Trending now

ចៅក្រមតុលាការច្បាប់សមុទ្រអន្តរជាតិ ភីអេចឌី.រងសាស្ត្រាចារ្យ Nguyen Thi Lan Anh៖ 'ខ្ញុំប្តេជ្ញាចិត្តបំពេញភារកិច្ចដ៏ធ្ងន់ធ្ងរប្រកបដោយភាពឯករាជ្យ សហវិទ្យាស

09:04 | 03/07/2026 ឌឹកអាញ់

យុគសម័យ - ទើបតែត្រឡប់មកពីទីក្រុងញូវយ៉កវិញ ក្រោយពេលចូលរួមមហាសន្និបាតបណ្តាប្រទេសជាសមាជិកអនុសញ្ញាច្បាប់សមុទ្រលើកទី ៣៦ ព្រមទាំងត្រូវបានបោះឆ្នោតជ្រើសរើសជាចៅក្រមតុលាការច្បាប់សមុទ្រអន្តរជាតិ ភីអេចឌី.រងសាស្ត្រាចារ្យ Nguyen Thi Lan Anh បានចែករំលែកជាមួយកាសែតពិភពលោកនិងវៀតណាម (TG&VN) នូវចំណាប់អារម្មណ៍ និងការទទួលខុសត្រូវនៅពេលទទួលរ៉ាប់រងភារកិច្ចថ្មី។

លោក Nguyen Anh Tuan ត្រូវបានជាប់ឆ្នោតឡើងវិញជាប្រធានសហព័ន្ធសហជីពការងារទូទាំងវៀតណាម អតីតអនុប្រធានរដ្ឋ លោកស្រី Nguyen Thi Binh ទទួលគ្រឿងឥស្សរិយយស «ផ្កាយគុណបំណាច់» នៃរដ្ឋ ប៉ាឡេស្ទីន

សូម ភីអេចឌី.រងសាស្ត្រាចារ្យ ចែករំលែកនូវចំណាប់អារម្មណ៍អំពីការដែលត្រូវបានបោះឆ្នោតជ្រើសរើសជាចៅក្រមតុលាការច្បាប់សមុទ្រអន្តរជាតិ (ITLOS) អាណត្តិ ២០២៦ - ២០៣៥ ដែលជាព្រឹត្តិការណ៍មួយហើយយោងតាមសមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីការបរទេស លោក Le Hoai Trung គឺបានវាយតម្លៃថាបានកត់សម្គាល់នូវជំហានឈានទៅមុខថ្មីមួយរបស់វៀតណាមក្នុងការធ្វើសមាហរណកម្មគតិយុត្តអន្តរជាតិ បង្ហាញពីទំនុកចិត្តរបស់សហគមន៍អន្តរជាតិចំពោះសមត្ថភាព វឌ្ឍនភាព និងការរួមចំណែករបស់វៀតណាម?

ជាដំបូង សូមអនុញ្ញាតឱ្យខ្ញុំសម្តែងនូវក្តីរំភើបចិត្ត និងកិត្តិយសយ៉ាងក្រៃលែងនៅពេលត្រូវបានបក្ស និងរដ្ឋជ្រើសរើសជាបេក្ខជនឈរឈ្មោះក្នុងតំណែងជាចៅក្រមតុលាការច្បាប់សមុទ្រអន្តរជាតិ។ លទ្ធផលនៃការបោះឆ្នោតបានបង្ហាញពីការទុកចិត្ត និងការគាំទ្ររបស់មិត្តភក្តិអន្តរជាតិចំពោះវៀតណាម។ អ្វីៗទាំងនោះសម្រេចទៅបានគឺដោយសារតែវឌ្ឍនភាព និងឋានៈរបស់ប្រទេសជាតិក្នុងបរិបទឈានចូលយុគសម័យថ្មី។

ចៅក្រមតុលាការច្បាប់សមុទ្រអន្តរជាតិ ភីអេចឌី.រងសាស្ត្រាចារ្យ Nguyen Thi Lan Anh៖ 'ខ្ញុំប្តេជ្ញាចិត្តបំពេញភារកិច្ចដ៏ធ្ងន់ធ្ងរប្រកបដោយភាពឯករាជ្យ សហវិទ្យាស
ភីអេចឌី.រងសាស្ត្រាចារ្យ Nguyen Thi Lan Anh អនុប្រធានវិទ្យាស្ថានការបរទេស ដែលជាបេក្ខជនរបស់វៀតណាម បានជាប់ឆ្នោតក្នុងតំណែងជាចៅក្រមតុលាការច្បាប់សមុទ្រអន្តរជាតិ (ITLOS) អាណត្តិ ២០២៦-២០៣៥ ដោយមានចំនួនសន្លឹកឆ្នោតខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

