នាថ្ងៃទី ២៣ មេសា នៅទីក្រុង Tel Aviv (អ៊ីស្រាអែល) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែលបានរៀបចំសិក្ខាសាលាដើម្បីរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu (១៩៥៤-២០២៤) ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាកិច្ចការបរទេសអារ៉ាប់ អ្នកប្រាជ្ញ បញ្ញវន្តមួយចំនួនក្នុងស្រុក និងកម្មាភិបាលនៃស្ថាប័នតំណាងវៀតណាមប្រចាំនៅអ៊ីស្រាអែល។
![]() |
![]() |
![]() |
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu" |
នៅក្នុងសិក្ខាសាលា តំណាងទាំងអស់បានចែករំលែកការវាយតម្លៃដូចគ្នាថា យុទ្ធនាការ Dien Bien Phu គឺជាជ័យជំនះដ៏មហិមាររបស់ប្រជាជនវៀតណាម និងប្រជាជាតិដែលរងការជិះជាន់សង្កត់សង្កិនលើទូទាំងពិភពលោក ក្នុងនោះត្រូវនិយាយដល់តួនាទី ជាអ្នកដឹកនាំដ៏សែនសំខាន់របស់លោកប្រធានហូជីមិញ និងលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap។
អ្នកជំនាញច្បាប់អន្តរជាតិ លោកសាស្រ្តាចារ្យ Joni Asi នៃសាកលវិទ្យាល័យ Nablus (West Bank) បានអះអាងថា ជ័យជំនះ Dien Bien Phu មានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការតស៊ូនៅតាមប្រទេសអឌ្ឍគោលខាងត្បូងប្រឆាំងនឹងចក្រពត្តិនិយម និងអាណានិគមនិយមដើម្បីដណ្ដើមឯករាជ្យ និងយុត្តិធម៌។ លោកសាស្ត្រាចារ្យ Asi ក៏បានវិភាគថា ជ័យជំនះ Dien Bien Phu ត្រូវបានបង្កើតឡើងដោយកត្តាជាច្រើន ចាប់ពីប្រតិបត្តិការយោធា រហូតដល់ស្មារតីសាមគ្គីភាពដ៏មុតមាំរវាងថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម ព្រមទាំងតួនាទីគ្រប់គ្រងដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំផងដែរ។
ចែករំលែកមតិដូចគ្នា លោក Khaled Khalafe ប្រធានក្រុមប្រឹក្សាកិច្ចការបរទេសអារ៉ាប់នៅអ៊ីស្រាអែលបានចាត់ទុកថា ជ័យជំនះ Dien Bien Phu ឆ្នាំ ១៩៥៤ គឺជាសមិទ្ធិផលដ៏មហិមាររបស់ប្រជាជាតិវៀតណាម ដែលនាំមកជូនប្រទេសផ្សេងៗនូវមេរៀនអំពីសាមគ្គីភាពក្នុងការតស៊ូដណ្ដើមឯករាជ្យ រួមចំណែកបញ្ចប់របបអាណានិគមនៅទូទាំងពិភពលោក៕
មតិពីមិត្តអ្នកអាន