Trending now

មហាសន្និបាតលើកទីមួយ នៃសមាគមមិត្តភាពវៀតណាម - កម្ពុជា ខេត្ត Bac Ninh

10:43 | 02/07/2026 ឌឹកអាញ់

យុគសម័យ - នាថ្ងៃទី ២៩ ខែមិថុនា នៅខេត្ត Bac Ninh សមាគមមិត្តភាពវៀតណាម - កម្ពុជា ខេត្ត Bac Ninh (សមាគម) បានរៀបចំចាត់តាំងមហាសន្និបាតតំណាងលើកទីមួយ អាណត្តិ ២០២៦-២០៣១ ដែលគូសបញ្ជាក់ពីការបង្កើន និងបំពេញបង្គ្រប់ការរៀបចំចាត់តាំងសមាគម ក្រោយការរួមបញ្ចូលគ្នារវាងសមាគមមិត្តភាពវៀតណាម - កម្ពុជា ខេត្ត Bac Giang និងសមាគមមិត្តភាពវៀតណាម - កម្ពុជា ខេត្ត Bac Ninh (ចាស់)។ ក្នុងអាណត្តិថ្មីនេះ សមាគមបានដាក់ចេញនូវគោលដៅទទួលសមាជិកបន្ថែមឱ្យបានលើសពី ៥០០ នាក់ កសាងការរៀបចំចាត់តាំងសមាគមឱ្យបានរឹងមាំ និងពង្រីកតួនាទីជាស្នូលនៅក្នុងការងារកិច្ចការបរទេសប្រជាជននិងប្រជាជន។

ការពង្រីកការតភ្ជាប់លំហទេសចរណ៍តំបន់ Quang Ninh, Bac Ninh និង Hai Phong គណៈកម្មការដឹកនាំលេខ ៥១៥ ខេត្ត Tay Ninh (វៀតណាម) ទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់យោធភូមិភាគពិសេស (កម្ពុជា)

អញ្ជើញចូលរួមមហាសន្និបាត មានលោក Le Van Tuy អនុប្រធានប្រចាំការនៃមជ្ឈិមសមាគមមិត្តភាពវៀតណាម - កម្ពុជា; លោក Nguyen Nhan Chinh អនុប្រធានគណៈកម្មាធិការរណសិរ្សមាកុភូមិវៀតណាមខេត្ត; លោក Nguyen Duc Trong ប្រធានសហព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Bac Ninh ព្រមទាំងតំណាងនៃបណ្តាអង្គការ និងអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត។

យោងតាមរបាយការណ៍នៅមហាសន្និបាត មុនពេលរួមបញ្ចូលគ្នា សមាគមមិត្តភាពវៀតណាម - កម្ពុជា ខេត្ត Bac Giang និងខេត្ត Bac Ninh (ចាស់) ទាំងពីរ បានផ្លាស់ប្តូរថ្មីជាជំហានៗនូវខ្លឹមសារ និងវិធីសាស្ត្រសកម្មភាព ដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការងារឃោសនាផ្សព្វផ្សាយ កិច្ចការបរទេសប្រជាជននិងប្រជាជន និងកសាងការរៀបចំចាត់តាំងសមាគម។ សកម្មភាពជាច្រើនដើម្បីរំលឹកខួបបណ្តាទិវាបុណ្យធំៗរបស់វៀតណាម និងកម្ពុជា ការផ្លាស់ប្តូរមតិជាមួយនិស្សិតបរទេសកម្ពុជា អតីតយុទ្ធជនស្ម័គ្រចិត្ត អតីតអ្នកជំនាញការជួយបដិវត្តន៍កម្ពុជា ត្រូវបានរៀបចំចាត់តាំងឡើង រួមចំណែកពូនជ្រំទំនាក់ទំនងមិត្តភាពប្រពៃណី និងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រជាជននៃប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំនៃមជ្ឈិមសមាគមមិត្តភាពវៀតណាម - កម្ពុជា និងសហព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Bac Ninh អបអរសាទរគណៈកម្មាធិការប្រតិបត្តិនៃសមាគមមិត្តភាពវៀតណាម - កម្ពុជា ខេត្ត Bac Ninh អាណត្តិ ២០២៦-២០៣១។
ថ្នាក់ដឹកនាំនៃមជ្ឈិមសមាគមមិត្តភាពវៀតណាម - កម្ពុជា និងសហព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Bac Ninh អបអរសាទរគណៈកម្មាធិការប្រតិបត្តិនៃសមាគមមិត្តភាពវៀតណាម - កម្ពុជា ខេត្ត Bac Ninh អាណត្តិ ២០២៦-២០៣១។

បណ្តាថ្នាក់សមាគមក៏បានសកម្មរៀបចំចាត់តាំងបណ្តាគណៈប្រតិភូផ្លាស់ប្តូរមតិ ទៅសួរសុខទុក្ខសមរភូមិចាស់នៅប្រទេសកម្ពុជា; ចូលរួមបណ្តាសកម្មភាពកិច្ចការបរទេសប្រជាជននិងប្រជាជនរបស់មូលដ្ឋាន; ដាក់ឱ្យអនុវត្តសកម្មភាពមនុស្សធម៌ សប្បុរសធម៌ជាច្រើន គាំទ្រប្រជាជនខ្មែរដើមកំណើតវៀតណាម ថែទាំសមាជិកសមាគម និងកសាងផ្ទះសាមគ្គីភាពជូនអតីតយុទ្ធជនស្ម័គ្រចិត្តដែលមានជីវភាពលំបាក។ ការងារពង្រឹងការរៀបចំចាត់តាំងសមាគមត្រូវបានយកចិត្តទុកដាក់ បង្កើតជាគ្រឹះស្ថានសម្រាប់ការរួមបញ្ចូលគ្នានៃសមាគមទាំងពីរ និងបំពេញបង្គ្រប់ការរៀបចំចាត់តាំងតាមទម្រង់រដ្ឋបាលមូលដ្ឋានពីរកម្រិត។

មហាសន្និបាតបានឯកភាពលើគោលដៅអាណត្តិ ២០២៦-២០៣១ គឺបន្តជ្រួតជ្រាបម្ចាស់ការរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ សេចក្តីណែនាំលេខ ១២-CT/TW របស់គណៈលេខាធិការ ស្តីពីការបង្កើនការដឹកនាំរបស់បក្ស លើកកម្ពស់ប្រសិទ្ធភាពកិច្ចការបរទេសប្រជាជននិងប្រជាជនក្នុងសភាពការណ៍ថ្មី; បន្តពង្រឹង និងលើកកម្ពស់គុណភាពនៃការរៀបចំចាត់តាំងសមាគម អភិវឌ្ឍន៍ការរៀបចំចាត់តាំងសមាគម និងសមាជិក; កសាងការរៀបចំចាត់តាំងសមាគមឱ្យបានរឹងមាំ ពង្រីកតួនាទីជាស្នូលនៅក្នុងការងារកិច្ចការបរទេសប្រជាជននិងប្រជាជន រួមចំណែកអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សភាគខេត្ត Bac Ninh។

ក្នុងអាណត្តិថ្មីនេះ សមាគមខិតខំប្រឹងប្រែងឱ្យមានសមាគមថ្នាក់មូលដ្ឋានចាប់ពី ៧៥% ឡើងទៅ ទទួលបានលទ្ធផលសកម្មភាពកម្រិតល្អបង្គួរឡើងទៅ និងមិនមានសមាគមថ្នាក់មូលដ្ឋានទន់ខ្សោយឡើយ; ១០០% នៃសមាគមថ្នាក់ឃុំ សង្កាត់ ធ្វើបានល្អនូវការងារអភិវឌ្ឍន៍សមាជិក ដោយទទួលសមាជិកបន្ថែមឱ្យបានចាប់ពី ៥០០ នាក់ឡើងទៅ ក្នុងមួយអាណត្តិទាំងមូល; ១០០% នៃគ្រួសារកម្មាភិបាល និងសមាជិក ទទួលបានពានរង្វាន់កិត្តិយសជាគ្រួសារវប្បធម៌ និងមិនមានសមាជិកណាម្នាក់ល្មើសច្បាប់ឡើយ; ចូលរួមយ៉ាងពេញលេញនូវរាល់សកម្មភាពមិត្តភាព ដែលរៀបចំចាត់តាំងដោយមជ្ឈិមសមាគម។

ដើម្បីអនុវត្តឱ្យសម្រេចបាននូវបណ្តាគោលដៅខាងលើ សមាគមនឹងបន្តដើរស្របតាមភារកិច្ចនយោបាយរបស់ខេត្ត ការដឹកនាំ និងបញ្ជាណែនាំរបស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ព្រមទាំងការណែនាំរបស់សហព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត និងមជ្ឈិមសមាគម; សហការយ៉ាងជិតស្និទ្ធជាមួយបណ្តាអង្គការមហាជន សមាគមមហាជន និងប្រជាជន សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃបណ្តាសកម្មភាពកិច្ចការបរទេសប្រជាជននិងប្រជាជន។

សមាគមបន្តជំរុញខ្លាំងការឃោសនាផ្សព្វផ្សាយអំពីប្រវត្តិសាស្ត្រ ប្រទេសជាតិ មនុស្សជាតិ និងខឿនវប្បធម៌នៃប្រទេសកម្ពុជា; ណែនាំអំពីបណ្តាស្នាដៃសម្រេចបានរបស់ប្រជាជនកម្ពុជា ក្នុងការកសាង និងការពារមាតុភូមិ ក៏ដូចជាទំនាក់ទំនងមិត្តភាពប្រពៃណី និងសហប្រតិបត្តិការលើច្រើនវិស័យរវាងប្រជាជននៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ នៅពេលមានលក្ខខណ្ឌអំណោយផល នឹងរៀបចំចាត់តាំងបណ្តាសកម្មភាពផ្លាស់ប្តូរមតិរវាងនិស្សិតបរទេសកម្ពុជា ជាមួយអតីតយុទ្ធជនស្ម័គ្រចិត្ត អតីតអ្នកជំនាញការជួយបដិវត្តន៍កម្ពុជា ព្រមទាំងសិស្ស និស្សិតនៅក្នុងខេត្ត សំដៅបង្កើនការយល់ដឹងអំពីប្រវត្តិសាស្ត្រ វប្បធម៌ មនុស្សជាតិខេត្ត Bac Ninh និងពូនជ្រំចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។

ក្រៅពីនោះ សមាគមបន្តបង្កើនការផ្លាស់ប្តូរព័ត៌មានជាមួយមជ្ឈិមសមាគម; រៀបចំចាត់តាំងបណ្តាសកម្មភាពដើម្បីរំលឹកខួបបណ្តាទិវាបុណ្យធំៗរបស់វៀតណាម និងកម្ពុជា; បង្កលក្ខខណ្ឌងាយស្រួលដើម្បីឱ្យអតីតយុទ្ធជនស្ម័គ្រចិត្ត និងអតីតអ្នកជំនាញការ បានទៅសួរសុខទុក្ខសមរភូមិចាស់ឡើងវិញ; ដាក់ឱ្យអនុវត្តបណ្តាសកម្មភាពតបស្នងសងគុណ មនុស្សធម៌ សប្បុរសធម៌ និងថែទាំសមាជិកដែលមានជីវភាពលំបាក។ សមាគមនឹងសហការជាមួយបណ្តាស្ថាប័នមានសមត្ថកិច្ចក្នុងការងារស្វែងរក និងប្រមូលផ្តុំធាតុយុទ្ធជនពលី ដែលបានលះបង់ជីវិតក្នុងពេលបំពេញកាតព្វកិច្ចអន្តរជាតិនៅប្រទេសកម្ពុជា; ទន្ទឹមនឹងនោះ បន្តពង្រឹង និងបំពេញបង្គ្រប់ការរៀបចំចាត់តាំងសមាគម អភិវឌ្ឍន៍សមាជិក និងបង្កើតបន្ថែមសមាគមថ្នាក់ឃុំ សង្កាត់ ចំនួនពី ២ ដល់ ៣ កន្លែងទៀត។

