Trending now

ខេត្ត Quang Ninh បង្កើនការតភ្ជាប់ការវិនិយោគនិងទេសចរណ៍ជាមួយតំបន់ Ural នៃប្រទេសរុស្ស៊ី

15:25 | 09/07/2026 ឌឹកអាញ់

យុគសម័យ - នាថ្ងៃទី ៧ ខែកក្កដា នៅទីក្រុង Yekaterinburg (សហព័ន្ធរុស្ស៊ី) ខេត្ត Quang Ninh បានចាត់តាំងសន្និសីទជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ដោយទាក់ទាញសហគ្រាស សមាគម និងអាជ្ញាធរមូលដ្ឋានយ៉ាងច្រើនកុះករនៃតំបន់ Ural ចូលរួម ព្រឹត្តិការណ៍នេះបានបើកឡើងនូវឱកាសសហប្រតិបត្តិការជាក់ស្តែងជាច្រើន ជាពិសេសគឺនៅក្នុងបណ្តាវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍រវាងមូលដ្ឋានទាំងពីរ។

ខេត្ត Quang Tri រីកសាយភាយសារស្តីពីកិច្ចសន្ទនា និងសន្តិភាពពីទឹកដីប្រវត្តិសាស្ត្រ មហាសន្និបាតលើកទីមួយ នៃសមាគមមិត្តភាពវៀតណាម - កម្ពុជា ខេត្ត Bac Ninh

បើតាមអ្នកយកព័ត៌មាន TTXVN ប្រចាំនៅសហព័ន្ធរុស្ស៊ី សន្និសីទជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ Quang Ninh ប្រព្រឹត្តទៅក្នុងបរិបទដែលទីក្រុង Yekaterinburg កំពុងចាត់តាំងពិព័រណ៍ឧស្សាហកម្មអន្តរជាតិ INNOPROM ដែលជាព្រឹត្តិការណ៍ឧស្សាហកម្មដ៏ធំបំផុតមួយរបស់រុស្ស៊ី ទោះបីជាចំពេលតែមួយជាមួយពិព័រណ៍ក៏ដោយ ក៏សន្និសីទនៅតែទាក់ទាញសហគ្រាសប្រហែល ៣០ រួមជាមួយតំណាងអាជ្ញាធរ សមាគមសហគ្រាសធុនតូចនិងមធ្យម និងសមាគមទេសចរណ៍នៃខេត្ត Sverdlovsk ដែលជាមូលដ្ឋានចំណុះតំបន់សហព័ន្ធ Ural និងឈរចំណាត់ថ្នាក់លេខ ២ ទូទាំងប្រទេសអំពីចំនួនទីក្រុងនិងទីប្រជុំជនដោយឈរតែបន្ទាប់ពីខេត្ត Moskva ប៉ុណ្ណោះ គណៈប្រតិភូខេត្ត Quang Ninh មានការចូលរួមរបស់សហគ្រាសចំនួន ១០ ដែលដឹកនាំដោយលោក Nguyen Chi Thanh សមាគមអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តនិងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Quang Ninh។

ខេត្ត Quang Ninh បង្កើនការតភ្ជាប់ការវិនិយោគនិងទេសចរណ៍ជាមួយតំបន់ Ural នៃប្រទេសរុស្ស៊ី
សហគ្រាសនៃភាគីទាំងពីរបញ្ចុះហត្ថលេខាលើកិច្ចព្រមព្រៀង MoU នៅសន្និសីទ។

ថ្លែងមតិនៅសន្និសីទ អគ្គកុងស៊ុលវៀតណាមប្រចាំនៅ Yekaterinburg លោកស្រី Nguyen Mai Huong បានវាយតម្លៃខ្ពស់ចំពោះការដែលខេត្ត Quang Ninh ម្ចាស់ការជំរុញកិច្ចសហប្រតិបត្តិការជាមួយខេត្ត Sverdlovsk ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏សំខាន់មួយនៃសហព័ន្ធរុស្ស៊ី បើតាមលោកស្រី មូលដ្ឋានទាំងពីរមានលក្ខណៈស្រដៀងគ្នាជាច្រើនអំពីទិសដៅអភិវឌ្ឍន៍នៅពេលសុទ្ធតែមានភាពខ្លាំងខាងឧស្សាហកម្ម ប្រព័ន្ធ logistics សេវាកម្មទំនើប និងសក្តានុពលដ៏ធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបៃតងក៏ដូចជាទេសចរណ៍។

ណែនាំអំពីបរិយាកាសវិនិយោគរបស់ខេត្ត Quang Ninh លោក Nguyen Chi Thanh បានឱ្យដឹងថា មូលដ្ឋានប្រកាន់ខ្ជាប់នូវការកសាងខឿនរដ្ឋបាលដ៏មានតម្លាភាព ដោយយកប្រជាជននិងសហគ្រាសធ្វើជាមជ្ឈមណ្ឌលបម្រើ ទន្ទឹមនឹងនោះ ជំរុញការបំប្លែងឌីជីថល នវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយចីរភាព ខេត្ត Quang Ninh ប្តេជ្ញា បង្កលក្ខណៈងាយស្រួលបំផុតដើម្បីឱ្យបណ្តាសហគ្រាសរុស្ស៊ីមកស្វែងយល់ឱកាសនិងអនុវត្តបណ្តាគម្រោងវិនិយោគរយៈពេលវែងនៅលើភូមិសាស្ត្រខេត្ត។

តំណាងភាគីរុស្ស៊ី លោក Aleksandr Ivanov អនុប្រធានតំណាងក្រសួងការបរទេសរុស្ស៊ីប្រចាំនៅ Yekaterinburg បានបញ្ជាក់អះអាងថា វៀតណាមជាដៃគូដែលមានទំនាក់ទំនងមិត្តភាពប្រពៃណីនិងរឹងមាំជាមួយសហព័ន្ធរុស្ស៊ី លោកយល់ឃើញថាភាពស្និទ្ធស្នាលនិងការរាប់អានភ្ញៀវរបស់ប្រជាជនវៀតណាមគឺជាកត្តាមួយក្នុងចំណោមកត្តាដែលធ្វើឱ្យភ្ញៀវទេសចររុស្ស៊ីមានបំណងចង់ត្រឡប់មកវិញជាច្រើនលើកច្រើនសា ទន្ទឹមនឹងនោះ បានសម្តែងនូវការរំពឹងទុកថាសន្និសីទនឹងបើកឆាកសម្រាប់ទំនាក់ទំនងសហប្រតិបត្តិការរយៈពេលវែងនិងផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងបណ្តាដៃគូនៃភាគីទាំងពីរ។

ខេត្ត Quang Ninh បង្កើនការតភ្ជាប់ការវិនិយោគនិងទេសចរណ៍ជាមួយតំបន់ Ural នៃប្រទេសរុស្ស៊ី
សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Quang Ninh លោក Nguyen Chi Thanh ណែនាំនូវរាល់ភាពខ្លាំងរបស់ខេត្ត Quang Ninh។

ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ បណ្តាសហគ្រាសវៀតណាមបានណែនាំនូវផលិតផលនិងសេវាកម្មជាច្រើនតាមរយៈបណ្តាវីដេអូផ្សព្វផ្សាយជាភាសារុស្ស៊ីនិងចូលរួមបណ្តាវគ្គតភ្ជាប់សហគ្រាសនិងសហគ្រាស (B2B) តំណាងសម្ព័ន្ធក្រុមហ៊ុន Viet Thuan បានឱ្យដឹងថាសេវាកម្មនាវាទេសចរណ៍លំដាប់ផ្កាយ ៥ នៅលើឈូងសមុទ្រ Ha Long ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីបណ្តាដៃគូរុស្ស៊ី សហគ្រាសបានត្រៀមលក្ខណៈរួចជាស្រេចនូវប្រភពធនធានមនុស្សប្រើប្រាស់ភាសារុស្ស៊ីដើម្បីឆ្លើយតបនឹងតម្រូវការសហប្រតិបត្តិការនាពេលខាងមុខ។

