យុគសម័យ - នាថ្ងៃទី ២៨ ខែមិថុនា នៅអន្តេវាសិកដ្ឋាននិស្សិតឡាវ - កម្ពុជា (ទីក្រុងហូជីមិញ) គណៈអចិន្ត្រៃយ៍នៃសហភាពយុវជនកុម្មុយនិស្តហូជីមិញទីក្រុងហូជីមិញ បានសហការជាមួយគណៈប្រធានអន្តេវាសិកដ្ឋាន រៀបចំចាត់តាំងទិវាបុណ្យ “គ្រួសារវៀតណាម - ឡាវ - កម្ពុជា” ឆ្នាំ ២០២៦។
| យុវជន វៀតណាម – ឡាវ – កម្ពុជា ផ្សព្វផ្សាយនូវស្មារតីទទួលខុសត្រូវ និងការលះបង់ដើម្បីសហគមន៍ មហោស្រពយុវជនវៀតណាម - កម្ពុជា - ឡាវ ឆ្នាំ២០២៥៖ យុវជនជំនាន់ក្រោយបន្តមរតកនៃមិត្តភាព |
![]() |
| ទីក្រុងហូជីមិញ៖ ទិវាបុណ្យ “គ្រួសារវៀតណាម - ឡាវ - កម្ពុជា” ផ្សព្វផ្សាយទូលំទូលាយនូវចំណងមិត្តភាព |
សកម្មភាពនេះស្ថិតនៅក្នុងក្របខ័ណ្ឌនៃកម្មវិធី “គ្រួសារវៀតណាមជាមួយនិស្សិតឡាវ និងកម្ពុជា កំពុងសិក្សានៅទីក្រុងហូជីមិញ” ដែលដឹកនាំដោយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញ ដើម្បីអបអរសាទរខួបលើកទី ២៥ នៃទិវាគ្រួសារវៀតណាម (២៨ មិថុនា ២០០១ - ២៨ មិថុនា ២០២៦) និងខួបលើកទី ៥០ នៃទិវាទីក្រុងសៃហ្គន - ហ្សាឌិញ ត្រូវបានប្រសិទ្ធនាមជាផ្លូវការតាមនាមរបស់ប្រធានហូជីមិញ (២ កក្កដា ១៩៧៦ - ២ កក្កដា ២០២៦)។
យោងតាមព័ត៌មានពីអន្តេវាសិកដ្ឋាននិស្សិតឡាវ - កម្ពុជា នៅក្នុងឆ្នាំ ២០២៦ នេះ កម្មវិធីបានតភ្ជាប់គ្រួសារវៀតណាមចំនួន ១០២ គ្រួសារ ជាមួយនិស្សិតបរទេសចំនួន ១៧៧ នាក់ រួមមាននិស្សិតឡាវ ១៤០ នាក់ និងនិស្សិតកម្ពុជា ៣៧ នាក់ ដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យ និងវិទ្យាស្ថានចំនួន ១៦ នៅលើភូមិសាស្ត្រទីក្រុងហូជីមិញ។ បណ្តាគ្រួសារបានរួមដំណើរជាមួយនិស្សិតបរទេសក្នុងការសិក្សា ការរស់នៅ និងជីវភាពប្រចាំថ្ងៃ ដោយបានក្លាយជា "ផ្ទះសម្បែងទីពីរ" របស់យុវជនជាច្រើនរូបក្នុងអំឡុងពេលសិក្សាឆ្ងាយពីស្រុកកំណើត។
កាសែត Tuoi Tre បានដកស្រង់សម្តីរបស់អនុប្រធានប្រចាំការនៃសមាគមនិស្សិតវៀតណាមទីក្រុងហូជីមិញ លោក Nguyen Duc Trung នៅក្នុងកម្មវិធីដោយបានឱ្យដឹងថា ទិវាបុណ្យនេះគឺជាឱកាសមួយដើម្បីលើកតម្កើងបណ្តាតម្លៃដ៏ល្អផូរផង់នៃគ្រួសារវៀតណាម ទន្ទឹមនឹងនោះ បង្កើតនូវលំហសម្រាប់បណ្តាគ្រួសារវៀតណាម និងនិស្សិតបរទេសឡាវ ព្រមទាំងកម្ពុជា បានជួបជុំគ្នា ផ្លាស់ប្តូរមតិ និងរឹតបន្តឹងមនោសញ្ចេតនា។
តាមលោក Nguyen Duc Trung តាមរយៈបណ្តាសកម្មភាពដ៏ជិតស្និទ្ធ និងសម្បូរបែបដោយភាពតភ្ជាប់ កម្មវិធីបានរួមចំណែកពូនជ្រំសាមគ្គីភាព និងចំណងមិត្តភាពពិសេសរវាងវៀតណាម ឡាវ និងកម្ពុជា ព្រមទាំងបង្កើនការផ្សារភ្ជាប់គ្នារវាងជំនាន់វ័យក្មេងនៃប្រទេសទាំងបី បង្កើតជាគ្រឹះស្ថានសម្រាប់ទំនាក់ទំនងសហប្រតិបត្តិការនាពេលអនាគត។
