Trending now

ការដាក់ឱ្យដំណើរការកម្មវិធី IPv6-Only ដំណាក់កាល ២០២៦-២០៣០ តម្រង់ទិសដៅទៅរកអ៊ីនធឺណិតជំនាន់ថ្មី

13:54 | 23/06/2026 ឌឹកអាញ់

យុគសម័យ - កម្មវិធី IPv6-Only ដំណាក់កាល ២០២៦-២០៣០ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ បើកឡើងនូវជំហានបំប្លែងថ្មីនៅក្នុងដំណើរការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតវៀតណាម ចាប់ពីទម្រង់ប្រើប្រាស់ទន្ទឹមគ្នា IPv4/IPv6 ទៅជាបរិស្ថានតភ្ជាប់ដែលផ្អែកលើ IPv6 ជាចម្បង។

សន្និសីទវីអិនអិនអាយស៊ី អ៊ីនធឺណិត ឆ្នាំ ២០២៦៖ ជម្រុញការដាក់ឱ្យប្រើប្រាស់ IPv6-Only បង្កើតកម្លាំងចលករអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាតិ ស្ពានតភ្ជាប់សារព័ត៌មាន ASEAN ចេញពីមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៦

នាថ្ងៃទី ១៨ ខែមិថុនា នៅទីក្រុងហូជីមិញ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានរៀបចំសន្និសីទបូកសរុបកម្មវិធីជម្រុញ និងគាំទ្រការបំប្លែងទៅជា IPv6 សម្រាប់ស្ថាប័នរដ្ឋដំណាក់កាល ២០២១-២០២៥ និងដាក់ឱ្យដំណើរការកម្មវិធី IPv6-Only ដំណាក់កាល ២០២៦-២០៣០។

បើតាមអនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា លោក Pham Duc Long អ៊ីនធឺណិតមិនមែនត្រឹមតែជាហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស ឬហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ធម្មតានោះទេ ប៉ុន្តែបានក្លាយជាហេដ្ឋារចនាសម្ព័ន្ធនៃកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម។ នៅពេលដែលបណ្តាសកម្មភាពគ្រប់គ្រង ផលិតកម្ម អាជីវកម្ម ការធ្វើប្រតិបត្តិការ និងការប្រាស្រ័យទាក់ទងសង្គម កាន់តែត្រូវបានអនុវត្តនៅលើបរិស្ថានឌីជីថល នោះសមត្ថភាពតភ្ជាប់នឹងសម្រេចដោយផ្ទាល់នូវលទ្ធភាពបើកទូលាយលំហអភិវឌ្ឍន៍របស់ប្រទេសជាតិ។

នៅក្នុងបរិបទនោះ ការបំប្លែងពី IPv4 ទៅជា IPv6 គឺជាតម្រូវការមិនអាចខ្វះបាន។ IPv6 មិនត្រឹមតែដោះស្រាយតម្រូវការកើនឡើងនៃអាសយដ្ឋានអ៊ីនធឺណិតប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ បង្កើតបានជាបរិស្ថានតភ្ជាប់ដែលមានសមត្ថភាពបើកទូលាយ ឆ្លើយតបទៅនឹងតម្រូវការតភ្ជាប់របស់មនុស្សជាតិ ទិន្នន័យ ឧបករណ៍ និងបណ្តាប្រព័ន្ធឆ្លាតវៃ។

អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្គេកវិទ្យា លោក Pham Duc Long ថ្លែងមតិនៅក្នុងសន្និសីទ។
អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្គេកវិទ្យា លោក Pham Duc Long ថ្លែងមតិនៅក្នុងសន្និសីទ។

លោកអនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា IPv6 គឺជាគ្រឹះស្ថានដើម្បីបង្កើតនូវលំហអភិវឌ្ឍន៍ថ្មីរបស់វៀតណាមនៅលើបរិស្ថានឌីជីថល។ លំហតភ្ជាប់ដ៏ធំធេងទូលំទូលាយនេះ នឹងរួមចំណែកបង្កើតជាបណ្តាមុខរបរ វិស័យ ទម្រង់អាជីវកម្ម និងកម្លាំងចលករកំណើនថ្មីៗ តាមរយៈនោះបង្កើតបន្ថែមលំហសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ។

ហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតនៅក្នុងដំណាក់កាលខាងមុខ ត្រូវតែធានាសុវត្ថិភាព ភាពជឿជាក់ មានសមត្ថភាពបើកទូលាយ និងត្រៀមលក្ខណៈជាស្រេចដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ទិន្នន័យ បញ្ញាសិប្បនិម្មិត ការច្នៃប្រឌិតបង្កើតថ្មី និងបណ្តាបច្ចេកវិទ្យាយុទ្ធសាស្ត្រ។ ទិន្នន័យ និងបញ្ញាសិប្បនិម្មិត អាចទាញយកផលប្រយោជន៍បានប្រកបដោយប្រសិទ្ធភាព លុះត្រាតែត្រូវបានតភ្ជាប់ និងចែករំលែកនៅលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលមួយដែលខ្លាំងគ្រាន់។

បើតាមអនុរដ្ឋមន្ត្រី លោក Pham Duc Long គោលដៅចុងក្រោយមិនមែនត្រឹមតែជាការកើនឡើងបន្ថែមនូវអត្រាប្រើប្រាស់ IPv6 ពីរបីភាគរយនោះទេ ប៉ុន្តែគឺការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលឱ្យបានខ្លាំងគ្រាន់ ដើម្បីឱ្យប្រទេសជាតិអភិវឌ្ឍន៍កាន់តែលឿនជាងមុន មានការច្នៃប្រឌិតជាងមុន និងមានភាពម្ចាស់ការលើខ្លួនឯងជាងមុន។ IPv6 ចាំបាច់ត្រូវចាត់ទុកថាជាតម្រូវការលំនាំដើមភ្លាមៗ ចាប់តាំងពីពេលវិនិយោគ និងតម្លើងកម្រិតហេដ្ឋារចនាសម្ព័ន្ធ គ្រឹះស្ថាន និងសេវាកម្មឌីជីថល។

ការដាក់ឱ្យដំណើរការកម្មវិធី IPv6-Only ដំណាក់កាល ២០២៦-២០៣០ តម្រង់ទិសដៅទៅរកអ៊ីនធឺណិតជំនាន់ថ្មី
បណ្តាតំណាងអនុវត្តពិធីសារដាក់ឱ្យដំណើរការកម្មវិធី IPv6-Only ដំណាក់កាល ២០២៦-២០៣០។

វៀតណាមស្ថិតនៅក្នុងក្រុមប្រទេសដែលមានអត្រាប្រើប្រាស់ IPv6 ខ្ពស់

របាយការណ៍នៅក្នុងសន្និសីទបានឱ្យដឹងថា ដំណើរការបំប្លែងទៅជា IPv6 នៅវៀតណាមសម្រេចបាននូវលទ្ធផលវិជ្ជមានជាច្រើន។

អត្រាប្រើប្រាស់ IPv6 របស់វៀតណាមសម្រេចបានប្រមាណ ៧០% ឈរចំណាត់ថ្នាក់ទី ៧ លើពិភពលោក និងទី ២ នៅក្នុងតំបន់ ASEAN ខ្ពស់ជាង ១,៦ ដង បើធៀបនឹងកម្រិតមធ្យមរបស់ពិភពលោក ដោយមានវ៉ែបសាយវ៉ៃហ្វាយ ឬសេវាអ៊ីនធឺណិតរលកសញ្ញាធំ ប្រមាណ ៩៥ លានលេខកូដប្រចាំការកំពុងដំណើរការនៅលើ IPv6។ មាន ៨៦% នៃបណ្តាក្រសួង វិស័យ និងមូលដ្ឋាន បានបំប្លែងទៅជា IPv6 សម្រាប់ច្រកព័ត៌មានអេឡិចត្រូនិក ច្រកសេវាសាធារណៈ និងបណ្តាប្រព័ន្ធព័ត៌មានតភ្ជាប់អ៊ីនធឺណិត រីឯ ៧៣% បានរៀបចំផែនការបណ្តាញប្រើប្រាស់អាសយដ្ឋាន IP និងលេខសម្គាល់បណ្តាញឯករាជ្យ។

ការដាក់ឱ្យដំណើរការកម្មវិធី IPv6-Only ដំណាក់កាល ២០២៦-២០៣០ តម្រង់ទិសដៅទៅរកអ៊ីនធឺណិតជំនាន់ថ្មី
ការប្រគល់ប័ណ្ណសរសើររបស់រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ជូនដល់បណ្តាសមូហភាព និងបុគ្គលដែលមានស្នាដៃឆ្នើមក្នុងការដាក់ឱ្យប្រើប្រាស់ IPv6 ដំណាក់កាល ២០២១-២០២៥។

នៅក្នុងក្របខ័ណ្ឌនៃសន្និសីទ ក៏បានប្រព្រឹត្តទៅនូវពិធីបើកដំណើរការកម្មវិធី IPv6-Only បង្កើតជាបុរេលក្ខខណ្ឌសម្រាប់ដំណើរការផ្លាស់ប្តូរជាជំហានៗពីទម្រង់ប្រើប្រាស់ទន្ទឹមគ្នា IPv4/IPv6 ទៅជាបរិស្ថានប្រតិបត្តិការដែលផ្អែកលើមូលដ្ឋាន IPv6 ជាចម្បង។

អនុរដ្ឋមន្ត្រី លោក Pham Duc Long បានអះអាងថា ប្រសិនបើដំណាក់កាលមុនគឺជាការនាំយកអ៊ីនធឺណិតទៅកាន់ប្រជាជន នោះដំណាក់កាលបន្ទាប់ត្រូវតែកសាងអ៊ីនធឺណិតសម្រាប់រាល់ទិន្នន័យ គ្រប់ឧបករណ៍ និងបណ្តាប្រព័ន្ធឆ្លាតវៃ រួមចំណែកនាំយកវៀតណាមឱ្យអភិវឌ្ឍន៍កាន់តែលឿនជាងមុន មានការច្នៃប្រឌិតជាងមុន និងមានភាពម្ចាស់ការលើខ្លួនឯងជាងមុន។

ក្នុងឱកាសនេះ អនុរដ្ឋមន្ត្រី លោក Pham Duc Long បានប្រគល់ប័ណ្ណសរសើររបស់រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ជូនដល់បណ្តាសមូហភាព និងបុគ្គលដែលមានស្នាដៃឆ្នើមក្នុងការដាក់ឱ្យប្រើប្រាស់ IPv6 ដំណាក់កាល ២០២១-២០២៥៕

បើកដំណើរការកម្មវិធី Happy Vietnam ២០២៦ ក្រោមប្រធានបទ «សុភមង្គលពីបណ្ដាអ្វីៗដ៏សាមញ្ញ» បើកដំណើរការកម្មវិធី Happy Vietnam ២០២៦ ក្រោមប្រធានបទ «សុភមង្គលពីបណ្ដាអ្វីៗដ៏សាមញ្ញ»

យុគសម័យ - រង្វាន់សារព័ត៌មានផ្សព្វផ្សាយអំពីសិទ្ធិមនុស្ស «វៀតណាមមានសុភមង្គល - Happy Vietnam ២០២៦» ត្រូវបានបើកដំណើរការ ដោយបន្តផ្សព្វផ្សាយពង្រីកនូវបណ្ដារឿងរ៉ាវនៃជីវភាពរស់នៅដ៏ពិតប្រាកដ រួមចំណែកឆ្លុះបញ្ចាំងពីលក្ខណៈរូបភាពនៃប្រទេស វៀតណាម មួយប្រកបដោយសន្តិភាព, ការអភិវឌ្ឍ និងមានសុភមង្គល។

ប្រាក់សោធននិវត្តន៍ និងការឧបត្ថម្ភធានារ៉ាប់រងសង្គម កើនឡើង ៨% ចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៦ ប្រាក់សោធននិវត្តន៍ និងការឧបត្ថម្ភធានារ៉ាប់រងសង្គម កើនឡើង ៨% ចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៦

យុគសម័យ - យោងតាមអនុក្រឹត្យលេខ 162/2026/ND-CP ដែលរដ្ឋាភិបាលទើបតែបានប្រកាសដាក់ឱ្យប្រើប្រាស់ ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៦ ប្រាក់សោធននិវត្តន៍ និងការឧបត្ថម្ភធានារ៉ាប់រងសង្គម នឹងត្រូវកសាងបង្កើនបន្ថែម ៨%។ ចំពោះករណីមួយចំនួនដែលមានកម្រិតទទួលទាប ក្រោយពេលទទួលបានការបង្កើនជារួមហើយនោះ នឹងត្រូវលើកកម្ពស់កម្រិតប្រាក់សោធននិវត្តន៍ ការឧបត្ថម្ភធានារ៉ាប់រងសង្គម និងការឧបត្ថម្ភប្រចាំខែ រហូតដល់ ៣,៨ លានដុង/ខែ។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

HEINEKEN វៀតណាម និងសាកលវិទ្យាល័យបច្ចេកវិទ្យានៃទីក្រុងហូជីមិញ សហការគ្នាអភិវឌ្ឍន៍បច្ចេកវិទ្យា និងប្រភពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់
ការដាក់ឱ្យដំណើរការកម្មវិធី IPv6-Only ដំណាក់កាល ២០២៦-២០៣០ តម្រង់ទិសដៅទៅរកអ៊ីនធឺណិតជំនាន់ថ្មី
សន្និសីទវីអិនអិនអាយស៊ី អ៊ីនធឺណិត ឆ្នាំ ២០២៦៖ ជម្រុញការដាក់ឱ្យប្រើប្រាស់ IPv6-Only បង្កើតកម្លាំងចលករអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាតិ
វៀតណាមចំពោះមុខកាលានុវត្តភាពកំណើនពីរខ្ទង់៖ កម្លាំងផ្ទៃក្នុង ការកែទម្រង់ និងសេចក្តីប្រាថ្នាចង់ឈានឡើង
គុយបាជម្រុញការកែទម្រង់សេដ្ឋកិច្ច