Trending now

ត្រៀមរៀបចំ APEC ឆ្នាំ ២០២៧៖ បំពេញបន្ថែមហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍បម្រើដល់សារព័ត៌មានអន្តរជាតិឱ្យបានឆាប់រហ័ស

09:22 | 07/07/2026 ឌឹកអាញ់

យុគសម័យ - ក្នុងដំណើរអង្កេតស្រាវជ្រាវការងារត្រៀមរៀបចំឆ្នាំ APEC ២០២៧ នៅតំបន់សេដ្ឋកិច្ចពិសេស Phu Quoc អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី Le Thi Thu Hang បានស្នើឱ្យមូលដ្ឋានជំរុញឱ្យបានឆាប់រហ័សនូវការវិនិយោគហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍, មជ្ឈមណ្ឌលសារព័ត៌មាន និងបណ្តាលក្ខខណ្ឌបំពេញភារកិច្ច ធានាបម្រើប្រកបដោយប្រសិទ្ធភាពដល់អ្នកយកព័ត៌មានទាំងក្នុងនិងក្រៅប្រទេសរាប់ពាន់នាក់។

វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២ ខេត្ត Hung Yen ជម្រុញខ្លាំងក្លាការយកសំណាក ADN អដ្ឋិធាតុយុទ្ធជនពលីមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ ២០២៧

យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម នាថ្ងៃទី ៤ ខែកក្កដា នៅតំបន់សេដ្ឋកិច្ចពិសេស Phu Quoc (ខេត្ត An Giang) គណៈប្រតិភូការងារនៃអនុគណៈកម្មការផ្សព្វផ្សាយអប់រំ - វប្បធម៌ នៃគណៈកម្មាធិការជាតិ APEC ឆ្នាំ ២០២៧ ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី Le Thi Thu Hang ដែលជាប្រធានអនុគណៈកម្មការផ្សព្វផ្សាយអប់រំ - វប្បធម៌ APEC ឆ្នាំ ២០២៧ បានមានកិច្ចប្រជុំធ្វើការជាមួយគណៈកម្មាធិការប្រជាជនខេត្ត An Giang សំដៅត្រួតពិនិត្យវឌ្ឍនភាពនៃការត្រៀមរៀបចំបណ្តាភារកិច្ចបម្រើដល់ឆ្នាំ APEC ឆ្នាំ ២០២៧។

ត្រៀមរៀបចំ APEC ឆ្នាំ ២០២៧៖ បំពេញបន្ថែមហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍បម្រើដល់សារព័ត៌មានអន្តរជាតិឱ្យបានឆាប់រហ័ស
គណៈប្រតិភូការងារនៃអនុគណៈកម្មការផ្សព្វផ្សាយអប់រំ - វប្បធម៌ នៃគណៈកម្មាធិការជាតិ APEC ឆ្នាំ ២០២៧ ធ្វើការជាមួយគណៈកម្មាធិការប្រជាជនខេត្ត An Giang។

រាយការណ៍នៅក្នុងកិច្ចប្រជុំ ប្រធានមន្ទីរវប្បធម៌ និងកីឡាខេត្ត An Giang លោក Nguyen Khanh Hiep បានឱ្យដឹងថា ខេត្តកំពុងដាក់ពង្រាយប្រកបដោយសមកាលកម្មនូវបណ្តាភារកិច្ចផ្សព្វផ្សាយអប់រំ និងផ្សព្វផ្សាយរូបភាពបម្រើដល់ឆ្នាំ APEC ២០២៧។ ការងារព័ត៌មានកិច្ចការបរទេសត្រូវបានជំរុញយ៉ាងខ្លាំងក្លា ជាមួយនឹងព័ត៌មាន បទសរសេរ និងខ្សែភាពយន្តឯកសារខ្លីជាង ២០០ ត្រូវបានចុះផ្សាយជារៀងរាល់ខែនៅលើបណ្តាខឿនឌីជីថល និងបណ្តាទីភ្នាក់ងារសារព័ត៌មានមូលដ្ឋាន។

ក្រៅពីការម្ចាស់ការផ្តល់ព័ត៌មានផ្លូវការ តម្រង់ទិសមតិសាធារណៈអំពីឆ្នាំ APEC ២០២៧ ខេត្តបានកសាងទំព័រឯកទេស APEC ឆ្នាំ ២០២៧ ជាភាសាវៀតណាម និងភាសាអង់គ្លេស; វិនិយោគដំឡើងកម្រិតហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ អ៊ីនធឺណិត និងគមនាគមន៍ឌីជីថលនៅតាមបណ្តាតំបន់ភូមិសាស្ត្រសំខាន់ៗ និងបណ្តាមូលដ្ឋានស្នាក់នៅបម្រើដល់ប្រតិភូ និងសារព័ត៌មាន។

មូលដ្ឋានក៏បាននិងកំពុងសកម្មត្រៀមរៀបចំប្រភពធនធានមនុស្ស កសាងបណ្តាផលិតផលគមនាគមន៍ផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ និងរូបភាព An Giang, Phu Quoc; ទន្ទឹមនឹងនោះ សហការដាក់ពង្រាយបណ្តាផែនការធានាសន្តិសុខ និងសុវត្ថិភាពសម្រាប់បណ្តាសកម្មភាពនៅក្នុងសប្តាហ៍ជាន់ខ្ពស់ APEC ឆ្នាំ ២០២៧។

ដោយវាយតម្លៃខ្ពស់ចំពោះបណ្តាការខិតខំប្រឹងប្រែងរបស់ខេត្ត An Giang និងសម្ព័ន្ធក្រុមហ៊ុន Sun Group ក្នុងដំណើរការត្រៀមរៀបចំ អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី Le Thi Thu Hang បានស្នើឱ្យមូលដ្ឋានបន្តស្រាវជ្រាវបណ្តាផែនការវិនិយោគប្រព័ន្ធទូរទស្សន៍ សំឡេង រូបភាព រួមនឹងមជ្ឈមណ្ឌលបញ្ជាដ៏ទំនើប ឆ្លើយតបបានតាមតម្រូវការបំពេញភារកិច្ចរបស់បណ្តាទីភ្នាក់ងារសារព័ត៌មានទាំងក្នុងនិងក្រៅប្រទេស។

ត្រៀមរៀបចំ APEC ឆ្នាំ ២០២៧៖ បំពេញបន្ថែមហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍បម្រើដល់សារព័ត៌មានអន្តរជាតិឱ្យបានឆាប់រហ័ស
គណៈប្រតិភូការងារអង្កេតស្រាវជ្រាវតំបន់មជ្ឈមណ្ឌលចាត់តាំងសន្និសីទ APEC។

យោងតាមលោកស្រីអនុរដ្ឋមន្ត្រី បណ្តាអង្គភាពត្រូវតែបន្ទាន់បង្ហើយផែនការកសាងមជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិ, ចាត់ចែងតំបន់ស្នាក់នៅ, មធ្យោបាយធ្វើដំណើរ និងបណ្តាលក្ខខណ្ឌបម្រើដល់អ្នកយកព័ត៌មាន; ទន្ទឹមនឹងនោះ សំយោគបណ្តាខ្លឹមសារដែលហួសពីសមត្ថកិច្ច ដើម្បីរាយការណ៍ជូនគណៈកម្មាធិការជាតិ APEC ឆ្នាំ ២០២៧ ពិនិត្យ និងណែនាំដោះស្រាយឱ្យបានទាន់ពេលវេលា។

លោកស្រីអនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការត្រៀមរៀបចំប្រកបដោយភាពហ្មត់ចត់ រួមចំណែកចាត់តាំងឡើងប្រកបដោយជោគជ័យនូវបណ្តាសកម្មភាពនៃឆ្នាំ APEC ២០២៧ ទន្ទឹមនឹងនោះ ក៏ជាឱកាសផ្សព្វផ្សាយរូបភាពវៀតណាមមួយប្រកបដោយសន្តិភាព ស្និទ្ធស្នាលរាក់ទាក់ និងមានស្ថិរភាព; ណែនាំបណ្តាតម្លៃវប្បធម៌ ទេសចរណ៍ដ៏វិសេសវិសាលនៃតំបន់សេដ្ឋកិច្ចពិសេស Phu Quoc និងខេត្ត An Giang ជូនចំពោះមិត្តភក្តិអន្តរជាតិ។

ភ្លាមៗក្រោយដំណើរអង្កេតស្រាវជ្រាវ បណ្តាទីភ្នាក់ងារចំណុះអនុគណៈកម្មការផ្សព្វផ្សាយអប់រំ - វប្បធម៌ APEC ឆ្នាំ ២០២៧ នឹងបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ផ្តោតសំខាន់លើការដាក់ពង្រាយបណ្តាភារកិច្ចដែលបានប្រគល់ជូន ធានាបានត្រឹមត្រូវតាមវឌ្ឍនភាព និងគុណភាព។

នៅក្នុងកិច្ចប្រជុំធ្វើការ បណ្តាសមាជិកនៃអនុគណៈកម្មការផ្សព្វផ្សាយអប់រំ - វប្បធម៌ រួមជាមួយតំណាងបណ្តាមន្ទីរ វិស័យនៃខេត្ត An Giang ក៏បានផ្លាស់ប្តូរមតិអំពីផែនការវិនិយោគប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទូរទស្សន៍ វិទ្យុផ្សាយសំឡេង បម្រើដល់ APEC ឆ្នាំ ២០២៧។ បណ្តាប្រតិភូបានស្នើឱ្យមូលដ្ឋានសហការឱ្យបានឆាប់ជាមួយវិទ្យុទូរទស្សន៍វៀតណាម, វិទ្យុសំឡេងវៀតណាម, ទីភ្នាក់ងារសារព័ត៌មានវៀតណាម និងបណ្តាអង្គភាពជំនាញ ដើម្បីឯកភាពលើផែនការបច្ចេកទេសចាប់តាំងពីដំណាក់កាលរចនាប្លង់ ធានាបាននូវលក្ខណៈសមកាលកម្ម កាត់បន្ថយការកែសម្រួលនៅពេលសំណង់ត្រូវបានបង្ហើយ។

ថ្លែងមតិសន្និដ្ឋានកិច្ចប្រជុំ អនុប្រធានគណៈឃោសនាអប់រំនិងចលនាមហាជនមជ្ឈិម លោក Phan Xuan Thuy ដែលជាអនុប្រធានអនុគណៈកម្មការផ្សព្វផ្សាយអប់រំ - វប្បធម៌ APEC ឆ្នាំ ២០២៧ បានកត់ត្រានូវបណ្តាការខិតខំប្រឹងប្រែងរបស់ខេត្ត An Giang និងបណ្តាអង្គភាពពាក់ព័ន្ធ ក្នុងការជំរុញឱ្យបានឆាប់រហ័សនូវវឌ្ឍនភាពនៃបណ្តាសំណង់បម្រើដល់សប្តាហ៍ជាន់ខ្ពស់ APEC ឆ្នាំ ២០២៧។ លោកបានស្នើឱ្យមូលដ្ឋានបន្តសហការគ្នាយ៉ាងជិតស្និទ្ធជាមួយអនុគណៈកម្មការផ្សព្វផ្សាយអប់រំ - វប្បធម៌ ក្នុងដំណើរការត្រៀមរៀបចំ ធានាឱ្យបណ្តាផ្នែកសំណង់ត្រូវបានដាក់ពង្រាយប្រកបដោយសមកាលកម្ម ឆ្លើយតបបានតាមតម្រូវការចាត់តាំងឆ្នាំ APEC ២០២៧។

យោងតាមកាសែតពិភពលោកនិងវៀតណាម មុននោះ គណៈប្រតិភូការងារបានចុះអង្កេតស្រាវជ្រាវទីវាលជាក់ស្តែងនៅតាមបណ្តាសំណង់ និងគម្រោងការសំខាន់ៗជាច្រើន បម្រើដល់សប្តាហ៍ជាន់ខ្ពស់ APEC ឆ្នាំ ២០២៧ នៅតំបន់សេដ្ឋកិច្ចពិសេស Phu Quoc រួមមាន៖ មជ្ឈមណ្ឌលចាត់តាំងសន្និសីទ APEC, មជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិ, រោងសម្តែងពហុមុខងារ APEC, បណ្តាទីតាំងចាត់តាំងព្រឹត្តិការណ៍ និងប្រព័ន្ធសណ្ឋាគារដែលរំពឹងទុករៀបចំទុកបម្រើដល់ប្រតិភូ និងអ្នកយកព័ត៌មានទាំងក្នុងនិងក្រៅប្រទេស៕

បង្កើតកម្លាំងចលករថ្មីសម្រាប់ជំរុញទំនាក់ទំនងរវាងវៀតណាមជាមួយឈីលី និងប៉េរូ រួមចំណែកជាវិជ្ជមានដល់ APEC បង្កើតកម្លាំងចលករថ្មីសម្រាប់ជំរុញទំនាក់ទំនងរវាងវៀតណាមជាមួយឈីលី និងប៉េរូ រួមចំណែកជាវិជ្ជមានដល់ APEC

តបតាមការអញ្ជើញរបស់លោក Gabriel Boric Font ប្រធានាធិបតីនៃសាធារណរដ្ឋឈីលី និងលោកស្រី Dina Ercilia Boluarte Zegarra ប្រធានាធិបតីនៃសាធារណរដ្ឋប៉េរូ លោក Luong Cuong ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឈីលី ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែវិច្ឆិកា និងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប៉េរូ និងចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ២០២៤ នៅទីក្រុងលីម៉ា ...

លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម អញ្ជើញថ្លែងសុន្ទរកថានៅកិច្ចប្រជុំកំពូលធុរកិច្ច APEC ឆ្នាំ ២០២២ លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម អញ្ជើញថ្លែងសុន្ទរកថានៅកិច្ចប្រជុំកំពូលធុរកិច្ច APEC ឆ្នាំ ២០២២

នាព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលធុរកិច្ចនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា នៅទីក្រុងបាងកក លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម បានអញ្ជើញថ្លែងសុន្ទរកថាតម្រង់ទិសសម្រាប់សម័យប្រជុំពិភាក្សាស្តីពី "អនាគតនៃពាណិជ្ជកម្ម និងការវិនិយោគ កាលានុវត្តន៍ភាព និងបញ្ហាប្រឈមសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក"។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ត្រៀមរៀបចំ APEC ឆ្នាំ ២០២៧៖ បំពេញបន្ថែមហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍បម្រើដល់សារព័ត៌មានអន្តរជាតិឱ្យបានឆាប់រហ័ស
អដ្ឋិធាតុកងទ័ពពលីជាង ១.៣០០ រូប ត្រូវបានប្រមូលផ្តុំក្រោយរយៈពេល ១១១ ថ្ងៃយប់
ណែនាំអំពីវៀតណាមមួយដ៏សំបូរបែបដោយប្រពៃណី ជូនចំពោះប្រជាជនម៉ាសេដូនខាងជើង
បណ្តាជំហានរីកចម្រើនថ្មីក្នុងការអនុវត្តបច្ចេកវិទ្យា ADN
យុវជនត្រូវតែម្ចាស់ការលើបញ្ញាសិប្បនិម្មិត (AI) និងការច្នៃប្រឌិតផ្លាស់ប្តូរថ្មី