យុគសម័យ - នាថ្ងៃទី ៧ ខែកក្កដា នៅទីក្រុងហាណូយ សមាគមវៀតណាម - អាមេរិក បានចាត់តាំងសន្និសីទបូកសរុបការងាររយៈពេល ៦ ខែដើមឆ្នាំ ២០២៦ និងដាក់ចេញទិសដៅការងាររយៈពេល ៦ ខែចុងឆ្នាំ ២០២៦ សមាគមបានកំណត់ថានឹងបន្តពង្រីកបណ្តាញដៃគូនៅសហរដ្ឋអាមេរិក ជម្រុញខ្លាំងកិច្ចការបរទេសប្រជាជននិងជំរុញបណ្តាសកម្មភាពកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរ អនុប្រធានសហព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាមលោក Dong Huy Cuong បានអញ្ជើញចូលរួមនិងថ្លែងមតិដឹកនាំសន្និសីទ។
យោងតាមរបាយការណ៍នៅសន្និសីទ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦ សមាគមបានបន្តអនុវត្តសកម្មភាពកិច្ចការបរទេសប្រជាជនជាច្រើននៅក្នុងបរិបទដែលទំនាក់ទំនងវៀតណាម - សហរដ្ឋអាមេរិករក្សាបាននូវសន្ទុះអភិវឌ្ឍន៍វិជ្ជមាន បណ្តាវិស័យកិច្ចសហប្រតិបត្តិការដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ បច្ចេកវិទ្យាជាន់ខ្ពស់ ឧបករណ៍ពាក់កណ្តាលចម្លង បញ្ញាសិប្បនិម្មិត ការបំប្លែងពណ៌បៃតង និងការអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ បន្តបង្កើតបន្ថែមនូវលំហកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
នៅក្នុងការងារកិច្ចការបរទេស សមាគមបានបន្តអនុវត្តបណ្តាសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ ការផ្លាស់ប្តូរវប្បធម៌ អប់រំ និងពង្រីកបណ្តាញដៃគូនៅសហរដ្ឋអាមេរិក សមាគមបានទទួលស្វាគមន៍បណ្តាគណៈប្រតិភូសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ អតីតយុទ្ធជនអាមេរិក រួមជាមួយដៃគូជាច្រើនមកកាន់វៀតណាម ទន្ទឹមនឹងនោះ បង្កើនការតភ្ជាប់ជាមួយបណ្តាសាកលវិទ្យាល័យ អង្គការស្រាវជ្រាវ សហគ្រាស និងអង្គការសង្គំនានារបស់សហរដ្ឋអាមេរិក បណ្តាសកម្មភាពផ្លាស់ប្តូរ ការជួបប្រាស្រ័យ និងការរំលឹកវិញ្ញាណក្ខន្ធបណ្តាសកម្មជនដើម្បីសន្តិភាព បានរួមចំណែកបង្កើនការយល់ដឹង ពង្រឹងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ។
សមាគមបានបន្តរួមចំណែកបង្កើនកិច្ចសន្ទនា បង្កើនការយល់ដឹងនិងការឯកភាពគ្នារវាងវៀតណាមនិងសហរដ្ឋអាមេរិកអំពីបណ្តាបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា ទន្ទឹមនឹងនោះ ជម្រុញខ្លាំងការងារព័ត៌មានកិច្ចការបរទេស ការស្រាវជ្រាវ និងការធ្វើជាសេនាធិការបម្រើឱ្យកិច្ចការបរទេសប្រជាជន។
![]() |
| សន្និសីទបូកសរុបការងាររយៈពេល ៦ ខែដើមឆ្នាំ ២០២៦ និងដាក់ចេញទិសដៅការងាររយៈពេល ៦ ខែចុងឆ្នាំ ២០២៦ របស់សមាគមវៀតណាម - អាមេរិក។ |
នៅក្នុងវិស័យផ្សះផ្សានិងការជម្នះផលវិបាកនៃសង្គ្រាម សមាគមបានបន្តសហការជាមួយបណ្តាដៃគូសហរដ្ឋអាមេរិកអនុវត្តគម្រោង "ផ្ទះសន្តិភាព" រួមចំណែកជំរុញបណ្តាសកម្មភាពមនុស្សធម៌និងបង្កើនការផ្សារភ្ជាប់គ្នារវាងប្រជាជននៃប្រទេសទាំងពីរ ការងារព័ត៌មានកិច្ចការបរទេសបន្តត្រូវបានអនុវត្តតាមរយៈបណ្តាការផ្សាយតាមកាលកំណត់នៃទស្សនាវដ្តីវៀតណាម - អាមេរិក បណ្តាញអេឡិចត្រូនិក និងសកម្មភាពប្រព័ន្ធផ្សព្វផ្សាយ ការផ្លាស់ប្តូរវប្បធម៌ជាច្រើន។
បណ្តាមតិយោបល់នៅសន្និសីទបានវាយតម្លៃថា នៅក្នុងបរិបទដែលទំនាក់ទំនងវៀតណាម - សហរដ្ឋអាមេរិកបន្តអភិវឌ្ឍ សកម្មភាពរបស់សមាគមត្រូវតែបន្តបានផ្លាស់ប្តូរថ្មីតាមទិសដៅបង្កើនការតភ្ជាប់ដៃគូ លើកកម្ពស់គុណភាពស្រាវជ្រាវ ធ្វើជាសេនាធិការនិងពង្រីកប្រសិទ្ធភាពកិច្ចការបរទេសប្រជាជនលើបណ្តាវិស័យអប់រំ វប្បធម៌ សេដ្ឋកិច្ច ផ្សះផ្សានិងការជម្នះផលវិបាកនៃសង្គ្រាម នេះក៏ជាបណ្តាខ្លឹមសាររួមចំណែកពង្រឹងគ្រឹះស្ថានសង្គមសម្រាប់ទំនាក់ទំនងវៀតណាម - សហរដ្ឋអាមេរិកនៅក្នុងក្របខ័ណ្ឌដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ក្នុងរយៈពេល ៦ ខែចុងឆ្នាំ សមាគមនឹងបន្តលើកកម្ពស់គុណភាពសកម្មភាពកិច្ចការបរទេសប្រជាជន ពង្រីកបណ្តាញដៃគូនៅសហរដ្ឋអាមេរិក បង្កើនការងារស្រាវជ្រាវ ធ្វើជាសេនាធិការ តាមដានសភាពការណ៍សហរដ្ឋអាមេរិកនិងទំនាក់ទំនងទ្វេភាគី ទន្ទឹមនឹងនោះ ចាត់តាំងបណ្តាសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ សិក្ខាសាលានិងការតភ្ជាប់លើបណ្តាវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ អប់រំនិងពាណិជ្ជកម្ម។
សមាគមបានកំណត់ការផ្តោតសំខាន់អនុវត្តភារកិច្ចគន្លឹះចំនួនពីរគឺ ការចូលរួមចំណែកក្នុងរយៈពេល ៥០០ ថ្ងៃនិងយប់ជម្រុញខ្លាំងការអនុវត្តការស្វែងរក ប្រមូលផ្តុំនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី និងការសហការចាត់តាំងបណ្តាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី ៦៥ នៃមហន្តរាយជាតិគីមីពុលជ្រលក់ពណ៌លឿង បន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សះផ្សា ជម្នះផលវិបាកនៃសង្គ្រាម បង្កើនការតភ្ជាប់ជាមួយបណ្តាសមាគមមូលដ្ឋាននិងរៀបចំមហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមវៀតណាម - អាមេរិកលើកទី ៥ ទៅតាមផែនការដែលបានគ្រោងទុក។
