Trending now

សារជាង ៧០.០០០ ច្បាប់របស់ជំនាន់វ័យក្មេងផ្ញើជូនអង្គការសម្ព័ន្ធយុវជនសម្រាប់អាណត្តិថ្មី

10:32 | 25/06/2026 ឌឹកអាញ់

យុគសម័យ - មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ នៃសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ អាណត្តិ ២០២៦-២០៣១ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ ខែមិថុនា នៅទីក្រុងហាណូយ។

ឯកអគ្គរដ្ឋទូតរុស្ស៊ីសាទរចំពោះដំណើរទស្សនកិច្ចនៅកំពង់ផែជាព្រឹត្តិការណ៍សំខាន់មួយក្នុងខួបលើកទី ៧០ នៃចំណងមិត្តភាពជាមួយកម្ពុជា ពិធីបុណ្យពាក់កណ្តាលសរទរដូវនៅ Kansai ប្រទេសជប៉ុន៖ បរិច្ចាគប្រាក់ចំនួន ៧០ លានដុងដល់តំបន់ទឹកជំនន់នៅស្រុកកំណើត
សម័យប្រជុំលើកទីមួយ នៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ នៃសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ។
សម័យប្រជុំលើកទីមួយ នៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ នៃសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ។

រួមជាមួយបណ្តាខ្លឹមសារសំខាន់ៗដែលត្រូវបានពិភាក្សានៅឯវេទិកាដ៏ធំបំផុតរបស់យុវវ័យទូទាំងប្រទេស សារជាង ៧០.០០០ ច្បាប់ ដែលត្រូវបានសមាជិកសម្ព័ន្ធយុវជន និងយុវជនទាំងក្នុងនិងក្រៅប្រទេសផ្ញើជូនមហាសន្និបាត គឺបានបង្ហាញឱ្យឃើញនូវជំនឿទុកចិត្ត ក្តីរំពឹងទុក និងបំណងប្រាថ្នាចង់លះបង់បូជារបស់ជំនាន់វ័យក្មេងចំពោះអាណត្តិថ្មីរបស់អង្គការសម្ព័ន្ធយុវជន និងការអភិវឌ្ឍរបស់ប្រទេសជាតិនៅក្នុងដំណាក់កាលថ្មី។

ក្តីរំពឹងទុកលើអាណត្តិមួយប្រកបដោយការច្នៃប្រឌិតផ្លាស់ប្តូរថ្មី

ឈានចូលអាណត្តិថ្មីនៅក្នុងបរិបទដែលប្រទេសជាតិជំរុញខ្លាំងក្លាការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យា ការច្នៃប្រឌិតផ្លាស់ប្តូរថ្មី ការធ្វើបរិវត្តកម្មឌីជីថល និងការធ្វើសមាហរណកម្មអន្តរជាតិ តំណាងជាច្រើនរូបដែលអញ្ជើញចូលរួមមហាសន្និបាត បានរំពឹងទុកថា អង្គការសម្ព័ន្ធយុវជននឹងបន្តធ្វើការច្នៃប្រឌិតផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លានូវខ្លឹមសារ និងវិធីសាស្ត្រសកម្មភាព លើកកម្ពស់តួនាទីរួមដំណើរជាមួយយុវជន។ ក្នុងនាមជាកម្មាភិបាលសម្ព័ន្ធយុវជនបម្រើការងារនៅក្នុងវិស័យបច្ចេកវិទ្យា លោក Nguyen Quang Long លេខាសម្ព័ន្ធយុវជននៃក្រុមហ៊ុនទូរគមនាគមន៍វៀតណាម (VNPT) បានរំពឹងទុកថា មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ នៃសម្ព័ន្ធយុវជន នឹងបន្តលើកកម្ពស់តួនាទីត្រួសត្រាយផ្លូវរបស់យុវជននៅក្នុងការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យា ការច្នៃប្រឌិតផ្លាស់ប្តូរថ្មី និងការធ្វើបរិវត្តកម្មឌីជីថលថ្នាក់ជាតិ។

យោងតាមតំណាង លោក Nguyen Quang Long អង្គការសម្ព័ន្ធយុវជនត្រូវតែជំរុញខ្លាំងក្លាការបណ្តុះបណ្តាលជំនាញឌីជីថល បញ្ញាសិប្បនិម្មិត សុវត្ថិភាពព័ត៌មាន ជូនដល់សមាជិកសម្ព័ន្ធយុវជន និងយុវជន; លើកកម្ពស់បណ្តាក្រុមការងារគាំទ្រការធ្វើបរិវត្តកម្មឌីជីថលសហគមន៍ ណែនាំប្រជាពលរដ្ឋឱ្យទទួលបាន និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវបណ្តាផលិតផល និងសេវាកម្មឌីជីថល។ បណ្តាបំណងប្រាថ្នាទាំងនេះ គឺចេញមកពីជាក់ស្តែងនៃសកម្មភាពរបស់យុវវ័យ VNPT ក្នុងរយៈពេលកន្លងទៅ។ សម្ព័ន្ធយុវជននៃក្រុមហ៊ុនធំនេះ បានអនុវត្តចលនា “យុវវ័យ VNPT ដើរតួនាទីស្នូលផ្សព្វផ្សាយតម្លៃឌីជីថល” បង្កើតបណ្តាក្រុមការងារគាំទ្រប្រជាពលរដ្ឋឱ្យទទួលបានសេវាកម្មឌីជីថល រៀបចំការបង្វឹកហ្វឹកហ្វឺនអំពីបញ្ញាសិប្បនិម្មិត បរិវត្តកម្មឌីជីថល និងសុវត្ថិភាពព័ត៌មានជូនដល់យុវជននៅតាមមូលដ្ឋានជាច្រើនកន្លងទៅ។

ទន្ទឹមនឹងបណ្តាខ្លឹមសារអំពីបរិវត្តកម្មឌីជីថល និងការផ្លាស់ប្តូរថ្មីសកម្មភាពសម្ព័ន្ធយុវជន តំណាងជាច្រើនរូបក៏បានរំពឹងទុកដែរថា អាណត្តិថ្មីនឹងបន្តយកចិត្តទុកដាក់លើការងារអប់រំមនោគមវិជ្ជាបដិវត្តន៍ និងការកសាងរបៀបរស់នៅវប្បធម៌សម្រាប់យុវជន។

តំណាង លោកស្រី Le Minh Duc លេខាសម្ព័ន្ធយុវជននៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានយល់ឃើញថា អង្គការសម្ព័ន្ធយុវជនត្រូវតែលើកកម្ពស់តួនាទីត្រួសត្រាយផ្លូវនៅក្នុងការបណ្តុះមនោគមវិជ្ជា បំណងប្រាថ្នាចង់លះបង់បូជា ទន្ទឹមនឹងនោះ បង្កើតបន្ថែមនូវបណ្តាលំហច្នៃប្រឌិតដើម្បីឱ្យយុវជនចូលរួមអភិរក្ស លើកកម្ពស់តម្លៃបេតិកភណ្ឌ និងផ្សព្វផ្សាយវប្បធម៌វៀតណាម។ យោងតាមលោកស្រី Minh Duc នៅក្នុងបរិបទដែលបរិវត្តកម្មឌីជីថលប្រព្រឹត្តទៅយ៉ាងខ្លាំងក្លា អង្គការសម្ព័ន្ធយុវជនត្រូវតែបន្តផ្លាស់ប្តូរថ្មីវិធីសាស្ត្រប្រមូលផ្តុំយុវជន អនុវត្តបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីឱ្យបណ្តាសកម្មភាពមានភាពជិតស្និទ្ធ និងទាក់ទាញជាងមុនចំពោះស្រទាប់យុវវ័យ។ រួមជាមួយគ្នានោះ កម្មាភិបាលសម្ព័ន្ធយុវជន និងសមាជិកសម្ព័ន្ធយុវជន ព្រមទាំងយុវជន ត្រូវតែម្ចាស់ការលើកកម្ពស់សមត្ថភាពឌីជីថល ជំនាញបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃដំណាក់កាលអភិវឌ្ឍន៍ថ្មី។

មិនត្រឹមតែដាក់ក្តីរំពឹងទុកលើតួនាទីត្រួសត្រាយផ្លូវនៅក្នុងការធ្វើបរិវត្តកម្មឌីជីថល ការច្នៃប្រឌិត និងការថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនជាតិប៉ុណ្ណោះទេ តំណាងជាច្រើនរូបក៏មានបំណងប្រាថ្នាចង់ឱ្យអង្គការសម្ព័ន្ធយុវជនបន្តផ្លាស់ប្តូរថ្មីវិធីសាស្ត្រអប់រំ និងប្រមូលផ្តុំយុវជន នៅក្នុងបរិបទដែលបរិស្ថានរស់នៅ និងធ្វើការរបស់មនុស្សវ័យក្មេងកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

លោកវរសេនីយ៍ត្រី Nguyen Duy Hung ប្រធានផ្នែកយុវជននៃស្នងការដ្ឋាននគរបាលខេត្ត Hung Yen បានយល់ឃើញថា អង្គការសម្ព័ន្ធយុវជនត្រូវតែបន្តផ្លាស់ប្តូរថ្មីខ្លឹមសារ និងវិធីសាស្ត្រសកម្មភាព តាមដានឱ្យបានជាប់លាប់នូវតម្រូវការ និងនិន្នាការរបស់យុវជននៅក្នុងយុគសម័យឌីជីថល។ យោងតាមលោក Duy Hung ការងារអប់រំមនោគមវិជ្ជាត្រូវតែមានភាពជិតស្និទ្ធជាងមុនជាមួយជាក់ស្តែង យកចិត្តទុកដាក់កាន់តែច្រើនថែមទៀតចំពោះយុវជននៅមូលដ្ឋាន តំបន់ជួបការលំបាក និងបណ្តាក្រុមយុវជនដែលជួបការលំបាកនិងខ្វះខាត។ ទន្ទឹមនឹងនោះ អង្គការសម្ព័ន្ធយុវជនត្រូវតែលើកកម្ពស់តួនាទីជាស្ពានចម្លងនាំយកនូវគោលការណ៍របស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ មកកាន់យុវជនតាមរយៈបណ្តាទម្រង់សមស្របនៅលើបរិស្ថានឌីជីថល; ជំរុញខ្លាំងក្លានូវការឃោសនា និងអប់រំនៅលើលំហបណ្តាញ។

បណ្តាការចែករំលែករបស់តំណាងទាំងឡាយ បានបង្ហាញឱ្យឃើញថា ទន្ទឹមនឹងបណ្តាភារកិច្ចប្រពៃណី ការងារសម្ព័ន្ធយុវជនកំពុងឈរនៅចំពោះមុខតម្រូវការត្រូវតែបន្ស៊ាំខ្លួនទៅនឹងបណ្តាការផ្លាស់ប្តូរយ៉ាងឆាប់រហ័សរបស់សង្គម ពិសេសគឺការអភិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថល និងតម្រូវការកាន់តែសម្បូរបែបរបស់យុវជន។

បណ្តាសំឡេងនៅលើលំហឌីជីថល

រួមជាមួយបណ្តាមតិដែលបានផ្លាស់ប្តូរពិភាក្សាដោយផ្ទាល់នៅឯមហាសន្និបាត ចំណុចថ្មីមួយក្នុងចំណោមចំណុចថ្មីៗនៅក្នុងការងារឃោសនាផ្សព្វផ្សាយអំពីមហាសន្និបាតលើកនេះ គឺការដែលមជ្ឈិមសម្ព័ន្ធយុវជនបានអនុវត្តឧបករណ៍ chatbot ផ្ញើសារជូនចំពោះមហាសន្និបាតនៅលើបណ្តាញ Facebook Messenger។ តាមរយៈខឿនបច្ចេកវិទ្យាឌីជីថល សមាជិកសម្ព័ន្ធយុវជន និងយុវជន អាចផ្ញើជូនដោយផ្ទាល់នូវបណ្តាសេចក្តីស្នើ ការរួមចំណែកគំនិតផ្តួចផ្តើម និងបំណងប្រាថ្នាចង់បានចំពោះអង្គការសម្ព័ន្ធយុវជននៅក្នុងអាណត្តិថ្មី។ បន្ទាប់ពីបញ្ចប់ការផ្ញើសារ ប្រព័ន្ធនឹងបង្កើតរូបភាពដោយស្វ័យប្រវត្តិនូវរូបភាពដែលផ្ទុកនូវចំណាប់អារម្មណ៍បុគ្គល ដើម្បីឱ្យអ្នកចូលរួមចែករំលែកនៅលើបណ្តាញសង្គម។

យោងតាមមជ្ឈិមសម្ព័ន្ធយុវជន គិតត្រឹមពាក់កណ្តាលខែមិថុនា ឆ្នាំ ២០២៦ ប្រព័ន្ធបានទទួលសារជាង ៧០.០០០ ច្បាប់ របស់សមាជិកសម្ព័ន្ធយុវជន និងយុវជនក្នុងប្រទេស ព្រមទាំងយុវជនវៀតណាមដែលកំពុងសិក្សា និងពលកម្មនៅបរទេស។ តួលេខនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់យុវជនចំពោះមហាសន្និបាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីបំណងប្រាថ្នាចង់បានការស្តាប់ បំណងប្រាថ្នាចង់បានការចូលរួម និងបានរួមចំណែកមតិចំពោះបណ្តាទិសដៅធំៗរបស់អង្គការសម្ព័ន្ធយុវជននៅក្នុងអាណត្តិខាងមុខ។

ក្នុងចំណោមបណ្តាសារដែលបានផ្ញើមក សមាជិកសម្ព័ន្ធយុវជន និងយុវជនជាច្រើនរូបបានសម្តែងនូវជំនឿទុកចិត្តលើតួនាទីរួមដំណើររបស់អង្គការសម្ព័ន្ធយុវជន នៅក្នុងដំណើរការរៀនសូត្រ កសាងជីវភាព និងលះបង់បូជាជូនដល់សង្គម។

លោក Van An Khanh សមាជិកសម្ព័ន្ធយុវជនសង្កាត់ Ha An ខេត្ត Quang Ninh បានឱ្យដឹងថា ចំពោះមុខយុគសម័យឌីជីថល និងកាលានុវត្តភាពថ្មី ជំនាន់វ័យក្មេងរំពឹងទុកថាមហាសន្និបាតនឹងដាក់ចេញនូវបណ្តាសេចក្តីសម្រេចចិត្ត mang tính បំបែកធ្លាយ បន្តនាំមុខដឹកនាំយុវជនលើកកម្ពស់ស្មារតី “ត្រួសត្រាយផ្លូវ បញ្ជាការដ្ឋាន ឆ្នៃប្រឌិត បម្រើជាតិ”។

ទន្ទឹមនឹងនោះ លោក Le Phuc Lam សមាជិកសម្ព័ន្ធយុវជននៃសាកលវិទ្យាល័យ Phenikaa បានយល់ឃើញថា យុវវ័យមិនត្រូវបានវាស់វែងដោយចំនួនឆ្នាំដែលបានរស់នៅនោះទេ ប៉ុន្តែគឺវាស់វែងដោយបណ្តាតម្លៃដែលបានលះបង់បូជា។ យោងតាមលោក Lam មនុស្សវ័យក្មេងត្រូវតែរស់នៅដោយមានមនោគមវិជ្ជា ការទទួលខុសត្រូវ និងបំណងប្រាថ្នាចង់ឈានឡើង; រាល់ការងារល្អៗនីមួយៗ រាល់សកម្មភាពចែករំលែកនីមួយៗ សុទ្ធតែរួមចំណែកផ្សព្វផ្សាយនូវបណ្តាអ្វីៗដែលវិជ្ជមានជូនដល់សហគមន៍។