មហាសន្និបាតលើកទីមួយ នៃសមាគមមិត្តភាពវៀតណាម - កម្ពុជា ខេត្ត Bac Ninh ក្រោយការរួមបញ្ចូលគ្នា។
មហាសន្និបាតលើកទីមួយ នៃសមាគមមិត្តភាពវៀតណាម - កម្ពុជា ខេត្ត Bac Ninh ក្រោយការរួមបញ្ចូលគ្នា។

មហាសន្និបាតបានឯកភាពតាមរយៈការពិគ្រោះពិភាក្សា បោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិនៃសមាគមមិត្តភាពវៀតណាម - កម្ពុជា ខេត្ត Bac Ninh អាណត្តិទី I អាណត្តិ ២០២៦-២០៣១ រួមមានសមាជិកចំនួន ២៥ រូប។ លោក Le Van Hoan ទទួលបានការទុកចិត្តបោះឆ្នោតជ្រើសរើសជាប្រធានសមាគម។

ក្នុងឱកាសនេះ មជ្ឈិមសមាគមមិត្តភាពវៀតណាម - កម្ពុជា បានប្រគល់ប័ណ្ណសរសើរចំនួន ៨ ច្បាប់ និងគ្រឿងឥស្សរិយយសរំលឹកខួបចំនួន ១១ គ្រឿង "ដើម្បីចំណងមិត្តភាពវៀតណាម - កម្ពុជា"; សហព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Bac Ninh បានប្រគល់លិខិតសរសើរចំនួន ៣ ច្បាប់ ជូនដល់បណ្តាសមូហភាព និងបុគ្គលដែលមានស្នាដៃឆ្នើម។

អញ្ជើញមានប្រសាសន៍ណែនាំនៅក្នុងមហាសន្និបាត អនុប្រធានប្រចាំការនៃមជ្ឈិមសមាគមមិត្តភាពវៀតណាម - កម្ពុជា លោក Le Van Tuy បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះបណ្តាលទ្ធផលដែលសមាគមមិត្តភាពវៀតណាម - កម្ពុជា ខេត្ត Bac Giang និងសមាគមមិត្តភាពវៀតណាម - កម្ពុជា ខេត្ត Bac Ninh (ចាស់) សម្រេចបានមុនពេលរួមបញ្ចូលគ្នា។ ទោះបីជាជួបការលំបាកជាច្រើនអំពីប្រភពធនធានក៏ដោយ ក៏សមាគមទាំងពីរបានយកចិត្តទុកដាក់កសាងការរៀបចំចាត់តាំង អភិវឌ្ឍន៍សមាជិក ជំរុញខ្លាំងការឃោសនាផ្សព្វផ្សាយអំពីទំនាក់ទំនងមិត្តភាពវៀតណាម - កម្ពុជា ដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបណ្តាសកម្មភាពកិច្ចការបរទេសប្រជាជននិងប្រជាជន និងការងារ "មនោសញ្ចេតនាជួរយុទ្ធជនរួមអាវុធ" រួមចំណែកបំពេញបានយ៉ាងល្អនូវភារកិច្ចរបស់មូលដ្ឋាន និងមជ្ឈិមសមាគម។

ដោយសង្កត់ធ្ងន់លើភារកិច្ចក្នុងអាណត្តិថ្មី លោក Le Van Tuy បានស្នើឱ្យសមាគមផ្តោតលើការពង្រឹងការរៀបចំចាត់តាំងក្រោយការរួមបញ្ចូលគ្នា បន្តអភិវឌ្ឍន៍ការរៀបចំចាត់តាំងសមាគម និងសមាជិក ដោយយកកងកម្លាំងអតីតយុទ្ធជនស្ម័គ្រចិត្ត និងអតីតអ្នកជំនាញការធ្វើជាស្នូល ទន្ទឹមនឹងនោះ បើកទូលាយការចូលរួមរបស់ជំនាន់វ័យក្មេង សហគ្រាស សហគ្រិន និងបណ្តាអ្នកដែលមានចិត្តស្រឡាញ់ សំដៅបង្កើតប្រភពធនធានសម្រាប់សកម្មភាពយូរអង្វែងរបស់សមាគម។ រួមជាមួយគ្នានោះ សមាគមត្រូវបង្កើនការឃោសនាផ្សព្វផ្សាយអំពីទំនាក់ទំនងមិត្តភាពវៀតណាម - កម្ពុជា សកម្មដាក់ឱ្យអនុវត្តចលនា "បណ្តុះពន្លកមិត្តភាព" តាមបណ្តាទម្រង់សមស្របនឹងលក្ខខណ្ឌជាក់ស្តែងរបស់មូលដ្ឋាន; រក្សាបណ្តាសកម្មភាពមនោសញ្ចេតនាជួរយុទ្ធជនរួមអាវុធ និងជំរុញខ្លាំងការធ្វើសង្គមកិច្ចភាវូបនីយកម្ម ដើម្បីកៀរគរប្រភពធនធាន លើកកម្ពស់ប្រសិទ្ធភាពសកម្មភាពរបស់សមាគម៕

