យុគសម័យ - អនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW របស់ការិយាល័យនយោបាយអំពីការបង្កើតរបត់ក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការច្នៃប្រឌិតផ្លាស់ប្តូរថ្មី និងការផ្លាស់ប្តូរឌីជីថលជាតិ ព្រមទាំងសេចក្តីសម្រេចលេខ 21/2026/QĐ-TTg របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលអំពីបញ្ជីរាយនាមបច្ចេកវិទ្យាយុទ្ធសាស្ត្រ សមាគមស្វ័យប្រវត្តកម្មវៀតណាមនឹងដឹកនាំរៀបចំមហាសន្និបាតវិទ្យាសាស្ត្រនិងការតាំងពិព័រណ៍អន្តរជាតិអំពីការត្រួតពិនិត្យនិងស្វ័យប្រវត្តកម្មលើកទី ៨ (VCCA-2026) ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែកក្កដា នៅសាកលវិទ្យាល័យ Quy Nhon ខេត្ត Binh Dinh។
| Futsal Summer Cup 2026៖ ផ្សព្វផ្សាយនិងពង្រីកស្មារតីសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅប្រទេសកូរ៉េខាងត្បូង វៀតណាមផ្សព្វផ្សាយវប្បធម៌នៅទិវាបើកទ្វារចំហ WTO Open Day 2026 |
![]() |
| VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ |
ជាមួយប្រធានបទ "ស្វ័យប្រវត្តកម្មឆ្លាតវៃ - បច្ចេកវិទ្យាយុទ្ធសាស្ត្រនៃយុគសម័យឌីជីថល" VCCA-2026 រួមមានសកម្មភាពចម្បងចំនួន ៣ គឺមហាសន្និបាតវិទ្យាសាស្ត្រអន្តរជាតិ វេទិកាសហគ្រាស និងការតាំងពិព័រណ៍បច្ចេកវិទ្យាស្វ័យប្រវត្តកម្ម (AT Expo) ផ្សារភ្ជាប់ជាមួយពិព័រណ៍ផលិតផលតំបន់ (OCOP)។
ក្នុងនោះ មហាសន្និបាតវិទ្យាសាស្ត្រ VCCA-2026 បន្តជាវេទិកាដ៏មានកេរ្តិ៍ឈ្មោះដើម្បីឱ្យបណ្តាអ្នកវិទ្យាសាស្ត្រប្រកាសនូវលទ្ធផលស្រាវជ្រាវ ផ្លាស់ប្តូរការសិក្សាអប់រំ និងបើកទូលាយកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ឆ្នាំនេះ មហាសន្និបាតទទួលបានអត្ថបទកាសែតចំនួន ១៧៨ បទ ក្នុងនោះមានរបាយការណ៍ចំនួន ១៥៧ ចក្រានឆ្លងកាត់ការវាយតម្លៃនិងគ្រប់ស្តង់ដារសម្រាប់ធ្វើការបង្ហាញនៅតាមបណ្តាអនុគណៈកម្មការចំនួន ២២ ដែលមានការកើនឡើងបើប្រៀបធៀបទៅនឹងកាលបរិច្ឆេទ VCCA-2024។
រងសាស្ត្រាចារ្យ បណ្ឌិត Thai Quang Vinh ប្រធានគណៈកម្មការកម្មវិធីមហាសន្និបាតវិទ្យាសាស្ត្របានឱ្យដឹងថា ការស្រាវជ្រាវជាច្រើនបានផ្តោតលើបណ្តាវិស័យដែលកំពុងទទួលបានការយកចិត្តទុកដាក់ ដូចជា Robot ឧស្សាហកម្ម Robot ចល័ត យានយន្តស្វ័យប្រវត្តិកម្ម ដោយមានអនុគណៈកម្មការឯកទេសស៊ីជម្រៅចំនួន ៤ ដោយឡែក ទន្ទឹមនឹងនោះក៏មានការកើនឡើងនូវបណ្តាការស្រាវជ្រាវអំពីអេឡិចត្រូនិកជីវវេជ្ជសាស្ត្រ ស្វ័យប្រវត្តកម្មក្នុងការថែទាំសុខភាពសហគមន៍និងកសិកម្ម។
