យុគសម័យ - ការផ្លាស់ប្តូរយោបល់ជាមួយទស្សនាវដ្តីយុគសម័យ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហ្វីលីពីនលោក Lai Thai Binh យល់ឃើញថាកិច្ចការបរទេសប្រជាជនចាំបាច់ត្រូវតែពង្រីកតាមទិសដៅជាក់ស្តែង ច្រើនជាន់ថ្នាក់ ច្រើនម្ចាស់កាយវិការ និងឆ្ពោះទៅរកផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជន តាមរយៈនោះបន្តពង្រឹងគ្រឹះស្ថានសង្គមសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។
បើតាមលោកឯកអគ្គរដ្ឋទូត តើអ្វីទៅជាបណ្តាចំណុចរបត់ដ៏លេចធ្លោនៅក្នុងដំណើរការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម - ហ្វីលីពីន ឆ្លងកាត់រយៈពេល ៥០ ឆ្នាំកន្លងមកនេះ?
ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៦ នេះ គូសបញ្ជាក់ពីដំណើរការរយៈពេល ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងហ្វីលីពីន (ចាប់តាំងពីឆ្នាំ ១៩៧៦) ក្នុងរយៈពេលពាក់កណ្តាលសតវត្សរ៍កន្លងមកនេះ ទំនាក់ទំនងទ្វេភាគីបានឈានឡើងធំធាត់យ៉ាងរឹងមាំ ដោយចាប់ផ្តើមពីគ្រឹះស្ថានសហប្រតិបត្តិការដំបូងឡើយបានអភិវឌ្ឍទៅជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្របង្កើនល្បឿនគ្រប់ជ្រុងជ្រោយ ជ្រាលជ្រៅ និងជាក់ស្តែង។
របត់ដ៏សំខាន់ៗមួយចំនួនដែលបង្កើតឱ្យមានជំហានផ្លាស់ប្តូរនៅក្នុងទំនាក់ទំនងវៀតណាម - ហ្វីលីពីន ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ រួមមានការដែលនាខែកុម្ភៈ ឆ្នាំ ១៩៩៥ ប្រទេសទាំងពីរបានចាត់តាំងសម័យប្រជុំលើកទី ១ នៃគណៈកម្មាធិការចម្រុះអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី នេះគឺជាយន្តការសន្ទនានិងសម្របសម្រួលគោលនយោបាយទូទៅដ៏សំខាន់មួយ ដែលនៅតែត្រូវបានរក្សាទុកយ៉ាងមានប្រសិទ្ធភាពរហូតមកដល់បច្ចុប្បន្ន ដោយបង្កើតជាគ្រឹះស្ថានស្ថាប័នសម្រាប់កិច្ចសហប្រតិបត្តិការលើច្រើនវិស័យ។
![]() |
| ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហ្វីលីពីនលោក Lai Thai Binh។ |
នាខែកក្កដា ឆ្នាំ ១៩៩៥ វៀតណាមបានចូលជាសមាជិក ASEAN ដោយបង្កើតឱ្យមានរបត់យុទ្ធសាស្ត្រដ៏ធំធេងមួយ នាំឱ្យទំនាក់ទំនងទ្វេភាគីវៀតណាម - ហ្វីលីពីន បើកទូលាយឈានចូលទៅក្នុងក្របខ័ណ្ឌសហប្រតិបត្តិការតំបន់ ប្រទេសទាំងពីរបានក្លាយជាដៃគូដ៏សំខាន់នៅក្នុង ASEAN និងបានសហការគ្នាយ៉ាងជិតស្និទ្ធលើបណ្តាបញ្ហារួម ដូចជាសន្តិសុខ សេដ្ឋកិច្ច និងស្ថិរភាពក្នុងតំបន់។
នាខែវិច្ឆិកា ឆ្នាំ ២០១៥ នៅក្នុងជំនួបសន្ទនាទ្វេភាគីនៅក្រៅជំនួបកំពូល APEC រវាងប្រធានរដ្ឋលោក Truong Tan Sang និងប្រធានាធិបតីលោក Benigno Aquino III ប្រទេសទាំងពីរបានប្រកាសបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ វៀតណាមបានក្លាយជាប្រទេស ASEAN ដំបូងបង្អស់ដែលបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយហ្វីលីពីន របត់ដ៏សំខាន់នេះបានបញ្ជាក់អះអាងពីកម្រិតនៃសេចក្តីទុកចិត្តនយោបាយខ្ពស់ បើកទូលាយកិច្ចសហប្រតិបត្តិការគន្លឹះលើបណ្តាវិស័យការពារជាតិ សន្តិសុខ សេដ្ឋកិច្ច លម្ហសមុទ្រ និងការដោះស្រាយវិវាទនៅលើសមុទ្រខាងកើតឱ្យស្របទៅតាមច្បាប់អន្តរជាតិ (UNCLOS 1982)។
នាថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២៦ ក្នុងដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់អគ្គលេខាធិការនិងជាប្រធានរដ្ឋលោក To Lam ទៅកាន់ហ្វីលីពីន ប្រទេសទាំងពីរបានឯកភាពគ្នាដំឡើងកម្រិតទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្របង្កើនល្បឿន នេះគឺជាចំណុចរបត់ប្រវត្តិសាស្ត្រថ្មីបំផុត ដែលចំពេលនៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៥០ នៃទំនាក់ទំនងការទូតនិងខួបលើកទី ១០ នៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ ដោយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរក្នុងបរិបទដែលស្ថានការណ៍តំបន់និងអន្តរជាតិមានភាពស្មុគស្មាញ។
ក្របខ័ណ្ឌដៃគូយុទ្ធសាស្ត្របង្កើនល្បឿនមិនត្រឹមតែជាលទ្ធផលបូកសរុបកិច្ចសហប្រតិបត្តិការរយៈពេល ៥០ ឆ្នាំប៉ុណ្ណោះទេ ថែមទាំងជាគ្រឹះស្ថានដ៏រឹងមាំសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មីទៀតផង ក្របខ័ណ្ឌនេះបើកទូលាយនូវ "បណ្តាផ្លូវសហប្រតិបត្តិការកាន់តែធំទូលាយជាងមុន" បង្កើនការសម្របសម្រួលនយោបាយ - ការពារជាតិ ភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរ ទន្ទឹមនឹងនោះជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ទេសចរណ៍ អប់រំ បច្ចេកវិទ្យា សន្តិសុខលម្ហសមុទ្រ និងការឆ្លើយតបនឹងរាល់ការប្រឈមមិនមែនប្រពៃណី ការដំឡើងកម្រិតនេះបានបញ្ជាក់អះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរួមអំពីសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍនៅក្នុងតំបន់ ជាពិសេសគឺការសហការគ្នាយ៉ាងជិតស្និទ្ធនៅលើសមុទ្រខាងកើតលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ បង្កើតកម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (គោលដៅបង្កើនទំហំពាណិជ្ជកម្ម) ការពារជាតិ - សន្តិសុខជាក់ស្តែងជាងមុន (បណ្តាកិច្ចព្រមព្រៀងថ្មីអំពីការការពារជាតិនិងកងកម្លាំងឆ្មាំសមុទ្រ) និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ព្រមទាំងរួមចំណែកជាវិជ្ជមានទៅក្នុងសេចក្តីអភិវឌ្ឍរបស់ ASEAN និងតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក ដោយពង្រឹងតួនាទីរបស់ប្រទេសទាំងពីរដូចជាបណ្តា "យុថ្កា" នៃស្ថិរភាពនិងភាពរុងរឿង។
សរុបមកវិញ ឆ្លងកាត់រយៈពេល ៥០ ឆ្នាំ ទំនាក់ទំនងវៀតណាម - ហ្វីលីពីន បានផ្លាស់ប្តូរមុខមាត់ពីកិច្ចសហប្រតិបត្តិការជាមូលដ្ឋានទៅជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្របង្កើនល្បឿន ដែលជាភស្តុតាងដ៏រស់រវើកសម្រាប់ស្មារតី "អ្នកជិតខាងល្អ ដៃគូគួរឱ្យទុកចិត្ត មិត្តភក្តិប្រពៃណី" នេះគឺជាមូលដ្ឋានដ៏សំខាន់ដើម្បីឱ្យប្រទេសទាំងពីរ បន្តរួមដំណើរ ជួយឧបត្ថម្ភគ្នាទៅវិញទៅមក និងរួមចំណែកដល់សន្តិភាពនិងភាពរុងរឿងរួមរបស់តំបន់និងពិភពលោក។
![]() |
| ឯកអគ្គរដ្ឋទូតលោក Lai Thai Binh ចូលរួមនិងថ្លែងមតិនៅក្នុងអង្គសីលាធិលាក្រោមប្រធានបទ "យុទ្ធសាស្ត្ររបស់វៀតណាមក្នុងការអភិវឌ្ឍជនបទនិងកសិកម្មប្រកបដោយចីរភាព" ដែលចាត់តាំងឡើងដោយវិទ្យាស្ថានស្រាវជ្រាវនិងបណ្តុះបណ្តាលក្រោយឧត្តមសិក្សាអំពីកសិកម្មតំបន់អាស៊ីអាគ្នេយ៍ (SEARCA)។ |
ផ្អែកលើលោកឯកអគ្គរដ្ឋទូត តើបណ្តាវិស័យណាខ្លះនឹងបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងវៀតណាម - ហ្វីលីពីន ក្នុងពេលវេលាខាងមុខ?
ទំនាក់ទំនងវៀតណាម - ហ្វីលីពីន កំពុងអភិវឌ្ឍន៍យ៉ាងវិជ្ជមាននិងរស់រវើកណាស់ គិតចាប់តាំងពីដើមឆ្នាំ ២០២៦ មកទល់ពេលនេះ ហ្វីលីពីនបានទទួលស្វាគមន៍ថ្នាក់ដឹកនាំគន្លឹះចំនួនពីររូបរបស់វៀតណាម រួមមានអគ្គលេខាធិការនិងជាប្រធានរដ្ឋលោក To Lam ព្រមទាំងលោកជំទាវ Ngo Phuong Ly ធ្វើដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅហ្វីលីពីន (ចាប់ពីថ្ងៃទី ៣១ ខែឧសភា ដល់ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២៦) និងនាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Le Minh Hung ចូលរួមមហាសន្និបាតជាន់ខ្ពស់ ASEAN លើកទី ៤៨ នៅ Cebu (ចាប់ពីថ្ងៃទី ០៥ ដល់ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២៦) បណ្តាដំណើរទស្សនកិច្ចទាំងនេះបន្តពង្រឹងគ្រឹះស្ថានសេចក្តីទុកចិត្តនយោបាយនៅថ្នាក់ខ្ពស់បំផុត។
កិច្ចសហប្រតិបត្តិការសន្តិសុខ - ការពារជាតិ រក្សាបាននូវសន្ទុះវិជ្ជមានតាមរយៈបណ្តាយន្តការសន្ទនាចាប់ពីថ្នាក់ក្រសួងរហូតដល់ថ្នាក់ទ័ពនិងប្រភេទទ័ព ព្រមទាំងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការបង្ការនិងប្រឆាំងបទល្មើសឆ្លងដែន សន្តិសុខមនុស្សជាតិ និងបណ្តាការប្រឈមមិនមែនប្រពៃណី ពាណិជ្ជកម្មទ្វេភាគីកើនឡើងជិត ៣ ដងក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ដោយសម្រេចបានប្រហាក់ប្រហែល ៨ ប៊ីលីយូនដុល្លារនាឆ្នាំ ២០២៥ ជាមួយរចនាសម្ព័ន្ធទំនិញមានភាពសម្បូរបែបជាងមុន ការវិនិយោគទ្វេទិសកំពុងមានជំហានឈានលោតគួរឱ្យកត់សម្គាល់ ដែលលេចធ្លោគឺការកើនឡើងយ៉ាងឆាប់រហ័សនៃសហគ្រាសនិងការវិនិយោគរបស់វៀតណាមនៅហ្វីលីពីន ចំនួនភ្ញៀវទេសចរហ្វីលីពីនមកកាន់វៀតណាមកើនឡើងជាង ៤ ដង គឺចាប់ពីប្រហែល ១១១.០០០ លើកនាក់នាឆ្នាំ ២០១៦ ឡើងដល់ជាង ៤៨២.០០០ លើកនាក់នាឆ្នាំ ២០ Ravន២៥ អមដោយការបើកជើងហោះហើរត្រង់ថ្មីៗជាច្រើន។
ក្នុងពេលវេលាខាងមុខ កម្លាំងចលករកំណើនថ្មីអាចនឹងបន្តរួមបញ្ចូលទាំងវិស័យជាច្រើន។
អំពីសេដ្ឋកិច្ច - ពាណិជ្ជកម្ម - ការវិនិយោគ ប្រទេសទាំងពីរចាំបាច់ត្រូវផ្តល់អាទិភាពលើការបំពេញបង្គ្រប់គោលនយោបាយបង្កលក្ខណៈងាយស្រួលដល់ពាណិជ្ជកម្ម ឆ្ពោះទៅរកគោលដៅទំហំពាណិជ្ជកម្ម ១០ ប៊ីលីយូនដុល្លារនិងឈានទៅឆ្ងាយជាងនេះទៀត ផ្តោតលើការធ្វើឱ្យមានភាពសម្បូរបែបនូវផលិតផលកសិកម្ម (អង្ករ ផ្លែឈើស្រស់ ជលផល) បើកទូលាយខ្សែច្រវាក់ផ្គត់ផ្គង់និងបណ្តាញចែកចាយ ទន្ទឹមនឹងនោះជម្រុញការវិនិយោគទ្វេទិសទៅក្នុងវិស័យផលិតកម្ម បច្ចេកវិទ្យាបៃតង និងសេដ្ឋកិច្ចឌីជីថល។