ថ្លែងមតិនៅក្នុងសន្និសីទ អនុប្រធានសហព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាមលោក Dong Huy Cuong បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសកម្មភាពរបស់សមាគមក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦ ព្រមទាំងកត់សម្គាល់ថាសមាគមបន្តជាសមាគមមួយក្នុងចំណោមបណ្តាសមាគមធ្វើសកម្មភាពយ៉ាងសកម្ម រួមចំណែកប្រកបដោយប្រសិទ្ធភាពទៅក្នុងការងារកិច្ចការបរទេសប្រជាជនរបស់សហព័ន្ធ។
![]() |
| អនុប្រធានសហព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាមលោក Dong Huy Cuong ថ្លែងមតិនៅសន្និសីទ។ |
លោកបានស្នើឱ្យសមាគមបន្តភ្ជាប់បណ្តាសកម្មភាពកិច្ចការបរទេសប្រជាជនជាមួយបណ្តាគោលដៅនិងទិសដៅធំៗរបស់បក្សនិងរដ្ឋ រួមទាំងបណ្តាកម្មវិធីគន្លឹះរបស់រដ្ឋាភិបាល លើកកម្ពស់ប្រសិទ្ធភាពនៃបណ្តាញដៃគូដ៏សម្បូរបែបនៅសហរដ្ឋអាមេរិកដើម្បីរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការលើបណ្តាវិស័យវិទ្យាសាស្ត្រ - បច្ចេកវិទ្យា សេដ្ឋកិច្ច វប្បធម៌ អប់រំ... ទន្ទឹមនឹងនោះ សមាគមត្រូវតែផ្តោតសំខាន់អនុវត្តយុទ្ធនាការ ៥០០ ថ្ងៃនិងយប់ រួមជាមួយបណ្តាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី ៦៥ នៃមហន្តរាយជាតិគីមីពុលជ្រលក់ពណ៌លឿង។
លោក Dong Huy Cuong ក៏បានស្នើឱ្យសមាគមបន្តពង្រីកជួរអ្នកជំនាញនៅក្នុងការងារស្រាវជ្រាវនិងធ្វើជាសេនាធិការអំពីទំនាក់ទំនងវៀតណាម - សហរដ្ឋអាមេរិក បង្កើនការរក្សានិងអភិវឌ្ឍទំនាក់ទំនងជាមួយបណ្តាដៃគូបន្ទាប់ពីបណ្តាសកម្មភាពកិច្ចសហប្រតិបត្តិការ រៀបចំឱ្យបានល្អនូវបណ្តាខ្លឹមសារបម្រើឱ្យមហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមវៀតណាម - អាមេរិកលើកទី ៥៕
យុគសម័យ - ចាប់ពីការព្យាបាលជំងឺ HIV សម្រាប់កុមារ ការបង្ការនិងបង្ក្រាបជំងឺរបេង រហូតដល់ការគាំទ្រគ្រប់គ្រងទិន្នន័យ និងខ្សែច្រវាក់ផ្គត់ផ្គង់ អង្គការ Clinton Health Access Initiative (CHAI/សហរដ្ឋអាមេរិក) បានរួមដំណើរជាមួយប្រទេសវៀតណាមនៅក្នុងសកម្មភាពថែទាំសុខភាពសហគមន៍។ នៅក្នុងការផ្លាស់ប្តូរមតិជាមួយទស្សនាវដ្តីយុគសម័យ អនុប្រធានអង្គការ CHAI លោក Zachary Katz បានវាយតម្លៃខ្ពស់ចំពោះជំហានរីកចម្រើនរបស់វៀតណាមនៅក្នុងវិស័យសុខាភិបាល ព្រមទាំងបានសម្តែងនូវជំនឿចិត្តលើទស្សនវិស័យនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត។ |
យុគសម័យ - នាព្រឹកថ្ងៃទី ៨ មិថុនា សហភាពបណ្តាអង្គការមិត្តភាពខេត្តអានយ៉ាង និងអង្គការ Sunflower Mission (សហរដ្ឋអាមេរិក) បានសហការជាមួយគណៈកម្មាធិការប្រជាជនឃុំ An Phu រៀបចំពិធីកាត់ខ្សែបូរ חម្ពោធ និងប្រគល់ទទួលបន្ទប់រៀនចំនួន ០៦ ខ្នង នៅសាលាបឋមសិក្សា "B" Vinh Hoi Dong។ |
thoidai.com.vn


មតិពីមិត្តអ្នកអាន