Trending now

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង

10:07 | 16/07/2026

យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។

យុទ្ធនាការ ៥០០ ថ្ងៃយប់នៅខេត្ត Nghe An៖ ប្រមូលបានសំណាកជីវសាស្ត្រចំនួន ១៧.៨៣១ សំណាក តំបន់ ៤ នៃកងទ័ពជើងទឹក បានសម្ពោធនិងប្រគល់ផ្ទះចំនួន ៤ ខ្នងជូនបណ្តាគ្រួសារគោលនយោបាយ

ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីតំណាងជាង ១៥០ រូបដែលជាតំណាងឱ្យបណ្តាក្រសួង ស្ថាប័ន មូលដ្ឋាន បណ្តាអង្គការអន្តរជាតិ បណ្តាស្ថាប័នសារព័ត៌មានព្រមទាំងយុវជនយ៉ាងច្រើនកុះករចូលរួម។

ថ្លែងមតិនៅក្នុងពិធីមីទ្ទិញ លោក Do Xuan Tuyen អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានសង្កត់ធ្ងន់លើតួនាទីដ៏មានសារៈសំខាន់នៃការងារប្រជាជននៅក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ បណ្តាទិសដៅទាំងនេះត្រូវបានស្តែងចេញនៅក្នុងសេចក្តីសម្រេចចិត្តលេខ ២១-NQ/TW នាថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៧ របស់គណៈកម្មាធិការមជ្ឈិមបក្សនិងច្បាប់ប្រជាជនលេខ ១១៣/២០២៥/QH១៥។

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
លោក Do Xuan Tuyen អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលថ្លែងមតិនៅក្នុងពិធី។

បច្ចុប្បន្នវៀតណាមកំពុងស្ថិតនៅក្នុងដំណាក់កាលរចនាសម្ព័ន្ធប្រជាជនមាស ដោយមានមនុស្សជិត ៧០ លាននាក់ស្ថិតនៅក្នុងវ័យពលកម្ម (ពី ១៥ ដល់ ៦៤ ឆ្នាំ)។ នេះជាឱកាសដ៏មានសារៈសំខាន់ដើម្បីឱ្យប្រទេសជាតិអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងចីរភាព ប្រសិនបើមនុស្សវ័យក្មេងម្នាក់ៗសុទ្ធតែមានឱកាសសិក្សារៀនសូត្រ ធ្វើការងារ ថែទាំសុខភាពព្រមទាំងពង្រីកបានពេញលេញនូវរាល់សក្តានុពលរបស់ខ្លួន។ នាឱកាសទិវាប្រជាជនពិភពលោកឆ្នាំនេះ អង្គការសហប្រជាជាតិបន្តអះអាងនូវតួនាទីស្នូលរបស់មនុស្សជាតិ ជាពិសេសគឺយុវជននៅក្នុងដំណើរការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ថ្លែងមតិនៅក្នុងព្រឹត្តិការណ៍នេះ លោកស្រី Pauline Tamesis អ្នកសម្របសម្រួលស្នាក់នៅអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិប្រចាំនៅវៀតណាមបានសង្កត់ធ្ងន់ថា៖ «ប្រជាសាស្ត្រមិនមែនជាអ្នកសម្រេចអនាគតរបស់យើងឡើយ ប៉ុន្តែប្រជាសាស្ត្រស្តែងចេញនូវក្តីប្រាថ្នារបស់មនុស្សរាប់លាននាក់និងឱកាសដើម្បីឱ្យពួកគេដេញតាមរាល់ក្តីប្រាថ្នាទាំងនោះ»។

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
លោកស្រី Pauline Tamesis អ្នកសម្របសម្រួលស្នាក់នៅអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម។