ទិវាបុណ្យឆ្នាំនេះប្រព្រឹត្តទៅជាមួយនឹងសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងការពិសោធន៍ជាក់ស្តែងជាច្រើន ដូចជាការដោតផ្កាក្រោមប្រធានបទ "ពណ៌សម្បុរផ្កានៃប្រទេសទាំងបី" ការប្រឡងធ្វើម្ហូបអាហារប្រពៃណីរបស់វៀតណាម ឡាវ និងកម្ពុជា ល្បែងកំសាន្តសមូហភាព ការច្រៀងខារ៉ាអូខេផ្លាស់ប្តូរមតិ ការស្វែងយល់ពីប្រវត្តិសាស្ត្រនៃទំនាក់ទំនងមិត្តភាពរវាងប្រជាជាតិទាំងបី និងបណ្តាសកម្មភាពផ្សារភ្ជាប់គ្នារវាងបណ្តាគ្រួសារវៀតណាមជាមួយនិស្សិតបរទេស។
បច្ចុប្បន្ន អន្តេវាសិកដ្ឋាននិស្សិតឡាវ - កម្ពុជា ទីក្រុងហូជីមិញ កំពុងគ្រប់គ្រងនិស្សិតបរទេសចំនួន ១.០០២ នាក់ តាមក្របខ័ណ្ឌអាហារូបករណ៍របស់គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ។ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦ អង្គភាពបានរៀបចំចាត់តាំង និងសហការរៀបចំចាត់តាំងសកម្មភាពផ្លាស់ប្តូរមិត្តភាពជាច្រើន ថែទាំជីវភាពរស់នៅផ្នែកសម្ភារៈ និងស្មារតីជូននិស្សិតបរទេសនៃប្រទេសទាំងពីរ។
តាមគណៈកម្មការចាត់តាំង ទិវាបុណ្យ “គ្រួសារវៀតណាម - ឡាវ - កម្ពុជា” គឺជាសកម្មភាពលេចធ្លោមួយក្នុងចំណោមសកម្មភាពលេចធ្លោនានា ដែលរួមចំណែកបង្កើនការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ផ្សព្វផ្សាយទូលំទូលាយនូវបណ្តាតម្លៃមនុស្សធម៌នៃគ្រួសារវៀតណាម ទន្ទឹមនឹងនោះ បន្តពូនជ្រំទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពប្រពៃណីរវាងវៀតណាម ឡាវ ព្រមទាំងកម្ពុជា៕
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានពិនិត្យឡើងវិញលទ្ធផលសម្រេចបានក្នុងដំណើរការអនុវត្តសេចក្តីសន្និដ្ឋាននៃកិច្ចប្រជុំកំពូលរវាងវៀតណាម-ឡាវ វៀតណាម-កម្ពុជា និងរវាងវៀតណាម-ឡាវ-កម្ពុជា និងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងបីនាពេលថ្មីៗនេះ ហើយបានឯកភាពជាឯកច្ឆ័ន្ទថា រហូតមកដល់ពេលនេះ ការងារដែលបានចាត់តាំងត្រូវបានបញ្ចប់យ៉ាងល្អ។ |
នោះគឺជាប្រធានបទនៃសិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិ លើកទី ៣ ដែលរៀបចំដោយក្រសួងការពារប្រទេសវៀតណាមនាពេលថ្មីៗនេះ។ គម្រោងនេះ ដោយលោកនាយឧត្តមសេនីយ៍ បណ្ឌិត Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស ជាប្រធាន។ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស អនុប្រធានគម្រោង បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលានេះ |
thoidai.com.vn

មតិពីមិត្តអ្នកអាន