យុគសម័យ - សេចក្តីសម្រេចចិត្តលេខ 57-NQ/TW បានបើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ អ្វីដែលមានអត្ថន័យយុទ្ធសាស្ត្របំផុតមិនត្រឹមតែជាបណ្តាលទ្ធផលជាក់ស្តែងសម្រេចបាននោះទេ គឺវាស្ថិតនៅលើការដែលសេចក្តីសម្រេចចិត្តបានបង្កើតឡើងនូវគំរូអភិវឌ្ឍន៍ថ្មីមួយ ដែលក្នុងនោះវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការច្នៃប្រឌិតផ្លាស់ប្តូរថ្មី និងការផ្លាស់ប្តូរឌីជីថលត្រូវបានកំណត់ថាជាកម្លាំងចលករចម្បងនៃកំណើន សំដៅជំនួសជាបណ្តើរៗនូវគំរូអភិវឌ្ឍន៍ដែលពឹងផ្អែកខ្លាំងលើដើមទុន ធនធានធម្មជាតិ និងកម្លាំងពលកម្មមានតម្លៃថ្លៃឈ្នួលទាប។
មហាសន្និបាតទូទាំងប្រទេសបូកសរុបរយៈពេល ១ ឆ្នាំ ៦ ខែនៃការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ របស់ការិយាល័យនយោបាយស្តីពីការបង្កើតរបត់អភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការច្នៃប្រឌិតផ្លាស់ប្តូរថ្មី និងការផ្លាស់ប្តូរឌីជីថលជាតិ (សេចក្តីសម្រេចចិត្តលេខ ៥៧) បានប្រព្រឹត្តទៅនារសៀលថ្ងៃនេះ (ថ្ងៃទី ១ ខែកក្កដា)។ អគ្គលេខាបក្សនិងជាប្រធានរដ្ឋលោក To Lam អញ្ជើញជាអធិបតីក្នុងមហាសន្និបាត។
សេចក្តីសម្រេចចិត្តត្រូវបានចាត់តាំងអនុវត្តប្រកបដោយភាពបន្ទាន់ ប្តូរផ្តាច់ និងសមកាលកម្ម
អញ្ជើញឡើងបង្ហាញសេចក្តីសង្ខេបនៃរបាយការណ៍បូកសរុបរយៈពេល ១ ឆ្នាំ ៦ ខែនៃការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ ព្រមទាំងជ្រួតជ្រាបការដឹកនាំបញ្ជារបស់ការិយាល័យនយោបាយនិងគណៈលេខាធិការអំពីការបូកសរុបការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ នៅមហាសន្និបាត ប្រធានការិយាល័យមជ្ឈិមបក្សលោក Nguyen Hai Ninh បានអះអាងថា ការងារដឹកនាំ បញ្ជា និងចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ ត្រូវបានអនុវត្តប្រកបដោយភាពបន្ទាន់ ប្តូរផ្តាច់ និងសមកាលកម្ម។
បណ្តាលោកស្រីនិងលោកដែលជាថ្នាក់ដឹកនាំបក្សនិងរដ្ឋនិងជាថ្នាក់ដឹកនាំគណៈកម្មការដឹកនាំបានដឹកនាំដោយផ្ទាល់នូវបណ្តាទិសដៅយុទ្ធសាស្ត្រព្រមទាំងភារកិច្ចធំៗជាច្រើនដែលមានលក្ខណៈអន្តរវិស័យ។ អចិន្ត្រៃយ៍គណៈកម្មការដឹកនាំបានពង្រីកតួនាទីជាមជ្ឈមណ្ឌលសម្របសម្រួល អញ្ជើញជាអធិបតីក្នុងការដោះស្រាយនិងចាត់ការចំណុចរាំងស្ទះជាច្រើនអំពីស្ថាប័ន ទិន្នន័យ ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ និងធនធានមនុស្ស។ គណៈកម្មាធិការបក្សបណ្តាស្ថាប័នមជ្ឈិម គណៈកម្មាធិការបក្សខេត្តនិងក្រុងបានបង្កើតបណ្តាគណៈកម្មការដឹកនាំ ដោយមានប្រធានគណៈកម្មការគឺជាប្រមុខនៃគណៈកម្មាធិការបក្ស សំដៅដឹកនាំគ្រប់ជ្រុងជ្រោយការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ នៅតាមមូលដ្ឋាននិងអង្គភាពរបស់ខ្លួន។