យោងតាមលោកស្រី នៅពេលដែលមនុស្សវ័យក្មេងទទួលបានការសិក្សារៀនសូត្រ ធ្វើការងារ មានកន្លែងស្នាក់នៅប្រកបដោយស្ថិរភាព ទទួលបានការថែទាំសុខភាពព្រមទាំងចែករំលែកការទទួលខុសត្រូវគ្រួសារប្រកបដោយសមធម៌ ពួកគេអាចកសាងជីវភាពរស់នៅនិងគ្រួសារដូចជាអ្វីដែលខ្លួនប្រាថ្នាចង់បាន។ តួនាទីរបស់គោលនយោបាយគឺបង្កើតបរិស្ថានអំណោយផល ជួយដោះស្រាយរាល់របាំងរាំងស្ទះដើម្បីឱ្យមនុស្សវ័យក្មេងអាចដេញតាមរាល់ជម្រើសនិងក្តីប្រាថ្នារបស់ខ្លួន។

ពីលទ្ធផលនៃការស្រាវជ្រាវអន្តរជាតិ លោក Matt Jackson ប្រធានតំណាង UNFPA ប្រចាំនៅវៀតណាម បានណែនាំការស្ទង់មតិអនាគតប្រជាសាស្ត្រ (Demographic Futures Survey) ដែលអនុវត្តដោយ UNFPA ជាមួយនិងមនុស្សវ័យក្មេងជាង ១០៨០០០ នាក់ប្រើប្រាស់ប្រព័ន្ធ Internet ស្ថិតនៅក្នុងវ័យពី ១៨ ដល់ ៣៩ ឆ្នាំនៅឯ ៧៣ ប្រទេសនិងតំបន់ដែនដី។ លទ្ធផលនៃការស្ទង់មតិបានបង្ហាញឱ្យឃើញថាមនុស្សវ័យក្មេងជាច្រើននៅតែមានបំណងប្រាថ្នាចង់កសាងរាល់ទំនាក់ទំនងជិតស្និទ្ធនិងបង្កើតគ្រួសារនាពេលអនាគត។ ជាងពីរភាគបីនៃអ្នកដែលត្រូវបានស្ទង់មតិបានឱ្យដឹងថាអាពាហ៍ពិពាហ៍គឺជាផ្នែកមួយនៃជីវិតដ៏ល្អឥតខ្ចោះដែលពួកគេឆ្ពោះទៅរក។ សូម្បីតែនៅក្នុងក្រុមវ័យពី ៣៥ ដល់ ៣៩ ឆ្នាំដែលមិនទាន់មានកូន ៧៩% នៃបុរសនិង ៧២% នៃស្ត្រីដែលត្រូវបានស្ទង់មតិនៅតែមានបំណងប្រាថ្នាចង់មានកូន។ ជាមួយនិងមនុស្សវ័យក្មេងជាច្រើន សេចក្តីរីករាយនិងសុភមង្គលដែលកូនៗនាំមកជូនគឺជាមូលហេតុមួយក្នុងចំណោមមូលហេតុដ៏មានសារៈសំខាន់បំផុតដែលធ្វើឱ្យពួកគេមានបំណងប្រាថ្នាចង់ធ្វើជាឪពុកម្តាយ។

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ទិដ្ឋភាពនៃពិធីមីទ្ទិញ។

លោក Matt Jackson បានសង្កត់ធ្ងន់ថាគោលនយោបាយប្រជាជនត្រូវយកចិត្តទុកដាក់ឱ្យបានច្រើនជាងមុនចំពោះបណ្តាលក្ខខណ្ឌជាក់ស្តែងដែលកំពុងជះឥទ្ធិពលដល់ជម្រើសរបស់មនុស្សវ័យក្មេង។ ការជួយឧបត្ថម្ភយុវជនគឺមិនត្រឹមតែជារឿងរ៉ាវអំពីកម្រិតបង្កកំណើតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្សារភ្ជាប់ជាមួយនិងការងារធ្វើ ផ្ទះសម្បែង សេវាកម្មថែទាំកុមារ របបឈប់សម្រាកសម្រាប់ឪពុកម្តាយ យន្តការធ្វើការងារប្រកបដោយភាពបត់បែន សេវាកម្មថែទាំសុខភាពបន្តពូជព្រមទាំងសមភាពយេនឌ័រ។ នៅពេលដែលបណ្តាលក្ខខណ្ឌទាំងនេះត្រូវបានកែលម្អ មនុស្សវ័យក្មេងនឹងមានជំនឿទុកចិត្តបន្ថែមនិងសមត្ថភាពកសាងជីវភាពរស់នៅ បណ្តាទំនាក់ទំនងព្រមទាំងគ្រួសារដែលពួកគេប្រាថ្នាចង់បាន៕

