Trending now

យុទ្ធនាការ ៥០០ ថ្ងៃយប់នៅខេត្ត Nghe An៖ ប្រមូលបានសំណាកជីវសាស្ត្រចំនួន ១៧.៨៣១ សំណាក

10:19 | 10/07/2026 ឌឹកអាញ់

យុគសម័យ - ដើម្បីឆ្លើយតបនឹងយុទ្ធនាការ "៥០០ ថ្ងៃយប់បញ្ចប់ការប្រមូលសំណាក ADN សម្រាប់សាច់ញាតិយុទ្ធជនពលីដែលមិនទាន់កំណត់បានអត្តសញ្ញាណ" ក្រោយរយៈពេល ៧ ថ្ងៃនៃការអនុវត្តយុទ្ធនាការខ្ពស់បំផុតក្នុងការប្រមូលសំណាកជីវសាស្ត្រ ADN របស់សាច់ញាតិយុទ្ធជនពលី នគរបាលខេត្ត Nghe An ប្រមូលបានសំណាកជីវសាស្ត្រចំនួន ១៧.៨៣១ សំណាក រួមចំណែកយ៉ាងសំខាន់ទៅក្នុងដំណើរស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណបណ្តាយុទ្ធជនពលីដែលមិនទាន់បានទទួលស្គាល់អត្តសញ្ញាណនៅឡើយ។

យុទ្ធនាការ ៥០០ ថ្ងៃនិងយប់៖ ក្តីសង្ឃឹម "ជួបជុំគ្នាវិញ" ពីស្លាកស្នាម ADN យុទ្ធនាការ ៥០០ ថ្ងៃយប់៖ បន្ទាន់អនុវត្តការធ្វើឌីជីថលភាវូបនីយកម្មព័ត៌មានយុទ្ធជនពលី
ក្រោយរយៈពេល ៧ ថ្ងៃនៃការអនុវត្តយុទ្ធនាការខ្ពស់បំផុតក្នុងការប្រមូលសំណាកជីវសាស្ត្រ ADN របស់សាច់ញាតិយុទ្ធជនពលី នគរបាលខេត្ត Nge An ប្រមូលបានសំណាកជីវសាស្ត្រជិត ១៨ ពាន់សំណាក ជួយបង្កើនក្តីសង្ឃឹមថែមទៀតក្នុងការនាំបណ្តាយុទ្ធជនពលីត្រឡប់មកវិញជាមួយឈ្មោះនិងអត្តសញ្ញាណពិតប្រាកដរបស់ខ្លួន។
ក្រោយរយៈពេល ៧ ថ្ងៃនៃការអនុវត្តយុទ្ធនាការខ្ពស់បំផុតក្នុងការប្រមូលសំណាកជីវសាស្ត្រ ADN របស់សាច់ញាតិយុទ្ធជនពលី នគរបាលខេត្ត Nge An ប្រមូលបានសំណាកជីវសាស្ត្រជិត ១៨ ពាន់សំណាក ជួយបង្កើនក្តីសង្ឃឹមថែមទៀតក្នុងការនាំបណ្តាយុទ្ធជនពលីត្រឡប់មកវិញជាមួយឈ្មោះនិងអត្តសញ្ញាណពិតប្រាកដរបស់ខ្លួន។

នគរបាលខេត្ត Nghe An បានចាត់តាំងការប្រមូលសំណាកជីវសាស្ត្រនៅទីតាំងថេរចំនួន ៧ កន្លែង រួមមានសង្កាត់ Truong Vinh និងបណ្តាឃុំ Dai Dong, Do Luong, Tuong Duong, Dien Chau, Tan Mai និង Tam Hop សកម្មភាពត្រូវបានអនុវត្តយ៉ាងស្របគ្នា ធានាត្រឹមត្រូវតាមលំដាប់លំដោយជំនាញ បង្កលក្ខណៈងាយស្រួលដើម្បីឱ្យសាច់ញាតិរបស់បណ្តាយុទ្ធជនពលីចូលរួមយកសំណាក។

