Trending now

សន្និបាតលើកទី ៧ នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម នីតិកាលទី ១០៖ ឯកភាពលើខ្លឹមសារមហាសន្និបាតលើកទី ១១ និងការពិគ្រោះពិភាក្សាជ្រើសតាំងអនុប្រធានចំន

08:22 | 15/04/2026 ហេង វុធ្ធី

យុគសម័យ - នាថ្ងៃទី ១២ ខែមេសា នៅរដ្ឋធានី Ha Noi គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម នីតិកាលទី ១០ បានរៀបចំសន្និបាតលើកទី ៧ ដើម្បីពិភាក្សា និងផ្ដល់មតិលើខ្លឹមសារការងារមួយចំនួនតាមសមត្ថកិច្ច ដោយផ្ដោតសំខាន់លើការងារត្រៀមរៀបចំមហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម លើកទី ១១ អាណត្តិ ២០២៦-២០៣១។

មហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម លើកទី ១១ រំពឹងថានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៦ មនុស្សជាង ១០.០០០ នាក់បានចូលរួមទិវាវៀតណាមលើកទី ៣ នៅប្រទេសស្លូវ៉ាគី

អញ្ជើញចូលរួមក្នុងសន្និបាតមានវត្តមាន លោកស្រី Bui Thi Minh Hoai សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សនៃរណសិរ្សមាតុភូមិវៀតណាម និងបណ្ដាអង្គការមហាជនថ្នាក់មជ្ឈិម និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម; បណ្ដាសមាជិកមជ្ឈិមបក្សដែលជាសមាជិកគណៈប្រធាន និងជាសមាជិកគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម; តំណាងថ្នាក់ដឹកនាំមជ្ឈិមនៃបណ្ដាអង្គការនយោបាយ-សង្គម; ថ្នាក់ដឹកនាំកម្រិតនាយកដ្ឋាននៃបណ្ដាស្ថាប័នមជ្ឈិមដែលតាមដានតាមតំបន់...

ការពិគ្រោះពិភាក្សាជ្រើសតាំងអនុប្រធានចំនួន ៣ រូប ដើម្បីបំពេញក្បាលម៉ាស៊ីនគណៈកម្មាធិការអចិន្ត្រៃយ៍

យោងតាមព័ត៌មានពីរណសិរ្សមាតុភូមិវៀតណាម ក្នុងការថ្លែងមតិបើកសន្និបាត ប្រធាន Bui Thi Minh Hoai បានឱ្យដឹងថា គណៈកម្មាធិការផ្ដោតលើការពិនិត្យ និងផ្ដល់មតិលើបណ្ដាសេចក្តីព្រាងឯកសារសម្រាប់ដាក់ជូនមហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម លើកទី ១១ អាណត្តិ ២០២៦-២០៣១ រួមមាន៖ សេចក្តីព្រាងរបាយការណ៍នយោបាយ; សេចក្តីព្រាងរបាយការណ៍ត្រួតពិនិត្យសកម្មភាពរបស់គណៈកម្មាធិការមជ្ឈិម គណៈប្រធាន និងគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម នីតិកាលទី ១០; សេចក្តីព្រាងកម្មវិធីមហាសន្និបាត; សេចក្តីព្រាងលក្ខន្តិកៈនៃមហាសន្និបាត; សេចក្តីព្រាងលក្ខន្តិកៈរណសិរ្សមាតុភូមិវៀតណាម (កែសម្រួល និងបំពេញបន្ថែម); គម្រោងការងារបុគ្គលិកនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម នីតិកាលទី ១១។ ទន្ទឹមនឹងនោះ គឺការពិគ្រោះពិភាក្សាលើបុគ្គលិកដែលចូលរួមក្នុងគណៈកម្មាធិការមជ្ឈិម គណៈប្រធាន គណៈកម្មាធិការអចិន្ត្រៃយ៍ និងកាន់តំណែងជាអនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម នីតិកាលទី ១០ អាណត្តិ ២០២៤-២០២៩។

សន្និបាតលើកទី ៧ នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម នីតិកាលទី ១០៖ ឯកភាពលើខ្លឹមសារមហាសន្និបាតលើកទី ១១ និងការពិគ្រោះពិភាក្សាជ្រើសតាំងអនុប្រធានចំន
សន្និបាតលើកទី ៧ នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម នីតិកាលទី ១០

លោកស្រី Bui Thi Minh Hoai បានបញ្ជាក់ច្បាស់ថា ក្នុងរយៈពេលកន្លងមក រណសិរ្សមាតុភូមិវៀតណាមបានចូលរួមយ៉ាងសកម្មក្នុងបណ្ដាភារកិច្ចសំខាន់ៗរបស់ប្រទេសជាតិ ដូចជាការផ្ដល់មតិលើសេចក្តីព្រាងឯកសារដាក់ជូនមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ និងមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្ស; បន្តជំរុញសកម្មភាពត្រួតពិនិត្យ ឆ្លុះបញ្ចាំងមតិសង្គម ក្ដាប់ជាប់សភាពការណ៍ប្រជាជន និងឆ្លុះបញ្ចាំងឱ្យបានទាន់ពេលវេលានូវចិត្តគំនិត និងបំណងប្រាថ្នារបស់ប្រជាជនជូនចំពោះបក្ស និងរដ្ឋ។ ជាពិសេស រណសិរ្សមាតុភូមិវៀតណាមបានចូលរួមយ៉ាងសកម្ម និងរួមចំណែកដល់ជោគជ័យនៃការបោះឆ្នោតជ្រើសតាំងតំណាងរដ្ឋសភា នីតិកាលទី ១៦ និងការបោះឆ្នោតជ្រើសតាំងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០២៦-២០៣១ ជាមួយនឹងអត្រាអ្នកបោះឆ្នោតទៅបោះឆ្នោតសម្រេចបាន ៩៩,៧% ដែលជាកម្រិតខ្ពស់បំផុតក្នុងបណ្ដាអាណត្តិបោះឆ្នោតតាំងពីមុនមក។

នៅក្នុងសន្និបាត តំណាង ១០០% បានលើកដៃអនុម័តលើខ្លឹមសារនៃលិខិតស្នើសុំស្ដីពីការពិគ្រោះពិភាក្សាជ្រើសតាំងបុគ្គលិកចូលរួមក្នុងគណៈកម្មាធិការ គណៈប្រធាន និងកាន់តំណែងជាអនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម នីតិកាលទី ១០ អាណត្តិ ២០២៤-២០២៩។

គិតមកទល់ពេលនេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម មានសមាជិកចំនួន ៩ រូប ដែលធានាបាននូវរចនាសម្ព័ន្ធតាមបទប្បញ្ញត្តិ និងសមស្របតាមគំរូចាត់តាំងថ្មី។

សំណើផ្លាស់ប្តូរថ្មីរបៀបគិត និងជំរុញការផ្លាស់ប្តូរឌីជីថល

នៅក្នុងសន្និបាត អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Hoang Cong Thuy បានបង្ហាញនូវបណ្ដាលិខិតស្នើសុំ និងរបាយការណ៍ដើម្បីសុំមតិយោបល់លើ៖ សេចក្តីព្រាងរបាយការណ៍នយោបាយសម្រាប់មហាសន្និបាតលើកទី ១១; សេចក្តីព្រាងរបាយការណ៍ត្រួតពិនិត្យសកម្មភាពរបស់គណៈកម្មាធិការមជ្ឈិម គណៈប្រធាន និងគណៈកម្មាធិការអចិន្ត្រៃយ៍ នីតិកាលទី ១០; សេចក្តីព្រាងកម្មវិធីមហាសន្និបាត និងសេចក្តីព្រាងលក្ខន្តិកៈនៃមហាសន្និបាត។

អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោកស្រី Ha Thi Nga បានបង្ហាញនូវបណ្ដាលិខិតស្នើសុំ និងរបាយការណ៍សុំមតិយោបល់លើខ្លឹមសារសេចក្តីព្រាងលក្ខន្តិកៈរណសិរ្សមាតុភូមិវៀតណាម (កែសម្រួល និងបំពេញបន្ថែម) និងគម្រោងការងារបុគ្គលិកនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម នីតិកាលទី ១១។

សន្និបាតលើកទី ៧ នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម នីតិកាលទី ១០៖ ឯកភាពលើខ្លឹមសារមហាសន្និបាតលើកទី ១១ និងការពិគ្រោះពិភាក្សាជ្រើសតាំងអនុប្រធានចំន
លោកស្រី Bui Thi Minh Hoai សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សនៃរណសិរ្សមាតុភូមិវៀតណាម និងបណ្ដាអង្គការមហាជនថ្នាក់មជ្ឈិម និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញថ្លែងមតិបិទសន្និបាត។

បណ្ដាមតិយោបល់នៅក្នុងសន្និបាតបានឯកភាពវាយតម្លៃថា សេចក្តីព្រាងរបាយការណ៍នយោបាយបានដើរស្របតាមបណ្ដាសេចក្តីសម្រេចចិត្តរបស់បក្ស ត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ ដោយបង្ហាញយ៉ាងច្បាស់នូវតម្រង់ទិស "យកប្រជាជនជាមជ្ឈមណ្ឌល" និងត្រូវបានធ្វើឱ្យជាក់ស្តែងតាមរយៈបណ្ដាកម្មវិធីសកម្មភាព ក្នុងនោះមានខ្លឹមសារស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យា ការផ្លាស់ប្តូរថ្មីប្រកបដោយការច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថល។

មតិជាច្រើនបានស្នើឱ្យបន្ថែមនូវ "ជំហានទម្លុះទម្លាយផ្នែករបៀបគិត" បញ្ជាក់ឱ្យកាន់តែច្បាស់នូវទីតាំង និងតួនាទីរបស់រណសិរ្សមាតុភូមិវៀតណាមក្នុងស្ថានភាពថ្មី ព្រមទាំងសង្កត់ធ្ងន់លើតម្រូវការផ្លាស់ប្តូរថ្មីវិធីសាស្ត្រសកម្មភាព តាមទិសដៅផ្លាស់ប្តូរពីការគ្រប់គ្រងបែបដ្ឋបាល មកជាការកសាង និងអភិបាលកិច្ចទំនើប ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រមូលផ្ដុំ និងពង្រឹងប្លុកមហាសាមគ្គីធ្លុងមួយនៃទូទាំងជនជាតិ។

បណ្ដាតំណាងក៏បានផ្តល់អនុសាសន៍ឱ្យជំរុញការផ្លាស់ប្តូរឌីជីថលក្នុងប្រព័ន្ធទាំងមូល បង្កើនប្រសិទ្ធភាពនៃ "ច្រកទ្វាររណសិរ្សឌីជីថល" ទាញយកប្រយោជន៍ពីបណ្ដាញសង្គមដើម្បីពង្រឹងការប្រស្រ័យទាក់ទងគ្នាពីរសន្ទុះ បង្កលក្ខណៈងាយស្រួលឱ្យប្រជាជនឆ្លុះបញ្ចាំង និងផ្តល់អនុសាសន៍បានយ៉ាងងាយស្រួល ជាពិសេសនៅថ្នាក់មូលដ្ឋាន ព្រមទាំងសិក្សាបន្ថែមនូវលក្ខណៈវិនិច្ឆ័យជាក់ស្តែងស្តីពីការប្រើប្រាស់មូលដ្ឋានគ្រឹះឌីជីថលនៅថ្នាក់ឃុំ-សង្កាត់។

មតិជាច្រើនបានស្នើថា ចំពោះលទ្ធផលការងាររណសិរ្សដំណាក់កាល ២០២៤-២០២៦ ចាំបាច់ត្រូវបន្ថែមព័ត៌មានអំពីកុមារទៅក្នុងសភាពការណ៍ប្រជាជន; វាយតម្លៃលទ្ធផលរបស់កសិករវៀតណាមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្សារភ្ជាប់ខ្សែចង្វាក់; សង្កត់ធ្ងន់លើលទ្ធផលនៃការអនុវត្តកម្មវិធីផលិតកម្មដែលផ្សារភ្ជាប់នឹងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី និងមិត្តភាពជាមួយបរិស្ថាន...

នៅក្នុងតម្រង់ទិសសម្រាប់អាណត្តិ ២០២៦-២០៣១ តំណាងបានស្នើឱ្យសិក្សាបន្ថែមនូវជំហានទម្លុះទម្លាយផ្នែករបៀបគិត; ក្នុងការកសាងលក្ខណៈវិនិច្ឆ័យ និងបណ្ដាភារកិច្ច ដំណោះស្រាយពាក់ព័ន្ធ ចាំបាច់ត្រូវបង្ហាញឱ្យបានពេញលេញនូវតួនាទីរបស់បណ្ដាអង្គការជាសមាជិកនៃរណសិរ្សមាតុភូមិវៀតណាម។ ជាមួយគ្នានោះ ត្រូវដាក់ចេញនូវលក្ខណៈវិនិច្ឆ័យស្តីពីការបង្កើតទំព័របណ្ដាញសង្គមរបស់រណសិរ្សមាតុភូមិវៀតណាមថ្នាក់ឃុំ-សង្កាត់ ព្រមទាំងសិក្សាកម្មវិធីសកម្មភាពចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដែលក្នុងនោះត្រូវយកចិត្តទុកដាក់លើការអនុវត្តការសន្សំសំចៃ និងប្រឆាំងការខ្ជះខ្ជាយ។