ការលើកកម្ពស់តម្លៃឯកសារបណ្ណសារក្នុងការស្វែងរក និងកំណត់អត្តសញ្ញាណអដ្ឋិធាតុកងទ័ពពលី ការលើកកម្ពស់តម្លៃឯកសារបណ្ណសារក្នុងការស្វែងរក និងកំណត់អត្តសញ្ញាណអដ្ឋិធាតុកងទ័ពពលី

យុគសម័យ - ប្រព័ន្ធបណ្តាមជ្ឈមណ្ឌលបណ្ណសារជាតិកំពុងជម្រុញការត្រួតពិនិត្យ ചൂទាញយក និងធ្វើឌីជីថលនីយកម្មជាជំហានៗនូវប្រភពឯកសារបណ្ណសារ សំដៅបម្រើឱ្យយុទ្ធនាការ «៥០០ ថ្ងៃយប់ជម្រុញការអនុវត្តការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុកងទ័ពពលី»។ សំណុំឯកសារ និងឯកសារយោងដែលមានតម្លៃជាច្រើនត្រូវបានរកឃើញ រួមចំណែកបំពេញបន្ថែមនូវមូលដ្ឋានទិន្នន័យបម្រើឱ្យការផ្ទៀងផ្ទាត់ព័ត៌មាន ទន្ទឹមនឹងនោះ បើកឡើងនូវទិសដៅអនុវត្តបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យបណ្ណសារ។

អដ្ឋិធាតុកងទ័ពពលីជាង ១.៣០០ រូប ត្រូវបានប្រមូលផ្តុំក្រោយរយៈពេល ១១១ ថ្ងៃយប់ អដ្ឋិធាតុកងទ័ពពលីជាង ១.៣០០ រូប ត្រូវបានប្រមូលផ្តុំក្រោយរយៈពេល ១១១ ថ្ងៃយប់

យុគសម័យ - ក្រោយរយៈពេល ១១១ ថ្ងៃនៃការដាក់ពង្រាយយុទ្ធនាការ «៥០០ ថ្ងៃយប់ ជំរុញការអនុវត្តការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុកងទ័ពពលី» កម្លាំងមានសមត្ថកិច្ចប្រមូលផ្តុំបានអដ្ឋិធាតុកងទ័ពពលីជាង ១.៣០០ រូប, ប្រមូលគំរូផ្នូរកងទ័ពពលីបានជាង ២៧.០០០ ផ្នូរ និងជំរុញឱ្យបានឆាប់រហ័សនូវវឌ្ឍនភាពនៃការរុករកបោសសម្អាតគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ធ្វើឱ្យជាក់ស្តែងឡើងជាជំហានៗនូវគោលដៅនាំយកបណ្តាវីរយុទ្ធជនពលីវិលត្រឡប់មកជួបជុំក្រុមគ្រួសារ និងមិត្តរួមវិន័យវិញ។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
អ្នកជំនាញសេដ្ឋកិច្ច ១៣ រូបចូលរួមក្នុងក្រុមប្រឹក្សាយោបល់ VIFC-HCMC
ខួបលើកទី ៤៧ នៃទិវាជ័យជម្នះបដិវត្តន៍ប្រជាជន Sandino៖ បើកទូលាយការផ្លាស់ប្តូរប្រជាជននិងប្រជាជនវៀតណាម - នីការ៉ាហ្គា