែម ទន្ទឹមនឹងនោះ បានប្រកាសបណ្តាកម្មវិធី ផែនការដាក់ពង្រាយសម្រាប់ដំណាក់កាល ២០២៦-២០៣០។ ក្នុងវិស័យស្វែងរក ប្រមូលផ្តុំ ក្រសួងការពារជាតិបានប្រគល់សូចនាករជាក់លាក់ជូនដល់យោធភូមិភាគ និងអង្គភាពនីមួយៗ; ពង្រឹងកម្លាំង និងរក្សាក្រុមប្រមូលផ្តុំចំនួន ៣២ ក្រុម ជាមួយនឹងកម្មាភិបាល យុទ្ធជនប្រមាណ ១.៥០០ នាក់ដែលកំពុងធ្វើសកម្មភាពនៅទូទាំងប្រទេស។

ចំណុចថ្មីមួយក្នុងចំណោមចំណុចថ្មីៗដែលត្រូវបានវាយតម្លៃថានាំមកនូវប្រសិទ្ធភាពខ្ពស់ គឺការសំយោគ ត្រួតពិនិត្យប្រភពឯកសារដែលផ្តល់ដោយបណ្តាអង្គការ និងបុគ្គលទាំងក្នុងនិងក្រៅប្រទេស ដើម្បីផ្ទៀងផ្ទាត់ទីតាំងបណ្តាផ្នូរកងទ័ពពលីសមូហភាព។ ឆ្លងកាត់សិក្ខាសាលាជំនាញចំនួនពីរដែលត្រូវបានចាត់តាំងឡើងនៅ Quang Ngai និងទីក្រុងហូជីមិញ កម្លាំងមានសមត្ថកិច្ចបានរកឃើញអដ្ឋិធាតុកងទ័ពពលីមួយរូបនៅ Quang Ngai; ទន្ទឹមនឹងនោះ កំណត់បានបន្ថែមទីតាំងមួយកន្លែងទៀតដែលសង្ស័យថាមានផ្នូរសមូហភាពនៅតំបន់សួនច្បារ Le Thi Rieng (ទីក្រុងហូជីមិញ) ដោយរំពឹងទុកថានឹងធ្វើការគាស់កកាយចាប់ពីថ្ងៃទី ៦ ខែកក្កដា។

ក្រៅពីការទាញយកផលព័ត៌មានប្រវត្តិសាស្ត្រ កម្លាំងស្វែងរកក៏បានអនុវត្តនូវដំណោះស្រាយបច្ចេកវិទ្យាទំនើបៗជាច្រើនផងដែរ។ ការរួមបញ្ចូលគ្នារវាងការផ្ទៀងផ្ទាត់កូអរដោនេផែនទីជាមួយទីវាលជាក់ស្តែង, ការទាញយកផលពីសម្តីរៀបរាប់របស់អ្នកដឹងឮផ្ទាល់ភ្នែក និងការប្រើប្រាស់ឧបករណ៍រ៉ាដាស្កែនធ្លុះដី ជួយលើកកម្ពស់ភាពត្រឹមត្រូវ ចំណេញពេលវេលាអង្កេតស្រាវជ្រាវ ក៏ដូចជាកាត់បន្ថយបរិមាណដីត្រូវជីកកកាយក្នុងដំណើរការស្វែងរក។

ការប្រមូលគំរូអដ្ឋិធាតុកងទ័ពពលី និងការកសាងមូលដ្ឋានទិន្នន័យ ADN ក៏ត្រូវបានដាក់ពង្រាយប្រកបដោយសមកាលកម្មផងដែរ។ ក្រសួងការពារជាតិបានប្រកាសដំណើរការប្រមូលគំរូ, ការថែរក្សា, ការដឹកជញ្ជូន និងការធ្វើឌីជីថលនីយកម្មព័ត៌មានគំរូអដ្ឋិធាតុ; ទន្ទឹមនឹងនោះ សហការជាមួយសម្ព័ន្ធក្រុមហ៊ុន Viettel កសាងកម្មវិធីទន់ គ្រប់គ្រងដំណើរការទាំងមូល សំដៅកាត់បន្ថយការភាន់ច្រឡំ ធានាបាននូវភាពត្រឹមត្រូវក្នុងការផ្ទៀងផ្ទាត់ទិន្នន័យ។

រហូតមកដល់ពេលនេះ បណ្តាយោធភូមិភាគ និងមូលដ្ឋានបានបង្កើតក្រុមប្រមូលគំរូជាង ៣០០ ក្រុម ដោយមានមនុស្សប្រមាណ ៣.៥០០ នាក់ចូលរួម។ ក្រសួងមហាផ្ទៃក៏បានធ្វើជាសេនាធិការជូនរដ្ឋាភិបាលក្នុងការប្រកាសយន្តការ គោលនយោបាយដោយឡែកស្តីពីការធ្វើកោសល្យវិច័យ ADN បង្កើតមូលដ្ឋានគតិយុត្តដើម្បីឱ្យបណ្តាមូលដ្ឋានចាត់ចែងកញ្ចប់ថវិកា និងសហការជាមួយបណ្តាអង្គភាពជំនាញក្នុងការកំណត់អត្តសញ្ញាណកងទ័ពពលីដែលនៅខ្វះព័ត៌មាន។

ទន្ទឹមនឹងនោះ ការងាររុករកបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ បន្តត្រូវបានជំរុញយ៉ាងខ្លាំងក្លានៅតាមបណ្តាតំបន់ភូមិសាស្ត្រសំខាន់ៗ។ ក្រសួងការពារជាតិបានកៀរគរក្រុម និងកងឯកភាពចំនួន ៣៣០ ក្រុម ដោយមានកម្មាភិបាល យុទ្ធជនជាង ៥.០០០ នាក់ រួមនឹងមធ្យោបាយឯកទេសជាង ១.៣០០ គ្រឿង ចូលរួមរុករកបោសសម្អាត និងដោះស្រាយយុទ្ធភណ្ឌផ្ទុះ បង្កើតលក្ខខណ្ឌសុវត្ថិភាពសម្រាប់សកម្មភាពស្វែងរក។

អដ្ឋិធាតុកងទ័ពពលីជាង ១.៣០០ រូប ត្រូវបានប្រមូលផ្តុំក្រោយរយៈពេល ១១១ ថ្ងៃយប់
ថ្នាក់ដឹកនាំ និងបញ្ជាការដ្ឋានយោធាខេត្ត Lao Cai ធ្វើពិធីដង្ហែអដ្ឋិធាតុកងទ័ពពលីវីរជន នាខែមិថុនា ឆ្នាំ ២០២៦។

យោងតាមការស្ថិតិគិតត្រឹមពេលនេះ បណ្តាកម្លាំងប្រមូលផ្តុំបានអដ្ឋិធាតុកងទ័ពពលីជាង ១.៣០០ រូប រួមមានទាំងផ្នូរសមូហភាពចំនួនបី; ចាត់តាំងការប្រមូលគំរូផ្នែកផ្នូរកងទ័ពពលីបានជាង ២៧.០០០ ផ្នូរ ហើយគំរូជាង ២០.០០០ ដែលមានលក្ខខណ្ឌគ្រប់គ្រាន់ត្រូវបានបញ្ជូនទៅកាន់បណ្តាមជ្ឈមណ្ឌលធ្វើកោសល្យវិច័យ ADN។ ការងាររុករកបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ត្រូវបានបង្ហើយនៅលើផ្ទៃដីជាង ៧.០០០ ហិកតា ដោយឡែកតំបន់ Vi Xuyen សម្រេចបានជាង ៣.០០០ ហិកតា ស្មើនឹងជាង ៧០% នៃបរិមាណតាមផែនការ។

ចំពោះមូលដ្ឋានទិន្នន័យសាច់ញាតិកងទ័ពពលី ក្រសួងនគរបាលប្រមូលបានគំរូជីវសាស្ត្រជិត ៩៥.០០០ គំរូ វិភាគនិងធ្វើសមកាលកម្មជាង ៥០.០០០ គំរូចូលទៅក្នុងប្រព័ន្ធទិន្នន័យ បម្រើដល់ការផ្ទៀងផ្ទាត់ ADN នាពេលខាងមុខ។

វរសេនីយ៍ឯក Le Van Son បានឱ្យដឹងថា ក្រសួងការពារជាតិនឹងបន្តធ្វើជាសេនាធិការជូនគណៈកម្មាធិការដឹកនាំជាតិ ដាក់ពង្រាយប្រកបដោយសមកាលកម្មនូវបណ្តាដំណោះស្រាយ កៀរគរប្រភពធនធានឱ្យបានជាអតិបរមា និងអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាយ៉ាងខ្លាំងក្លា សំដៅជំរុញឱ្យបានឆាប់រហ័សនូវវឌ្ឍនភាពនៃការអនុវត្តបណ្តាគោលដៅនៃយុទ្ធនាការ រួមចំណែកក្នុងការកំណត់អត្តសញ្ញាណបានឆាប់ រួចនាំយកបណ្តាវីរយុទ្ធជនពលីវិលត្រឡប់មកជួបជុំក្រុមគ្រួសារ និងមាកុភូមិវិញ៕

មហាសន្និបាតលើកទី ១៤ នៃសហជីពការងារវៀតណាម នឹងបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីចំនួន ១៣៥ រូប មហាសន្និបាតលើកទី ១៤ នៃសហជីពការងារវៀតណាម នឹងបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីចំនួន ១៣៥ រូប

យុគសម័យ - មហាសន្និបាតលើកទី ១៤ នៃសហជីពការងារវៀតណាម អាណត្តិ ២០២៦-២០៣១ នឹងដំណើរការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធសហជីពការងារទូទាំងវៀតណាម អាណត្តិទី ១៤ ចំនួន ១៣៥ រូប។

សន្និបាតលើកទី ៧ នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម នីតិកាលទី ១០៖ ឯកភាពលើខ្លឹមសារមហាសន្និបាតលើកទី ១១ និងការពិគ្រោះពិភាក្សាជ្រើសតាំងអនុប្រធានចំន សន្និបាតលើកទី ៧ នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម នីតិកាលទី ១០៖ ឯកភាពលើខ្លឹមសារមហាសន្និបាតលើកទី ១១ និងការពិគ្រោះពិភាក្សាជ្រើសតាំងអនុប្រធានចំន

យុគសម័យ - នាថ្ងៃទី ១២ ខែមេសា នៅរដ្ឋធានី Ha Noi គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម នីតិកាលទី ១០ បានរៀបចំសន្និបាតលើកទី ៧ ដើម្បីពិភាក្សា និងផ្ដល់មតិលើខ្លឹមសារការងារមួយចំនួនតាមសមត្ថកិច្ច ដោយផ្ដោតសំខាន់លើការងារត្រៀមរៀបចំមហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម លើកទី ១១ អាណត្តិ ២០២៦-២០៣១។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Quang Tri រីកសាយភាយសារស្តីពីកិច្ចសន្ទនា និងសន្តិភាពពីទឹកដីប្រវត្តិសាស្ត្រ
ត្រៀមរៀបចំ APEC ឆ្នាំ ២០២៧៖ បំពេញបន្ថែមហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍បម្រើដល់សារព័ត៌មានអន្តរជាតិឱ្យបានឆាប់រហ័ស
អដ្ឋិធាតុកងទ័ពពលីជាង ១.៣០០ រូប ត្រូវបានប្រមូលផ្តុំក្រោយរយៈពេល ១១១ ថ្ងៃយប់
ណែនាំអំពីវៀតណាមមួយដ៏សំបូរបែបដោយប្រពៃណី ជូនចំពោះប្រជាជនម៉ាសេដូនខាងជើង
បណ្តាជំហានរីកចម្រើនថ្មីក្នុងការអនុវត្តបច្ចេកវិទ្យា ADN

អានច្រើនបំផុត

ប្រគល់ជូនបន្ទប់កុំព្យូទ័រវៃឆ្លាត ជូនដល់សាលារៀន Kiwanja cha Ndege Dodoma CC (តង់ហ្សានី)
ប្រភពព័ត៌មានកាន់តែតិចទៅៗ ខេត្ត Quang Tri ពង្រីកបណ្តាដំណោះស្រាយស្វែងរកអដ្ឋិធាតុកងទ័ពពលី
ខិតខំប្រឹងប្រែងប្រមូលសំណាក ADN របស់សាច់ញាតិយុទ្ធជនពលីជាបន្ទាន់
ធានាសិទ្ធិរបស់ពលរដ្ឋវៀតណាមនៅបរទេស - តួនាទីរបស់កងកម្លាំងនគរបាលប្រជាជន
យោធភូមិភាគទី ៩ ដាក់ឱ្យអនុវត្តយុទ្ធនាការ ៥០០ ថ្ងៃនិងយប់៖ ដំណើរតបស្នងសងគុណពោរពេញដោយមនោសញ្ចេតនាជ្រាលជ្រៅ