Trending now

នាយករដ្ឋមន្ត្រីវៀតណាម - ឡាវ - កម្ពុជា ជួបពិភាក្សាការងារដើម្បី​អនុវត្ត​សេចក្តីសន្និដ្ឋាននៃកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃបក្សទាំងបី

21:22 | 23/02/2025 សឺនណាម

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានពិនិត្យឡើងវិញ​លទ្ធផលសម្រេចបានក្នុងដំណើរការអនុវត្តសេចក្តីសន្និដ្ឋាននៃកិច្ចប្រជុំកំពូលរវាងវៀតណាម-ឡាវ វៀតណាម-កម្ពុជា និងរវាងវៀតណាម-ឡាវ-កម្ពុជា និងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងបីនាពេលថ្មីៗនេះ ហើយបានឯកភាពជាឯកច្ឆ័ន្ទថា រហូតមកដល់ពេលនេះ ការងារដែលបានចាត់តាំងត្រូវបានបញ្ចប់យ៉ាងល្អ។

វៀតណាម៖ សិក្ខាសាលាវិទ្យាសាស្ត្រ «ពង្រឹងចំណងសាមគ្គីភាពនៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា ក្នុងស្ថានភាពថ្មី» សហរដ្ឋ​អាមេរិក​គាំទ្រ​វៀតណាម​ក្នុង​ការ​ពង្រឹង​សមត្ថភាព​អនុវត្ត​ច្បាប់​ដែនសមុទ្រ

នាថ្ងៃ២២ ខែកុម្ភៈ នៅទីក្រុងហូជីមិញ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានជួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ ដើម្បីអនុវត្តសេចក្តីសន្និដ្ឋាននៃកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃបក្សទាំងបី។

នាយករដ្ឋមន្ត្រី នៃប្រទេស​ទាំង​បី វៀតណាម - ឡាវ - កម្ពុជា
នាយករដ្ឋមន្ត្រី នៃប្រទេស​ទាំង​បី វៀតណាម - ឡាវ - កម្ពុជា

នាយករដ្ឋមន្ត្រីទាំងបីបានសម្តែងនូវសេចក្តីរីករាយដែលកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីតែងតែត្រូវបានលើកកម្ពស់ដោយថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រសួង ស្ថាប័ន និងមូលដ្ឋាននានានៃប្រទេសទាំងបី ហើយកំពុងមានការរីកចម្រើនយ៉ាងខ្លាំងក្លា រួមចំណែកជាក់ស្តែងក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី ឲ្យ​កាន់តែរីកចម្រើនថែម​ទៀត។ ថ្នាក់ដឹកនាំទាំង​ឡាយ​បានសង្កត់ធ្ងន់លើសារៈសំខាន់ជាយុទ្ធសាស្ត្រនៃទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងប្រទេសទាំងបី ហើយបានឯកភាពបន្តបង្កើនការផ្លាស់ប្តូរ និងការបណ្តុះបណ្តាលយុវជន និងអ្នកដឹកនាំវ័យក្មេង ព្រមទាំងជំរុញការឃោសនាយ៉ាងទូលំទូលាយដល់ប្រជាជនគ្រប់ស្រទាប់នៃប្រទេសទាំងបី ជាពិសេសយុវជនជំនាន់ក្រោយអំពីអត្ថន័យ និងតម្លៃប្រវត្តិសាស្ត្រនៃទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងបី។

នាយករដ្ឋមន្ត្រីទាំងបីបានអះអាងថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាងប្រទេសទាំងបីក្នុងការធានាសន្តិសុខជាតិ ការកសាង និងអភិវឌ្ឍន៍ប្រទេស។ រក្សាកិច្ចប្រជុំជាន់ខ្ពស់ជាប្រចាំ និងទំនាក់ទំនងលើគ្រប់បណ្តាញ បង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្តាមូលដ្ឋាន ជាពិសេសខេត្តជាប់ព្រំដែន និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។ ដាក់ពង្រាយយន្តការ និងកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាព បង្កើនការចែករំលែកព័ត៌មាន ទស្សនៈ និងកិច្ចសហប្រតិបត្តិការរវាងក្រសួង និងស្ថាប័នានានា។

ថ្នាក់ដឹកនាំទាំងឡាយបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ការពារជាតិ សម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីការពារសន្តិសុខតាមព្រំដែន ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងការលាងលុយកខ្វក់។ ប្រកាន់ខ្ជាប់នូវគោលការណ៍មិនអនុញ្ញាតឱ្យបុគ្គល ឬកម្លាំងណាមួយប្រើប្រាស់ទឹកដីនៃប្រទេសមួយធ្វើឱ្យប៉ះពាល់ដល់សន្តិសុខរបស់ប្រទេសមួយផ្សេងទៀត ដើម្បីរួមគ្នាកសាងព្រំដែនសន្តិភាព មិត្តភាព ស្ថិរភាព និងការអភិវឌ្ឍន៍។

នាយករដ្ឋមន្ត្រីទាំងបីក៏បានឯកភាពបន្តមានគោលនយោបាយ និងវិធានការដើម្បីជួយសម្រួល និងជំរុញពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត រួមទាំងការយកចិត្តទុកដាក់លើពាណិជ្ជកម្មតាមព្រំដែន និងការលើកកម្ពស់ប្រព័ន្ធច្រកទ្វារព្រំដែនគោករវាងប្រទេសទាំងបី។ ពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការតភ្ជាប់សេដ្ឋកិច្ចនៃប្រទេសទាំងបី។

នាយករដ្ឋមន្ត្រីទាំងបីបានស្វាគមន៍ និងឯកភាពគ្នាបង្កើតយន្តការសហប្រតិបត្តិការសម្រាប់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ទាំងបី ដើម្បីឯកភាពលើផែនការសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងបី និងអនុវត្តគំរូទេសចរណ៍ “ដំណើរមួយ គោលដៅបី”។ ថ្នាក់ដឹកនាំទាំងបីក៏បានពិភាក្សាអំពីបញ្ហាក្នុងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា និងឯកភាពសម្របសម្រួលដើម្បីរក្សាសាមគ្គីភាព និងតួនាទីមជ្ឈភាពរបស់អាស៊ានក្នុងបញ្ហាតំបន់ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការមហាអនុតំបន់ទន្លេមេគង្គ៕

វៀតណាម៖ សិក្ខាសាលាវិទ្យាសាស្ត្រ «ពង្រឹងចំណងសាមគ្គីភាពនៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា ក្នុងស្ថានភាពថ្មី» វៀតណាម៖ សិក្ខាសាលាវិទ្យាសាស្ត្រ «ពង្រឹងចំណងសាមគ្គីភាពនៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា ក្នុងស្ថានភាពថ្មី»
លើកកំពស់ប្រសិទ្ធភាពនៃសកម្មភាពផ្លាស់ប្តូរប្រជាជននៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា តាមរយៈការផ្លាស់ប្តូរកីឡា លើកកំពស់ប្រសិទ្ធភាពនៃសកម្មភាពផ្លាស់ប្តូរប្រជាជននៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា តាមរយៈការផ្លាស់ប្តូរកីឡា

សឺនណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

និស្សិតកម្ពុជាចែករំលែកឈាមដ៏ថ្លៃថ្នូជាមួយវៀតណាម
កម្ពុជាវាយតម្លៃខ្ពស់ច ំពោះការរួមចំណែករបស់ឧស ្សាហកម្មកៅស៊ូវៀតណាមក្ នុងការអភិវឌ្ឍមូលដ្ឋាន
ការផ្លាស់ប្តូរមិត្តភាព «ពោពេញទៅដោយមនោសញ្ចេតនានៅតំបន់ព្រំដែន» រវាងខេត្ត Dak Lak និងខេត្តមណ្ឌលគិរី
ឡាវ កម្ពុជា និងចិន បញ្ជូនកងកម្លាំងទៅចូលរួមការដង្ហែក្បួនព្យុហយាត្រា ក្នុងពិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូងវៀតណាម និងបង្រួបបង្រួមជាតិនៅវៀតណាម
ក្រុមហ៊ុនស៊ុយអែត ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីវៀតណាមទៅជាមជ្ឈមណ្ឌលនៃប្រព័ន្ធអេកូឡូស៊ីវាយនភណ្ឌ កាត់ដេរសកល