![]() |
| ប្រធានការិយាល័យមជ្ឈិមបក្ស Nguyen Hai Ninh ធ្វើរបាយការណ៍នៅមហាសន្និបាត។ |
គិតត្រឹមថ្ងៃទី ២៩ ខែមិថុនា គណៈកម្មការដឹកនាំបានប្រគល់ភារកិច្ចចំនួន ១.៩៣៧ ភារកិច្ច បណ្តាស្ថាប័នសម្រេចបាន ៨៤,៨% នូវភារកិច្ចដែលមានកំហិតពេលវេលា ចាត់ការដោះស្រាយបាន ១.០០៩ ក្នុងចំណោម ១.០៧១ ការឆ្លុះបញ្ចាំង ការប្ដឹងតវ៉ា គំនិតច្នៃប្រឌិត និងដំណោះស្រាយ (សម្រេចបាន ៩៤,២%)។
អំពីការបំពេញលក្ខណៈពេញលេញនៃស្ថាប័ន យន្តការ និងគោលនយោបាយ បណ្តាស្ថាប័នបានកសាងនិងដាក់ជូនស្ថាប័នព្រមទាំងបុគ្គលមានសមត្ថកិច្ចប្រកាសឱ្យប្រើប្រាស់លិខិតបទដ្ឋានជាង ៤០០ ច្បាប់ រួមមានលិខិតបទដ្ឋានចំនួន ១៣ ច្បាប់របស់គណៈលេខាធិការ ច្បាប់ចំនួន ៣០ ច្បាប់ លិខិតបទដ្ឋាន QPPL ជាង ១៧០ ច្បាប់របស់នាយករដ្ឋមន្ត្រី និងសារាចរណែនាំជាង ៨០ ច្បាប់ដែលមានការពាក់ព័ន្ធនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការច្នៃប្រឌិតផ្លាស់ប្តូរថ្មី និងការផ្លាស់ប្តូរឌីជីថល (KHCN, ĐMST, CĐS)។
ផ្នត់គំនិតគ្រប់គ្រង KHCN បានផ្លាស់ប្តូរពី "ការយកចិត្តទុកដាក់លើការគ្រប់គ្រងសកម្មភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា" ទៅជា "ការបង្កើតប្រព័ន្ធអេកូឡូស៊ីច្នៃប្រឌិតផ្លាស់ប្តូរថ្មី" គោលនយោបាយមួយចំនួនដែលមានលក្ខណៈបង្កើតរបត់ត្រូវបានប្រកាសឱ្យប្រើប្រាស់ដូចជា៖ ការសាកល្បងដែលមានការគ្រប់គ្រង ការម៉ៅការចំណាយនិងការទទួលយកហានិភ័យ កម្មសិទ្ធិបញ្ញា ការធ្វើពាណិជ្ជូបនីយកម្មលទ្ធផលស្រាវជ្រាវ ព្រមទាំងការទាក់ទាញអ្នកមានវិជ្ជាជីវៈជាន់ខ្ពស់។
អំពីការផ្លាស់ប្តូរឌីជីថលជាតិ ភ្លាមៗនៅពេលដែលគំរូចាត់តាំងរួមនៃប្រព័ន្ធនយោបាយនិងគំរូរដ្ឋបាលមូលដ្ឋានពីរថ្នាក់ត្រូវបានដាក់ឱ្យដំណើរការ ការងារផ្លាស់ប្តូរឌីជីថលត្រូវបានគណៈកម្មការដឹកនាំមជ្ឈិមព្រមទាំងបណ្តាស្ថាប័ននិងមូលដ្ឋានដឹកនាំបញ្ជាប្រកបដោយភាពប្តូរផ្តាច់និងទាន់ពេលវេលា ដោយជំហានដំបូងសម្រេចបានបណ្តាលទ្ធផលសកម្មនៅក្នុងទូទាំងប្រព័ន្ធនយោបាយ។
យោងតាមប្រធានការិយាល័យមជ្ឈិមបក្សលោក Nguyen Hai Ninh ដំណើរការចាត់តាំងអនុវត្តជាក់ស្តែងបានបង្ហាញឱ្យឃើញថា គំរូគំរូមួយចំនួនដែលត្រូវបន្តបំពេញបន្ថែមឱ្យពេញលេញនិងពង្រីកឱ្យទូលំទូលាយដូចជា៖ គម្រោងការលេខ ០៦ របស់រដ្ឋាភិបាល មូលដ្ឋានទិន្នន័យជាតិស្តីពីប្រជាជននិងកម្មវិធី VNeID ដោយមានគណនីជាង ៧១ លានត្រូវបានធ្វើសកម្មភាពប្រើប្រាស់នៅក្នុងសេវាសាធារណៈ ហិរញ្ញវត្ថុ ធនាគារ អាកាសចរណ៍ និងសុខាភិបាល។ បណ្តាញសន្តិសុខព័ត៌មានអន្តរតភ្ជាប់និងខឿនគ្រឹះឌីជីថលប្រើប្រាស់រួមគ្នាជាមូលដ្ឋានសម្រេចបាន ៩៨% ដោយមានចំណុចតភ្ជាប់ចំនួន ៧.១៣៧ ចំណុច ប្រព័ន្ធបញ្ជាប្រតិបត្តិការការងាររបស់បក្សបានចាត់តាំងអនុវត្តដល់ទូទាំងឃុំ សង្កាត់ និងតំបន់សេដ្ឋកិច្ចពិសេស។ ចលនា "អក្ខរកម្មឌីជីថលប្រជាជន" នៅក្នុងឆ្នាំ ២០២៦ សម្រេចបានការចូលរៀនជាង ៨៨០.០០០ លើកនាក់ មានកម្មាភិបាលថ្នាក់ឃុំជិត ២៧.០០0 នាក់បានបញ្ចប់ការសិក្សា។ គំរូទីក្រុងហាណូយស្តីពីការគ្រប់គ្រងការអនុវត្តនៅលើបរិស្ថានឌីជីថលដល់ថ្នាក់ឃុំជាមួយខឿនគ្រឹះ HanoiWork ផ្សារភ្ជាប់នឹងការវាស់វែងគោលដៅ លទ្ធផល និងធានាគ្រឿងបរិក្ខារ ខ្សែបញ្ជូន ព្រមទាំងហត្ថលេខាឌីជីថល។ គំរូវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិតផ្លាស់ប្តូរថ្មីនៅតាមមូលដ្ឋានមួយចំនួនដែលផ្សារភ្ជាប់នឹងខ្សែច្រវាក់តម្លៃដូចជា៖ ខេត្ត Thai Nguyen (ផលិតផលតែ) ខេត្ត Ca Mau (បង្គាវដ្ត) ខេត្ត Lam Dong (កសិកម្មបច្ចេកវិទ្យាជាន់ខ្ពស់) ទីក្រុង Da Nang (យិនស៊ិន Ngoc Linh) ខេត្ត Gia Lai (Graphene) និងខេត្ត Lang Son (ឧទ្យានភស្តុភារកម្ម Viettel)។
ទន្ទឹមនឹងការអះអាងនូវបណ្តាលទ្ធផលសម្រេចបាននោះ ប្រធានការិយាល័យមជ្ឈិមបក្សលោក Nguyen Hai Ninh ក៏បានលើកឡើងនូវការនៅសេសសល់និងកម្រិតកំហិតមួយចំនួន ដែលក្នុងនោះលេចធ្លោឡើងគឺ៖ លិខិតបទដ្ឋានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការច្នៃប្រឌិតផ្លាស់ប្តូរថ្មី និងការផ្លាស់ប្តូរឌីជីថលត្រូវបានប្រកាសឱ្យប្រើប្រាស់ជាច្រើន ប៉ុន្តែការណែនាំអនុវត្តនៅក្នុងវិស័យជាក់ស្តែងមួយចំនួនគឺនៅមានភាពយឺតយ៉ាវនិងខ្វះសមកាលកម្ម បណ្តាយន្តការបញ្ជាទិញ ការម៉ៅការតាមលទ្ធផល ការរួមគ្នាផ្តល់ជំនួយឧបត្ថម្ភ ការទិញដូរសាធារណៈច្នៃប្រឌិតផ្លាស់ប្តូរថ្មី ព្រមទាំងការវាយតម្លៃតម្លៃទ្រព្យសម្បត្តិបញ្ញាគឺមិនទាន់បានធ្វើឱ្យជាក់ស្តែងទៅជាដំណើរការងាយស្រួលសម្រាប់ការចាត់តាំងអនុវត្តនោះទេ។
![]() |
| ប្រធានការិយាល័យមជ្ឈិមបក្ស Nguyen Hai Ninh បានសង្កត់ធ្ងន់ថា សេចក្តីសម្រេចចិត្តលេខ ៥៧ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ។ |
អំពីការចាត់តាំងអនុវត្ត អត្រាសម្រេចបានភារកិច្ចគឺខ្ពស់ (៨៤,៨%) ប៉ុន្តែមិនទាន់ដើរចូលទៅក្នុងលក្ខណៈជាក់ស្តែង ភារកិច្ចជាច្រើនគឺទើបតែឈប់នៅត្រឹមកម្រិតលិខិតបទដ្ឋាន ផែនការ និងគម្រោងការ។ ខ្លឹមសារមួយចំនួនគឺទើបតែសម្រេចបានអំពីនីតិវិធីឬផលិតផលមធ្យម៖ អត្រាសេវាសាធារណៈតាមប្រព័ន្ធអ៊ីនធឺណែតរបស់មូលដ្ឋានគឺខ្ពស់ ប៉ុន្តែដំណើរការជាច្រើនមិនទាន់បានធ្វើការកសាងរចនាសម្ព័ន្ធឡើងវិញទាំងស្រុង ខឿនគ្រឹះឌីជីថលជាតិនិងឯកទេសជាច្រើនមិនទាន់បានបំពេញរួចរាល់ កម្មាភិបាលថ្នាក់ឃុំត្រូវប្រើប្រាស់កម្មវិធីទន់និងគណនីជាច្រើន ការអនុវត្ត AI នៅមានភាពរប៉ាត់រប៉ាយ ដោយភាគច្រើនគឺទើបតែឈប់នៅដំណាក់កាលសាកល្បង គំរូ "ផ្ទះបីខ្នង" ផ្សារភ្ជាប់គ្នារវាងរដ្ឋ សាលារៀន និងសហគ្រាស ផ្សារជួញដូរបច្ចេកវិទ្យា និងទីក្រុងវៃឆ្លាត ព្រមទាំងតំបន់បច្ចេកវិទ្យាជាន់ខ្ពស់មួយចំនួនគឺនៅធ្ងន់ធ្ងរលើការចាត់តាំងព្រឹត្តិការណ៍និងការបង្ហាញរូបភាពខាងក្រៅ ចំនួនកិច្ចសន្យានិងផលិតផលធ្វើពាណិជ្ជូបនីយកម្មគឺនៅមានចំនួនតិចតួច។
អំពីការផ្លាស់ប្តូរឌីជីថល នៅមានខ្លឹមសារនៅសេសសល់និងកម្រិតកំហិតចំនួន ១០ គឺ៖ ស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធខ្សែបញ្ជូន កន្លែងខ្វះរលកសញ្ញា ខ្វះខាតអគ្គិសនី និងមានគ្រឿងបរិក្ខារចុងក្រោយជិត ៣០% មិនទាន់ឆ្លើយតបបានតាមតម្រូវការ វឌ្ឍនភាពកសាងមូលដ្ឋានទិន្នន័យនិងការអភិវឌ្ឍទិន្នន័យមិនទាន់សម្រេចបានតាមការទាមទារ ខឿនគ្រឹះឌីជីថលជាតិឬឯកទេសនៅមានភាពយឺតយ៉ាវនិងមិនទាន់មានលក្ខណៈលំនឹង គុណភាពសេវាសាធារណៈតាមប្រព័ន្ធអ៊ីនធឺណែតនៅមានបញ្ហាមួយចំនួនបង្កការលំបាកដល់ប្រជាជន សេដ្ឋកិច្ចទិន្នន័យមិនទាន់បានកសាងឡើងពិតប្រាកដដើម្បីក្លាយទៅជាកម្លាំងចលករអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល។ល។
បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ
វាយតម្លៃជារួម ប្រធានការិយាល័យមជ្ឈិមបក្សលោក Nguyen Hai Ninh បានសង្កត់ធ្ងន់ថា សេចក្តីសម្រេចចិត្តលេខ ៥៧ បានបើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ អ្វីដែលមានអត្ថន័យយុទ្ធសាស្ត្របំផុតមិនត្រឹមតែជាបណ្តាលទ្ធផលជាក់ស្តែងសម្រេចបាននោះទេ គឺវាស្ថិតនៅលើការដែលសេចក្តីសម្រេចចិត្តបានបង្កើតឡើងនូវគំរូអភិវឌ្ឍន៍ថ្មីមួយ ដែលក្នុងនោះវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការច្នៃប្រឌិតផ្លាស់ប្តូរថ្មី និងការផ្លាស់ប្តូរឌីជីថលត្រូវបានកំណត់ថាជាកម្លាំងចលករចម្បងនៃកំណើន សំដៅជំនួសជាបណ្តើរៗនូវគំរូអភិវឌ្ឍន៍ដែលពឹងផ្អែកខ្លាំងលើដើមទុន ធនធានធម្មជាតិ និងកម្លាំងពលកម្មមានតម្លៃថ្លៃឈ្នួលទាប។ នេះគឺជាការផ្លាស់ប្តូរផ្នត់គំនិតអភិវឌ្ឍន៍ដែលមានលក្ខណៈខឿនគ្រឹះ បង្កើតជាបុរេលក្ខខណ្ឌដើម្បីឱ្យវៀតណាមឈានចូលទៅក្នុងដំណាក់កាលអភិវឌ្ឍន៍ផ្អែកលើចំណេះដឹង បច្ចេកវិទ្យា និងទិន្នផលការងារ។
ទន្ទឹមនឹងនេះ តាមរយៈការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តបានបង្កើតនូវការផ្លាស់ប្តូរដែលមានលក្ខណៈប្រព័ន្ធនៅក្នុងទូទាំងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលជាតិ។ ជាលើកដំបូងបង្អស់ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការច្នៃប្រឌិតផ្លាស់ប្តូរថ្មី និងការផ្លាស់ប្តូរឌីជីថលមិនមែនត្រូវបានចាត់ទុកថាជាវិស័យឯកទេសទៀតនោះទេ គឺវាបានក្លាយទៅជាភារកិច្ចរបស់ទូទាំងប្រព័ន្ធនយោបាយ។ ចាប់ពីថ្នាក់មជ្ឈិមដល់ថ្នាក់មូលដ្ឋាន ចាប់ពីវិស័យសាធារណៈដល់សហគ្រាស ចាប់ពីការកសាងស្ថាប័នរហូតដល់ការចាត់តាំងអនុវត្តគឺសុទ្ធសឹងតែលៃតម្រូវទៅតាមផ្នត់គំនិតឌីជីថល ផ្នត់គំនិតផ្លាស់ប្តូរថ្មី និងផ្នត់គំនិតអភិវឌ្ឍន៍ផ្អែកលើទិន្នន័យ។ នេះគឺជាការផ្លាស់ប្តូរដែលមានលក្ខណៈប្រព័ន្ធ បង្កើតឡើងនូវសមត្ថភាពបន្សាំខ្លួនរបស់ប្រទេសជាតិចំពោះមុខបណ្តាការប្រែប្រួលយ៉ាងឆាប់រហ័សនៃពិភពលោក។
ទន្ទឹមនឹងនោះ ក៏បានបង្កើតឡើងនូវកម្លាំងចលករកែទម្រង់យ៉ាងខ្លាំងក្លាផងដែរ។ សេចក្តីសម្រេចចិត្តលេខ ៥៧ កំពុងបង្កើតនូវសម្ពាធព្រមទាំងជាកម្លាំងចលករជំរុញការកែទម្រង់នៅលើវិស័យជាច្រើនដូចជា៖ ការកែទម្រង់ស្ថាប័ន ការកែទម្រង់ការគ្រប់គ្រងរដ្ឋបាលរដ្ឋ ការកែទម្រង់បរិស្ថានវិនិយោគអាជីវកម្ម ការអភិវឌ្ឍប្រភពធនធានមនុស្សដែលមានគុណភាពខ្ពស់ ព្រមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនិងទិន្នន័យជាតិ។
អាចនិយាយបានថា សេចក្តីសម្រេចចិត្តលេខ ៥៧ កំពុងដើរតួនាទីជា "ម៉ាស៊ីនកែទម្រង់" ដែលមានកម្លាំងផ្សព្វផ្សាយយ៉ាងធំធេង ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។
«បន្ទាប់ពីរយៈពេល ១,៥ ឆ្នាំ បណ្តាខឿនគ្រឹះដ៏មានសារៈសំខាន់ត្រូវបានបង្កើតឡើង ប៉ុន្តែជោគជ័យចុងក្រោយនឹងពឹងផ្អែកលើសមត្ថភាពបំប្លែងបណ្តាម្ចាស់ការណែនាំទៅជាលទ្ធផលជាក់ស្តែង។ បញ្ហាប្រឈមធំបំផុតមិនមែនជាចំណុចរាំងស្ទះអំពីស្ថាប័នទៀតនោះទេ គឺការលើកកម្ពស់សមត្ថភាពចាត់តាំងអនុវត្ត ការដោះស្រាយបណ្តា "ចំណុចរាំងស្ទះ" អំពីផ្នត់គំនិត សកម្មភាព និងការទទួលខុសត្រូវរបស់កម្មាភិបាលនិងបក្សជនម្នាក់ៗ ជាពិសេសគឺប្រមុខដឹកនាំ ការអភិវឌ្ឍប្រភពធនធានមនុស្សដែលមានគុណភាពខ្ពស់ ការកៀរគរប្រកបដោយប្រសិទ្ធភាពនូវប្រភពធនធានសង្គម ព្រមទាំងការធ្វើឱ្យការច្នៃប្រឌិតផ្លាស់ប្តូរថ្មីក្លាយទៅជាទិន្នផលនិងកម្លាំងប្រកួតប្រជែងជាតិ» ប្រធានការិយាល័យមជ្ឈិមបក្សលោក Nguyen Hai Ninh បានថ្លែងមតិ។
អំពីការជ្រួតជ្រាបការដឹកនាំបញ្ជារបស់ការិយាល័យនយោបាយនិងគណៈលេខាធិការ ប្រធានការិយាល័យមជ្ឈិមបក្សលោក Nguyen Hai Ninh បានឱ្យដឹងថា នាថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៦ ការិយាល័យមជ្ឈិមបក្សមានលិខិតផ្លូវការលេខ 3428-CV/VPTW ជូនដំណឹងអំពីមតិយោបល់របស់ការិយាល័យនយោបាយនិងគណៈលេខាធិការអំពីការបូកសរុបរយៈពេល ១ ឆ្នាំ ៦ ខែនៃស្ថានភាពចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ ជាមួយទិសដៅធំៗចំនួន ៦។
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា៖ កម្លាំងចលករចម្បងដើម្បីបង្កើតឡើងនូវគំរូអភិវឌ្ឍន៍ថ្មី