មិនត្រឹមតែផ្ញើជូននូវបណ្តាការគិតគូរអំពីការទទួលខុសត្រូវរបស់យុវវ័យប៉ុណ្ណោះទេ សារជាច្រើនច្បាប់ថែមទាំងបង្ហាញពីបំណងប្រាថ្នាចង់ថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិនៅក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិ។ នៅក្នុងសារដែលបានផ្ញើជូនមហាសន្និបាត តារាចម្រៀង Phuong My Chi មុខមាត់វ័យក្មេងវៀតណាមមានសក្តានុពលឆ្នាំ ២០២៥ បានចែករំលែកថា នៅលើដំណើរផ្លូវសកម្មភាពសិល្បៈ អ្វីដែលជួយឱ្យមនុស្សវ័យក្មេងមានភាពជឿជាក់ឈានជើងចេញទៅកាន់ពិភពលោក មិនត្រឹមតែជាទេពកោសល្យ ឬឱកាសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសេចក្តីស្រឡាញ់ ការយល់ដឹងច្បាស់ និងក្តីមោទនភាពអំពីអត្តសញ្ញាណរបស់ខ្លួនឯងផ្ទាល់។ យោងតាមកញ្ញា Phuong My Chi កាន់តែមានឱកាសបានប៉ះពាល់ជាមួយមិត្តភក្តិអន្តរជាតិ គឺកាន់តែទទួលដឹងថបណ្តាតម្លៃវប្បធម៌ជាតិ គឺជាកត្តាបង្កើតឡើងនូវភាពខុសប្លែកគ្នា និងស្នាមដៅផ្ទាល់ខ្លួនរបស់មនុស្សវ័យក្មេងវៀតណាមម្នាក់ៗ។ តារាចម្រៀងស្រីរូបនេះបានសម្តែងនូវបំណងប្រាថ្នាចង់ឱ្យមហាសន្និបាតបន្តដាស់តឿនស្មារតីត្រួសត្រាយផ្លូវ ច្នៃប្រឌិត និងបំណងប្រាថ្នាចង់លះបង់បូជានៅក្នុងស្រទាប់យុវវ័យ ដើម្បីឱ្យមនុស្សវ័យក្មេងម្នាក់ៗទាំងមានភាពជឿជាក់ធ្វើសមាហរណកម្ម ទាំងរួមចំណែកផ្សព្វផ្សាយនូវបណ្តាតម្លៃដ៏ល្អប្រពៃនៃវប្បធម៌វៀតណាម។

ចំណុចរួមនៅក្នុងសារជាច្រើនច្បាប់ដែលបានផ្ញើជូនមហាសន្និបាត គឺបំណងប្រាថ្នាចង់ឱ្យអង្គការសម្ព័ន្ធយុវជនបន្តផ្លាស់ប្តូរថ្មី ដើម្បីរួមដំណើរប្រកបដោយប្រសិទ្ធភាពជាងមុនជាមួយយុវជននៅក្នុងបរិបទថ្មី។ បណ្តាបំណងប្រាថ្នាទាំងនេះក៏បានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៅក្នុងតម្រូវការរបស់យុវជននាពេលបច្ចុប្បន្ន។ ប្រសិនបើកាលពីមុន បណ្តាសកម្មភាពប្រមូលផ្តុំ និងអប់រំប្រពៃណីដើរតួនាទីជាម្ចាស់ការ នោះនាពេលបច្ចុប្បន្ននេះ មនុស្សវ័យក្មេងមានបំណងប្រាថ្នាចង់បានការចូលរួមច្រើនជាងមុនទៅក្នុងបណ្តាសកម្មភាពច្នៃប្រឌិត បង្កើតអាជីវកម្ម ស្រាវជ្រាវវិទ្យាសាស្ត្រ បរិវត្តកម្មឌីជីថល និងបណ្តាកម្មវិធីអភិវឌ្ឍន៍សហគមន៍។

បណ្តាសារដែលត្រូវបានផ្ញើជូនមហាសន្និបាត បានបង្ហាញឱ្យឃើញថា ទោះបីជាធ្វើសកម្មភាពនៅក្នុងបណ្តាវិស័យខុសៗគ្នាក៏ដោយ ចាប់តាំងពីការរៀនសូត្រ ពលកម្មផលិតកម្ម រហូតដល់វប្បធម៌ សិល្បៈ សមាជិកសម្ព័ន្ធយុវជន និងយុវជនជាច្រើនរូបសុទ្ធតែមានបំណងប្រាថ្នារួមគឺចង់បានការរួមចំណែកសម្រាប់ការអភិវឌ្ឍរបស់ប្រទេសជាតិ និងបញ្ជាក់ពីតួនាទីរបស់ជំនាន់វ័យក្មេងនៅក្នុងដំណាក់កាលថ្មី។ សារជាង ៧០.០០០ ច្បាប់ដែលបានផ្ញើជូនមហាសន្និបាត អាចមានភាពខុសប្លែកគ្នាអំពីរបៀបបង្ហាញ ប៉ុន្តែសុទ្ធតែជួបគ្នានៅត្រង់បំណងប្រាថ្នាចង់បានការរៀនសូត្រ លះបង់បូជា ធ្វើជាម្ចាស់វិទ្យាសាស្ត្របច្ចេកវិទ្យា និងរួមចំណែកសម្រាប់ការអភិវឌ្ឍរបស់ប្រទេសជាតិ។ នោះក៏ជាបណ្តាក្តីរំពឹងទុកដែលយុវវ័យផ្ញើជូនចំពោះអាណត្តិថ្មីរបស់អង្គការសម្ព័ន្ធយុវជន នៅពេលដែលប្រទេសជាតិឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី៕

អ៊ីស្រាអែល៖ សិក្ខាសាលា អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"

នាថ្ងៃទី ២៣ មេសា នៅទីក្រុង Tel Aviv (អ៊ីស្រាអែល) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែលបានរៀបចំសិក្ខាសាលាដើម្បីរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu (១៩៥៤-២០២៤) ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាកិច្ចការបរទេសអារ៉ាប់ អ្នកប្រាជ្ញ បញ្ញវន្តមួយចំនួនក្នុងស្រុក និងកម្មាភិបាលនៃស្ថាប័នតំណាងវៀតណាមប្រចាំនៅអ៊ីស្រាអែល។

៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង ៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង

យុគសម័យ - ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu នាល្ងាចថ្ងៃទី ១៣ មេសា នៅទីក្រុងប៉ារីស ស្ថានទូតវៀតណាមប្រចាំនៅបារាំងបានប្រារព្ធពិធីអបអរសាទរ និងពិភាក្សាដោយប្រធានបទ “ប្រវត្តិសាស្ត្រវៀតណាម-បារាំង និងអនុស្សាវរីយ៍នៃ Dien Bien Phu”។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីលានលេងកីឡារឹតបន្តឹងចំណងសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅរុស្ស៊ី
អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថាមពលវៃឆ្លាត ឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍បៃតងរបស់វៀតណាមឱ្យបានឆាប់រហ័ស
បញ្ជាក់យ៉ាងមុតមាំពីតួនាទីរបស់អាស៊ាន និងបណ្តាយន្តការដែលដឹកនាំដោយអាស៊ាន ក្នុងការជំរុញការសន្ទនា
ការទូតប្រជាជនបន្តជាចំណុចបង្អែកនៃទំនាក់ទំនងវៀតណាម - កម្ពុជា
ទិវាទូទាំងប្រទេសបង្ការនិងប្រឆាំងគ្រឿងញៀន ថ្ងៃទី ២៦ ខែមិថុនា៖ កសាង "របាំងការពារ" ការយល់ដឹងដើម្បីការពារស្រទាប់យុវវ័យ