Trending now Futsal Summer Cup 2026៖ ផ្សព្វផ្សាយនិងពង្រីកស្មារតីសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅប្រទេសកូរ៉េខាងត្បូង VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហ្វីលីពីន៖ កិច្ចការបរទេសប្រជាជនឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការជាក់ស្តែងនិងផលប្រយោជន៍របស់ប្រជាជន បំពេញការងារផ្ទៀងផ្ទាត់ក្របខ័ណ្ឌគតិយុត្ត បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសបោះផ្សាយមូលបត្រ

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ

08:31 | 16/07/2026 ឌឹកអាញ់

យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។

នាយករដ្ឋមន្ត្រីទីម័រឡេស្តេ រៀបចំអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម៖ ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព ឯកអគ្គរដ្ឋទូតទីម័រឡេស្តេ៖ វៀតណាមនឹងរួមចំណែកក្នុងការប្រែក្លាយអាស៊ានទៅជាប្លុកដ៏រឹងមាំមួយ
ភារធារី Pham Binh Dam ជួបសម្តែងការគួរសមជាមួយនិងឧបនាយករដ្ឋមន្ត្រីទីម័រឡេស្តលោក Francisco Kalbuadi Lay។
ភារធារី Pham Binh Dam ជួបសម្តែងការគួរសមជាមួយនិងឧបនាយករដ្ឋមន្ត្រីទីម័រឡេស្តលោក Francisco Kalbuadi Lay។

នៅក្នុងជំនួប ឧបនាយករដ្ឋមន្ត្រី Francisco Kalbuadi Lay បានវាយតម្លៃខ្ពស់ចំពោះរាល់សមិទ្ធផលអភិវឌ្ឍន៍របស់វៀតណាមក្នុងបណ្តាឆ្នាំកន្លងមកនេះ ទន្ទឹមនឹងនោះថ្លែងអំណរគុណចំពោះការគាំទ្រដ៏មុតមាំនិងមុនក្រោយដូចគ្នារបស់វៀតណាមចំពោះដំណើរការសមាហរណកម្មតំបន់និងអន្តរជាតិរបស់ទីម័រឡេស្ត ជាពិសេសគឺការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអាស៊ាន។ យោងតាមឧបនាយករដ្ឋមន្ត្រី បទពិសោធន៍នៃការអភិវឌ្ឍនិងសមាហរណកម្មរបស់វៀតណាមគឺជាប្រភពឯកសារយោងដ៏មានប្រយោជន៍ចំពោះទីម័រឡេស្តនៅក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ។

ភាគីទាំងពីរបានផ្លាស់ប្តូរមតិអំពីសក្តានុពលបើកទូលាយកិច្ចសហប្រតិបត្តិការនៅក្នុងបណ្តាវិស័យកសិកម្ម ការធានាសន្តិសុខស្បៀង ការអភិវឌ្ឍប្រភពធនធានមនុស្ស ការផ្លាស់ប្តូរឌីជីថល ទេសចរណ៍ ការតភ្ជាប់ព្រមទាំងការទាក់ទាញការវិនិយោគ។

ភារធារី Pham Binh Dam បានអះអាងថាវៀតណាមត្រៀមលក្ខណៈជាស្រេចដើម្បីចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ ទន្ទឹមនឹងនោះបង្កើនការតភ្ជាប់រវាងបណ្តាស្ថាប័ន មូលដ្ឋាននិងសហគ្រាសនៃប្រទេសទាំងពីរនៅលើមូលដ្ឋានស្របគ្នាជាមួយនិងតម្រូវការនិងរាល់អាទិភាពអភិវឌ្ឍន៍របស់ទីម័រឡេស្ត។ ភារធារីក៏បានចាត់ទុកថាប្រទេសទាំងពីរមានលក្ខណៈងាយស្រួលជាច្រើនដើម្បីកសាងបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែង ដោយចំពោះមុខគឺអាចជំរុញការផ្លាស់ប្តូរអ្នកជំនាញ ការស្ទង់មតិតម្រូវការ ការបណ្តុះបណ្តាលកម្មាភិបាលព្រមទាំងបង្កើនការតភ្ជាប់សហគមន៍សហគ្រាស។

ផ្លាស់ប្តូរមតិអំពីការដែលទីម័រឡេស្តត្រៀមលក្ខណៈកាន់តួនាទីជាប្រធានអាស៊ាន នាឆ្នាំ ២០២៩ ឧបនាយករដ្ឋមន្ត្រី Francisco Kalbuadi Lay បានសម្តែងនូវបំណងប្រាថ្នាចង់សិក្សារៀនសូត្របទពិសោធន៍របស់វៀតណាមនៅក្នុងការងារចាត់តាំងបណ្តាព្រឹត្តិការណ៍ពហុភាគី ការបណ្តុះបណ្តាលកម្មាភិបាល ពិធីការ ភស្តុភារ ព័ត៌មាននិងការសម្របសម្រួលអន្តរវិស័យ។