បណ្ដាតំណាងក៏បានស្នើឱ្យមានដំណោះស្រាយលើការកសាងរដ្ឋ; ដំណោះស្រាយក្នុងការងារកិច្ចការបរទេស ចាំបាច់ត្រូវសមស្របទៅនឹងសភាពការណ៍ពិភពលោកនាពេលបច្ចុប្បន្ន; បន្ថែមខ្លឹមសារផ្លាស់ប្តូរថ្មីវិធីសាស្ត្រសកម្មភាព ដោយផ្លាស់ប្តូរពីការគ្រប់គ្រងបែបដ្ឋបាល មកជាការកសាង និងអភិបាលកិច្ចទំនើប នៅក្នុងកម្មវិធីសកម្មភាពទី ៧។

សន្និបាតបានឯកភាពជាមូលដ្ឋានលើសេចក្តីព្រាងលក្ខន្តិកៈរណសិរ្សមាតុភូមិវៀតណាម (កែសម្រួល និងបំពេញបន្ថែម); ស្នើឱ្យបញ្ជាក់ឱ្យកាន់តែច្បាស់នូវទីតាំងគតិយុត្តរបស់ "ក្រុមប្រឹក្សាពិគ្រោះយោបល់" គឺមានភារកិច្ចជួយដល់គណៈកម្មាធិការ គណៈប្រធាន និងគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។

សន្និបាតក៏បានឯកភាពជាមូលដ្ឋានលើគម្រោងការងារបុគ្គលិក និងបញ្ជីឈ្មោះបុគ្គលិកដែលត្រូវបានណែនាំឱ្យចូលរួមក្នុងគណៈកម្មាធិការ គណៈប្រធាន និងគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម នីតិកាលទី ១១។ សន្និបាតបានប្រគល់ភារកិច្ចជូនគណៈកម្មាធិការអចិន្ត្រៃយ៍ បន្តពិនិត្យឡើងវិញដើម្បីធានានូវភាពត្រឹមត្រូវនៃព័ត៌មានបុគ្គលិកដែលត្រូវបានណែនាំ; ម្ចាស់ការសម្របសម្រួលជាមួយបណ្ដាស្ថាប័ន អង្គការ និងមូលដ្ឋាន ដើម្បីណែនាំបុគ្គលិកជាក់ស្តែងឱ្យបានសមស្រប និងធានាបានតាមតម្រូវការ ប្រសិនបើមានការផ្លាស់ប្តូរណាមួយកើតឡើង។

ថ្លែងមតិបិទសន្និបាត ប្រធាន Bui Thi Minh Hoai បានឱ្យដឹងថា សន្និបាតបានបញ្ចប់ខ្លឹមសារកម្មវិធីទាំងអស់ដែលបានដាក់ចេញ ប្រកបដោយស្មារតីប្រជាធិបតេយ្យ ការទទួលខុសត្រូវ និងការឯកភាពខ្ពស់។ មតិយោបល់ប្រកបដោយបេះដូង និងវិជ្ជាជីវៈជាច្រើន បានរួមចំណែកបញ្ជាក់ឱ្យកាន់តែច្បាស់នូវលទ្ធផល ការកម្រិត និងមេរៀនបទពិសោធន៍ក្នុងការងាររណសិរ្ស ព្រមទាំងបានស្នើនូវបណ្ដាភារកិច្ច និងដំណោះស្រាយស្នូលសម្រាប់អាណត្តិខាងមុខ។

ដោយសង្កត់ធ្ងន់លើអត្ថន័យនៃពេលវេលានាពេលបច្ចុប្បន្ន នៅពេលដែលប្រទេសជាតិកំពុងដាក់ចេញនូវការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្ស និងឈានចូលក្នុងអាណត្តិថ្មីនៃរដ្ឋសភា ប្រធាន Bui Thi Minh Hoai បានអះអាងពីទស្សនៈឥតងាករេគឺ "យកប្រជាជនជាឫសគល់" ហើយគោលដៅខ្ពស់បំផុតគឺដើម្បីឱ្យប្រជាជនទទួលបាននូវសមិទ្ធផលនៃការអភិវឌ្ឍ។

លោកស្រីបានអះអាងថា មហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម លើកទី ១១ គឺជាព្រឹត្តិការណ៍នយោបាយដែលមានអត្ថន័យធំធេង ជាមហាសន្និបាតដំបូងគេដែលដាក់ចេញនូវភារកិច្ចយុទ្ធសាស្ត្រនៃប្រព័ន្ធរណសិរ្សទាំងមូល តាំងពីថ្នាក់មជ្ឈិមរហូតដល់មូលដ្ឋាន តាមគំរូក្បាលម៉ាស៊ីនចាត់តាំងថ្មី បន្តកសាង និងបំពេញក្បាលម៉ាស៊ីនចាត់តាំងនៃប្រព័ន្ធនយោបាយតាមទិសដៅ "បង្រួញ រឹងមាំ" ធានាបាននូវសមត្ថភាព អានុភាព និងប្រសិទ្ធភាព រួមចំណែកដល់ដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិក្នុងយុគសម័យថ្មី។ លោកស្រីបានបញ្ជាក់ថា ការធានារៀបចំមហាសន្និបាតលើកទី ១១ ឱ្យទទួលបានជោគជ័យ គឺជាភារកិច្ចនយោបាយស្នូល ជាការទទួលខុសត្រូវ និងជាមនោសញ្ចេតនារបស់រណសិរ្សចំពោះបុព្វហេតុមហាសាមគ្គីធ្លុងមួយនៃទូទាំងជនជាតិ ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្ត និងការរំពឹងទុករបស់បក្ស រដ្ឋ និងប្រជាជន៕

ជ័យជំនះថ្ងៃទី ៧ មករា ឆ្នាំ១៩៧៩ គឺជាជ័យជំនះរួមរបស់ប្រជាជនទាំងពីរ ជ័យជំនះថ្ងៃទី ៧ មករា ឆ្នាំ១៩៧៩ គឺជាជ័យជំនះរួមរបស់ប្រជាជនទាំងពីរ

នាថ្ងៃទី ៧ មករា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិម នៃរណសិរ្សមាតុភូមិវៀតណាម សហភាពអង្គការមិត្តភាពវៀតណាម និងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានរួមគ្នារៀបចំពិធីរំលឹកខួបលើកទី ៤៥ ទិវាជ័យជំនះនៃសង្គ្រាមការពារព្រំដែនភាគនិរតីនៃមាតុភូមិ និងរួមជាមួយកងទ័ព និងប្រជាជនកម្ពុជា វាយផ្តួលរំលំរបបប្រល័យពូជសាសន៍ (៧ មករា ១៩៧៩ / ៧ មករា ២០២៤)។

ការរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងថែរក្សាទំនាក់ទំនងមិត្តភាពពិសេសវៀតណាម-កម្ពុជា ឲ្យកាន់តែរឹងមាំ ការរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងថែរក្សាទំនាក់ទំនងមិត្តភាពពិសេសវៀតណាម-កម្ពុជា ឲ្យកាន់តែរឹងមាំ

នាព្រឹកថ្ងៃទី៥ មករា សម្ព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញបានសហការជាមួយបញ្ជាការដ្ឋានទីក្រុងហូជីមិញ រៀបចំជំនួបសំណេះសំណាលអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជំនះក្នុងការការពារព្រំដែននិរតី និងរួមជាមួយកងទ័ពនិងប្រជាជនកម្ពុជាយកឈ្នះលើរបបប្រល័យពូជសាសន៍ (៧ មករា ១៩៧៩ - ៧ មករា ២០២៤)។

ហេង វុធ្ធី

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដំណើរក្រហមសិក្សាស្រាវជ្រាវ និងរៀនសូត្ររបស់យុវជន”៖ ប៉ះទៅលើប្រវត្តិសាស្ត្រ បើកចេញនូវអនាគត
សន្និបាតលើកទី ៧ នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម នីតិកាលទី ១០៖ ឯកភាពលើខ្លឹមសារមហាសន្និបាតលើកទី ១១ និងការពិគ្រោះពិភាក្សាជ្រើសតាំងអនុប្រធានចំន
នៅពេលចលនា “ផែនការតូច” លែងតូចទៀតហើយ៖ ក្រឡេកមើលឡើងវិញនូវចលនាដែលមានអត្ថន័យអប់រំ ប៉ុន្តែកំពុងមានការប្រែប្រួលក្នុងភាពអវិជ្ជមាន
អភិបាលខេត្តកែប ជំរុញឱ្យលើកកម្ពស់វប្បធម៌ជាតិ និងលេងល្បែងប្រជាប្រិយក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam អញ្ជើញមកដល់ទីក្រុងប៉េកាំងចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន