Trending now

វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព

09:18 | 16/07/2026

យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។

រ៉ូបូតមានរូបរាងដូចមនុស្សបែបស៊ីវិល័យ ដំបូងបង្អស់លើពិភពលោក ត្រូវបានអភិវឌ្ឍន៍សម្រាប់ការផលិតជាស៊េរីក្នុងចំនួនច្រើន ការកសាងទីក្រុងដោយយកប្រជាជនជាមជ្ឈមណ្ឌល៖ មើលពីគំរូកែលម្អជីវភាពរស់នៅរបស់ប្រជាជននៅសហគមន៍ Cangshan
នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសទទួលជួបលោកឧត្តមសេនីយ៍ត្រី Luu Khai ប្រធាននាយកដ្ឋានការងារនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិន។
នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសទទួលជួបលោកឧត្តមសេនីយ៍ត្រី Luu Khai ប្រធាននាយកដ្ឋានការងារនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិន។

នៅក្នុងជំនួបទទួល ភាគីទាំងពីរបានឯកភាពគ្នាជាឯកច្ឆន្ទបង្កើនការផ្លាស់ប្តូរបទពិសោធន៍ បើកទូលាយកិច្ចសហប្រតិបត្តិការរវាងបណ្តាវិទ្យាស្ថាននិងសាលាកងទ័ព រួមចំណែកធ្វើឱ្យកាន់តែជ្រាលជ្រៅថែមទៀតនូវទំនាក់ទំនងការពារជាតិវៀតណាម - ចិន។

នាយឧត្តមសេនីយ៍ Nguyen Tan Cuong បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនិងការងាររបស់គណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដោយចាត់ទុកថាសកម្មភាពនេះរួមចំណែកដាក់ឱ្យដំណើរការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ រដ្ឋទាំងពីរ ក៏ដូចជាបណ្តាកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងចិនផងដែរ។

នាយឧត្តមសេនីយ៍ Nguyen Tan Cuong បានអះអាងថាបក្ស រដ្ឋ ប្រជាជននិងកងទ័ពប្រជាជនវៀតណាមតែងតែផ្តល់តម្លៃខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយនិងបក្ស រដ្ឋ ប្រជាជននិងកងទ័ពចិនជានិច្ច។ ក្នុងនោះ កិច្ចសហប្រតិបត្តិការការពារជាតិគឺបន្តរក្សាតួនាទីជាសសរទ្រូងដ៏មានសារៈសំខាន់មួយនៅក្នុងទំនាក់ទំនងទ្វេភាគី ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែឈានចូលទៅរកភាពស៊ីជម្រៅនិងសម្រេចបាននូវលទ្ធផលជាក់ស្តែងជាច្រើន។

សង្កត់ធ្ងន់លើតួនាទីរបស់បណ្តាគ្រឹះស្ថានបណ្តុះបណ្តាលយោធា អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមបានស្នើឱ្យបណ្តាវិទ្យាស្ថាននិងសាលាកងទ័ពនៃប្រទេសទាំងពីរគឺបន្តបង្កើនការអប់រំអំពីប្រពៃណីមិត្តភាពរវាងវៀតណាមនិងចិន ជំរុញការផ្លាស់ប្តូរគណៈប្រតិភូ ចែករំលែកបទពិសោធន៍នៅក្នុងការងារបណ្តុះបណ្តាល ការស្រាវជ្រាវវិទ្យាសាស្ត្រយោធានិងការបំប៉នជួរកម្មាភិបាល តាមរយៈនោះរួមចំណែកពង្រឹងការយល់ដឹង ជំនឿទុកចិត្តព្រមទាំងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។