ខេត្ត Bac Giang, Dien Bien, Binh Thuan សម្តែង Yoga រួមគ្នាពង្រឹងមិត្តភាពវៀតណាម-ឥណ្ឌា ខេត្ត Bac Giang, Dien Bien, Binh Thuan សម្តែង Yoga រួមគ្នាពង្រឹងមិត្តភាពវៀតណាម-ឥណ្ឌា

យុគសម័យ - នាថ្ងៃទី ១៥ ខែមិថុនា ខេត្ត និងក្រុងជាច្រើននៅទូទាំងប្រទេសដូចជា Bac Giang, Dien Bien, Binh Thuan បានរៀបចំកម្មវិធីនានាដើម្បីអបអរសាទរទិវា Yoga អន្តរជាតិឆ្នាំ ២០២៥។ មិនត្រឹមតែរួមចំណែកលើកកម្ពស់និងលើកទឹកចិត្តចលនាហាត់ Yoga និងលើកកំពស់សុខភាពប្រជាជនប៉ុណ្ណោះទេ កម្មវិធីក៏បានជំរុញការផ្លាស់ប្តូរនិងបន្តពង្រឹងទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការរវាងវៀតណាមផងដែរ។

ផ្សព្វផ្សាយចម្រៀងប្រជាប្រិយ Quan Ho Bac Ninh នៅប្រទេសអាល្លឺម៉ង់ ផ្សព្វផ្សាយចម្រៀងប្រជាប្រិយ Quan Ho Bac Ninh នៅប្រទេសអាល្លឺម៉ង់

យុគសម័យ - នៅថ្ងៃទី ១២ ខែមេសា នៅមជ្ឈមណ្ឌលរៀបចំព្រឹត្តិការណ៍ Berlin (ប្រទេសអាល្លឺម៉ង់) កម្មវិធីសិល្បៈពិសេសមួយដែលមានចំណងជើងថា “វប្បធម៌វៀតណាម - ភាពសម្បូរបែបនៃបេតិកភណ្ឌ Kinh Bac” រៀបចំដោយរោងមហោស្រពចម្រៀងប្រជាប្រិយ Quan Ho Bac Ninh បានប្រព្រឹត្តទៅ។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី ៩ ដាក់ឱ្យអនុវត្តយុទ្ធនាការ ៥០០ ថ្ងៃនិងយប់៖ ដំណើរតបស្នងសងគុណពោរពេញដោយមនោសញ្ចេតនាជ្រាលជ្រៅ
ឯកអគ្គរដ្ឋទូតកាណាដា៖ វៀតណាមមានតួនាទីគន្លឹះនៅក្នុងអាស៊ាន និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក
មហាសន្និបាតលើកទីមួយ នៃសមាគមមិត្តភាពវៀតណាម - កម្ពុជា ខេត្ត Bac Ninh
ពង្រឹងការដឹកនាំរបស់បក្សចំពោះការងារបង្ការ និងប្រយុទ្ធប្រឆាំងបទល្មើស
ទីក្រុងហូជីមិញ៖ ទិវាបុណ្យ “គ្រួសារវៀតណាម - ឡាវ - កម្ពុជា” ផ្សព្វផ្សាយទូលំទូលាយនូវចំណងមិត្តភាព