Trending now

យុទ្ធនាការ ៥០០ ថ្ងៃនិងយប់៖ ក្តីសង្ឃឹម "ជួបជុំគ្នាវិញ" ពីស្លាកស្នាម ADN

13:51 | 04/07/2026 ឌឹកអាញ់

យុគសម័យ - ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តលេខ ២៧/QĐ-BCĐQG នាថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៦ របស់គណៈកម្មការដឹកនាំជាតិ ឆ្ពោះទៅកាន់ការអបអរសាទរខួបលើកទី ៨០ នៃទិវាពិការជន និងយុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៧) គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានបំផុសឡើងនូវ "យុទ្ធនាការ ៥០០ ថ្ងៃនិងយប់ ស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណធាតុយុទ្ធជនពលី"។

យោធភូមិភាគទី ៩ ដាក់ឱ្យអនុវត្តយុទ្ធនាការ ៥០០ ថ្ងៃនិងយប់៖ ដំណើរតបស្នងសងគុណពោរពេញដោយមនោសញ្ចេតនាជ្រាលជ្រៅ យុទ្ធនាការ ៥០០ ថ្ងៃយប់៖ បន្ទាន់អនុវត្តការធ្វើឌីជីថលភាវូបនីយកម្មព័ត៌មានយុទ្ធជនពលី
យុទ្ធនាការ ៥០០ ថ្ងៃនិងយប់៖ ក្តីសង្ឃឹម
យុទ្ធនាការ ៥០០ ថ្ងៃនិងយប់៖ ក្តីសង្ឃឹម "ជួបជុំគ្នាវិញ" ពីស្លាកស្នាម ADN

ក្រោយពេលបំផុសឡើងនូវយុទ្ធនាការ ស្របពេលជាមួយនឹងការគាស់កកាយ យកសំណាកជីវសាស្ត្រតំណពូជ ADN នៃបណ្តាផ្នូរយុទ្ធជនពលីដែលមិនទាន់កំណត់បានអត្តសញ្ញាណនៅលើសមរភូមិជាក់ស្តែងនោះ មូលដ្ឋានជាច្រើននៃទីក្រុងហាណូយ បានយកសំណាកជីវសាស្ត្រពីសំណាក់បណ្តាសាច់ញាតិយុទ្ធជនពលី។ បណ្តាសំណាកជីវសាស្ត្រទាំងនេះ នឹងក្លាយជាមូលដ្ឋានដើម្បីផ្ទៀងផ្ទាត់ ផ្គូផ្គងជាមួយប្រភពឯកសារផ្ទុក រក្សាទុក សំដៅកំណត់ឱ្យបានច្បាស់លាស់នូវអត្តសញ្ញាណរបស់យុទ្ធជនពលីម្នាក់ៗ។

ប្រញាប់ប្រញាល់យកសំណាកជីវសាស្ត្រ ADN

នៅសង្កាត់ Cua Nam វគ្គព្រឹត្តិការណ៍ខំប្រឹងប្រែងកម្រិតខ្ពស់ក្នុងការប្រមូលយកសំណាកជីវសាស្ត្រ ADN របស់សាច់ញាតិយុទ្ធជនពលីដែលមិនទាន់កំណត់បានអត្តសញ្ញាណ ដើម្បីបម្រើដល់យុទ្ធនាការ ត្រូវបានដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី ២ ខែកក្កដា។

អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ Cua Nam លោកស្រី Trinh Ngoc Tram បានឱ្យដឹងថា "យុទ្ធនាការ ៥០០ ថ្ងៃនិងយប់ ជំរុញខ្លាំងការអនុវត្តស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណធាតុយុទ្ធជនពលី" គឺមានអត្ថន័យនយោបាយ និងមនុស្សធម៌យ៉ាងជ្រាលជ្រៅ បង្ហាញពីសីលធម៌ "ផឹកទឹកនឹកដល់ប្រភព" របស់ប្រជាជាតិ។ សង្កាត់ Cua Nam នឹងសហការក្នុងការចាត់តាំងស្វែងរក ប្រមូលផ្តុំធាតុយុទ្ធជនពលី និងកំណត់អត្តសញ្ញាណធាតុយុទ្ធជនពលី; ពិនិត្យស្រាវជ្រាវផ្នូរដែលមិនទាន់កំណត់បានព័ត៌មាននៅក្នុងវាលកប់ខ្មោចយុទ្ធជនពលីទីក្រុង ដើម្បីបម្រើដល់ការកោសល្យវិច័យ ADN; យកសំណាក ប្រគល់ទទួលសំណាក និងធ្វើឌីជីថលភាវូបនីយកម្មព័ត៌មានសំណាកធាតុយុទ្ធជនពលី។

យោងតាមលោកអនុសេនីយ៍ឯក Ha Trung Kien (ក្រុមនគរបាលប៉ុស្តិ៍ប្រចាំតំបន់នៃនគរបាលសង្កាត់ Cua Nam) នៅលើភូមិសាស្ត្រមានករណីចំនួន ១៤១ ដែលត្រូវការផ្ទៀងផ្ទាត់សាកសួរ។ ក្នុងនោះ មានករណីមួយដោយសារតែមានវ័យចាស់ជរា កម្លាំងខ្សោយ មិនអាចធ្វើដំណើរបាន ហេតុដូច្នេះកងកម្លាំងមានសមត្ថកិច្ចបានមកដល់ផ្ទះផ្ទាល់ដើម្បីយកសំណាក។ ការយកសំណាកនឹងត្រូវបានអនុវត្តជាមួយមនុស្សយ៉ាងហោចណាស់ពីរនាក់ដែលជាសាច់ញាតិរបស់យុទ្ធជនពលីមិនទាន់កំណត់បានព័ត៌មានតាមខ្សែខាងម្តាយ។ សាច់ញាតិរបស់បណ្តាយុទ្ធជនពលីត្រូវបានយកសំណាកជីវសាស្ត្រ ADN ហើយបន្ទាប់មក ព័ត៌មាននឹងត្រូវបានផ្ញើឡើងទៅលើប្រព័ន្ធ។ ប្រព័ន្ធនឹងធ្វើការផ្ទៀងផ្ទាត់ ផ្គូផ្គងទិន្នន័យ ADN ពីធាតុយុទ្ធជនពលីជាមួយទិន្នន័យរបស់សាច់ញាតិ។ លទ្ធផល ADN ត្រូវបានវាយតម្លៃខ្វែងគ្នា រួមជាមួយព័ត៌មានប្រមូលផ្តុំ (ទីតាំង វត្ថុអនុស្សាវរីយ៍ភ្ជាប់មកជាមួយ ឈ្មោះសម្គាល់អង្គភាព) ដើម្បីធានាបាននូវភាពត្រឹមត្រូវដាច់ខាត។

ជាមួយនឹងការចូលរួមយ៉ាងប្រញាប់ប្រញាល់ និងម៉ឺងម៉ាត់ បណ្តាកម្មាភិបាលនៅក្រុមប្រជាជនចំណុះសង្កាត់ Cua Nam បានសហការយ៉ាងសកម្មជាមួយកងកម្លាំងនគរបាល យោធា ដើម្បីត្រួតពិនិត្យឡើងវិញនូវបញ្ជីឈ្មោះយុទ្ធជនពលីនៅលើភូមិសាស្ត្រ និងផ្សព្វផ្សាយអប់រំទៅកាន់បណ្តាគ្រួសារដែលត្រូវយកសំណាកនៅក្នុងវគ្គនេះ។ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីត្រូវបានអញ្ជើញឡើងមកយកសំណាក ឆ្លងកាត់តាមលំដាប់លំដោយបណ្តាជំហាន ដោយចាប់ផ្តើមពីការយកស្នាមម្រាមដៃ បន្ទាប់មកទៀតគឺការប្រមូលយកសំណាកជីវសាស្ត្រឈាម ដើម្បីគាំទ្រដល់ការកំណត់ ADN។ ដំណើរការទាំងមូលត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ និងវិទ្យាសាស្ត្រ ធានាភាពងាយស្រួល ត្រឹមត្រូវ សុវត្ថិភាព និងអនុវត្តតាមបទបញ្ញត្តិស្តីពីការរក្សាការសម្ងាត់ព័ត៌មានផ្ទាល់ខ្លួន។

ក្នុងថ្ងៃដដែល សង្កាត់ Giang Vo បានដាក់ឱ្យអនុវត្តការប្រមូលយកសំណាកជីវសាស្ត្រ ADN របស់សាច់ញាតិយុទ្ធជនពលីមិនទាន់កំណត់បានព័ត៌មាននៅលើភូមិសាស្ត្រ។ តាមការរំពឹងទុក ចំនួនសាច់ញាតិយុទ្ធជនពលីដែលត្រូវការយកសំណាកនៅលើភូមិសាស្ត្រសង្កាត់មានប្រមាណ ៤០០ នាក់។

ចាប់តាំងពីព្រលឹមស្រាងៗ សាច់ញាតិយុទ្ធជនពលីមិនទាន់កំណត់បានព័ត៌មានរាប់រយនាក់ បានមកមានវត្តមាននៅសាលាមធ្យមសិក្សាបឋមភូមិ Thanh Cong ដើម្បីចូលរួមការយកសំណាកជីវសាស្ត្រ ADN។ នៅទីនេះ ដំណើរការទាំងមូលនៃការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ព័ត៌មាន ការប្រកាសបំពេញសំណុំឯកសាររបស់សាច់ញាតិយុទ្ធជនពលី ត្រូវបានអនុវត្តយ៉ាងហ្មត់ចត់ ជាមួយនឹងការចូលរួមរបស់កងកម្លាំងនគរបាល សហភាពយុវជន និងបណ្តាសមាគម - អង្គការមហាជន...

នៅឃុំ Dong Anh កម្មវិធីប្រមូលយកសំណាក ADN សម្រាប់សាច់ញាតិយុទ្ធជនពលី ត្រូវបានគណៈកម្មាធិការប្រជាជនឃុំដាក់ឱ្យអនុវត្តយ៉ាងម៉ឺងម៉ាត់ ពីព្រោះនេះមិនត្រឹមតែជាសកម្មភាពតបស្នងសងគុណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបណ្តាគ្រួសារបញ្ចប់ដំណើរស្វែងរកដែលបានអូសបន្លាយពេលឆ្លងកាត់ច្រើនឆ្នាំខែមកហើយ។ វគ្គប្រមូលយកសំណាក ADN នាឆ្នាំ ២០២៦ នៅឃុំ ត្រូវបានដាក់ឱ្យអនុវត្តចំពោះសាច់ញាតិប្រមាណ ៤៥៣ នាក់របស់យុទ្ធជនពលីមិនទាន់កំណត់បានអត្តសញ្ញាណ។ សំណាកជីវសាស្ត្រត្រូវបានយកតាមរយៈឈាម ឬកោសិកាភ្នាសរំអិលមាត់ តាមដំណើរការឯកភាពមួយ ហើយបន្ទាប់មក ត្រូវបានផ្ទុករក្សាទុកនៅក្នុងធនាគារទិន្នន័យ ADN ជាតិ ដើម្បីបម្រើដល់ការផ្ទៀងផ្ទាត់ ផ្គូផ្គងយូរអង្វែងជាមួយបណ្តាធាតុយុទ្ធជនពលីដែលត្រូវបានប្រមូលផ្តុំនៅលើទូទាំងប្រទេស។

លោក Lai Duy Bao ដែលមានលោកអ៊ំប្រុសបានពលីជីវិតក្នុងសង្គ្រាម បានឱ្យដឹងថា ជាង ៥០ ឆ្នាំកន្លងមកនេះ គ្រួសាររបស់លោកបានដើរស្វែងរកផ្នូររបស់សាច់ញាតិដោយគ្រប់មធ្យោបាយ៖ ចាប់ពីមិត្តរួមអាវុធ រហូតដល់ប្រជាពលរដ្ឋដែលធ្លាប់រស់នៅលើសមរភូមិ ប៉ុន្តែសុទ្ធតែមិនទាន់ទទួលបានលទ្ធផលឡើយ។

លោក Bao បានចែករំលែកថា៖ «យុទ្ធនាការមនុស្សធម៌នេះ ពិតជាមានអត្ថន័យណាស់ ជួយឱ្យខ្ញុំ និងគ្រួសារជាច្រើននៅលើទូទាំងប្រទេស មានថែមទាំងក្តីសង្ឃឹមក្នុងការទទួលស្វាគមន៍សាច់ញាតិត្រឡប់មកវិញក្នុងរង្វង់ដៃរបស់គ្រួសារ ញាតិសន្ដាន និងអ្នកភូមិផងរបងជាមួយ»។

ចំណែកឯលោក Truong Quang Dinh (អាយុ ៧៩ ឆ្នាំ នៅភូមិ Huong ឃុំ Dong Anh) វិញ ភាពស្រេកឃ្លានចង់ស្វែងរកឱ្យឃើញផ្នូររបស់បងប្រុសបង្កើតដែលបានពលីជីវិតនៅសមរភូមិភាគខាងត្បូង គឺមិនដែលរលត់ឡើយ។

លោក Dinh បានឱ្យដឹងថា បងប្រុសរបស់លោកគឺយុទ្ធជនពលី Truong Quang Dung ចូលបម្រើកងទ័ពនាឆ្នាំ ១៩៦៥ ហើយបានពលីជីវិតនៅពេលវ័យអាយុនៅក្មេងខ្ចីណាស់។ លោកបានរៀបរាប់ថា៖ «ថ្ងៃដែលបងប្រុសចូលបម្រើកងទ័ព ខ្ញុំនៅតូចណាស់។ ពេលវេលាហ្វឹកហ្វឺននៅខេត្ត Thai Nguyen នៅផ្ទះនៅតែទទួលបានសំបុត្ររបស់បង។ មួយរយៈពេលក្រោយមក គ្រួសារទទួលបានលិខិតបញ្ជាក់ការពលីជីវិត។ រាប់សិបឆ្នាំបានកន្លងផុតទៅហើយ ផ្នូររបស់បងប្រុសនៅតែមិនទាន់ស្វែងរកឃើញនៅឡើយ។ គ្រួសារបានពឹងពាក់គ្រប់ទិសទី ទាំងមិត្តរួមអាវុធចាស់របស់បង ព័ត៌មានពីប្រជាពលរដ្ឋ ប៉ុន្តែរហូតមកដល់ពេលនេះ នៅតែមិនទាន់ដឹងថាបងកំពុងតែសម្រាកនៅទីណានោះទេ។ លើកនេះ គ្រួសារខ្ញុំពោរពេញដោយក្តីសង្ឃឹម ប៉ងប្រាថ្នាថានឹងបានទទួលស្វាគមន៍បងត្រឡប់មកវិញជាមួយគ្រួសារ និងស្រុកកំណើត»។

ជម្នះការលំបាក ដើម្បីស្វែងរកឈ្មោះត្រឡប់មកវិញជូនបណ្តាបងៗ

លោកឧត្តមសេនីយ៍ត្រី Nguyen Khac Nhan អនុស្នងការនយោបាយនៃបញ្ជាការដ្ឋានរដ្ឋធានី អនុប្រធានគណៈកម្មការដឹកនាំទីក្រុងហាណូយស្តីពីការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណធាតុយុទ្ធជនពលី បានឱ្យដឹងថា ចាប់តាំងពីពិធីបំផុសឡើងនូវ "យុទ្ធនាការ ៥០០ ថ្ងៃនិងយប់ ស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណធាតុយុទ្ធជនពលី" លើភូមិសាស្ត្រនៅវាលកប់ខ្មោចយុទ្ធជនពលី Yen Vien (ឃុំ Phu Dong) នារយៈពេលកន្លងទៅ ផ្អែកលើមូលដ្ឋានជាក់ស្តែង និងការដកពិសោធន៍ក្នុងដំណើរការដាក់ឱ្យអនុវត្ត គណៈកម្មការដឹកនាំទីក្រុងបានបន្តណែនាំតម្រង់ទិសដៅយ៉ាងព្រមៗគ្នាចំពោះបណ្តាឃុំ សង្កាត់នៅលើទូទាំងភូមិសាស្ត្រ ក្នុងការយកសំណាកធ្វើតេស្ត ADN ចំពោះបណ្តាផ្នូរដែលមិនទាន់មានព័ត៌មាន។ កងកម្លាំងទាំងមូលកំពុងតែដាក់ចេញនូវសេចក្តីប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងបំពេញឱ្យរួចរាល់នូវភារកិច្ចនេះមុនរយៈពេល ៣ ខែ ពោលគឺប្រមាណជាខែមេសា ឆ្នាំ ២០២៧ ដើម្បីឆ្ពោះទៅកាន់ការអបអរសាទរខួបលើកទី ៨០ នៃទិវាពិការជន និងយុទ្ធជនពលី យ៉ាងមានសច្ចភាពជាក់ស្តែង។

