Trending now

លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម អញ្ជើញថ្លែងសុន្ទរកថានៅកិច្ចប្រជុំកំពូលធុរកិច្ច APEC ឆ្នាំ ២០២២

17:25 | 18/11/2022

នាព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលធុរកិច្ចនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា នៅទីក្រុងបាងកក លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម បានអញ្ជើញថ្លែងសុន្ទរកថាតម្រង់ទិសសម្រាប់សម័យប្រជុំពិភាក្សាស្តីពី "អនាគតនៃពាណិជ្ជកម្ម និងការវិនិយោគ កាលានុវត្តន៍ភាព និងបញ្ហាប្រឈមសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក"។

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc មានជំនួបទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc មានជំនួបទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio
លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម ថ្លែងសុន្ទរកថានៅកិច្ចប្រជុំកំពូលធុរកិច្ច APEC ឆ្នាំ ២០២២ (រូបថត៖ vnanet.vn)

លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម ថ្លែងសុន្ទរកថានៅកិច្ចប្រជុំកំពូលធុរកិច្ច APEC ឆ្នាំ ២០២២

លោក Nguyen Xuan Phuc ប្រធានរដ្ឋ បានចែករំលែកថា អាទិភាពរបស់វៀតណាម គឺទាក់ទាញការវិនិយោគដោយមានការជ្រើសរើសយកគុណភាព ប្រសិទ្ធភាព បច្ចេកវិទ្យា និងការការពារបរិស្ថានជាលក្ខណៈវិនិច្ឆ័យសម្រាប់ការវាយតម្លៃចម្បង។ វៀតណាមសង្ឃឹមថា សហគមន៍ធុរកិច្ច APEC នឹងលើកកំពស់ស្មារតីសហប្រតិបត្តិការ ជំនះពុះពារការលំបាក និងបញ្ហាប្រឈម ព្រមទាំងបន្តជំរុញសកម្មភាពវិនិយោគ និងអាជីវកម្មក្នុងតំបន់។

ឈរលើមូលដ្ឋាននៃការចែករំលែករបស់លោកប្រធានរដ្ឋ ប្រតិភូទាំងឡាយបានពិភាក្សាអំពីវិធានការ និងគោលនយោបាយដើម្បីជំនះពុះពារការលំបាក ជំរុញពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់ ព្រមទាំងបង្កើនការសម្របសម្រួលរវាងរដ្ឋ និងធុរកិច្ច។

នៅឯកិច្ចប្រជុំកំពូលធុរកិច្ច APEC ឆ្នាំ ២០២២ លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម លោក Xi Jinping ប្រធានរដ្ឋចិន លោក Prayut Chan-o-cha នាយករដ្ឋមន្ត្រីថៃ លោក Emmanuel Macron ប្រធានាធិបតីបារាំង លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី និងលោកស្រី Kamala Harris អនុប្រធានាធិបតីអាមេរិក ជាវាគ្មិនច្បងៗ៕

Tags: APEC

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម