យុគសម័យ - នាព្រឹកថ្ងៃទី ២៦ ខែមិថុនា នៅទីស្តីការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី លោក Ho Quoc Dung បានទទួលជួបលោក Jeff Place នាយកខ្សែសង្វាក់ផ្គត់ផ្គង់នៃក្រុមហ៊ុនធំ Coherent (អាមេរិក)។ នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងមុតមាំថា វៀតណាមលើកទឹកចិត្តបណ្តាសហគ្រាសអាមេរិកពង្រីកការវិនិយោគ ពិសេសគឺនៅក្នុងបណ្តាវិស័យបច្ចេកវិទ្យាខ្ពស់ ការច្នៃប្រឌិតផ្លាស់ប្តូរថ្មី និងឧស្សាហកម្ម Semiconductor។
| ខេត្ត Quang Tri៖ ពីទឹកដីដែលធ្លាប់រងគ្រោះបំផ្លិចបំផ្លាញដោយសារសង្គ្រាម មកជាចំណុចណាត់ជួបនៃកិច្ចសហប្រតិបត្តិការវៀតណាម - សហរដ្ឋអាមេរិក វៀតណាមស្វាគមន៍កិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ |
![]() |
| ឧបនាយករដ្ឋមន្ត្រី លោក Ho Quoc Dung ទទួលជួបថ្នាក់ដឹកនាំនៃក្រុមហ៊ុនធំបច្ចេកវិទ្យា និងពាក់កណ្តាលចម្លង Coherent (អាមេរិក)។ |
ឧបនាយករដ្ឋមន្ត្រី លោក Ho Quoc Dung បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកទាំងឡាយរបស់ក្រុមហ៊ុនធំ Coherent ចំពោះដំណើរការអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាខ្ពស់នៅវៀតណាម ទន្ទឹមនឹងនោះ ស្វាគមន៍សហគ្រាសដែលបន្តពង្រីកសកម្មភាពវិនិយោគ ផលិតកម្ម និងអាជីវកម្មនាពេលខាងមុខ។ លោកបានបញ្ជាក់យ៉ាងមុតមាំថា វៀតណាមតែងតែចាត់ទុកជាសំខាន់នូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយអាមេរិក ក្នុងនោះ កិច្ចសហប្រតិបត្តិការអំពីសេដ្ឋកិច្ច ការវិនិយោគ វិទ្យាសាស្ត្រ - បច្ចេកវិទ្យា ការច្នៃប្រឌិតផ្លាស់ប្តូរថ្មី ឧស្សាហកម្មពាក់កណ្តាលចម្លង និងបរិវត្តកម្មឌីជីថល គឺជាបណ្តាវិស័យមានអត្ថន័យយុទ្ធសាស្ត្រ នាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រទេសទាំងពីរ។
ដោយសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមតែងតែរួមដំណើរជាមួយសហគមន៍សហគ្រាស ឧបនាយករដ្ឋមន្ត្រី លោក Ho Quoc Dung បានឱ្យដឹងថា វៀតណាមលើកទឹកចិត្តបណ្តាសហគ្រាសអាមេរិកបន្តពង្រីកការវិនិយោគ ពិសេសគឺចូលទៅក្នុងបណ្តាវិស័យបច្ចេកវិទ្យាខ្ពស់ និងបណ្តាវិស័យដែលបង្កើតនូវតម្លៃបន្ថែមដ៏ធំធេង។
យោងតាមលោកឧបនាយករដ្ឋមន្ត្រី វៀតណាមក៏ផ្តល់អាទិភាពដល់ការអភិវឌ្ឍបណ្តាគម្រោងមជ្ឈមណ្ឌលទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) ដែលអនុវត្តបច្ចេកវិទ្យាទសទើប សន្សំសំចៃថាមពល ធានាសុវត្ថិភាព សន្តិសុខបណ្តាញ ការពារទិន្នន័យ និងស្របតាមផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសរបស់មូលដ្ឋាននីមួយៗ។
ចំពោះភាគីសហគ្រាស លោក Jeff Place បានវាយតម្លៃខ្ពស់ចំពោះបរិស្ថានវិនិយោគរបស់វៀតណាម ក៏ដូចជាបណ្តាគោលនយោបាយគាំទ្រការអភិវឌ្ឍវិស័យបច្ចេកវិទ្យាខ្ពស់។ លោកបានឱ្យដឹងថា Coherent មានបំណងប្រាថ្នាចង់បន្តពង្រីកវត្តមាននៅវៀតណាម បង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាដៃគូក្នុងប្រទេស រួមចំណែកអភិវឌ្ឍន៍ខ្សែសង្វាក់ផ្គត់ផ្គង់ពាក់កណ្តាលចម្លង និងបណ្តាវិស័យបច្ចេកវិទ្យាជឿនលឿន។
ថ្នាក់ដឹកនាំនៃក្រុមហ៊ុន Coherent ក៏បានចែករំលែកផងដែរអំពីទិសដៅអភិវឌ្ឍន៍របស់ក្រុមហ៊ុនធំនាពេលខាងមុខ ទន្ទឹមនឹងនោះ បានសម្តែងនូវបំណងប្រាថ្នាចង់បន្តទទួលបានការគាំទ្រពីរដ្ឋាភិបាលវៀតណាម ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបណ្តាផែនការវិនិយោគ ស្រាវជ្រាវ និងផលិតកម្ម។
លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងមុតមាំថា រដ្ឋាភិបាលវៀតណាមនឹងបន្តកែលម្អបរិស្ថានវិនិយោគ បង្កើតលក្ខខណ្ឌអំណោយផលដើម្បីឱ្យបណ្តាសហគ្រាសបរទេស ក្នុងនោះមានសហគ្រាសអាមេរិក ធ្វើសកម្មភាពប្រកបដោយស្ថិរភាព យូរអង្វែង និងមានប្រសិទ្ធភាពនៅវៀតណាម; ទន្ទឹមនឹងនោះ លើកទឹកចិត្តការបង្កើនកិច្ចសហប្រតិបត្តិការ ផ្ទេរប្រគល់បច្ចេកវិទ្យា អភិវឌ្ឍន៍ប្រភពធនធានមនុស្សមានគុណភាពខ្ពស់ និងជំរុញការច្នៃប្រឌិតផ្លាស់ប្តូរថ្មី តាមរយៈនោះ លើកកម្ពស់ឋានៈរបស់វៀតណាមនៅក្នុងខ្សែសង្វាក់តម្លៃសកល៕
យុគសម័យ - នាព្រឹកថ្ងៃទី ៨ មិថុនា សហភាពបណ្តាអង្គការមិត្តភាពខេត្តអានយ៉ាង និងអង្គការ Sunflower Mission (សហរដ្ឋអាមេរិក) បានសហការជាមួយគណៈកម្មាធិការប្រជាជនឃុំ An Phu រៀបចំពិធីកាត់ខ្សែបូរ חម្ពោធ និងប្រគល់ទទួលបន្ទប់រៀនចំនួន ០៦ ខ្នង នៅសាលាបឋមសិក្សា "B" Vinh Hoi Dong។ |
យុគសម័យ - នាថ្ងៃទី ៨ មិថុនា បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចជាផ្លូវការ នៅទីស្តីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Le Minh Hung និងនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានបន្តធ្វើកិច្ចពិភាក្សាទ្វេភាគី។ |
thoidai.com.vn

មតិពីមិត្តអ្នកអាន