ចំណុចលេចធ្លោនៃសម័យប្រជុំពេញអង្គគឺរបាយការណ៍អំពី "បញ្ញាផ្ទាល់ខ្លួនរបស់ Robot" ដែលជាទិសដៅអភិក្រមចាត់ទុកថាបញ្ញាមិនត្រឹមតែមកពីក្បួនដោះស្រាយប៉ុណ្ណោះទេ ថែមទាំងមកពីការប្រស្រ័យទាក់ទងគ្នារវាងរាងកាយ Robot ឧបករណ៍ចាប់សញ្ញា គ្រឿងបញ្ជា និងបរិស្ថានទៀតផង វិធីសាស្ត្រអភិក្រមនេះមានសារៈសំខាន់ជាពិសេសចំពោះ Robot ទន់ (Soft Robot) ដោយជួយលើកកម្ពស់លទ្ធភាពបន្ស៊ាំខ្លួននិងការដំណើរការប្រកបដោយសុវត្ថិភាព។
បណ្តារបាយការណ៍ក៏បានណែនាំនូវបណ្តាការស្រាវជ្រាវអំពី Robot ទន់ ការត្រួតពិនិត្យនិងការវាស់វែងសម្រាប់ UAV ដើមដៃ Robot មានទម្រង់រូបសាស្ត្របន្ស៊ាំខ្លួន ព្រមទាំងបណ្តាដំណោះស្រាយអំពីលំនៅឋានរោងចក្រឆ្លាតវៃនិងទីក្រុងឆ្លាតវៃ។
ទន្ទឹមនឹងសកម្មភាពសិក្សាអប់រំ វេទិកាសហគ្រាសគ្រោងនឹងមានបទអន្តរាគមន៍ប្រហែលពី ២៥ ដល់ ៣០ បទរបស់បណ្តាអ្នកជំនាញការក្នុងនិងក្រៅប្រទេស ដោយផ្តោតលើបណ្តាប្រធានបទដូចជាបច្ចេកវិទ្យាឆ្លាតវៃនិងការច្នៃប្រឌិតផ្លាស់ប្តូរថ្មី ការកសាងប្រព័ន្ធអេកូឡូស៊ី Robot និង Drone Make in Vietnam ថាមពលកកើតឡើងវិញ ការផ្លាស់ប្តូរបៃតង និងការអភិវឌ្ឍប្រភពធនធានមនុស្សតំបន់ភាគកណ្តាល - តំបន់ Tay Nguyen កិច្ចសហប្រតិបត្តិការស្រាវជ្រាវនិងការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម។
បញ្ហាកំពុងក្ដៅគគុកជាច្រើនដូចជាការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង សេដ្ឋកិច្ចវិលជុំ Robot, AI, IoT, Big Data ការអភិវឌ្ឍឧស្សាហកម្មគាំទ្រ និងការចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកលនឹងត្រូវ បានផ្លាស់ប្តូរពិភាក្សារវាងស្ថាប័នគ្រប់គ្រង វិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ និងសហគមន៍សហគ្រាស។
យោងតាមគណៈកម្មការរៀបចំ វេទិកាឆ្ពោះទៅរកការជម្រុញកិច្ចសហប្រតិបត្តិការវិនិយោគ ការផ្ទេរប្រគល់បច្ចេកវិទ្យា និងការបើកទូលាយទីផ្សារសម្រាប់សហគ្រាស ជាពិសេសគឺនៅតំបន់ភាគកណ្តាល - តំបន់ Tay Nguyen។
ការតាំងពិព័រណ៍បច្ចេកវិទ្យាប្រមូលផ្តុំស្តង់ទំនិញពី ៥០ ដល់ ៧០ ស្តង់
ការតាំងពិព័រណ៍បច្ចេកវិទ្យាស្វ័យប្រវត្តកម្ម AT Expo គ្រោងនឹងមានស្តង់ទំនិញពី ៥០ ដល់ ៧០ ស្តង់ ណែនាំនូវបណ្តាផលិតផលនិងដំណោះស្រាយបច្ចេកវិទ្យាថ្មីរបស់សហគ្រាស វិទ្យាស្ថានស្រាវជ្រាវ និងគ្រឹះស្ថានបណ្តុះបណ្តាលនៅក្នុងវិស័យស្វ័យប្រវត្តកម្ម។
