យុគសម័យ - សេចក្តីសម្រេចចិត្តលេខ 263/2026/NĐ-CP របស់រដ្ឋាភិបាលបានកំណត់ថាការបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់ត្រូវតែឆ្លើយតបតាមបណ្តាលក្ខខណ្ឌដែលបានកំណត់នៅខណ្ឌទី ៣ មាត្រា ២៤ នៃច្បាប់បច្ចេកវិទ្យាជាន់ខ្ពស់។
| VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ បណ្តាជំហានរីកចម្រើនថ្មីក្នុងការអនុវត្តបច្ចេកវិទ្យា ADN |
![]() |
| លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់ |
ជាក់ស្តែង ការបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់ត្រូវតែឆ្លើយតបតាមបណ្តាលក្ខខណ្ឌដូចខាងក្រោម៖
១- តំបន់ដែលបានស្នើឡើងដើម្បីបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់ត្រូវតែស្ថិតនៅក្នុងវិសាលភាពលំហអភិវឌ្ឍន៍ឬទិសដៅ ផែនការទិសដៅអភិវឌ្ឍន៍ដែលត្រូវបានកំណត់នៅក្នុងផែនការមេតំបន់ឬផែនការមេខេត្តដែលត្រូវបានថ្នាក់មានសមត្ថកិច្ចអនុម័ត និងត្រូវបានបែងចែកភាគកម្រិតសូចនាករនៃការប្រើប្រាស់ដីធ្លីនៅក្នុងផែនការមេ ផែនការសកម្មភាពប្រើប្រាស់ដីធ្លីថ្នាក់ខេត្ត។
២- តំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់ធានាការតភ្ជាប់ប្រកបដោយសមកាលកម្មខាងក្រៅជាមួយ៖ ហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស (អគ្គិសនី ប្រភពទឹក ប្រព័ន្ធទឹកនិងការកែច្នៃទឹកកខ្វក់ ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍។ល។) មានផែនការជម្រើសអំពីកិច្ចព្រមព្រៀងសហប្រតិបត្តិការ ការចម្លងភ្ជាប់ជាមួយបណ្តាអង្គការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សាកលវិទ្យាល័យអំពីកសិកម្មនិងបរិស្ថាន កិច្ចសហប្រតិបត្តិការផលិតកម្ម ការធ្វើពាណិជ្ជូបនីយកម្មផលិតផលវិទ្យាសាស្ត្រ មានលក្ខខណ្ឌធម្មជាតិសមស្របនឹងគោលដៅអភិវឌ្ឍន៍នៃតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់។
៣- តំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់មានផ្ទៃដីដើម្បីចាត់តាំងបណ្តាសកម្មភាពអនុវត្តបណ្តាមុខងារ ភារកិច្ចដែលបានកំណត់នៅមាត្រា ៤ នៃសេចក្តីសម្រេចចិត្តនេះ និងឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍រយៈពេលវែង ការចាត់តាំងលំហប្រកបដោយភាពសមហេតុផល មិនបែកខ្ញែក មិនពង្រាយ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសសមកាលកម្ម យន្តការគ្រប់គ្រង ថែទាំ ជួសជុល លក្ខខណ្ឌអំពីការពារជាតិ សន្តិសុខ និងការការពារបរិស្ថានតាមការកំណត់។
៤- សមកាលកម្មហេដ្ឋារចនាសម្ព័ន្ធឌីជីថល សន្តិសុខព័ត៌មាន ការតភ្ជាប់ ការចែករំលែកទិន្នន័យជាមួយអង្គការនិងបុគ្គលពាក់ព័ន្ធ មានបន្ទប់ពិសោធន៍ តំបន់ស្រាវជ្រាវ សាកល្បង តំបន់ផលិតកម្មសាកល្បងអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់ គ្រឹះស្ថានបង្ហាញ ផ្សំផ្គុំបណ្តុះបណ្តាលនិងផ្ទេរប្រគល់បច្ចេកវិទ្យា គ្រឹះស្ថានស្នាក់នៅសម្រាប់អ្នកជំនាញការ អ្នកវិទ្យាសាស្ត្រ និងអ្នកពលកម្មធ្វើការនៅក្នុងតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់។
៥- មានផែនការជម្រើសប្រើប្រាស់ប្រភពធនធានពេញលេញនិងលទ្ធភាពសម្រេចបានខ្ពស់ ធានារក្សាជាបន្តបន្ទាប់នូវបណ្តាសកម្មភាពអនុវត្តភារកិច្ចនិងទិសដៅអភិវឌ្ឍន៍នៃតំបន់ មានផែនការអភិវឌ្ឍន៍សមត្ថភាពស្រាវជ្រាវ មានផែនការជម្រើសទាក់ទាញនិងប្រើប្រាស់ធនធានមនុស្សមានគុណភាពខ្ពស់ ធានាធនធានមនុស្សគ្រប់គ្រងការច្នៃប្រឌិតផ្លាស់ប្តូរថ្មី មានផែនការបណ្តុះបណ្តាល បំប៉នធនធានមនុស្ស សហប្រតិបត្តិការជាមួយអង្គការវិទ្យាសាស្ត្របច្ចេកវិទ្យា វិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ សហគ្រាស សហគមន៍ មានផែនការជម្រើសអភិវឌ្ឍន៍ទីផ្សារសម្រាប់ផលិតផលបច្ចេកវិទ្យាជាន់ខ្ពស់ ការគាំពារនិងការទាញយកផលសិទ្ធិកម្មសិទ្ធិបញ្ញា។
៦- មានផែនការជម្រើសមានលទ្ធភាពសម្រេចបានខ្ពស់ក្នុងការអភិវឌ្ឍនិងទាក់ទាញប្រភពធនធានមនុស្ស គោលនយោបាយផ្តល់អាទិភាព ជួយឧបត្ថម្ភសមហេតុផលអំពីប្រាក់ចំណូល ប្រាក់បៀវត្សរ៍ ប្រាក់រង្វាន់ ការបណ្តុះបណ្តាលលើកកម្ពស់សមត្ថភាព លំនៅឋាន លក្ខខណ្ឌរស់នៅ ការអនុវត្តនិងការសហប្រតិបត្តិការសកម្មភាពវិទ្យាសាស្ត្របច្ចេកវិទ្យា។
គោលនយោបាយផ្តល់អាទិភាពចំពោះបណ្តាគម្រោងវិនិយោគនៅក្នុងតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
សេចក្តីសម្រេចចិត្តបានកំណត់ថាផ្អែកលើលក្ខខណ្ឌជាក់ស្តែងនៃមូលដ្ឋាននិងសមត្ថកិច្ចរបស់ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនថ្នាក់ខេត្តដើម្បីប្រកាសឱ្យប្រើប្រាស់គោលនយោបាយនិងប្រភពធនធានជួយឧបត្ថម្ភសំដៅទាក់ទាញគម្រោងវិនិយោគ ទាក់ទាញធនធានមនុស្សមានគុណភាពខ្ពស់ អភិវឌ្ឍសកម្មភាពស្រាវជ្រាវ ការច្នៃប្រឌិតផ្លាស់ប្តូរថ្មី និងការធ្វើពាណិជ្ជូបនីយកម្មបច្ចេកវិទ្យា ផលិតផលបច្ចេកវិទ្យានៅក្នុងតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់។
ស្ថាប័នគ្រប់គ្រងតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់មានការទទួលខុសត្រូវក្នុងការណែនាំ ទទួល ដោះស្រាយឬសហការដោះស្រាយនីតិវិធីរដ្ឋបាលអំពីការវិនិយោគ សហគ្រាស ដីធ្លី ការសាងសង់ បរិស្ថាន ពលកម្ម ពន្ធ គយ និងបណ្តានីតិវិធីផ្សេងៗទៀតដែលមានការពាក់ព័ន្ធតាមយន្តការច្រកចេញចូលតែមួយ ច្រកចេញចូលតែមួយអន្តរតភ្ជាប់តាមការកំណត់នៃច្បាប់ ជួយឧបត្ថម្ភអ្នកវិនិយោគនៅក្នុងដំណើរការអនុវត្តគម្រោង។
បណ្តាគម្រោងវិនិយោគនៅក្នុងតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់ (គម្រោងវិនិយោគសាងសង់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសនិងគម្រោងវិនិយោគអនុវត្តសកម្មភាពបច្ចេកវិទ្យាជាន់ខ្ពស់ បច្ចេកវិទ្យាយុទ្ធសាស្ត្រដែលបានកំណត់នៅមាត្រា ៤ នៃសេចក្តីសម្រេចចិត្តនេះ) ត្រូវបានផ្តល់អាទិភាពក្នុងការឈានទៅជិត ចូលរួមបណ្តាកម្មវិធី មូលនិធិ និងគោលនយោបាយជួយឧបត្ថម្ភរបស់រដ្ឋអំពីការបណ្តុះបណ្តាលធនធានមនុស្ស ការស្រាវជ្រាវនិងអភិវឌ្ឍន៍ ការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា ការផ្ទេរប្រគល់បច្ចេកវិទ្យា ការចាប់ផ្តើមអាជីវកម្មច្នៃប្រឌិត សហគ្រាសធុនតូចនិងមធ្យម ការលើកកម្ពស់ការវិនិយោគ ការលើកកម្ពស់ពាណិជ្ជកម្ម និងបណ្តាកម្មវិធីជួយឧបត្ថម្ភស្របច្បាប់ផ្សេងៗទៀតតាមការកំណត់នៃច្បាប់។
គម្រោងអនុវត្តបណ្តាភារកិច្ចនៅក្នុងតំបន់កសិកម្មអនុវត្តបច្គេកវិទ្យាជាន់ខ្ពស់ដែលបានកំណត់នៅមាត្រា ៤ នៃសេចក្តីសម្រេចចិត្តនេះត្រូវបានទទួលផលដូចខាងក្រោម៖
ត្រូវបានផ្តល់អាទិភាពក្នុងការពិនិត្យមើលការបញ្ជាទិញ ការផ្តល់ជំនួយឧបត្ថម្ភពីកម្មវិធីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិតផ្លាស់ប្តូរថ្មីអំពីបច្ចេកវិទ្យាជាន់ខ្ពស់របស់ក្រសួង ស្ថាប័នសមមូលក្រសួង ស្ថាប័នផ្សេងទៀតនៅថ្នាក់មជ្ឈិម និងគណៈកម្មាធិការប្រជាជនថ្នាក់ខេត្តតាមវិធីសាស្ត្រប្រគល់ភារកិច្ច ការបញ្ជាទិញ ឬការជ្រើសរើសតាមការកំណត់នៃច្បាប់ដូចខាងក្រោម៖
ផ្តល់ជំនួយឧបត្ថម្ភអតិបរមា ១០០% នូវថវិកាអនុវត្តភារកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិតផ្លាស់ប្តូរថ្មីតាមទម្រង់ចម្លងភ្ជាប់ដែលឧបត្ថម្ភដោយរដ្ឋ ការបញ្ជាទិញតាមទម្រង់សហប្រតិបត្តិការដៃគូរដ្ឋនិងឯកជន។
អនុវត្តយន្តការម៉ៅការចំណាយតាមការកំណត់នៃច្បាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិតផ្លាស់ប្តូរថ្មី ទទួលយកហានិភ័យតាមការកំណត់នៅមាត្រា ៣៥ មាត្រា ៣៦ មាត្រា ៣៧ មាត្រា ៣៨ មាត្រា ៣៩ នៃសេចក្តីសម្រេចចិត្តលេខ 267/2025/NĐ-CP ចុះថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៥ របស់រដ្ឋាភិបាលកំណត់លម្អិតនិងណែនាំមាត្រាមួយចំនួននៃច្បាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិតផ្លាស់ប្តូរថ្មីអំពីកម្មវិធី ភារកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិតផ្លាស់ប្តូរថ្មី ព្រមទាំងកំណត់មួយចំនួនអំពីការជម្រុញសកម្មភាពស្រាវជ្រាវវិទ្យាសាស្ត្រ ការអភិវឌ្ឍបច្ចេកវិទ្យានិងការច្នៃប្រឌិតផ្លាស់ប្តូរថ្មី។
ករណីទិញបច្ចេកវិទ្យា ការសម្ងាត់បច្ចេកវិទ្យាដើម្បីធ្វើការបកស្រាយកូដបម្រើដល់កម្មវិធី ភារកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិតផ្លាស់ប្តូរថ្មីថ្នាក់ជាតិអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រគឺត្រូវបានជួយឧបត្ថម្ភថវិកាអតិបរមា ១០០%។
ត្រូវបានពិនិត្យមើលការផ្តល់ជំនួយឧបត្ថម្ភ ជួយឧបត្ថម្ភថវិកា ជួយឧបត្ថម្ភការផ្តល់កម្ចីពីមូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិ មូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិតផ្លាស់ប្តូរថ្មីរបស់ស្ថាប័នថ្នាក់ក្រសួង ស្ថាប័នផ្សេងទៀតនៅថ្នាក់មជ្ឈិម និងគណៈកម្មាធិការប្រជាជនថ្នាក់ខេត្ត។
ការផ្តល់អាទិភាពអំពីពន្ធ៖ បណ្តាគម្រោងវិនិយោគនៅក្នុងតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់ត្រូវបានទទួលផលពីបណ្តាការផ្តល់អាទិភាពអំពីពន្ធតាមការកំណត់នៃច្បាប់ស្តីពីពន្ធ។
ការផ្តល់អាទិភាពនិងជួយឧបត្ថម្ភអំពីធនធានមនុស្ស៖ រដ្ឋជួយឧបត្ថម្ភថវិកាអតិបរមា ១០០% ក្នុងការបណ្តុះបណ្តាលនិងបំប៉នសម្រាប់បណ្តាបុគ្គលអនុវត្តការស្រាវជ្រាវនៅតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់ សំដៅលើកកម្ពស់សមត្ថភាពតាមរយៈបណ្តាកម្មវិធីជួយឧបត្ថម្ភរបស់មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិ ព្រមទាំងបណ្តាមូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាផ្សេងៗទៀតតាមការកំណត់នៃច្បាប់ កម្រិតជួយឧបត្ថម្ភជាក់ស្តែងគឺអនុវត្តតាមការកំណត់នៃច្បាប់ស្តីពីថវិការដ្ឋនិងច្បាប់ដែលមានការពាក់ព័ន្ធ។
ជួយឧបត្ថម្ភអំពីកម្មសិទ្ធិបញ្ញានិងការធ្វើពាណិជ្ជូបនីយកម្ម៖
ជួយឧបត្ថម្ភចំណាយរហូតដល់ ១០០% ក្នុងការចុះឈ្មោះនិងការគាំពារសិទ្ធិកម្មសិទ្ធិបញ្ញាក្នុងប្រទេស ព្រមទាំងចំណាយអតិបរមា ៥០% ក្នុងការចុះឈ្មោះនិងការគាំពារសិទ្ធិកម្មសិទ្ធិបញ្ញានៅបរទេសចំពោះបច្ចេកវិទ្យាជាន់ខ្ពស់។
ជួយឧបត្ថម្ភការវាយតម្លៃតម្លៃ ការទាញយកផល ការផ្ទេរប្រគល់ និងការធ្វើពាណិជ្ជូបនីយកម្មទ្រព្យសម្បត្តិបញ្ញាដែលបានកសាងឡើងពីសកម្មភាពស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យាជាន់ខ្ពស់។
កម្រិតជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីចំពោះគម្រោងអនុវត្តនិងការធ្វើពាណិជ្ជូបនីយកម្មបច្ចេកវិទ្យាជាន់ខ្ពស់ត្រូវបានកំណត់ស្មើនឹង ៧០% នៃអត្រាការប្រាក់ផ្តល់កម្ចីតាមកិច្ចសន្យាផ្តល់កម្ចីដែលបានចុះហត្ថលេខារវាងគ្រឹះស្ថានឥណទាននិងតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់ ប៉ុន្តែមិនលើសពី ៨% ក្នុងមួយឆ្នាំពីមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិតផ្លាស់ប្តូរថ្មីរបស់ក្រសួង វិស័យ មូលដ្ឋាន ព្រមទាំងមូលនិធិវិនិយោគប្រកបដោយហានិភ័យថ្នាក់ជាតិនិងថ្នាក់មូលដ្ឋាន (មូលនិធិ) សម្រាប់ការទិញដូរគ្រឿងបរិក្ខារ ម៉ាស៊ីន និងខ្សែច្រវាក់ផលិតកម្មដើម្បីបម្រើឱ្យគម្រោងអនុវត្តនិងការធ្វើពាណិជ្ជូបនីយកម្មបច្ចេកវិទ្យាជាន់ខ្ពស់។
រដ្ឋវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ការទិញដូរគ្រឿងបរិក្ខារស្រាវជ្រាវ វិនិយោគលើកកម្ពស់និងធ្វើទំនើបកម្មចំពោះបន្ទប់ពិសោធន៍ប្រើប្រាស់រួមគ្នានិងគ្រឹះស្ថានស្រាវជ្រាវបច្ចេកវិទ្យាជាន់ខ្ពស់របស់រដ្ឋ អង្គការនិងបុគ្គលត្រូវបានប្រើប្រាស់បន្ទប់ពិសោធន៍ប្រើប្រាស់រួមគ្នា គ្រឹះស្ថានស្រាវជ្រាវ និងហេដ្ឋារចនាសម្ព័ន្ធស្រាវជ្រាវបច្ចេកវិទ្យាជាន់ខ្ពស់ដែលវិនិយោគដោយរដ្ឋតាមរយៈប័ណ្ណជួយឧបត្ថម្ភហិរញ្ញវត្ថុដែលបានកំណត់នៅមាត្រា ២៣ នៃសេចក្តីសម្រេចចិត្តលេខ 268/2025/NĐ-CP ចុះថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៥ របស់រដ្ឋាភិបាល។
បណ្តាគម្រោងវិនិយោគមិនត្រូវបានទទួលផលពីការផ្តល់អាទិភាព
ករណីគម្រោងវិនិយោគមិនត្រូវបានផ្តល់អាទិភាពវិនិយោគ៖
- មិនឆ្លើយតបឬមិនរក្សាបាននូវការឆ្លើយតបតាមបណ្តាលក្ខវិនិច្ឆ័យដែលបានកំណត់ខាងលើ។
- គម្រោងវិនិយោគត្រូវបានបញ្ឈប់សកម្មភាពទាំងស្រុងឬមួយផ្នែក។
- មិនកែលម្អបាននូវការល្មើសច្បាប់ក្នុងរយៈពេល ០១ ឆ្នាំ ឬរយៈពេលដែលបានកត់ត្រានៅក្នុងសេចក្តីសម្រេចផ្អាកសកម្មភាព។
បទប្បញ្ញត្តិខាងលើមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៦។
យុគសម័យ - នាថ្ងៃទី ១៨ ខែមិថុនា ក្រុមហ៊ុន HEINEKEN វៀតណាម និងសាកលវិទ្យាល័យបច្ចេកវិទ្យា - សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងរយៈពេល ៥ ឆ្នាំ ដោយផ្តោតលើវិស័យចំនួនបី៖ ការអភិវឌ្ឍការអនុវត្តបច្ចេកវិទ្យា ការអភិវឌ្ឍប្រភពធនធានមនុស្សបច្ចេកវិទ្យាប្រកបដោយគុណភាពខ្ពស់ និងការផ្លាស់ប្តូរចំណេះដឹង។ |
យុគសម័យ - កម្មវិធី IPv6-Only ដំណាក់កាល ២០២៦-២០៣០ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ បើកឡើងនូវជំហានបំប្លែងថ្មីនៅក្នុងដំណើរការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតវៀតណាម ចាប់ពីទម្រង់ប្រើប្រាស់ទន្ទឹមគ្នា IPv4/IPv6 ទៅជាបរិស្ថានតភ្ជាប់ដែលផ្អែកលើ IPv6 ជាចម្បង។ |

មតិពីមិត្តអ្នកអាន