អំពីសេដ្ឋកិច្ចឌីជីថល ការផ្លាស់ប្តូរឌីជីថល និងសេដ្ឋកិច្ចបៃតង ភាគីទាំងពីរចាំបាច់ត្រូវទាញយកផលប្រយោជន៍ពីអនុស្សរណៈនៃការយោគយល់គ្នាអំពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យានិងការផ្លាស់ប្តូរឌីជីថលដែលទើបតែបានចុះហត្ថលេខា ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការ AI រដ្ឋាភិបាលអេឡិចត្រូនិក ទីក្រុងឆ្លាតវៃ ថាមពលកកើតឡើងវិញ និងសេដ្ឋកិច្ចបៃតង ដែលជាបណ្តាវិស័យដែលប្រទេសទាំងពីរ សុទ្ធតែចាត់ទុកថាជាកម្លាំងចលករកំណើននាពេលអនាគត។
អំពីកសិកម្មឆ្លាតវៃនិងសន្តិសុខស្បៀង ផ្អែកលើគ្រឹះស្ថានសហប្រតិបត្តិការលើវិស័យអង្ករប្រកបដោយស្ថិរភាព (វៀតណាមគឺជាអ្នកផ្គត់ផ្គង់ធំបំផុតសម្រាប់ហ្វីលីពីន) ប្រទេសទាំងពីរចាំបាច់ត្រូវរុញច្រានឱ្យខ្លាំងនូវកសិកម្មប្រកបដោយចីរភាព កសិកម្មបង្កើតឡើងវិញ ការវារីវប្បកម្មបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ការស្រាវជ្រាវរួមគ្នា និងការផ្ទេរប្រគល់បច្ចេកវិទ្យា។
អំពីទេសចរណ៍និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ភាគីទាំងពីរចាំបាច់ត្រូវបន្តអនុវត្តកម្មវិធីសហប្រតិបត្តិការទេសចរណ៍ឆ្នាំ ២០២៦-២០២៩ បង្កើនបណ្តាយុទ្ធនាការម៉ាឃីតធីងរួមគ្នា កញ្ចប់ទេសចរណ៍រួមបញ្ចូលគ្នា និងបើកជើងហោះហើរបន្ថែមទៀត កិច្ចការបរទេសប្រជាជននឹងក្លាយជាសសរស្តម្ភដ៏សំខាន់មួយ ដោយជម្រុញការយល់ដឹងពីគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការអប់រំ (ការផ្លាស់ប្តូរនិស្សិត កម្មវិធីតភ្ជាប់ឧត្តមសិក្សា) សុខាភិបាល និងវប្បធម៌ ហ្វីលីពីនមានប្រៀបខ្លាំងអំពីទេសចរណ៍សមុទ្រកោះនិងសេវាកម្ម ក្នុងពេលដែលវៀតណាមមានភាពខ្លាំងអំពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបនិងទេសចរណ៍ធម្មជាតិ។
![]() |
| ព្រឹត្តិការណ៍វប្បធម៌ "ពណ៌សម្បុរវៀតណាម" ចាត់តាំងឡើងដោយស្ថានទូតវៀតណាមប្រចាំនៅហ្វីលីពីននាថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៦ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - ហ្វីលីពីន។ |
