Trending now

CMG បើកដំណើរការកម្មវិធីចាក់បញ្ចាំងភាពយន្តឯកសារចិននៅស៊ែប៊ី

14:32 | 25/05/2026 ឌឹកអាញ់

យុគសម័យ - នាថ្ងៃទី ២០ ខែឧសភា ម៉ោងក្នុងតំបន់ មុនពេលឈានចូលដល់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរបស់ប្រធានាធិបតី Serbia លោក Aleksandar Vucic កម្មវិធីចាក់បញ្ចាំងភាពយន្តឯកសារចិននៅស៊ែប៊ីត្រូវបានបើកដំណើរការនៅ Belgrade។

លោក Marko Nikolic អ្នកនិពន្ធជនជាតិស៊ែប៊ីម្នាក់ទទួលបានរង្វាន់ Bui Xuan Phai - ដោយក្តីស្រឡាញ់នឹងរដ្ឋធានី Ha Noi នៅឆ្នាំ ២០២០ អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong ជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាស៊ែប៊ី

ព្រឹត្តិការណ៍នេះត្រូវបានសហការរៀបចំឡើងដោយ វិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG), វិទ្យុនិងទូរទស្សន៍ជាតិស៊ែប៊ី, ក្រសួងវប្បធម៌ស៊ែប៊ី, ក្រសួងព័ត៌មាននិងទូរគមនាគមន៍ស៊ែប៊ី, ស្ថានឯកអគ្គរដ្ឋទូតចិនប្រចាំនៅស៊ែប៊ី, ស្ថានឯកអគ្គរដ្ឋទូតស៊ែប៊ីប្រចាំនៅចិន និងមជ្ឈមណ្ឌលវប្បធម៌ចិននៅ Belgrade។

CMG បើកដំណើរការកម្មវិធីចាក់បញ្ចាំងភាពយន្តឯកសារចិននៅស៊ែប៊ី
កម្មវិធីចាក់បញ្ចាំងភាពយន្តឯកសារចិននៅស៊ែប៊ី ត្រូវបានបើកដំណើរការនៅ Belgrade។

អនុប្រធានរដ្ឋសភាស៊ែប៊ី លោកស្រី Marina Ragus, រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងទូរគមនាគមន៍ស៊ែប៊ី លោក Boris Bratina, ឯកអគ្គរដ្ឋទូតចិនប្រចាំនៅស៊ែប៊ី លោក Li Ming, អគ្គនាយកនៃវិទ្យុនិងទូរទស្សន៍ជាតិស៊ែប៊ី លោកស្រី Manja Grcic បានអញ្ជើញចូលរួម និងថ្លែងមតិនៅក្នុងព្រឹត្តិការណ៍នេះ។ អនុប្រធានប្រចាំការនៃគណៈឃោសនាមជ្ឈិមចិន និងជាអគ្គនាយក CMG លោក Shen Haixiong បានផ្ញើអត្ថបទថ្លែងមតិជាលាយលក្ខណ៍អក្សរ។ ឯកអគ្គរដ្ឋទូតស៊ែប៊ីប្រចាំនៅចិន លោកស្រី Maja Stefanovic បានថ្លែងមតិតាមរយៈវីដេអូ។ ព្រឹត្តិការណ៍នេះមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាង ១៥០ រូប រួមមានអតីតឧបនាយករដ្ឋមន្ត្រីស៊ែប៊ី លោក Aleksandar Vulin, តំណាងមជ្ឈដ្ឋាននយោបាយ, សិក្សាធិការ និងសារព័ត៌មានស៊ែប៊ី ព្រមទាំងបណ្ដាតំណាងដែលអញ្ជើញមកពីបណ្ដាគម្រោងកិច្ចសហប្រតិបត្តិការចិន - ស៊ែប៊ី ស្ថិតក្រោមក្របខ័ណ្ឌនៃគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់ និងផ្លូវ»។

នៅក្នុងអត្ថបទថ្លែងមតិជាលាយលក្ខណ៍អក្សរ អគ្គនាយក CMG លោក Shen Haixiong បានឱ្យដឹងថា ភាពយន្តគឺជាភាសាសិល្បៈដែលឆ្លងកាត់ព្រំដែន, លំហ និងពេលវេលា។ ការដែលចិន និងស៊ែប៊ី រួមគ្នារៀបចំកម្មវិធីចាក់បញ្ចាំងភាពយន្តឯកសារចិន គឺជាវិធានការជាក់ស្ដែងមួយ សំដៅអនុវត្តនូវការយល់ឃើញរួមដ៏សំខាន់ដែលសម្រេចបានរវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរ បើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មីដ៏វិសេសវិសាលក្នុងការជំរុញការតភ្ជាប់ដួងចិត្តប្រជាជនតាមរយៈការដោះដូរវប្បធម៌និងមនុស្សជាតិ។

CMG បើកដំណើរការកម្មវិធីចាក់បញ្ចាំងភាពយន្តឯកសារចិននៅស៊ែប៊ី
នាថ្ងៃទី ២០ ខែឧសភា កម្មវិធីចាក់បញ្ចាំងភាពយន្តឯកសារចិននៅស៊ែប៊ី ត្រូវបានបើកដំណើរការនៅ Belgrade។

ថ្លែងមតិនៅក្នុងព្រឹត្តិការណ៍នេះ អគ្គនាយកនៃវិទ្យុនិងទូរទស្សន៍ជាតិស៊ែប៊ី លោកស្រី Manja Grcic បានសម្ដែងនូវជំនឿចិត្តថា បណ្ដាខ្សែភាពយន្តឯកសារដែលផលិត និងចាក់បញ្ចាំងដោយ CMG នឹងទទួលបានការចូលចិត្តយ៉ាងខ្លាំងពីសំណាក់ទស្សនិកជននៃវិទ្យុនិងទូរទស្សន៍ជាតិស៊ែប៊ី។ លោកស្រីមានបំណងចង់ឱ្យបណ្ដាភាពយន្តឯកសារប្រកបដោយគុណភាពខ្ពស់ទាំងនេះ នឹងជួយឱ្យប្រជាជនស៊ែប៊ីយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រវត្តិសាស្ត្រវប្បធម៌ដ៏យូរលង់, សមិទ្ធផលផ្លាស់ប្តូរថ្មីខាងវិទ្យាសាស្ត្របច្ចេកវិទ្យា និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិន។

CMG បើកដំណើរការកម្មវិធីចាក់បញ្ចាំងភាពយន្តឯកសារចិននៅស៊ែប៊ី
អគ្គនាយកនៃវិទ្យុ និងទូរទស្សន៍ជាតិស៊ែប៊ី លោកស្រី Manja Grcic បានអញ្ជើញចូលរួម និងថ្លែងមតិនៅក្នុងព្រឹត្តិការណ៍នេះ។

បណ្ដាកម្មវិធីទូរទស្សន៍ដ៏ទាក់ទាញរបស់ CMG ក្នុងនោះមានដូចជា «រឿងរ៉ាវវប្បធម៌របស់ប្រធានរដ្ឋ Xi Jinping», «បណ្ដាសំបុត្រពីប្រធានរដ្ឋ Xi Jinping», «កំណត់ត្រាការអង្កេតបុរាណវិទ្យាចិន៖ រូបយន្ត និងការផលិតវៃឆ្លាត», «ឱសថរុក្ខជាតិចិន», «សំណង់ស្ថាបត្យកម្មតំណាងដ៏ឆ្នើមរបស់ចិន», «បទចម្រៀងទន្លេលឿង», «ស្វែងយល់ពីប្រទេសចិនតាមរយៈបេតិកភណ្ឌអរូបី», «ប្រទេសចិននាពេលអនាគត», «សមរភូមិប្រយុទ្ធនឹងវាលខ្សាច់» នឹងត្រូវបានចាក់ផ្សាយនៅលើប៉ុស្តិ៍នៃវិទ្យុនិងទូរទស្សន៍ជាតិស៊ែប៊ី និងទំព័របណ្ដាញនៃកាសែត «Politika» របស់ស៊ែប៊ី៕

ទិដ្ឋភាពទូទៅនៃពិធីទទួលបដិសណ្ឋារកិច្ចរបស់ប្រធានរដ្ឋចិន លោក Xi Jinping ជូនចំពោះប្រធានាធិបតីអាមេរិក លោក Donald Trump ទិដ្ឋភាពទូទៅនៃពិធីទទួលបដិសណ្ឋារកិច្ចរបស់ប្រធានរដ្ឋចិន លោក Xi Jinping ជូនចំពោះប្រធានាធិបតីអាមេរិក លោក Donald Trump

យុគសម័យ - នាព្រឹកថ្ងៃទី ១៤ ខែឧសភា ប្រធានរដ្ឋចិន លោក Xi Jinping បានទទួលបដិសណ្ឋារកិច្ចចំពោះប្រធានាធិបតីអាមេរិក លោក Donald Trump ជាមួយនឹងពិធីសារផ្លូវការយ៉ាងមហោឡារិក នៅមហាវិមានប្រជាជន ក្នុងរដ្ឋធានីប៉េកាំង។

ក្រុមត្រួតពិនិត្យលេខ ១២ ធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សគ្រុបក្រុមហ៊ុន Viettel ក្រុមត្រួតពិនិត្យលេខ ១២ ធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សគ្រុបក្រុមហ៊ុន Viettel

យុគសម័យ - នាថ្ងៃទី ០៦ ខែឧសភា នៅទីក្រុងហាណូយ ក្រុមត្រួតពិនិត្យ និងត្រួតពិនិត្យលេខ ១២ របស់ការិយាល័យនយោបាយ ដឹកនាំដោយសមមិត្ត Tran Cam Tu សមាជិកការិយាល័យនយោបាយ និងជាសមាជិកអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្ស ជាប្រធានក្រុម បានអញ្ជើញធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សគ្រុបក្រុមហ៊ុនឧស្សាហកម្ម-ទូរគមនាគមន៍កងទ័ព (Viettel)។

ឌឹកអាញ់

thoidai.com.vn

Tags: ចិន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

CMG បើកដំណើរការកម្មវិធីចាក់បញ្ចាំងភាពយន្តឯកសារចិននៅស៊ែប៊ី
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមនិងភរិយា នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសិង្ហបុរី អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងកិច្ចសន្ទនាសាំងហ្គ្រីឡា
ច្បាប់សន្តិសុខសាយប័រឆ្នាំ ២០២៥៖ "ខែលការពារ" ចំពោះមុខការប្រឈមហានិភ័យនៃ Deepfake និងការបោកប្រាស់តាម AI
បើកដំណើរការកម្មវិធី Happy Vietnam ២០២៦ ក្រោមប្រធានបទ «សុភមង្គលពីបណ្ដាអ្វីៗដ៏សាមញ្ញ»
បណ្ដាប្រទេសអាហ្វ្រិកចង់ជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនិងទូលំទូលាយជាមួយវៀតណាម