នាថ្ងៃទី៥ និងទី៦ ខែធ្នូ នៅខេត្តកែប ភាគខាងត្បូងនៃព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តទៅកិច្ចប្រជុំរវាងសមាគមមិត្តភាព វៀតណាម-កម្ពុជា និងសមាគមមិត្តភាព កម្ពុជា-វៀតណាម។
តន្ត្រីបង្រួបបង្រួមមនោសញ្ចេតនាប្រជាជនវៀតណាម និងកម្ពុជា ហុងគ្រីបានប្រគល់មេដាយជូនឯកអគ្គរដ្ឋទូត Nguyen Thi Bich Thao |
![]() |
ទិដ្ឋភាពនៃកិច្ចប្រជុំ |
លោកស្រី Nguyen Thi Thanh អនុប្រធានរដ្ឋសភាវៀតណាម ប្រធានសមាគមមិត្តភាព វៀតណាម-កម្ពុជា និងសម្តេច ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានសមាគមមិត្តភាព កម្ពុជា-វៀតណាម អញ្ជើញជាសហអធិបតីនៃកិច្ចប្រជុំ។
នៅក្នុងកិច្ចប្រជុំ លោកស្រី Nguyen Thi Thanh បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់សមាគមទាំងពីរក្នុងរយៈពេលកន្លងមក ដោយបំពេញល្អនូវតួនាទីជាស្ពានមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន អង្គភាពអាជីវកម្មដោយឈរលើមូលដ្ឋានមានផលប្រយោជន៍ទៅវិញទៅមក ទន្ទឹមនឹងនោះ ជួយឱ្យយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរមានការយល់ដឹងកាន់តែច្បាស់ និងជិតស្និទ្ធជាមួយគ្នា។ លោកស្រី Nguyen Thi Thanh សង្ឃឹមថា នាពេលខាងមុខ សមាគមមិត្តភាព កម្ពុជា-វៀតណាម នឹងបន្តជួយឧបត្ថម្ភសហគមន៍អាណិកជនវៀតណាមដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅកម្ពុជា ដោយបន្ស៊ាំខ្លួនយ៉ាងល្អជាមួយប្រទេសសាមី និងមានជីវភាពរស់នៅប្រកបដោយស្ថិរភាព។
ភាគីទាំងពីរបានឯកភាពបន្តកិច្ចសហប្រតិបត្តិការលើការកសាងអង្គការ និងសកម្មភាពនៃសមាគមមិត្តភាពរបស់ប្រទេសនីមួយៗ ដើម្បីបន្តរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ៕
![]() ពីសម័យសង្រ្គាមរហូតដល់សម័យសន្តិភាព តន្ត្រីបានក្លាយជាស្ពានតភ្ជាប់ដួងចិត្តរបស់ប្រជាជនវៀតណាម និងកម្ពុជា។ សាច់ភ្លេងមិនត្រឹមតែបន្លឺឡើងក្នុងកម្មវិធីផ្លាស់ប្តូរប៉ុណ្ណោះទេ ថែមទាំងជ្រាបចូលយ៉ាងជ្រៅទៅក្នុងជីវិត ដោយភ្ជាប់ប្រជាជាតិទាំងពីរជាមួយនឹងមិត្តភាព។ |
![]() នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោកនាយឧត្តមសេនីយ៍ Chansamone Chanyalath សមាជិកការិយាល័យនយោបាយបក្សប្រជាជនបដិវត្តន៍ឡាវ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានចូលជួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ... |
មតិពីមិត្តអ្នកអាន