មិត្តភក្តិអន្តរជាតិទុកចិត្ត និងគាំទ្របេក្ខភាពរបស់វៀតណាម ដែលជាប្រទេសជាតិមួយមានប្រពៃណីប្រវត្តិសាស្ត្រដ៏អង់អាចក្លាហានទាំងក្នុងការតស៊ូរំដោះប្រជាជាតិ និងក្នុងការកសាង ការពារមាតុភូមិ។ បណ្តាប្រទេសទន្ទឹមនឹងនោះក៏បានកត់ត្រាទុក និងវាយតម្លៃខ្ពស់ចំពោះបណ្តាសមិទ្ធផលកិច្ចការបរទេសពហុភាគីរបស់វៀតណាម ដូចជាការទទួលរ៉ាប់រងប្រកបដោយជោគជ័យនូវអាណត្តិចំនួនពីរជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ, ការជាប់ឆ្នោតចូលក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សនាឆ្នាំ ២០២៥, ទទួលរ៉ាប់រងតួនាទីជាប្រធានមហាសន្និបាតបណ្តាប្រទេសជាសមាជិកអនុសញ្ញាច្បាប់សមុទ្រលើកទី ៣៥, ប្រធានសន្និសីទត្រួតពិនិត្យឡើងវិញនូវសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរនាឆ្នាំ ២០២៦, សមាជិកនៃគណៈកម្មការច្បាប់អន្តរជាតិ, គណៈកម្មការគតិយុត្ត - បច្ចេកទេសនៃអាជ្ញាធរបាតសមុទ្រអន្តរជាតិ និងគណៈកម្មការច្បាប់ពាណិជ្ជកម្មអន្តរជាតិ។

សមិទ្ធផលនេះក៏ជាភស្តុតាងបង្ហាញឱ្យឃើញយ៉ាងរស់រវើកសម្រាប់ការដាក់ឱ្យអនុវត្តប្រកបដោយសច្ចភាពនូវរាល់មាគ៌ាកិច្ចការបរទេសតាមទិសដៅម្ចាស់ការជាង ផ្សារភ្ជាប់ជាង ជាក់ស្តែងជាង និងមានប្រសិទ្ធភាពជាង ជាមួយគោលដៅបំពេញបានយ៉ាងល្អនូវភារកិច្ចគន្លឹះ និងជាប្រចាំនៃការងារកិច្ចការបរទេស និងរួមចំណែកជាមួយសហគមន៍អន្តរជាតិក្នុងការរក្សារបៀបរៀបរយអន្តរជាតិផ្អែកលើច្បាប់ ភាពយុត្តិធម៌ និងតម្លាភាព។ នេះក៏ជាលទ្ធផលនៃការដាក់ឱ្យអនុវត្តយ៉ាងប្តេជ្ញាចិត្ត ការកៀរគរកម្លាំងសរុបរបស់ក្រសួងការបរទេសទាំងក្នុងកម្រិតទ្វេភាគី ពហុភាគី និងបណ្តាស្ថាប័នតំណាងនៅបរទេស រួមនឹងការគាំទ្រ និងការរួមដំណើររបស់បណ្តាក្រសួង វិស័យ នារយៈពេលពីរឆ្នាំពេញនៃការឃោសនារកសំឡេងឆ្នោត។

នាពេលខាងមុខ តើ ភីអេចឌី.រងសាស្ត្រាចារ្យ នឹងអនុវត្តការទទួលខុសត្រូវក្នុងតំណែងថ្មីយ៉ាងដូចម្តេចដែរ?

ចៅក្រមតុលាការច្បាប់សមុទ្រអន្តរជាតិ ភីអេចឌី.រងសាស្ត្រាចារ្យ Nguyen Thi Lan Anh៖ 'ខ្ញុំប្តេជ្ញាចិត្តបំពេញភារកិច្ចដ៏ធ្ងន់ធ្ងរប្រកបដោយភាពឯករាជ្យ សហវិទ្យាស
ភីអេចឌី.រងសាស្ត្រាចារ្យ Nguyen Thi Lan Anh។