លោកឧត្តមសេនីយ៍ឯក Ho Cuong Phong បានសម្តែងការសប្បាយរីករាយដែលបានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅវៀតណាម ទន្ទឹមនឹងនោះវាយតម្លៃខ្ពស់ចំពោះរាល់លទ្ធផលសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរក្នុងរយៈពេលកន្លងមកនេះ។ លោកបានអះអាងថាសាកលវិទ្យាល័យការពារជាតិចិនមានបំណងចង់បន្តបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយនិងបណ្តាវិទ្យាស្ថាននិងសាលាកងទ័ពវៀតណាមតាមរយៈបណ្តាសកម្មភាពផ្លាស់ប្តូរការសិក្សាស្រាវជ្រាវ ចែករំលែកបទពិសោធន៍បណ្តុះបណ្តាលនិងការស្រាវជ្រាវ រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរឱ្យអភិវឌ្ឍប្រកបដោយស្ថិរភាពនិងចីរភាព។

ភាគីទាំងពីរបានឯកភាពគ្នាជាឯកច្ឆន្ទចាត់ទុកថាការបង្កើនការផ្លាស់ប្តូរនិងការចែករំលែកបទពិសោធន៍រវាងបណ្តាវិទ្យាស្ថាននិងសាលាកងទ័ពគឺមិនត្រឹមតែរួមចំណែកលើកកម្ពស់គុណភាពបណ្តុះបណ្តាលប្រភពធនធានមនុស្សយោធាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបាននូវខឿនគ្រឹះយ៉ាងរឹងមាំដើម្បីបន្តអភិវឌ្ឍទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម - ចិននាពេលខាងមុខទៀតផង៕

វៀតណាម ចិន ឡាវ មីយ៉ាន់ម៉ា បើកយុទ្ធនាការទ្រង់ទ្រាយធំរួមគ្នា ដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀន វៀតណាម ចិន ឡាវ មីយ៉ាន់ម៉ា បើកយុទ្ធនាការទ្រង់ទ្រាយធំរួមគ្នា ដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀន

យុគសម័យ - នារសៀលថ្ងៃទី ២ ខែមិថុនា នៅទីក្រុងហាណូយ ក្រសួងនគរបាលវៀតណាម បានចាត់តាំងសន្និសីទដាក់ឱ្យអនុវត្តយុទ្ធនាការទ្រង់ទ្រាយធំក្នុងការឃោសនា និងសម្របសម្រួលវាយប្រហារ បង្ក្រាបបទល្មើសគ្រឿងញៀន រវាងវៀតណាម ចិន ឡាវ និងមីយ៉ាន់ម៉ា។ កម្មវិធីយុទ្ធនាការនេះនឹងមានរយៈពេល ៣ ខែ ចាប់ពីថ្ងៃទី ១៥ ខែមិថុនា ដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៦ ...

CMG បើកដំណើរការកម្មវិធីចាក់បញ្ចាំងភាពយន្តឯកសារចិននៅស៊ែប៊ី CMG បើកដំណើរការកម្មវិធីចាក់បញ្ចាំងភាពយន្តឯកសារចិននៅស៊ែប៊ី

យុគសម័យ - នាថ្ងៃទី ២០ ខែឧសភា ម៉ោងក្នុងតំបន់ មុនពេលឈានចូលដល់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរបស់ប្រធានាធិបតី Serbia លោក Aleksandar Vucic កម្មវិធីចាក់បញ្ចាំងភាពយន្តឯកសារចិននៅស៊ែប៊ីត្រូវបានបើកដំណើរការនៅ Belgrade។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
អ្នកជំនាញសេដ្ឋកិច្ច ១៣ រូបចូលរួមក្នុងក្រុមប្រឹក្សាយោបល់ VIFC-HCMC
ខួបលើកទី ៤៧ នៃទិវាជ័យជម្នះបដិវត្តន៍ប្រជាជន Sandino៖ បើកទូលាយការផ្លាស់ប្តូរប្រជាជននិងប្រជាជនវៀតណាម - នីការ៉ាហ្គា
ការបរទេសស្ថាបនាការអភិវឌ្ឍ៖ ពីចក្ខុវិស័យយុទ្ធសាស្ត្ររហូតដល់វិន័យនៃការអនុវត្ត