Trending now

វៀតណាម៖ សិក្ខាសាលាវិទ្យាសាស្ត្រ «ពង្រឹងចំណងសាមគ្គីភាពនៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា ក្នុងស្ថានភាពថ្មី»

16:53 | 12/01/2025 វិច្ឆិកា

នោះគឺជាប្រធានបទនៃសិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិ លើកទី ៣ ដែលរៀបចំដោយក្រសួងការពារប្រទេសវៀតណាមនាពេលថ្មីៗនេះ។ គម្រោងនេះ ដោយលោកនាយឧត្តមសេនីយ៍ បណ្ឌិត Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស ជាប្រធាន។ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស អនុប្រធានគម្រោង បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលានេះ

តន្ត្រី​បង្រួបបង្រួម​មនោសញ្ចេតនា​ប្រជាជន​វៀតណាម និង​កម្ពុជា ផ្ទះ​ដ៏​កក់ក្តៅ​បំភ្លឺ​ចំណង​សាមគ្គីភាព​រវាង​វៀតណាម​និង​កម្ពុជា

សក្ខាសាលាទទួលបានបទអន្តរគមន៍ជាង ៣០ និងមតិជាច្រើនពីឧត្តមសេនីយ៍ អ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រក្នុងស្រុក។ បទអន្តរគមន៍ និងមតិដែលបង្ហាញក្នុងសិក្ខាសាលាត្រូវបានរៀបចំយ៉ាងម៉ត់ចត់ ដោយមានខ្លឹមសារវិទ្យាសាស្ត្រខ្ពស់ ផ្តល់នូវអំណះអំណាងត្រឹមត្រូវជាច្រើន ការវាយតម្លៃ និងការវិភាគយ៉ាងស៊ីជម្រៅ និងទូលំទូលាយលើកត្តាខាងក្នុង និងខាងក្រៅ ដែលប៉ះពាល់ដល់ចំណងសាមគ្គីភាព និងមិត្តភាពរវាង ប្រទេសចំនួនបី វៀតណាម-ឡាវ-កម្ពុជា; ព្រមទាំងផ្តល់ដំណោះស្រាយដែលមានលទ្ធភាពខ្ពស់ដើម្បីពង្រឹងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំង៣ និងប្រជាជនទាំង៣ក្នុងស្ថានភាពថ្មី។

លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong  អញ្ជើញជាអធិបតីក្នុងសិក្ខាសាលានេះ
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong អញ្ជើញជាអធិបតីក្នុងសិក្ខាសាលានេះ

លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានវាយតំលៃខ្ពស់ចំពោះគុណភាពនៃបទអន្តរគមន៍ និងមតិទាំងឡាយ ដែលមានតម្លៃទ្រឹស្តី និងភាពជាស់ស្តែងខ្ពស់របស់ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ននានា ឧត្តមសេនីយ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ ព្រមទាំងលោកបានទទួលស្គាល់ការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពរបស់ស្ថាប័ន និងអង្គភាពក្នុងជោគជ័យនៃសិក្ខាសាលា។ គណៈប្រធានគម្រោង នឹងស្រូបយកមតិរបស់ប្រតិភូ ដោយផ្តោតលើការវិភាគ និងការវាយតម្លៃកាន់តែស៊ីជម្រៅ និងទូលំទូលាយបន្ថែមទៀតអំពីមុខងារ តួនាទី និងមូលដ្ឋានសម្រាប់បង្កើតទំនាក់ទំនងវៀតណាម-ឡាវ-កម្ពុជា និងកត្តាដែលប៉ះពាល់ដល់ទំនាក់ទំនងនៃប្រទេសទាំងបី។

ទិដ្ឋភាពនៃសិក្ខាសាលា
ទិដ្ឋភាពនៃសិក្ខាសាលា

ដោយឈរលើមូលដ្ឋាននោះ ដាក់ចេញដំណោះស្រាយដែលអាចធ្វើទៅបាន ដើម្បីបន្តពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រជាជាតិទាំងបីក្នុងបរិបទថ្មី។ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានស្នើឱ្យអង្គភាពទទួលបន្ទុកអនុវត្តគម្រោងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ ដើម្បីបំពេញនូវផលិតផលស្រាវជ្រាវប្រកបដោយគុណភាពខ្ពស់បំផុត; រៀបចំការវាយតម្លៃគម្រោងទៅតាមកាលវិភាគដែលបានកំណត់៕

សកម្មភាព​ស្ម័គ្រ​ចិត្ត​របស់​និស្សិត​ឡាវ និង​ខ្មែរ​នៅ​វៀតណាម៖ គុណ​ចិត្ត​មេត្តា សកម្មភាព​ស្ម័គ្រ​ចិត្ត​របស់​និស្សិត​ឡាវ និង​ខ្មែរ​នៅ​វៀតណាម៖ គុណ​ចិត្ត​មេត្តា

នៅថ្ងៃរដូវក្តៅដ៏ភ្លឺស្វាង និស្សិតឡាវ និងកម្ពុជាបានពាក់អាវពណ៌បៃតងដើម្បីស្ម័គ្រចិត្ត និងអមដំណើរយុវជនវៀតណាម។ ពីការងារសាមញ្ញៗ ដូចជាការបរិច្ចាកឈាម សម្អាតប្រឡាយ ឬមើលថែទាំកុមារ ពួកគេមិនត្រឹមតែនាំមកនូវតម្លៃជាក់ស្តែងដល់សហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកសាងស្ពាននៃសាមគ្គីភាព និងចំណងមិត្តភាពដ៏រឹងមាំរវាងជនជាតិទាំងបីផងដែរ។

តន្ត្រី​បង្រួបបង្រួម​មនោសញ្ចេតនា​ប្រជាជន​វៀតណាម និង​កម្ពុជា តន្ត្រី​បង្រួបបង្រួម​មនោសញ្ចេតនា​ប្រជាជន​វៀតណាម និង​កម្ពុជា

ពីសម័យសង្រ្គាមរហូតដល់សម័យសន្តិភាព តន្ត្រីបានក្លាយជាស្ពានតភ្ជាប់ដួងចិត្តរបស់ប្រជាជនវៀតណាម និងកម្ពុជា។ សាច់ភ្លេងមិនត្រឹមតែបន្លឺឡើងក្នុងកម្មវិធីផ្លាស់ប្តូរប៉ុណ្ណោះទេ ថែមទាំងជ្រាបចូលយ៉ាងជ្រៅទៅក្នុងជីវិត ដោយភ្ជាប់ប្រជាជាតិទាំងពីរជាមួយនឹងមិត្តភាព។

វិច្ឆិកា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

និស្សិតកម្ពុជាចែករំលែកឈាមដ៏ថ្លៃថ្នូជាមួយវៀតណាម
កម្ពុជាវាយតម្លៃខ្ពស់ច ំពោះការរួមចំណែករបស់ឧស ្សាហកម្មកៅស៊ូវៀតណាមក្ នុងការអភិវឌ្ឍមូលដ្ឋាន
ការផ្លាស់ប្តូរមិត្តភាព «ពោពេញទៅដោយមនោសញ្ចេតនានៅតំបន់ព្រំដែន» រវាងខេត្ត Dak Lak និងខេត្តមណ្ឌលគិរី
ឡាវ កម្ពុជា និងចិន បញ្ជូនកងកម្លាំងទៅចូលរួមការដង្ហែក្បួនព្យុហយាត្រា ក្នុងពិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូងវៀតណាម និងបង្រួបបង្រួមជាតិនៅវៀតណាម
ក្រុមហ៊ុនស៊ុយអែត ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីវៀតណាមទៅជាមជ្ឈមណ្ឌលនៃប្រព័ន្ធអេកូឡូស៊ីវាយនភណ្ឌ កាត់ដេរសកល