អំពីសន្តិសុខ ការពារជាតិ និងលម្ហសមុទ្រ ភាគីទាំងពីរចាំបាច់ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈបណ្តាកិច្ចព្រមព្រៀងថ្មីៗ បង្កើនសមត្ថភាពរួមអំពីសន្តិសុខលម្ហសមុទ្រ ការអប់រំយោធា ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយធម្មជាតិ និងការគ្រប់គ្រងវិបត្តិ បន្តជម្រុញកិច្ចសហប្រតិបត្តិការប្រឆាំងបទល្មើសឆ្លងដែននិងការអនុវត្តច្បាប់ សម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធតាមរយៈបណ្តាយន្តការដូចជាក្រុមការងារអចិន្ត្រៃយ៍រួមអំពីបណ្តាបញ្ហាសមុទ្រនិងមហាសមុទ្រ (JPWG-MOC) និងខ្សែទូរស័ព្ទបន្ទាន់នៃកងកម្លាំងឆ្មាំសមុទ្រ។
ក្រៅពីនេះ ដើម្បីរួមចំណែកជាវិជ្ជមានបន្ថែមទៀតដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ ប្រទេសទាំងពីរចាំបាច់ត្រូវរក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ថ្នាក់ជាប្រចាំដើម្បីពង្រឹងសេចក្តីទុកចិត្តយុទ្ធសាស្ត្រ ចែករំលែកគោលជំហរ និងដោះស្រាយការលំបាកឱ្យបានទាន់ពេលវេលា សម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធនៅតាមបណ្តាវេទិកាពហុភាគី ជាពិសេសគឺ ASEAN ជម្រុញសាមគ្គីភាពផ្ទៃក្នុង តួនាទីមជ្ឈភាពរបស់ ASEAN និងសណ្តាប់ធ្នាប់ផ្អែកលើច្បាប់អន្តរជាតិ (UNCLOS 1982) នៅសមុទ្រខាងកើត ជម្រុញបណ្តាគំនិតផ្តួចផ្តើមសហប្រតិបត្តិការជាក់ស្តែងអំពីសន្តិសុខមិនមែនប្រពៃណី សេដ្ឋកិច្ចបៃតង និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ រួមចំណែកកសាងសហគមន៍ ASEAN ឱ្យបានរឹងមាំ ទន្ទឹមនឹងនោះលើកកម្ពស់លទ្ធភាពធន់របស់តំបន់ចំពោះមុខការប្រឈមជាសកល។
ជាមួយចំនួនប្រជាជនសរុបជាង ២២០ លាននាក់ ជាខឿនសេដ្ឋកិច្ចទាំងពីរដែលមានកំណើនឈានមុខគេនៅក្នុងតំបន់ មានទីតាំងភូមិសាស្ត្រនយោបាយដ៏សំខាន់ និងមានលក្ខណៈបំពេញបង្គ្រប់ឱ្យគ្នាទៅវិញទៅមកខ្ពស់ វៀតណាមនិងហ្វីលីពីនមានសក្តានុពលដ៏ធំធេងណាស់ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការយូរអង្វែង ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបណ្តាវិស័យសហប្រតិបត្តិការដែលបានលើកឡើងខាងលើ នឹងនាំឱ្យទំនាក់ទំនងទ្វេភាគីអភិវឌ្ឍន៍ឈានលោតគួរឱ្យកត់សម្គាល់ នាំមកនូវសន្តិសុខ ភាពរុងរឿង និងសុភមង្គលសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងរួមចំណែកយ៉ាងសំខាន់ទៅក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់តំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក និងពិភពលោក។
ផ្អែកលើលោកឯកអគ្គរដ្ឋទូត តើកិច្ចការបរទេសប្រជាជនចាំបាច់ត្រូវតែពង្រីកយ៉ាងដូចម្តេចដើម្បីបន្តពង្រឹងគ្រឹះស្ថានសង្គមសម្រាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្របង្កើនល្បឿនរវាងវៀតណាមនិងហ្វីលីពីន?
ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនគឺជាគ្រឹះស្ថានសង្គមដ៏សំខាន់មួយ រួមចំណែកពង្រឹងចំណងមិត្តភាពប្រកបដោយចីរភាព បង្កើតការផ្សារភ្ជាប់យ៉ាងជ្រាលជ្រៅ និងបង្កើន "លទ្ធភាពធន់" នៃទំនាក់ទំនងទ្វេភាគីចំពោះមុខរាល់ការប្រែប្រួលក្នុងតំបន់និងអន្តរជាតិ ក្នុងបរិបទដែលប្រទេសទាំងពីរទើបតែបានដំឡើងកម្រិតទៅជាដៃគូយុទ្ធសាស្ត្របង្កើនល្បឿន កិច្ចការបរទេសប្រជាជនចាំបាច់ត្រូវតែបន្តពង្រីកយ៉ាងខ្លាំងក្លា ដោយផ្លាស់ប្តូរពីបណ្តាសកម្មភាពខាងក្រៅទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែង ច្រើនជាន់ថ្នាក់ ច្រើនម្ចាស់កាយវិការ និងឆ្ពោះទៅរកផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
បណ្តាទិសដៅនិងវិធានការជាក់ស្តែងដំបូងបង្អស់គឺចាំបាច់ត្រូវបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូនិងយន្តការសហប្រតិបត្តិការប្រជាជន តាមរយៈនោះបន្តជម្រុញបណ្តាសកម្មភាពតាមរយៈបណ្តាអង្គការមិត្តភាព ក្រុមសមាជិកសភាមិត្តភាព កិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមូលដ្ឋាន និងបណ្តាបណ្តាញមិនមែនរដ្ឋាភិបាល ភាគីទាំងពីរចាំបាច់ត្រូវជួយឧបត្ថម្ភបណ្តាសមាគមមិត្តភាព វិទ្យាស្ថានស្រាវជ្រាវ សមាគមវិជ្ជាជីវៈ និងអង្គការមិនមែនរដ្ឋាភិបាលតភ្ជាប់គ្នាយ៉ាងវិជ្ជមាន ដោយទាញយកផលប្រយោជន៍ពីការជួយឧបត្ថម្ភនៃស្ថានទូតទាំងពីរនៅទីក្រុងហាណូយនិងទីក្រុងម៉ានីលដើម្បីកសាងបណ្តាញសហប្រតិបត្តិការយូរអង្វែង។
ពាក់ព័ន្ធនឹងបណ្តាអាទិភាពអប់រំ វប្បធម៌ កីឡា និងទេសចរណ៍ ចាំបាច់ត្រូវអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីសហប្រតិបត្តិការទេសចរណ៍ដំណាក់កាល ២០២៦-២០២៩ (ដែលទើបតែបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការនិងជាប្រធានរដ្ឋលោក To Lam) ផ្តោតលើការលើកកម្ពស់ការតភ្ជាប់អាកាសចរណ៍ - លម្ហសមុទ្រ បង្កើនជើងហោះហើរ ការផ្សព្វផ្សាយរួមគ្នា និងការអភិវឌ្ឍផលិតផលទេសចរណ៍រួមបញ្ចូលគ្នា ទន្ទឹមនឹងនោះ អនុវត្តឱ្យបានល្អនូវកម្មវិធីសហប្រតិបត្តិការវប្បធម៌ ២០២៤-២០២៩ ជម្រុញការផ្លាស់ប្តូរសិល្បៈ អរិយធម៌ម្ហូបអាហារ បេតិកភណ្ឌ និងបណ្តាព្រឹត្តិការណ៍រួមគ្នា នៅក្នុងវិស័យអប់រំ ធ្វើការផ្សព្វផ្សាយពង្រីកគំរូអនុស្សរណៈនៃការយោគយល់គ្នាអំពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាននយោបាយជាតិហូជីមិញនិងសាកលវិទ្យាល័យហ្វីលីពីន (UP) ព្រមទាំងបណ្តាកិច្ចព្រមព្រៀងផ្សេងៗទៀតដូចជាកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលពីឡុត ការផ្លាស់ប្តូរនិស្សិត - សាស្ត្រាចារ្យ សំដៅធ្វើអន្តរជាតូបនីយកម្មអប់រំឧត្តមសិក្សានិងអភិវឌ្ឍប្រភពធនធានមនុស្សមានគុណភាពខ្ពស់។
ចំពោះការផ្តោតលើបណ្តាក្រុមមុខសញ្ញាគន្លឹះ ចាំបាច់ត្រូវយកចិត្តទុកដាក់ជាពិសេសដល់យុវជន ស្ត្រី មជ្ឈដ្ឋានអ្នកប្រាជ្ញ សហគ្រិនវ័យក្មេង និងសហគមន៍មូលដ្ឋាន លើកទឹកចិត្តបណ្តាគម្រោងសហគមន៍រួមគ្នានៅក្នុងវិស័យអប់រំ ការការពារបរិស្ថាន ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សុខាភិបាលសហគមន៍ វប្បធម៌ - សិល្បៈ និងអរិយធម៌ម្ហូបអាហារ បណ្តាសកម្មភាពទាំងនេះនឹងជួយផ្សព្វផ្សាយនូវបណ្តារឿងរ៉ាវជោគជ័យអំពីកិច្ចសហប្រតិបត្តិការវៀតណាម - ហ្វីលីពីន បង្កើតការយល់ដឹងជាវិជ្ជមាននិងមនោសញ្ចេតនាផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរ។
ពាក់ព័ន្ធនឹងការទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យានិងការច្នៃប្រឌិត ចាំបាច់ត្រូវប្រើប្រាស់និងទាញយកផលពីបណ្តាញឌីជីថលដើម្បីបើកទូលាយការផ្លាស់ប្តូរ (អង្គសន្និសីទតាមប្រព័ន្ធអ៊ីនធឺណិត កម្មវិធីផ្លាស់ប្តូរនិម្មិត ខ្លឹមសារវប្បធម៌ឌីជីថលរួមគ្នា) ទន្ទឹមនឹងនោះលើកទឹកចិត្តកិច្ចសហប្រតិបត្តិការច្នៃប្រឌិតនៅក្នុងវិស័យសេដ្ឋកិច្ចច្នៃប្រឌិតនិងទេសចរណ៍ប្រកបដោយចីរភាព។
តាមរយៈការបង្កើនការពង្រីកយ៉ាងខ្លាំងក្លានូវកិច្ចការបរទេសប្រជាជនតាមទិសដៅជាក់ស្តែង គ្រប់ជ្រុងជ្រោយ និងប្រកបដោយចីរភាពបែបនោះ យើងនឹងកសាងបាននូវបណ្តាញ "ស្ពានមិត្តភាព" ដ៏រឹងមាំរវាងស្រទាប់ប្រជាជនគ្រប់លំដាប់ថ្នាក់ ភារកិច្ចនេះមិនត្រឹមតែពង្រឹងគ្រឹះស្ថានសង្គមសម្រាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្របង្កើនល្បឿនប៉ុណ្ណោះទេ ថែមទាំងរួមចំណែកយ៉ាងសំខាន់ទៅក្នុងការរក្សាសន្តិភាព ស្ថិរភាព ជម្រុញការយល់ដឹងពីគ្នាទៅវិញទៅមក និងការអភិវឌ្ឍរួមរបស់តំបន់ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរនិងសហគមន៍អន្តរជាតិ។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឯកអគ្គរដ្ឋទូត!
យុគសម័យ - យោងតាមឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅវៀតណាម លោក Francisco Noel R. Fernandez III ដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ទៅកាន់ប្រទេសហ្វីលីពីន គឺនាំមកនូវអត្ថន័យប្រវត្តិសាស្ត្រ ព្រមទាំងបង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្សរ៍ខាងមុខ។ |
យុគសម័យ - តបតាមការយាងព្រមទាំងការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន លោក Ferdinand Romualdez Marcos Jr. ព្រមទាំងលោកជំទាវ លោកអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ព្រមទាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក To Lam ព្រមទាំងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម នឹងអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី ៣១ ខែឧសភា ដល់ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៦។ |
thoidai.com.vn



មតិពីមិត្តអ្នកអាន