ជាក់ស្តែង ទីមួយគឺបន្តជ្រួតជ្រាបថាសេចក្តីសម្រេចចិត្តលេខ ៥៧ គឺជាសេចក្តីសម្រេចចិត្តយុទ្ធសាស្ត្រមួយក្នុងចំណោមសេចក្តីសម្រេចចិត្តយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍប្រទេសជាតិក្នុងដំណាក់កាលថ្មី យល់ដឹងច្បាស់ថាវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការច្នៃប្រឌិតផ្លាស់ប្តូរថ្មី និងការផ្លាស់ប្តូរឌីជីថលគឺជាកម្លាំងចលករចម្បងដើម្បីបង្កើតឡើងនូវគំរូអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិទៅតាមស្មារតីនៃសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី XIV របស់បក្ស ព្រមទាំងជាខឿនគ្រឹះដ៏មានសារៈសំខាន់ដើម្បីលើកកម្ពស់ទិន្នផលពលកម្ម សមត្ថភាពប្រកួតប្រជែង សមត្ថភាពស្វ័យម្ចាស់ និងកម្លាំងខ្លាំងក្លារបស់ជាតិនៅក្នុងសតវត្សរ៍ទី XXI។
ទីពីរគឺផ្តោតការយកចិត្តទុកដាក់បង្កើតការផ្លាស់ប្តូរជាក់ស្តែងក្នុងការចាត់តាំងអនុវត្ត បង្កើតឱ្យបាននូវបណ្តាផលិតផល បច្ចេកវិទ្យា សហគ្រាស និងលំហអភិវឌ្ឍន៍ថ្មី រួមចំណែកលើកកម្ពស់ទិន្នផលពលកម្ម អភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចទិន្នន័យ ឧស្សាហកម្មយុទ្ធសាស្ត្រ ឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ ព្រមទាំងបណ្តាកម្លាំងចលករកំណើនថ្មីនៃប្រទេសជាតិ។
ធ្វើឱ្យបានឆាប់រហ័សនូវការបំពេញបន្ថែមឱ្យពេញលេញបណ្តាយន្តការជំរុញការធ្វើពាណិជ្ជូបនីយកម្មលទ្ធផលស្រាវជ្រាវ ការអភិវឌ្ឍសហគ្រាសបច្ចេកវិទ្យា និងការបង្កើតឡើងនូវបណ្តាខ្សែច្រវាក់តម្លៃថ្មីផ្អែកលើចំណេះដឹង បច្ចេកវិទ្យា និងទិន្នន័យ។
ផ្តល់អាទិភាពអភិវឌ្ឍន៍វិទ្យាសាស្ត្រមូលដ្ឋានជាមួយចក្ខុវិស័យវែងឆ្ងាយ តម្រង់ទិសចាប់តាំងពីការអប់រំថ្នាក់សិក្សាចំណេះទូទៅ។ ស្រាវជ្រាវដំណោះស្រាយនិងវឌ្ឍនភាពជាក់ស្តែងដើម្បីខិតខំសម្រេចបាននូវគោលដៅអំពីអត្រាកម្មាភិបាលដែលមានកម្រិតជំនាញឯកទេសវិទ្យាសាស្ត្រនិងបច្ចេកទេសនៅក្នុងគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ក្នុងអាណត្តិនេះ។
ស្រាវជ្រាវដំណោះស្រាយកៀរគរយ៉ាងខ្លាំងក្លានូវការចូលរួមរបស់សហគមន៍សហគ្រាស ជួរអ្នកចេះដឹង អ្នកវិទ្យាសាស្ត្រ អ្នកជំនាញការ ប្រជាជនព្រមទាំងទូទាំងសង្គម។ កំណត់ច្បាស់នូវការទទួលខុសត្រូវដោះស្រាយការលំបាកនៅក្នុងគំរូសហប្រតិបត្តិការផ្ទះបីខ្នងដើម្បីជំរុញលក្ខណៈជាក់ស្តែង ដែលក្នុងនោះកំណត់សហគ្រាសជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ផលិតផលនិងគំរូអាជីវកម្មថ្មី វិនិយោគសម្រាប់ការស្រាវជ្រាវអភិវឌ្ឍន៍ ចូលរួមដោះស្រាយបណ្តាលំហាត់ធំៗរបស់ជាតិព្រមទាំងធ្វើជាម្ចាស់បច្ចេកវិទ្យាយុទ្ធសាស្ត្រ។
នៅក្នុងសហប្រតិបត្តិការអន្តរជាតិអំពីវិទ្យាសាស្ត្រគឺត្រូវតែកំណត់ច្បាស់នូវខ្លឹមសារ គោលដៅ លទ្ធផលព្រមទាំងការទទួលខុសត្រូវរបស់ភាគីនានាដែលចូលរួម សំដៅធានានាំមកនូវប្រសិទ្ធភាពជាក់ស្តែង។
ទីបីគឺរុញទាញឱ្យបានឆាប់រហ័សនូវការកសាងខឿនគ្រឹះអភិបាលកិច្ចជាតិទំនើបផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងការផ្លាស់ប្តូរឌីជីថល បំពេញបន្ថែមឱ្យពេញលេញបណ្តាប្រព័ន្ធទិន្នន័យជាតិ ធានាភាពឯកភាព សមកាលកម្ម អន្តរតភ្ជាប់ បង្កើតមូលដ្ឋានផ្លាស់ប្តូរយ៉ាងខ្លាំងក្លាពីការគ្រប់គ្រងរដ្ឋបាលបែបប្រពៃណីទៅជាអភិបាលកិច្ចទំនើបផ្អែកលើទិន្នន័យនិងពេលវេលាជាក់ស្តែង។ រុញទាញឱ្យបានឆាប់រហ័សនូវការកសាងបណ្តាសកម្មភាពនៃប្រព័ន្ធនយោបាយនៅលើខឿនគ្រឹះឌីជីថល លើកកម្ពស់គុណភាពបម្រើប្រជាជននិងសហគ្រាស យកប្រសិទ្ធភាពអភិបាលកិច្ចជាតិ កម្រិតពេញចិត្តរបស់ប្រជាជនព្រមទាំងសមត្ថភាពបញ្ជាប្រតិបត្តិការអភិវឌ្ឍន៍ធ្វើជាបន្ទាត់រំាស់ដ៏មានសារៈសំខាន់។
ទីបួនគឺកំណត់វឌ្ឍនភាព ១០០ ថ្ងៃផ្តោតការយកចិត្តទុកដាក់ដោះស្រាយភ្លាមៗនូវបណ្តាចំណុចរាំងស្ទះអំពីការផ្លាស់ប្តូរឌីជីថល កែលម្អស្ថានភាពសម្រេចបានភារកិច្ចប៉ុន្តែមិនទាន់បង្កើតបានផលិតផល គ្រឿងបរិក្ខារចុងក្រោយមិនទាន់ឆ្លើយតបបានតាមតម្រូវការធ្វើការងារអប្បបរមា មានប្រភពធនធានប៉ុន្តែការបើកប្រាក់សងប្រាក់មានភាពយឺតយ៉ាវ មានទិន្នន័យប៉ុន្តែមិនទាន់បានតភ្ជាប់ ចែករំលែកនិងធ្វើអាជីវកម្មទាញយកប្រកបដោយប្រសិទ្ធភាព។
រុញទាញខ្លាំងក្លានូវការវិមជ្ឈការនិងវិសហមជ្ឈការដើរទន្ទឹមនឹងការត្រួតពិនិត្យ ឃ្លាំមើល លើកកម្ពស់ការទទួលខុសត្រូវរបស់ប្រមុខដឹកនាំ ចាត់ការដោះស្រាយឱ្យបានដាច់ស្រឡះបណ្តាភារកិច្ចយឺតយ៉ាវវឌ្ឍនភាព អូសបន្លាយ និងមានប្រសិទ្ធភាពទាប។ វិនិយោគ ទិញដូរគ្រឿងបរិក្ខារ ធានាភាពម្ចាស់ការ ភាពចំហ ប្រសិទ្ធភាព សមស្របនឹងតម្រូវការការងារ ចៀសវាងភាពរប៉ាត់រប៉ាយ ភាពខ្ជះខ្ជាយ ឆ្លើយតបបានតាមតម្រូវការដំណើរការនៃប្រព័ន្ធនយោបាយនិងគំរូរដ្ឋបាលបីថ្នាក់។
បន្តត្រួតពិនិត្យឡើងវិញ បំពេញបន្ថែមឱ្យពេញលេញនូវប្រព័ន្ធលិខិតបទដ្ឋានគតិយុត្ត ដំណើរការ ស្តង់ដារ និងកម្រិតកំណត់ ដើម្បីធានាភាពពេញលេញ ភាពសមកាលកម្ម ភាពអាចសម្រេចបាន បង្កើតលក្ខខណ្ឌចាត់តាំងអនុវត្តប្រកបដោយភាពឯកភាពនិងធ្លុះធ្លាយចាប់ពីថ្នាក់មជ្ឈិមដល់ថ្នាក់មូលដ្ឋាន។
ទីប្រាំគឺធានាសន្តិសុខបណ្តាញ សុវត្ថិភាពព័ត៌មាន សន្តិសុខទិន្នន័យ ការពារការសម្ងាត់របស់រដ្ឋ ទិន្នន័យគន្លឹះរបស់ជាតិព្រមទាំងទិន្នន័យបុគ្គល កសាងយន្តការព្រមានជាមុន ឆ្លើយតបរហ័ស និងកែលម្អទាន់ពេលវេលានូវរាល់ឧប្បត្តិហេតុ។ បណ្តាស្ថាប័នគ្រប់គ្រងផ្ទាល់ម្ចាស់ការចាត់តាំងអនុវត្តបណ្តាដំណោះស្រាយព្រមទាំងទទួលខុសត្រូវអំពីការធានាសុវត្ថិភាពព័ត៌មាន សន្តិសុខបណ្តាញនិងការរក្សាការសម្ងាត់ទិន្នន័យនៃបណ្តាប្រព័ន្ធដែលស្ថិតក្នុងវិសាលភាពគ្រប់គ្រង ផ្សារភ្ជាប់នឹងការទទួលខុសត្រូវរបស់ប្រមុខដឹកនាំនៃស្ថាប័ន អង្គភាព មូលដ្ឋានម្នាក់ៗព្រមទាំងសហគ្រាសដែលចូលរួមអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧។
ទីប្រាំមួយគឺការកែទម្រង់ជាសារវន្តនូវវិធីសាស្ត្រដឹកនាំ បញ្ជា ត្រួតពិនិត្យ និងវាយតម្លៃការចាត់តាំងអនុវត្ត កំណត់ច្បាស់នូវគោលដៅ ផលិតផល កំហិតពេលវេលា ការទទួលខុសត្រូវព្រមទាំងសូចនាករវាយតម្លៃចំពោះភារកិច្ចជាក់ស្តែងនីមួយៗ យកលទ្ធផលចុងក្រោយនិងតម្លៃបង្កើតឡើងជូនប្រជាជន សហគ្រាសព្រមទាំងប្រទេសជាតិធ្វើជាបន្ទាត់រំាស់ចម្បង។
គណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមនិងគណៈកម្មាធិការត្រួតពិនិត្យគ្រប់លំដាប់ថ្នាក់កសាងផែនការត្រួតពិនិត្យនិងឃ្លាំមើលការងារដឹកនាំ បញ្ជា ព្រមទាំងចាត់តាំងអនុវត្តនៅតាមបណ្តាស្ថាប័ន អង្គភាព និងមូលដ្ឋាន។
«ការិយាល័យមជ្ឈិមបក្សដែលជាស្ថាប័នអចិន្ត្រៃយ៍នៃគណៈកម្មការដឹកនាំលេខ ៥៧ សូមសម្តែងនូវជំនឿចិត្តយ៉ាងមុតមាំថាក្រោមការដឹកនាំ បញ្ជាដោយផ្ទាល់និងជាប្រចាំរបស់លោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋ To Lam ដែលជាប្រធានគណៈកម្មការដឹកនាំមជ្ឈិម ជាមួយការប្តេជ្ញាចិត្តនយោបាយខ្ពស់ព្រមទាំងការចូលរួមប្រកបដោយសមកាលកម្មនៃទូទាំងប្រព័ន្ធនយោបាយ ការគាំទ្ររបស់សហគមន៍សហគ្រាសនិងប្រជាជន គឺវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការច្នៃប្រឌិតផ្លាស់ប្តូរថ្មី និងការផ្លាស់ប្តូរឌីជីថលនឹងបន្តពង្រីកតួនាទីជាកម្លាំងចលករដ៏មានសារៈសំខាន់ រួមចំណែកកែទម្រង់គំរូកំណើន និងអនុវត្តប្រកបដោយជោគជ័យនូវបណ្តាគោលដៅយុទ្ធសាស្ត្ររបស់ប្រទេសជាតិក្នុងដំណាក់កាលថ្មី» ប្រធានការិយាល័យមជ្ឈិមបក្សលោក Nguyen Hai Ninh បានសម្តែងការយល់ឃើញ៕
យុគសម័យ - សេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW ស្តីពីការអភិវឌ្ឍន៍ឈានមុខគេនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិកំពុងត្រូវបានសម្រេចជាបណ្តើរៗតាមរយៈការសម្រេចចិត្តគោលនយោបាយជាច្រើន។ |
នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ ការិយាល័យនយោបាយបានចេញសេចក្តីសម្រេចចិត្តលេខ ៥៧ ស្តីពីរបកគំហើញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថលជាតិ។ ជាលើកដំបូង វិស័យទាំងនេះត្រូវបានដាក់ក្នុងឋានៈជា "របកគំហើញដ៏សំខាន់បំផុត" ដែលជាកម្លាំងចលករសំខាន់ក្នុងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនូវកម្លាំងផលិតភាពទំនើប ទំនាក់ទំនងផលិតកម្មដ៏ល្អឥតខ្ចោះ ច្នៃប្រឌិតវិធីសាស្រ្តអភិបាលកិច្ចជាតិ អភិវឌ្ឍសេដ្ឋកិច្ចសង្គម ទប់ស្កាត់ហានិភ័យនៃការដួលរលំ និងនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍន៍ និងរីកចម្រើនក្នុងយុគសម័យថ្មី។ |


មតិពីមិត្តអ្នកអាន