នារសៀលថ្ងៃទី ៦ ខែមេសា នៅព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូនៃគណៈកម្មការដឹកនាំលេខ ៥១៥ ខេត្ត Tay Ninh (គណៈកម្មការដឹកនាំការស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី) បានទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងជួបធ្វើការជាមួយគណៈកម្មការជំនាញយោធភូមិភាគពិសេស (កងយោធពលខេមរភូមិន្ទ) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ ២០២៦។
| សារព័ត៌មានកម្ពុជាផ្សព្វផ្សាយមិត្តភាពជិតខាងជាមួយវៀតណាម បញ្ជាការដ្ឋានយោធាខេត្ត Tay Ninh ទទួលគណៈប្រតិភូ កងយោធពលខេមរភូមិន្ទ អញ្ជើញចូលរួមព្យុហយាត្រា |
លោក Pham Tan Hoa អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh និងជាប្រធានគណៈកម្មការដឹកនាំលេខ ៥១៥ ខេត្ត Tay Ninh បានដឹកនាំគណៈប្រតិភូ។
លោកឧត្តមសេនីយ៍ទោ មុំ សុភាព មេបញ្ជាការរង យោធភូមិភាគពិសេសទទួលជួបគណៈប្រតិភូ។
![]() |
| ទិដ្ឋភាពនៃជំនួប |
នៅក្នុងជំនួប ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានជម្រាបជូនអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងការស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលបានពលីជីវិតក្នុងសម័យសង្រ្គាមនៅតំបន់យោធភូមិភាគពិសេសក្នុងរយៈពេលកន្លងមក ព្រមទាំងផ្លាស់ប្តូរ និងឯកភាពលើខ្លឹមសារសហប្រតិបត្តិការនាពេលខាងមុខ។
លោក Pham Tan Hoa បានសង្កត់ធ្ងន់ថា ទំនាក់ទំនងមិត្តភាពជាប្រពៃណី វៀតណាម-កម្ពុជា គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជាតិទាំងពីរ ដែលត្រូវបានពូនជ្រំតាមរយៈសម័យកាលប្រវត្តិសាស្ត្រជាច្រើន។ ជាពិសេស កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ គឺជាសសរស្តម្ភដ៏សំខាន់មួយដែលរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងប្រទេសទាំងពីរ។
![]() |
| ប្រតិភូថតរូបទុកជាអនុស្សាវរីយ៍ |
នាពេលខាងមុខ លោក Pham Tan Hoa បានស្នើឱ្យភាគីទាំងពីរបន្តសម្របសម្រួល និងលើកកម្ពស់ការផ្សព្វផ្សាយ លើកទឹកចិត្តប្រជាជនក្នុងការជូនដំណឹងអំពីផ្នូរយុទ្ធជនពលី រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី។
មានប្រសាសន៍នៅក្នុងជំនួប លោកឧត្តមសេនីយ៍ទោ មុំ សុភាព បានបញ្ជាក់ថា ការស្វែងរក ការប្រមូល និងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីមកប្រទេសវិញ គឺជាភារកិច្ចដ៏ពិសិដ្ឋមួយ ដែលបង្ហាញពីការទទួលខុសត្រូវ និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ។ លោកឧត្តមសេនីយ៍ទោ មុំ សុភាព ក៏បានអះអាងដែរថា យោធភូមិភាគពិសេសត្រៀមខ្លួនជាស្រេចជួយ គាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កងកម្លាំងបំពេញភារកិច្ច៕
យោងទៅតាម kh.qdnd.vn : https://kh.qdnd.vn/cid-7722/7729/nid-537218.html
នាថ្ងៃទី ១ មេសា គណៈប្រតិភូស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ដឹកនាំដោយលោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានអញ្ជើញចូលជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មីជូនចំពោះអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ |
នាថ្ងៃទី ២៥ ខែធ្នូ គណៈប្រតិភូនៃគណៈកម្មការដឹកនាំលេខ ៥១៥ យោធភូមិភាគទី ៧ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Tran Vinh Ngoc អនុប្រធាននយោបាយយោធភូមិភាគ ប្រធានគណៈកម្មការដឹកនាំលេខ៥១៥ បានទៅទស្សនកិច្ចការងរ និងផ្លាស់ប្តូរការងារសម្របសម្រួលក្នុងការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុទាហានស្ម័គ្រចិត្តវៀតណាម និងអ្នកជំនាញ ដែលបានពលីជីវិតនៅកម្ពុជា នាសម័យសង្គ្រាម នៅយោធភូមិភាគទី៥ និងយោធភូមិភាគពិសេស (កងយោធពលខេមរភូមិន្ទ)។ |


មតិពីមិត្តអ្នកអាន