លោកឧត្តមសេនីយ៍ត្រី Nguyen Khac Nhan បានចែករំលែកថា ការដាក់ឱ្យអនុវត្តនឹងត្រូវប្រឈមមុខនឹងការលំបាកអត្តនោម័តជាច្រើន ពីព្រោះភាគច្រើននៃផ្នូរយុទ្ធជនពលីនៅលើភូមិសាស្ត្រទីក្រុងហាណូយ គឺសុទ្ធតែតាំងពីសម័យកាលសង្គ្រាមតស៊ូប្រឆាំងនឹងអាណានិគមនិយមបារាំង។ ឆ្លងកាត់ច្រើនឆ្នាំខែមកនេះ បណ្តាវាលកប់ខ្មោចត្រូវបានកែលម្អ ស្ថាបនាឡើងវិញ និងលើកកម្ពស់ជាច្រើនលើក។ ហេតុដូច្នេះហើយ ផ្នូរជាច្រើននាពេលបច្ចុប្បន្នស្ថិតនៅក្រោមជម្រៅជ្រៅខ្លាំង ដែលធ្វើឱ្យដំណើរការគាស់កកាយ និងប្រមូលយកសំណាកជីវសាស្ត្រដើម្បីធ្វើតេស្ត ADN ត្រូវជួបប្រទះនូវការលំបាករាប់ម៉ឺនជំពូក។ ទន្ទឹមនឹងនោះ ការកែតម្រូវព័ត៌មានសម្រាប់បណ្តាផ្នូរគឺជារឿងលំបាកស្រាប់ទៅហើយ ការកំណត់អត្តសញ្ញាណសម្រាប់បណ្តាផ្នូរដែលគ្មានព័ត៌មានទាល់តែសោះនោះ រឹតតែជាការប្រឈមខ្លាំងថែមទៀត។

លោកឧត្តមសេនីយ៍ត្រី Nguyen Khac Nhan បានសង្កត់ធ្ងន់ថា៖ «យុទ្ធនាការនេះនាំមកនូវអត្ថន័យមនុស្សធម៌ដ៏ធំធេង និងជ្រាលជ្រៅ។ គណៈកម្មការដឹកនាំទីក្រុងហាណូយស្តីពីការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណធាតុយុទ្ធជនពលី ប្តេជ្ញាចិត្តបំពេញបានយ៉ាងល្អនូវគោលដៅស្នូល គឺការប្រគល់ឈ្មោះត្រឡប់មកវិញជូនបណ្តាបងៗ ឆ្លើយតបទៅនឹងក្តីទន្ទឹងរង់ចាំរបស់បណ្តាគ្រួសារយុទ្ធជនពលី។ យើងខ្ញុំរួមជាមួយរាល់កងកម្លាំងចូលរួម សុទ្ធតែដាក់ចេញនូវសេចក្តីប្តេជ្ញាចិត្តខ្ពស់បំផុត លះបង់អស់ពីដួងចិត្ត ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាព និងបំពេញបានល្អបំផុតនូវភារកិច្ចដែលត្រូវបានប្រគល់ជូន»។