តុលាការច្បាប់សមុទ្រអន្តរជាតិ គឺជាស្ថាប័នដ៏មានសារៈសំខាន់មួយ ដែលត្រូវបានបង្កើតឡើងតាមអនុសញ្ញាច្បាប់សមុទ្រឆ្នាំ ១៩៨២ របស់អង្គការសហប្រជាជាតិ (UNCLOS)។ ក្រោយរយៈពេល ៣០ ឆ្នាំ ចាប់តាំងពីពេលដើរចូលក្នុងសកម្មភាពនាឆ្នាំ ១៩៩៦ មក តុលាការបានអះអាងនូវតួនាទីរបស់ខ្លួនជាស្ថាប័នអន្តរជាតិដ៏មានសារៈសំខាន់ជួរមុខមួយក្នុងការជំរុញការអនុវត្ត UNCLOS តាមរយៈការដោះស្រាយបណ្តាវិវាទសមុទ្រអន្តរជាតិ និងផ្តល់នូវបណ្តាការបកស្រាយជាផ្លូវការ មានលក្ខណៈតម្រង់ទិសដៅជាមួយបណ្តាប្រទេសជាតិ ដែលតាមរយៈនោះ រួមចំណែកជំរុញទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការរវាងបណ្តាប្រទេសជាតិនៅលើពិភពលោក ទន្ទឹមនឹងនោះ រួមចំណែកគ្រប់គ្រងសមុទ្រប្រកបដោយសន្តិភាព និងចីរភាព។

ទទួលបាននូវទំនុកចិត្ត និងការបោះឆ្នោតជ្រើសរើសរបស់បណ្តាប្រទេសជាសមាជិក UNCLOS ព្រមទាំងការទុកចិត្តរបស់បក្ស និងរដ្ឋ ខ្ញុំប្តេជ្ញាចិត្តបំពេញភារកិច្ចដ៏ធ្ងន់ធ្ងររបស់ខ្លួនប្រកបដោយភាពឯករាជ្យ សហវិទ្យាសាស្ត្រ គោរពយុត្តិធម៌ អនុវត្តតាមលក្ខន្តិកៈរបស់តុលាការ និងបណ្តាបទបញ្ញត្តិនៃ UNCLOS។ ខ្ញុំមានបំណងចង់រួមចំណែកយ៉ាងសកម្មទៅក្នុងទិសដៅជំរុញតួនាទីរបស់តុលាការក្នុងការគោរព និងអនុវត្ត UNCLOS ក៏ដូចជាការអភិវឌ្ឍនៃច្បាប់អន្តរជាតិ ដែលតាមរយៈនោះ រួមចំណែកទៅក្នុងរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍចីរភាពនៃសមុទ្រ និងមហាសមុទ្រ។ ខ្ញុំក៏មានបំណងចង់បន្តរួមចំណែកទៅក្នុងដោះស្រាយការងារបណ្តុះបណ្តាល បំប៉ន កសាងជួរកម្មាភិបាលគតិយុត្តទាំងនៅក្នុង និងក្រៅប្រទេស។

ចៅក្រមតុលាការច្បាប់សមុទ្រអន្តរជាតិ ភីអេចឌី.រងសាស្ត្រាចារ្យ Nguyen Thi Lan Anh៖ 'ខ្ញុំប្តេជ្ញាចិត្តបំពេញភារកិច្ចដ៏ធ្ងន់ធ្ងរប្រកបដោយភាពឯករាជ្យ សហវិទ្យាស
ការដែល ភីអេចឌី.រងសាស្ត្រាចារ្យ Nguyen Thi Lan Anh ជាប់ឆ្នោតដោយមានចំនួនសន្លឹកឆ្នោតខ្ពស់ និងភ្លាមៗក្រោយវគ្គបោះឆ្នោតដំបូងបង្អស់នោះ បានបង្ហាញឱ្យឃើញនូវទំនុកចិត្តរបស់សហគមន៍អន្តរជាតិចំពោះឋានៈ និងតួនាទីរបស់វៀតណាម។

ក្នុងឱកាសនេះ ខ្ញុំក៏សូមសម្តែងនូវក្តីតបស្នងសងគុណ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់បណ្តាសមមិត្តថ្នាក់ដឹកនាំបក្ស រដ្ឋ ថ្នាក់ដឹកនាំក្រសួងការបរទេស ព្រមទាំងបណ្តាសហការីទាំងនៅក្នុង និងក្រៅប្រទេស ដែលបានទុកចិត្ត គាំទ្រ និងជួយឧបត្ថម្ភនារយៈពេលពីរឆ្នាំកន្លងមកនៃការឃោសនារកសំឡេងឆ្នោត។ លទ្ធផលនៃការបោះឆ្នោតលើកនេះ គឺជាជ័យជម្នះនៃសេចក្តីប្តេជ្ញាចិត្តរួម ការខិតខំប្រឹងប្រែងដាក់ឱ្យអនុវត្តភារកិច្ចកិច្ចការបរទេសប្រកបដោយភាពព្យាយាម សាមគ្គីភាព និងវិជ្ជាជីវៈ។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ភីអេចឌី.រងសាស្ត្រាចារ្យ!