គណៈកម្មការរៀបចំរំពឹងទុកថាអនុស្សរណៈនៃការយោគយល់គ្នាអំពីកិច្ចសហប្រតិបត្តិការ (MOU) ជាច្រើនស្តីពីការវិនិយោគ ការស្រាវជ្រាវអភិវឌ្ឍន៍ ការផលិត ការបណ្តុះបណ្តាលធនធានមនុស្ស និងការបើកទូលាយទីផ្សារនឹងត្រូវបានចុះហត្ថលេខានៅក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ ការរៀបចំទន្ទឹមគ្នានូវពិព័រណ៍ផលិតផលតំបន់ (OCOP) ក៏ត្រូវបានរំពឹងទុកថានឹងរួមចំណែកទាក់ទាញភ្ញៀវមកទស្សនាយ៉ាងកុះករផងដែរ។
យោងតាមបណ្ឌិត Duong Nguyen Binh អនុប្រធានប្រចាំការនៃសមាគមស្វ័យប្រវត្តកម្មវៀតណាមនិងជាប្រធានគណៈកម្មការរៀបចំ VCCA-2026 បានឱ្យដឹងថា បន្ទាប់ពីមហាសន្និបាត គណៈកម្មការរៀបចំនឹងបន្តរក្សាការតភ្ជាប់ជាមួយសហគមន៍សហគ្រាស បណ្តាអង្គការវិជ្ជាជីវៈ និងគ្រឹះស្ថានបណ្តុះបណ្តាលក្នុងនិងក្រៅប្រទេស សំដៅធ្វើឱ្យបណ្តាគោលដៅសហប្រតិបត្តិការក្លាយជាការពិត រួមចំណែកពង្រីកតួនាទីរបស់វិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរបស់ខេត្ត Gia Lai និងទូទាំងប្រទេស។
ត្រូវបានរៀបចំឡើងជាទៀងទាត់ពីរឆ្នាំម្តងចាប់តាំងពីឆ្នាំ ២០១១ មក VCCA បានក្លាយជាវេទិកាដ៏ធំមួយរបស់សហគមន៍ត្រួតពិនិត្យនិងស្វ័យប្រវត្តកម្មវៀតណាម រួមចំណែកតភ្ជាប់ការស្រាវជ្រាវជាមួយការផលិត និងជម្រុញការអភិវឌ្ឍបណ្តាបច្ចេកវិទ្យាយុទ្ធសាស្ត្រក្នុងយុគសម័យឌីជីថល៕
យុគសម័យ - តាមអនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Nguyen Manh Cuong វេទិកាអនាគតអាស៊ានឆ្នាំ ២០២៦ (ASEAN Future Forum 2026) គឺជាកន្លែងដែលអាស៊ាន និងបណ្តាដៃគូរួមគ្នាពិភាក្សាអំពីវិធីសាស្ត្ររក្សាឱ្យបានរឹងមាំនូវឋានៈរបស់ប្លុក នៅក្នុងបរិយាកាសយុទ្ធសាស្ត្រមួយដែលមានការប្រែប្រួលជាច្រើន ដើម្បីឱ្យរាល់គំនិតផ្តួចផ្តើម និងរាល់យន្តការថ្មីៗទាំងអស់សុទ្ធតែបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ហើយមិនធ្វើឱ្យចុះខ្សោយនូវតួនាទីមជ្ឈភាពរបស់អាស៊ានឡើយ។ |
យុគសម័យ - សុន្ទរកថាបើកឆាករបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋលោក To Lam នៅក្នុងកិច្ចសន្ទនា Shangri-La 2026 បន្តទទួលបានការយកចិត្តទុកដាក់ និងការវាយតម្លៃជាវិជ្ជមានពីសំណាក់ជួរអ្នកជំនាញការ និងអ្នកប្រាជ្ញអន្តរជាតិ។ មតិជាច្រើនបានចាត់ទុកថា បណ្ដាសារស្តីពីការគោរពខ្ពស់បំផុតនូវច្បាប់អន្តរជាតិ ការគ្រប់គ្រងការប្រកួតប្រជែងប្រកបដោយការទទួលខុសត្រូវ ការជំរុញកិច្ចសន្ទនា និងការអភិវឌ្ឍមនុស្សជាតិ បានឆ្លុះបញ្ចាំងពីចក្ខុវិស័យយុទ្ធសាស្ត្ររបស់វៀតណាមចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់តំបន់។ |

មតិពីមិត្តអ្នកអាន