យោងតាមផែនការលេខ ០៣/KH-BCĐ ដាក់ឱ្យអនុវត្ត "យុទ្ធនាការ ៥០០ ថ្ងៃនិងយប់ ជំរុញខ្លាំងការអនុវត្តស្វែងរក ប្រមូលផ្តុំធាតុយុទ្ធជនពលី និងកំណត់អត្តសញ្ញាណធាតុយុទ្ធជនពលី" ឆ្ពោះទៅកាន់ការអបអរសាទរខួបលើកទី ៨០ នៃទិវាពិការជន និងយុទ្ធជនពលី របស់គណៈកម្មការដឹកនាំស្តីពីការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណធាតុយុទ្ធជនពលីទីក្រុងហាណូយ យុទ្ធនាការនេះត្រូវបានដាក់ឱ្យអនុវត្តយ៉ាងព្រមៗគ្នាចាប់ពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៦ ហើយតម្រូវឱ្យបំពេញរួចរាល់នូវរាល់គោលដៅទាំងអស់មុនថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៧។ ទីតាំងអនុវត្តត្រូវបានលាតសន្ធឹងយ៉ាងទូលំទូលាយ ដោយផ្តោតសំខាន់នៅលើសមរភូមិជាក់ស្តែង និងបណ្តាវាលកប់ខ្មោចយុទ្ធជនពលីនៅលើភូមិសាស្ត្រ។

ខ្លឹមសារស្នូលទាំងបីនៃយុទ្ធនាការរួមមាន៖ ចាត់តាំងស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណធាតុយុទ្ធជនពលីនៅលើភូមិសាស្ត្រហាណូយផ្ទាល់; ពិនិត្យស្រាវជ្រាវបណ្តាផ្នូរដែលមិនទាន់កំណត់បានព័ត៌មាននៅក្នុងបណ្តាវាលកប់ខ្មោចយុទ្ធជនពលី ដើម្បីបម្រើដល់ការងារកោសល្យវិច័យ ADN (តាមការរំពឹងទុកនឹងដាក់ឱ្យអនុវត្តនៅវាលកប់ខ្មោចយុទ្ធជនពលីចំនួន ៣៤០ កន្លែង); យកសំណាក ប្រគល់ទទួលសំណាក និងធ្វើឌីជីថលភាវូបនីយកម្មព័ត៌មានសំណាកធាតុយុទ្ធជនពលី។

ដើម្បីធានាឱ្យយុទ្ធនាការប្រព្រឹត្តទៅយ៉ាងម៉ឺងម៉ាត់ និងព្រមៗគ្នា គណៈកម្មការដឹកនាំទីក្រុងបានប្រគល់ភារកិច្ចជាក់ស្តែង ច្បាស់លាស់ ជូនដល់អង្គភាពប្រធានម្នាក់ៗ។ បញ្ជាការដ្ឋានរដ្ឋធានីហាណូយ រក្សាតួនាទីជាស្ថាប័នប្រចាំការនៃគណៈកម្មការដឹកនាំ មានការទទួលខុសត្រូវធ្វើជាប្រធានក្នុងការកសាងផែនការ សម្របសម្រួលដាក់ឱ្យអនុវត្ត និងធ្វើជាសេនាធិការបង្កើតក្រុមការងារអន្តរវិស័យ ក្រុមជួយការងារ បណ្តាក្រុម (ក្រុមតូច) យកសំណាក និងធ្វើឌីជីថលភាវូបនីយកម្មព័ត៌មាន។ បញ្ជាការដ្ឋានរដ្ឋធានីក៏ទទួលខុសត្រូវក្នុងការណែនាំតម្រង់ទិសដៅធ្វើពិសោធន៍យកសំណាក ធ្វើឌីជីថលភាវូបនីយកម្មព័ត៌មាននៅវាលកប់ខ្មោចយុទ្ធជនពលីមួយកន្លែង មុនពេលដាក់ឱ្យអនុវត្តយ៉ាងព្រមៗគ្នានៅទូទាំងទីក្រុង; ទន្ទឹមនឹងនោះ ធ្វើបច្ចុប្បន្នភាពទិន្នន័យចូលទៅក្នុងកម្មវិធីសូហ្វវែរ របស់ក្រសួងការពារប្រទេស។ មន្ទីរភិបាលកិច្ច ធ្វើជាប្រធាន ណែនាំបណ្តាមូលដ្ឋានក្នុងការត្រួតពិនិត្យឡើងវិញ ធ្វើស្តង់ដារភាវូបនីយកម្មទិន្នន័យអំពីយុទ្ធជនពលី ផ្នូរយុទ្ធជនពលី ដើម្បីធានាបាននូវភាពឯកភាព; សហការដោះស្រាយដាច់ស្រឡះនូវខ្លឹមសារពាក់ព័ន្ធនឹងសំណាកធាតុយុទ្ធជនពលី និងសំណាកជីវសាស្ត្ររបស់សាច់ញាតិដែលបានទទួលយកចាប់តាំងពីមុនមកទល់ពេលនេះ ដោយបំពេញឱ្យរួចរាល់នៅក្នុងខែកក្កដា ឆ្នាំ ២០២៧...