ឆ្លើយតបវិញ ភារធារី Pham Binh Dam បានអះអាងថាវៀតណាមត្រៀមលក្ខណៈជាស្រេចដើម្បីផ្លាស់ប្តូរនិងចែករំលែកនូវបទពិសោធន៍សមស្របនានា រួមចំណែកជួយឧបត្ថម្ភទីម័រឡេស្តក្នុងការលើកកម្ពស់សមត្ថភាពចូលរួមនិងរួមចំណែកប្រកបដោយប្រសិទ្ធភាពជាងមុនចូលទៅក្នុងបណ្តាសកម្មភាពរបស់អាស៊ាន។

អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឧបនាយករដ្ឋមន្ត្រី Francisco Kalbuadi Lay បានសង្កត់ធ្ងន់ថារដ្ឋាភិបាលទីម័រឡេស្តតែងតែផ្តល់តម្លៃខ្ពស់ចំពោះវត្តមានរបស់បណ្តាសហគ្រាសវៀតណាមជានិច្ច ព្រមទាំងត្រៀមលក្ខណៈជាស្រេចដើម្បីពិនិត្យមើលនិងជួយឧបត្ថម្ភដោះស្រាយរាល់ការលំបាកទាំងឡាយដែលកើតឡើងនៅក្នុងដំណើរការវិនិយោគនិងធ្វើអាជីវកម្មនៅឯប្រទេសនេះ។

បញ្ចប់ជំនួប ភាគីទាំងពីរបានឯកភាពគ្នាជាឯកច្ឆន្ទបន្តសម្របសម្រួលជាមួយនិងបណ្តាស្ថាប័នមានសមត្ថកិច្ចដើម្បីកំណត់នូវបណ្តាវិស័យ គម្រោងនិងសកម្មភាពសហប្រតិបត្តិការជាក់ស្តែងមួយចំនួន បង្កើតជាខឿនគ្រឹះជំរុញទំនាក់ទំនងវៀតណាម - ទីម័រឡេស្តឱ្យអភិវឌ្ឍកាន់តែមានសារធាតុពិតប្រាកដនិងប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រមុខការទូតអាស៊ាន អនុម័តលើគោលការណ៍ណែនាំ សម្រាប់ចូលជាសមាជិក របស់ទីម័រឡេស្តេ ប្រមុខការទូតអាស៊ាន អនុម័តលើគោលការណ៍ណែនាំ សម្រាប់ចូលជាសមាជិក របស់ទីម័រឡេស្តេ

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា សម្របសម្រួលអាស៊ាន លើកទី២៩ នៅថ្ងៃទី២ សីហា រដ្ឋមន្ត្រីការបរទេស អាស៊ាន បានអនុម័តលើគោល ការណ៍ណែនាំ សម្រាប់ការចូលរួមជាសមាជិក របស់ប្រទេសទីម័រឡេស្តេ ក្នុងសកម្មភាពនានា របស់អាស៊ាន ។

កម្ពុជា-ទីម័រឡេស្តេពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ កម្ពុជា-ទីម័រឡេស្តេពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍

កម្ពុជានិងទីម័រឡេស្តេ ចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃឱ្យបានកាន់តែច្រើន និងកាន់តែរឹងមាំ តួយ៉ាងកម្ពុជា-ទីម័រឡេស្ដេ មុននិងក្រោយក៏គង់តែក្លាយជាបងប្អូនរួមតំបន់តែមួយ។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
អ្នកជំនាញសេដ្ឋកិច្ច ១៣ រូបចូលរួមក្នុងក្រុមប្រឹក្សាយោបល់ VIFC-HCMC
ខួបលើកទី ៤៧ នៃទិវាជ័យជម្នះបដិវត្តន៍ប្រជាជន Sandino៖ បើកទូលាយការផ្លាស់ប្តូរប្រជាជននិងប្រជាជនវៀតណាម - នីការ៉ាហ្គា
ការបរទេសស្ថាបនាការអភិវឌ្ឍ៖ ពីចក្ខុវិស័យយុទ្ធសាស្ត្ររហូតដល់វិន័យនៃការអនុវត្ត

អានច្រើនបំផុត

Futsal Summer Cup 2026៖ ផ្សព្វផ្សាយនិងពង្រីកស្មារតីសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅប្រទេសកូរ៉េខាងត្បូង
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហ្វីលីពីន៖ កិច្ចការបរទេសប្រជាជនឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការជាក់ស្តែងនិងផលប្រយោជន៍របស់ប្រជាជន
បំពេញការងារផ្ទៀងផ្ទាត់ក្របខ័ណ្ឌគតិយុត្ត បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសបោះផ្សាយមូលបត្រ