តាមផែនការ យុទ្ធនាការខ្ពស់បំផុតលើកនេះរំពឹងថានឹងប្រមូលសំណាករបស់សាច់ញាតិចំនួន ២១.៨២៤ នាក់ ត្រូវជាយុទ្ធជនពលីចំនួន ១៧.៥៣៣ នាក់ដែលមិនទាន់កំណត់បានអត្តសញ្ញាណ ក្នុងនោះមានយុទ្ធជនពលីចំនួន ៨.២១៧ នាក់នៅសល់សាច់ញាតិពីរនាក់ និងយុទ្ធជនពលីចំនួន ៩.៣១៦ នាក់នៅសល់សាច់ញាតិម្នាក់ដែលមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការយកសំណាក ADN។

ជាងកន្លះសតវត្សរ៍ក្រោយថ្ងៃសង្គ្រាមបានបញ្ចប់ គ្រួសារយុទ្ធជនពលីជាច្រើននៅតែមានក្តីកង្វល់និងបំណងប្រាថ្នាចង់ស្វែងរកសាច់ញាតិរបស់ខ្លួនឡើងវិញ យុទ្ធនាការ "៥០០ ថ្ងៃយប់" កំពុងឈានចូលដំណាក់កាលមានអត្ថន័យសំខាន់ជាពិសេស ទោះជាយ៉ាងណាក៏ដោយ ភារកិច្ចនៅខាងមុខនៅតែមានភាពធំធេងណាស់ នៅពេលដែលនៅទូទាំងប្រទេសបច្ចុប្បន្ននៅតែមានយុទ្ធជនពលីជាង ១៧៥.០០០ នាក់មិនទាន់រកឃើញធាតុ និងមានផ្នូរយុទ្ធជនពលីជាង ៣០០.០០០ ផ្នូរមិនទាន់កំណត់បានព័ត៌មាន ដោយឡែកនៅ Nghe An បច្ចុប្បន្ននៅមានយុទ្ធជនពលីជាង ២២.០០០ នាក់មិនទាន់កំណត់បានអត្តសញ្ញាណ។

ហេតុដូច្នេះហើយ ការប្រមូលសំណាកជីវសាស្ត្រ ADN ត្រូវបានចាត់ទុកជាជំហានដើរមានអត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅ បង្កើតជាគ្រឹះស្ថានវិទ្យាសាស្ត្រដើម្បីកំណត់អត្តសញ្ញាណធាតុយុទ្ធជនពលី រួមចំណែកកាត់បន្ថយការឈឺចាប់របស់បណ្តាគ្រួសារ និងអនុវត្តក្រមសីលធម៌ "ផឹកទឹកនឹកដល់ប្រភព" របស់ប្រជាជាតិ។

ក្រោយយុទ្ធនាការខ្ពស់បំផុតលើកនេះ Nghe An នឹងបន្តពិនិត្យឡើងវិញនិងធ្វើស្ថិតិបញ្ជីឈ្មោះបណ្តាយុទ្ធជនពលីមិនទាន់កំណត់បានអត្តសញ្ញាណ រួមទាំងបណ្តាករណីសាច់ញាតិមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការយកសំណាកដើម្បីធ្វើការប្រៀបធៀប ទន្ទឹមនឹងនោះ បណ្តាមន្ទីរ វិស័យ និងមូលដ្ឋាននឹងបន្តត្រួតពិនិត្យនិងធ្វើបច្ចុប្បន្នភាពស្ថានភាពជាក់ស្តែងនៃធាតុយុទ្ធជនពលីដែលបាននិងមិនទាន់បានប្រមូលផ្តុំមកកាន់បណ្តាឈាបនដ្ឋាន ព្រមទាំងធ្វើសេនាធិការលើផែនការប្រមូលផ្តុំឱ្យបានសមស្រប។

ទន្ទឹមនឹងនោះ មន្ទីរផ្ទៃក្នុងនឹងសហការជាមួយនគរបាលខេត្តនិងបណ្តាស្ថាប័នពាក់ព័ន្ធដើម្បីទទួលលទ្ធផលនៃការពិនិត្យកោសល្យវិច័យ ADN និងធ្វើការផ្ទៀងផ្ទាត់ជាមួយបណ្តាសំណុំឯកសាររួមទាំងឯកសាររក្សាទុកសំដៅកំណត់អត្តសញ្ញាណធាតុយុទ្ធជនពលី ពេលមានលទ្ធផល ព័ត៌មាននឹងត្រូវបានជូនដំណឹងទាន់ពេលវេលាទៅកាន់សាច់ញាតិនិងគ្រួសារ រួមចំណែកនាំបណ្តាកូនចៅដែលបានពលីជីវិតដើម្បីមាតុភូមិត្រឡប់មកវិញជាមួយឈ្មោះនិងអត្តសញ្ញាណពិតប្រាកដរបស់ខ្លួនក្រោយរយៈពេលជាច្រើនឆ្នាំនៃការរង់ចាំ៕

សាលាវៀតណាមចំនួន ១៧ ស្ថិតក្នុងចំណោមសាកលវិទ្យាល័យកំពូលៗដែលមានសមិទ្ធិផលសិក្សាល្អបំផុតក្នុងពិភពលោក សាលាវៀតណាមចំនួន ១៧ ស្ថិតក្នុងចំណោមសាកលវិទ្យាល័យកំពូលៗដែលមានសមិទ្ធិផលសិក្សាល្អបំផុតក្នុងពិភពលោក

យុគសម័យ - ប្រទេសវៀតណាមមានកិត្តិយសដែលមានវត្តមានរបស់សាកលវិទ្យាល័យចំនួនពីរក្នុងចំណាត់ថ្នាក់កំពូលទាំង ៥០០ របស់ពិភពលោក៖ សាកលវិទ្យាល័យ Ton Duc Thang (ទីតាំង ៤២៧) និងសាកលវិទ្យាល័យ Duy Tan (ទីតាំង ៤៤៦)។

សប្តាហ៍វប្បធម៌ទេសចរណ៍ Viet Bac ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមេសា នៅទីក្រុងហាណូយ សប្តាហ៍វប្បធម៌ទេសចរណ៍ Viet Bac ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមេសា នៅទីក្រុងហាណូយ

យុគសម័យ - សប្តាហ៍វប្បធម៌ និងទេសចរណ៍នៅខេត្តចំនួន៦ វៀតបាក់ និងហាណូយឆ្នាំ២០២២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ ខែមេសា នៅសួនផ្កា Ly Thai To ទីក្រុងហាណូយ។ នេះជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ក្នុងកម្មវិធី “ឆ្លងកាត់តំបន់បេតិកភណ្ឌវៀតបាក់” ដែលប្រព្រឹត្តទៅជារៀងរាល់ឆ្នាំដោយមានការចូលរួមពីខេត្ត៖ Ha Giang, Tuyen Quang, Thai Nguyen, Bac Kan, Cao ...

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យុទ្ធនាការ ៥០០ ថ្ងៃយប់នៅខេត្ត  Nghe An៖ ប្រមូលបានសំណាកជីវសាស្ត្រចំនួន ១៧.៨៣១ សំណាក
យុវជនអាណិកជនវៀតណាមចំនួន ១០៥ នាក់ចូលរួមជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៦
Futsal Summer Cup 2026៖ ផ្សព្វផ្សាយនិងពង្រីកស្មារតីសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅប្រទេសកូរ៉េខាងត្បូង
ខេត្ត Quang Ninh បង្កើនការតភ្ជាប់ការវិនិយោគនិងទេសចរណ៍ជាមួយតំបន់ Ural នៃប្រទេសរុស្ស៊ី
គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