នាថ្ងៃទី ១៨ ខែមិថុនា ក្នុងក្របខ័ណ្ឌមហាសន្និបាតលើកទី ៣៦ បណ្តាប្រទេសជាសមាជិកអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) នៅទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ភីអេចឌី.រងសាស្ត្រាចារ្យ Nguyen Thi Lan Anh អនុប្រធានវិទ្យាស្ថានការបរទេស ដែលជាបេក្ខជនរបស់វៀតណាម បានជាប់ឆ្នោតក្នុងតំណែងជាចៅក្រមតុលាការច្បាប់សមុទ្រអន្តរជាតិ (ITLOS) អាណត្តិ ២០២៦-២០៣៥ ដោយមានចំនួនសន្លឹកឆ្នោតខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះជាលើកដំបូងបង្អស់ដែលវៀតណាមឈរឈ្មោះជាបេក្ខជន និងមានតំណាងនៅ ITLOS ចាប់តាំងពីពេលតុលាការដើរចូលក្នុងសកម្មភាពនាឆ្នាំ ១៩៩៦ មក។ ការដែល ភីអេចឌី.រងសាស្ត្រាចារ្យ Nguyen Thi Lan Anh ជាប់ឆ្នោតដោយមានចំនួនសន្លឹកឆ្នោតខ្ពស់ និងភ្លាមៗក្រោយវគ្គបោះឆ្នោតដំបូងបង្អស់នោះ បានបង្ហាញឱ្យឃើញនូវទំនុកចិត្តរបស់សហគមន៍អន្តរជាតិចំពោះឋានៈ និងតួនាទីរបស់វៀតណាម ព្រមទាំងជាភស្តុតាងបង្ហាញឱ្យឃើញនូវជំហានអភិវឌ្ឍន៍ថ្មីមួយនៃកិច្ចការបរទេសពហុភាគី និងការធ្វើសមាហរណកម្មគតិយុត្តអន្តរជាតិនៃប្រទេសជាតិ៕
អង្គការយូណេស្តូលើកតម្កើងគ្រូពេទ្យដែលមានកេរ្តិ៍ល្បីល្បាញ Hai Thuong Lan Ong-Le Huu Trac អង្គការយូណេស្តូលើកតម្កើងគ្រូពេទ្យដែលមានកេរ្តិ៍ល្បីល្បាញ Hai Thuong Lan Ong-Le Huu Trac

ពិធីរំលឹកខួបលើកទី ៣០០ ឆ្នាំថ្ងៃកំណើតរបស់មហាគ្រូពេទ្យ Hai Thuong Lan Ong- Le Huu Trac (១៧២៤ - ២០២៤) បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ២៧ ខែធ្នូ នៅ Ha Tinh។

អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Thanh៖ ពូនជ្រុំទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ វៀតណាម-កម្ពុជា អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Thanh៖ ពូនជ្រុំទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ វៀតណាម-កម្ពុជា

នាថ្ងៃទី៥ និងទី៦ ខែធ្នូ នៅខេត្តកែប ភាគខាងត្បូងនៃព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តទៅកិច្ចប្រជុំរវាងសមាគមមិត្តភាព វៀតណាម-កម្ពុជា និងសមាគមមិត្តភាព កម្ពុជា-វៀតណាម។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ចៅក្រមតុលាការច្បាប់សមុទ្រអន្តរជាតិ ភីអេចឌី.រងសាស្ត្រាចារ្យ Nguyen Thi Lan Anh៖ 'ខ្ញុំប្តេជ្ញាចិត្តបំពេញភារកិច្ចដ៏ធ្ងន់ធ្ងរប្រកបដោយភាពឯករាជ្យ សហវិទ្យាស
រូបភាពគណៈប្រតិភូសង្គ្រោះវៀតណាមទៅដល់ប្រទេសវេណេស៊ុយអេឡា៖ សារលិខិតពោរពេញដោយមនោសញ្ចេតនាជ្រាលជ្រៅ
យោធភូមិភាគទី ៩ ដាក់ឱ្យអនុវត្តយុទ្ធនាការ ៥០០ ថ្ងៃនិងយប់៖ ដំណើរតបស្នងសងគុណពោរពេញដោយមនោសញ្ចេតនាជ្រាលជ្រៅ
ឯកអគ្គរដ្ឋទូតកាណាដា៖ វៀតណាមមានតួនាទីគន្លឹះនៅក្នុងអាស៊ាន និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក
មហាសន្និបាតលើកទីមួយ នៃសមាគមមិត្តភាពវៀតណាម - កម្ពុជា ខេត្ត Bac Ninh