យុគសម័យ - នាថ្ងៃទី ១៨ ខែមិថុនា ក្រុមហ៊ុន HEINEKEN វៀតណាម និងសាកលវិទ្យាល័យបច្ចេកវិទ្យា - សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងរយៈពេល ៥ ឆ្នាំ ដោយផ្តោតលើវិស័យចំនួនបី៖ ការអភិវឌ្ឍការអនុវត្តបច្ចេកវិទ្យា ការអភិវឌ្ឍប្រភពធនធានមនុស្សបច្ចេកវិទ្យាប្រកបដោយគុណភាពខ្ពស់ និងការផ្លាស់ប្តូរចំណេះដឹង។
ពិធីនេះបានប្រព្រឹត្តទៅនៅរោងចក្រ HEINEKEN វៀតណាម - វង់តាវ ដែលគូសបញ្ជាក់ពីការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការធ្វើជាអ្នកត្រួសត្រាយផ្លូវតភ្ជាប់សមត្ថភាពស្រាវជ្រាវបែបការសិក្សារបស់សាលា ជាមួយតថភាពជាក់ស្តែងនៃសកម្មភាពផលិតកម្មអាជីវកម្មរបស់សហគ្រាស នៅក្នុងបរិបទដែលវៀតណាមកំពុងជម្រុញការដាក់ឱ្យអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ អំពីការទម្លាយភាពទាល់ច្រកក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មី និងការបំប្លែងឌីជីថលជាតិ។
![]() |
| ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជម្រុញការអភិវឌ្ឍការអនុវត្តបច្ចេកវិទ្យា និងប្រភពធនធានមនុស្សបច្ចេកវិទ្យា រវាងសាកលវិទ្យាល័យបច្ចេកវិទ្យានៃទីក្រុងហូជីមិញ និងក្រុមហ៊ុន HEINEKEN វៀតណាម នាថ្ងៃទី ១៨ ខែមិថុនា។ |
ដើម្បីបើកដំណើរការកម្មវិធីកិច្ចសហប្រតិបត្តិការនេះ ក្រុមហ៊ុន HEINEKEN វៀតណាម និងសាកលវិទ្យាល័យបច្ចេកវិទ្យា - ĐHQG TPHCM នឹងដាក់ឱ្យដំណើរការគម្រោងស្រាវជ្រាវអនុវត្តរ៉ូបូតមានរូបរាងដូចមនុស្ស។ ដោយពង្រីកនូវចំណុចខ្លាំងរបស់សាលានៅក្នុងវិស័យស្រាវជ្រាវ និងការសរសេរកម្មវិធី គម្រោងនេះតម្រង់ទិសដៅទៅរកការអភិវឌ្ឍបណ្តាដំណោះស្រាយជួយឱ្យរ៉ូបូតមានរូបរាងដូចមនុស្សម៉ូដែល Unitree G1 អនុវត្តបណ្តាភារកិច្ចនៅរោងចក្រផលិតស្រាបៀរ ដូចជាការលើកដាក់ធុងទំនិញ ការលើកទម្លាក់ផ្ទាំងទំនិញធ្ងន់ៗពីលើផាលែត (Pallet) និងការចាប់ហែកញ្ចប់គម្របកំប៉ុងនៅលើខ្សែចង្វាក់ផលិតកម្ម។
ការអនុវត្តរ៉ូបូតមានរូបរាងដូចមនុស្សនៅក្នុងបណ្តាភារកិច្ចធ្ងន់ធ្ងរ និងមានលក្ខណៈដដែលៗ នឹងរំដោះកម្លាំងពលកម្ម និងផ្តល់សិទ្ធិអំណាចជូនដល់បុគ្គលិកនៅក្នុងបណ្តាការងារដែលមានអត្ថន័យជាងមុន ព្រមទាំងរួមចំណែកស្ថាបនាបរិស្ថានធ្វើការប្រកបដោយភាពឆ្លាតវៃ បត់បែន និងសុវត្ថិភាព។
![]() |
| លោកស្រី Dang Huynh Mai Anh នាយិកាឌីជីថល និងបច្ចេកវិទ្យាជាន់ខ្ពស់នៃក្រុមហ៊ុន HEINEKEN វៀតណាម ថ្លែងមតិនៅក្នុងពិធីចុះហត្ថលេខា។ |