ខិតខំប្រឹងប្រែងប្រមូលសំណាក ADN របស់សាច់ញាតិយុទ្ធជនពលីជាបន្ទាន់ ខិតខំប្រឹងប្រែងប្រមូលសំណាក ADN របស់សាច់ញាតិយុទ្ធជនពលីជាបន្ទាន់

យុគសម័យ​ - បណ្តាមូលដ្ឋានកំពុងជម្រុញល្បឿននៃការពិនិត្យឡើងវិញ ចុះឈ្មោះ និងប្រមូលសំណាក ADN របស់សាច់ញាតិយុទ្ធជនពលីដែលមិនទាន់កំណត់អត្តសញ្ញាណបាន ដើម្បីបម្រើឱ្យយុទ្ធនាការកម្រិតខ្ពស់នៅទូទាំងប្រទេស។ ការកសាងមូលដ្ឋានទិន្នន័យ ADN ត្រូវបានរំពឹងថានឹងបើកបន្ថែមឱកាសកំណត់អត្តសញ្ញាណសម្រាប់យុទ្ធជនពលីរាប់សែនរូបដែលនៅខ្វះព័ត៌មាន។

អដ្ឋិធាតុយុទ្ធជនពលីជាង ២១.០០០ នាក់នៅខេត្តដុងថាប់ នឹងត្រូវយកសំណាក ADN អដ្ឋិធាតុយុទ្ធជនពលីជាង ២១.០០០ នាក់នៅខេត្តដុងថាប់ នឹងត្រូវយកសំណាក ADN

យុគសម័យ - អនុវត្តយុទ្ធនាការ «៥០០ ថ្ងៃយប់ជំរុញខ្លាំងការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី» ខេត្តដុងថាប់កំពុងដាក់ពង្រាយការយកសំណាក និងប្រគល់សំណាកអដ្ឋិធាតុយុទ្ធជនពលី ដើម្បីបម្រើដល់ការធ្វើកោសល្យវិច័យ ADN។ តាមផែនការ ផ្នូរយុទ្ធជនពលីជាង ២១.០០០ ផ្នូរដែលមិនទាន់កំណត់អត្តសញ្ញាណបាន ឬខ្វះព័ត៌មាននៅលើភូមិសាស្ត្រខេត្ត នឹងត្រូវយកសំណាក សំដៅឈានទៅរកការកំណត់អត្តសញ្ញាណជាជំហានៗ ឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់សាច់ញាតិ និងគ្រួសារយុទ្ធជនពលី។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យុទ្ធនាការ ៥០០ ថ្ងៃនិងយប់៖ ក្តីសង្ឃឹម "ជួបជុំគ្នាវិញ" ពីស្លាកស្នាម ADN
ចៅក្រមតុលាការច្បាប់សមុទ្រអន្តរជាតិ ភីអេចឌី.រងសាស្ត្រាចារ្យ Nguyen Thi Lan Anh៖ 'ខ្ញុំប្តេជ្ញាចិត្តបំពេញភារកិច្ចដ៏ធ្ងន់ធ្ងរប្រកបដោយភាពឯករាជ្យ សហវិទ្យាស
រូបភាពគណៈប្រតិភូសង្គ្រោះវៀតណាមទៅដល់ប្រទេសវេណេស៊ុយអេឡា៖ សារលិខិតពោរពេញដោយមនោសញ្ចេតនាជ្រាលជ្រៅ
យោធភូមិភាគទី ៩ ដាក់ឱ្យអនុវត្តយុទ្ធនាការ ៥០០ ថ្ងៃនិងយប់៖ ដំណើរតបស្នងសងគុណពោរពេញដោយមនោសញ្ចេតនាជ្រាលជ្រៅ
ឯកអគ្គរដ្ឋទូតកាណាដា៖ វៀតណាមមានតួនាទីគន្លឹះនៅក្នុងអាស៊ាន និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក