យុគសម័យ - បណ្តាបទប្បញ្ញត្តិថ្មីអំពីការដាក់លក់និងការបោះផ្សាយមូលបត្ររួមទាំងសហគ្រាសបោះផ្សាយសញ្ញាប័ណ្ណកំពុងត្រូវបានអនុវត្តយ៉ាងស្របគ្នា សំដៅបំពេញការងារផ្ទៀងផ្ទាត់ច្រករបៀងគតិយុត្ត បង្កើនវិន័យទីផ្សារនិងជួយឧបត្ថម្ភសហគ្រាសទទួលបាននូវប្រភពទុនរយៈពេលមធ្យមនិងរយៈពេលវែង។
| ការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការតភ្ជាប់សហគ្រាសរវាងវៀតណាមនិងតំបន់ Kyushu សប្តាហ៍វិស័យទឹកវៀតណាមឆ្នាំ ២០២៦៖ ជំរុញការផ្លាស់ប្តូរឌីជីថល លើកកម្ពស់សមត្ថភាពបន្ស៊ាំខ្លួននៃវិស័យទឹក |
បន្តជោគជ័យនៃសន្និសីទ "ការបោះផ្សាយមូលបត្រ - កម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ច" គណៈកម្មាការមូលបត្ររដ្ឋបានបន្តចាត់តាំងសន្និសីទនៅទីក្រុង Hanoi សំដៅផ្សព្វផ្សាយបណ្តាបទប្បញ្ញត្តិថ្មីអំពីការដាក់លក់និងការបោះផ្សាយមូលបត្រ ទន្ទឹមនឹងនោះ ផ្លាស់ប្តូរយោបល់និងដោះស្រាយបណ្តាការលំបាកនិងបញ្ហាចោទឡើងក្នុងដំណើរការអនុវត្តចំពោះបណ្តាស្ថាប័ន អង្គការនិងសមាជិកទីផ្សារភូមិភាគខាងជើង។
ថ្លែងមតិនៅសន្និសីទ ប្រធានគណៈកម្មាការមូលបត្ររដ្ឋលោកស្រី Vu Thi Chan Phuong បានឱ្យដឹងថា អនុវត្តទិសដៅរបស់បក្សនិងរដ្ឋាភិបាលអំពីការអភិវឌ្ឍទីផ្សារទុនឱ្យក្លាយជាសសរស្តម្ភសំខាន់មួយនៃប្រព័ន្ធហិរញ្ញវត្ថុជាតិ ក្នុងរយៈពេលកន្លងទៅ ក្រសួងហិរញ្ញវត្ថុនិងគណៈកម្មាការមូលបត្ររដ្ឋបានអនុវត្តយ៉ាងស្របគ្នានូវបណ្តាដំណោះស្រាយជាច្រើន សំដៅបំពេញការងារផ្ទៀងផ្ទាត់ក្របខ័ណ្ឌគតិយុត្ត កែទម្រង់នីតិវិធីរដ្ឋបាល ធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទីផ្សារនិងលើកកម្ពស់គុណភាពគ្រប់គ្រងត្រួតពិនិត្យទីផ្សារមូលបត្រ អាស្រ័យហេតុនោះ ទីផ្សារមូលបត្រវៀតណាមបានបន្តរក្សាបាននូវនិន្នាការអភិវឌ្ឍន៍វិជ្ជមាន កាន់តែបញ្ជាក់ច្បាស់នូវតួនាទីជាច្រកកៀរគរទុនរយៈពេលមធ្យមនិងរយៈពេលវែងដ៏សំខាន់សម្រាប់សហគ្រាសនិងខឿនសេដ្ឋកិច្ច។
![]() |
| សន្និសីទការបោះផ្សាយមូលបត្រ - កម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចចាត់តាំងឡើងនៅទីក្រុង Hanoi។ |
"ស្មារតីស្នូលរបស់យើងខ្ញុំគឺការកសាងក្របខ័ណ្ឌគតិយុត្តមួយដ៏ទំនើប តម្លាភាព និងមានស្ថិរភាព បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសកៀរគរទុន ប៉ុន្តែទន្ទឹមនឹងនោះ ត្រូវតែលើកកម្ពស់គុណភាពទំនិញនៅលើទីផ្សារ បង្កើនវិន័យនិងសណ្តាប់ធ្នាប់ ព្រមទាំងពង្រឹងទំនុកចិត្តរបស់អ្នកវិនិយោគចំពោះទីផ្សារមូលបត្រ" លោកស្រី Vu Thi Chan Phuong បានបញ្ជាក់អះអាងដូចនេះ។
ចំណុចដៅសំខាន់មួយក្នុងចំណោមចំណុចដៅសំខាន់ៗគឺការដែលរដ្ឋាភិបាលបានប្រកាសចេញអនុក្រឹត្យលេខ 245/2025/ND-CP កែសម្រួលនិងបំពេញបន្ថែមលើមាត្រាមួយចំនួននៃអនុក្រឹត្យលេខ ១៥៥ ណែនាំការអនុវត្តច្បាប់ស្តីពីមូលបត្រ ចំពោះទីផ្សារសញ្ញាប័ណ្ណសហគ្រាស រដ្ឋាភិបាលទើបតែបានប្រកាសចេញអនុក្រឹត្យលេខ 200/2026/ND-CP ប្បញ្ញត្តិអំពីការដាក់លក់និងការជួញដូរសញ្ញាប័ណ្ណសហគ្រាសជាឯកជននៅទីផ្សារក្នុងស្រុក និងការដាក់លក់សញ្ញាប័ណ្ណសហគ្រាសទៅកាន់ទីផ្សារអន្តរជាតិ។
នៅសន្និសីទ តំណាងគណៈកម្មាការមូលបត្ររដ្ឋបានណែនាំនូវបណ្តាខ្លឹមសារថ្មីនៃបទប្បញ្ញត្តិច្បាប់ស្តីពីការដាក់លក់និងការបោះផ្សាយមូលបត្រ ចំពោះប្រធានបទណែនាំបណ្តាបទប្បញ្ញត្តិថ្មីនៅក្នុងអនុក្រឹត្យលេខ 200/2026/ND-CP បណ្តាខ្លឹមសារត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយសំដៅជួយឱ្យសហគ្រាសក្តាប់ច្បាស់ជាងមុននូវបណ្តាចំណុចថ្មីនិងតម្រូវការនៅពេលកសាងផែនការបោះផ្សាយ ការអនុវត្តការដាក់លក់សញ្ញាប័ណ្ណសហគ្រាសជាឯកជន ក៏ដូចជាការគ្រប់គ្រងនិងការប្រើប្រាស់ប្រភពទុនកៀរគរប្រកបដោយប្រសិទ្ធភាពក្រោយការបោះផ្សាយ ទន្ទឹមនឹងនោះ តំណាងផ្សារភាគហ៊ុន Hanoi ក៏បានណែនាំប្រធានបទសំខាន់មួយអំពីយន្តការចែករំលែកព័ត៌មាននិងទិន្នន័យពីទំព័រព័ត៌មានជំនាញអំពីសញ្ញាប័ណ្ណសហគ្រាសរបស់ផ្សារភាគហ៊ុន Hanoi ជាមួយបណ្តាគណៈកម្មាធិការប្រជាជនថ្នាក់ខេត្តនិងគណៈកម្មាការមូលបត្ររដ្ឋ។
សន្និសីទក៏បានឧទ្ទិសផ្នែកសំខាន់មួយនៃកម្មវិធីដើម្បីស្តាប់មតិយោបល់ពីសហគមន៍សហគ្រាសនិងពិភាក្សាអំពីដំណោះស្រាយជាច្រើន សំដៅបំពេញការងារផ្ទៀងផ្ទាត់ស្ថាប័ននិងលើកកម្ពស់ប្រសិទ្ធភាពនៃការសហការរវាងស្ថាប័នគ្រប់គ្រងជាមួយបណ្តាភាគីចូលរួមទីផ្សារ។
![]() |
| ប្រធានគណៈកម្មាការមូលបត្ររដ្ឋលោកស្រី Vu Thi Chan Phuong ថ្លែងមតិនៅសន្និសីទ។ |
ស៊េរីសន្និសីទ "ការបោះផ្សាយមូលបត្រ - កម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ច" ដែលបានចាត់តាំងឡើងនៅទីក្រុង Hanoi និងទីក្រុងហូជីមិញ បានទាក់ទាញការយកចិត្តទុកដាក់និងការអញ្ជើញចូលរួមរបស់តំណាងយ៉ាងច្រើនកកុញមកពីបណ្តាក្រសួង វិស័យ មូលដ្ឋាន សហគ្រាស និងបណ្តាសមាជិកទីផ្សារ តាមរយៈបណ្តាសន្និសីទ បណ្តាបទប្បញ្ញត្តិច្បាប់ថ្មីស្តីពីការដាក់លក់និងការបោះផ្សាយមូលបត្រត្រូវបានផ្សព្វផ្សាយនិងណែនាំទាន់ពេលវេលា ទន្ទឹមនឹងនោះ បង្កើនការសន្ទនានិងការផ្លាស់ប្តូរយោបល់រវាងស្ថាប័នគ្រប់គ្រងជាមួយសហគមន៍សហគ្រាសនិងបណ្តាសមាជិកទីផ្សារ តាមរយៈនោះ គណៈកម្មាការមូលបត្ររដ្ឋបានបន្តបញ្ជាក់អះអាងនូវទិសដៅរួមដំណើរជាមួយសហគ្រាស ជំរុញការកៀរគរប្រកបដោយប្រសិទ្ធភាពនូវបណ្តាប្រភពធនធានសម្រាប់ការវិនិយោគអភិវឌ្ឍន៍ រួមចំណែកកសាងទីផ្សារមូលបត្រមួយដ៏តម្លាភាព ស្ថិរភាព ចីរភាព និងរួមចំណែកយ៉ាងសកម្មទៅក្នុងគោលដៅកំណើនសេដ្ឋកិច្ចនៅក្នុងដំណាក់កាលថ្មី៕
![]() |
| សន្និសីទបានទាក់ទាញការយកចិត្តទុកដាក់និងការអញ្ជើញចូលរួមរបស់តំណាងយ៉ាងច្រើនកុះករ។ |
យុគសម័យ - នៅក្នុងបរិបទដែលខឿនសេដ្ឋកិច្ចបន្តប្រឈមមុខនឹងការលំបាកលំបិនជាច្រើន ថ្នាក់ដឹកនាំគុយបាយល់ឃើញថា ប្រទេសនេះចាំបាច់ត្រូវអនុវត្តបណ្តាវិធានការកែទម្រង់ឱ្យកាន់តែខ្លាំងក្លាជាងមុន សំដៅបើកចំហប្រភពធនធានផលិតកម្ម ទាក់ទាញការវិនិយោគ និងបង្កើតកម្លាំងចលករកំណើនថ្មី។ |
យុគសម័យ - នាថ្ងៃទី ១៨ ខែមិថុនា នៅរដ្ឋធានី Dili អនុប្រទានបេសកកម្មវៀតណាមប្រចាំនៅទីម័រខាងកើត លោក Pham Binh Dam បានមានជំនួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មទីម័រខាងកើត លោក Filipus Nino Pereira ដោយផ្លាស់ប្តូរនូវបណ្តាវិធានការសំដៅពង្រីកពាណិជ្ជកម្ម ការតភ្ជាប់សហគ្រាស និងជម្រុញការវិនិយោគរវាងប្រទេសទាំងពីរ។ |
thoidai.com.vn



មតិពីមិត្តអ្នកអាន