ការចែករំលែកនៅក្នុងពិធីចុះហត្ថលេខា លោកស្រី Dang Huynh Mai Anh នាយិកាឌីជីថល និងបច្ចេកវិទ្យាជាន់ខ្ពស់នៃក្រុមហ៊ុន HEINEKEN វៀតណាម បានមានប្រសាសន៍ថា៖ «ឆ្ពោះទៅកាន់ដំណើរផ្លូវ ៥ ឆ្នាំខាងមុខ តម្លៃស្នូលដែលភាគីទាំងពីររួមគ្នាដេញតាមហែកនោះគឺ ការពង្រីកឱ្យបានអតិបរមានូវចំណុចខ្លាំងរបស់ភាគីនីមួយៗ រួមគ្នាឆ្ពោះទៅរកគោលដៅរួម ជម្រុញការអភិវឌ្ឍការអនុវត្តបច្ចេកវិទ្យា និងការអភិវឌ្ឍប្រភពធនធានមនុស្សបច្ចេកវិទ្យា។ ចំពោះក្រុមហ៊ុន HEINEKEN វៀតណាម កិច្ចសហប្រតិបត្តិការនេះគឺជាជំហានឈានទៅមុខដ៏ជាក់ស្តែង ជួយឱ្យយើងខ្ញុំខិតជិតជាងមុនទៅនឹងមហិច្ឆតាក្លាយជា "ក្រុមហ៊ុនស្រាបៀរដែលមានការតភ្ជាប់ល្អបំផុត"»។
ចំណែកខាងសាលាវិញ អនុសាស្ត្រាចារ្យ បណ្ឌិត Pham Tran Vu អនុសាកលវិទ្យាធិការនៃសាកលវិទ្យាល័យបច្ចេកវិទ្យា - សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ បានចែករំលែកថា៖ «សាកលវិទ្យាល័យបច្ចេកវិទ្យា - សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ តែងតែយកចិត្តទុកដាក់លើការផ្សារភ្ជាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ ជាមួយតម្រូវការជាក់ស្តែងរបស់សហគ្រាស។ កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន HEINEKEN វៀតណាម នាំមកនូវឱកាសដើម្បីឱ្យសាស្ត្រាចារ្យ និងនិស្សិតអាចឈានចូលទៅកាន់ឧបករណ៍ ហេដ្ឋារចនាសម្ព័ន្ធទំនើបៗ និងបណ្តាចំណោទបច្ចេកវិទ្យារបស់សហគ្រាស។ យើងខ្ញុំរំពឹងទុកថាកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយលើកនេះ នឹងជាបុរេលក្ខខណ្ឌសម្រាប់ការស្រាវជ្រាវ និងដំណោះស្រាយបច្ចេកវិទ្យាប្រកបដោយគុណភាព និងមានលក្ខណៈអនុវត្តខ្ពស់ជាច្រើន ព្រមទាំងរួមចំណែកកសាង និងដំណើរការទម្រង់អប់រំមួយដែលផ្សារភ្ជាប់ជាមួយតថភាពជាក់ស្តែងរបស់សហគ្រាស»។
![]() |
| ក្រុមហ៊ុន HEINEKEN វៀតណាម និងសាកលវិទ្យាល័យបច្ចេកវិទ្យា - ĐHQG TPHCM នឹងរួមគ្នាដាក់ឱ្យដំណើរការគម្រោងស្រាវជ្រាវអនុវត្តរ៉ូបូតមានរូបរាងដូចមនុស្ស។ |
វៀតណាមនាពេលបច្ចុប្បន្នមិនត្រឹមតែជាទីផ្សារស្នូលមួយរបស់ HEINEKEN ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងដើរតួនាទីកាន់តែធំឡើងនៅលើផែនទីបច្ចេកវិទ្យារបស់សម្ព័ន្ធក្រុមហ៊ុន។ ការដែល HEINEKEN ដាក់បណ្តាមជ្ឈមណ្ឌលបច្ចេកវិទ្យាកម្រិតតំបន់នៅវៀតណាម រួមមានមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្មវិធី Tiger Tribe មជ្ឈមណ្ឌលអភិវឌ្ឍន៍រោងចក្រតភ្ជាប់គ្រប់ជ្រុងជ្រោយតំបន់អាស៊ី - ប៉ាស៊ីហ្វិក និងមជ្ឈមណ្ឌលស្រាវជ្រាវ វិភាគទិន្នន័យតំបន់អាស៊ី - ប៉ាស៊ីហ្វិក បានបង្ហាញពីជំនឿចិត្តយ៉ាងខ្លាំងក្លា និងការវិនិយោគប្រកបដោយភាពម៉ឺងម៉ាត់របស់សម្ព័ន្ធក្រុមហ៊ុនទៅក្នុងដំណើរការបំប្លែងឌីជីថល ក៏ដូចជាទៅក្នុងកម្លាំងធនធានមនុស្សឆ្នើមផ្នែកបច្ចេកវិទ្យានៅវៀតណាម។
ជាមួយនឹងមហិច្ឆតាក្លាយជាក្រុមហ៊ុនស្រាបៀរដែលមានការតភ្ជាប់ល្អបំផុត ក្រុមហ៊ុន HEINEKEN វៀតណាម បានទាញយកផលប្រយោជន៍ពីកម្លាំងនៃបច្ចេកវិទ្យា ទិន្នន័យ និងបណ្តាដំណោះស្រាយ AI ដើម្បីដាក់ចេញនូវការសម្រេចចិត្តបានល្អជាងមុន ធ្វើការមានប្រសិទ្ធភាពជាងមុន និងបង្កើតបានជាតម្លៃលេចធ្លោនៅលើទូទាំងខ្សែចង្វាក់តម្លៃ តាមរយៈនោះកាន់តែផ្សារភ្ជាប់ជាងពេលណាៗទាំងអស់ជាមួយអតិថិជន អ្នកប្រើប្រាស់ បុគ្គលិក និងបណ្តាដៃគូ។
ការអភិវឌ្ឍចីរភាព និងមានការទទួលខុសត្រូវ គឺជាទ្រនិចបង្ហាញផ្លូវសម្រាប់រាល់សកម្មភាពរបស់ក្រុមហ៊ុន HEINEKEN វៀតណាម ជាមួយនឹងគោលដៅតែងតែដេញតាមហែកការប្តេជ្ញាចិត្ត «ដើម្បីវៀតណាមមួយដ៏ល្អប្រសើរជាងមុន»។ អនុលោមតាមនោះ ក្រុមហ៊ុន HEINEKEN វៀតណាម បានសម្រេចគោលដៅគ្មានកាកសំណល់ចាក់បំពេញដីនៅគ្រប់រោងចក្រទាំងអស់តាំងពីឆ្នាំ ២០២១ មកម៉្លេះ តាមរយៈការអនុវត្តសេដ្ឋកិច្ចវិលជុំនៅក្នុងផលិតកម្ម។ ទន្ទឹមនឹងនោះ HEINEKEN ក៏ជាសហគ្រាសឈានមុខគេនៅក្នុងបណ្តាសកម្មភាពផ្សព្វផ្សាយពិសាដោយមានការទទួលខុសត្រូវ ឡើយនៅពេលដែលតាំងពីឆ្នាំ ២០២០ បានណែនាំផលិតផល Heineken® 0.0 នៅលើទីផ្សារវៀតណាម នៅក្នុងការខិតខំប្រឹងប្រែងរួមដំណើរជាមួយរដ្ឋាភិបាលដើម្បីជម្រុញការយល់ដឹង និងទម្លាប់កាលណាបានពិសាស្រា ឬស្រាបៀរហើយ គឺមិនបើកបរយានយន្តឡើយ៕
យុគសម័យ - សំដៅធ្វើឱ្យជាក់ស្តែងឡើងនូវបណ្តាគោលដៅកសាងរដ្ឋាភិបាលអេឡិចត្រូនិក និងរដ្ឋាភិបាលឌីជីថល ទៅតាមកម្មវិធីកែទម្រង់រដ្ឋបាល និងការផ្លាស់ប្តូរឌីជីថលក្នុងឆ្នាំ ២០២៦ នេះ ប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ បានប្រកាសដាក់ចេញនូវផែនការដាក់ឱ្យអនុវត្តការកសាង "គំរូឌីជីថលនៅមូលដ្ឋាន" នៅលើភូមិសាស្ត្រខេត្ត។ នេះត្រូវបានចាត់ទុកថាជាជំហានឈានជើងដ៏សំខាន់មួយ សំដៅនាំយកការផ្លាស់ប្តូរឌីជីថលឱ្យចូលទៅកៀកជិតនឹងប្រជាពលរដ្ឋបន្ថែមទៀត ដោយយកថ្នាក់ភូមិ និងសង្កាត់ធ្វើជាភូមិសាស្ត្រស្នូល ដើម្បីបង្កើតឡើងនូវបណ្តាគំរូឌីជីថលដែលមានលក្ខណៈជាក់ស្តែង មានប្រសិទ្ធភាព និងមានលទ្ធភាពពង្រីកបន្តបាន។ |
យុគសម័យ - នាថ្ងៃទី ៥ មិថុនា នៅទីស្នាក់ការកណ្តាលបក្ស អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam បានទទួលជួបលោក Eric Schmidt អតីតប្រធានសម្ព័ន្ធក្រុមហ៊ុន Google រួមជាមួយគណៈប្រតិភូអ្នកជំនាញការបញ្ញាសិប្បនិម្មិត ដែលកំពុងបំពេញទស្សនកិច្ច និងធ្វើការនៅប្រទេសវៀតណាម។ |



មតិពីមិត្តអ្នកអាន