លោក Aleksey Chudinov តំណាងសមាគមសហគ្រាសធុនតូចនិងមធ្យម Opora ប្រចាំនៅខេត្ត Sverdlovsk បានលើកឡើងថាការជួបប្រាស្រ័យផ្ទាល់ដូចជាសន្និសីទលើកនេះគឺជាគ្រឹះស្ថានដ៏សំខាន់ដើម្បីបង្កើតជាទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែង បើតាមលោក Opora ត្រៀមលក្ខណៈរួចជាស្រេចក្នុងការជួយឧបត្ថម្ភចាត់តាំងបណ្តាគណៈប្រតិភូសហគ្រាសតំបន់ Ural មកកាន់ Quang Ninh ដើម្បីធ្វើការស្ទង់មតិនិងស្វែងរកឱកាសសហប្រតិបត្តិការក្នុងក្របខ័ណ្ឌសកម្មភាពកិច្ចការបរទេសប្រជាជន។

ទីបញ្ចប់នៃសន្និសីទ សហគ្រាសនៃភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ចំនួន ៥ ច្បាប់ លោក Ilya Skidin ថ្នាក់ដឹកនាំទទួលបន្ទុកកិច្ចការបរទេសនិងសេដ្ឋកិច្ចបរទេសនៃខេត្ត Sverdlovsk បានវាយតម្លៃខ្ពស់ចំពោះទម្រង់គំរូជំរុញការវិនិយោគរួមផ្សំរវាងអាជ្ញាធរនិងសហគ្រាស ទន្ទឹមនឹងនោះ ជឿជាក់ថាកិច្ចសហប្រតិបត្តិការទេសចរណ៍នឹងក្លាយជាវិស័យឈានមុខគេ បង្កើតជាកម្លាំងចលករបើកទូលាយកិច្ចសហប្រតិបត្តិការវិនិយោគនិងពាណិជ្ជកម្មរវាង Quang Ninh និងតំបន់ Ural រួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាមនិងរុស្ស៊ី៕

ការពង្រីកការតភ្ជាប់លំហទេសចរណ៍តំបន់ Quang Ninh, Bac Ninh និង Hai Phong ការពង្រីកការតភ្ជាប់លំហទេសចរណ៍តំបន់ Quang Ninh, Bac Ninh និង Hai Phong

យុគសម័យ - សមាគមទេសចរណ៍ខេត្ត Quang Ninh, Bac Ninh និងទីក្រុង Hai Phong ទើបតែបានឯកភាពគ្នាដាក់ឱ្យដំណើរការនូវស៊េរីយុទ្ធនាការផ្សព្វផ្សាយ និងជំរុញតម្រូវការទេសចរណ៍សម្រាប់ដំណាក់កាលឆ្នាំ ២០២៦ - ២០២៨ ដោយផ្អែកលើមូលដ្ឋានគ្រឹះនៃការតភ្ជាប់ "ផ្លូវបេតិកភណ្ឌ Yen Tu - Vinh Nghiem - Con Son ...

គណៈកម្មការដឹកនាំលេខ ៥១៥ ខេត្ត Tay Ninh (វៀតណាម) ទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់យោធភូមិភាគពិសេស (កម្ពុជា) គណៈកម្មការដឹកនាំលេខ ៥១៥ ខេត្ត Tay Ninh (វៀតណាម) ទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់យោធភូមិភាគពិសេស (កម្ពុជា)

នារសៀលថ្ងៃទី ៦ ខែមេសា នៅព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូនៃគណៈកម្មការដឹកនាំលេខ ៥១៥ ខេត្ត Tay Ninh (គណៈកម្មការដឹកនាំការស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី) បានទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងជួបធ្វើការជាមួយគណៈកម្មការជំនាញយោធភូមិភាគពិសេស (កងយោធពលខេមរភូមិន្ទ) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ ២០២៦។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Quang Ninh បង្កើនការតភ្ជាប់ការវិនិយោគនិងទេសចរណ៍ជាមួយតំបន់ Ural នៃប្រទេសរុស្ស៊ី
គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ
ឯកអគ្គរាជទូត Malaysia លោក Dato' Tan Yang Thai - "ឯកអគ្គរាជទូតនៃក្តីសប្បុរស"
បំពេញការងារផ្ទៀងផ្ទាត់ក្របខ័ណ្ឌគតិយុត្ត បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសបោះផ្សាយមូលបត្រ
តំបន់ ៤ នៃកងទ័ពជើងទឹក បានសម្ពោធនិងប្រគល់ផ្ទះចំនួន ៤ ខ្នងជូនបណ្តាគ្រួសារគោលនយោបាយ