យុគសម័យ - នាថ្ងៃទី ១២ ខែកក្កដា ទីភ្នាក់ងារប្រតិបត្តិនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាមនៅទីក្រុងហូជីមិញ (VIFC-HCMC) បានប្រកាសសេចក្តីសម្រេចបង្កើតក្រុមប្រឹក្សាយោបល់ VIFC-HCMC ដែលមានសមាជិក ១៣ រូប ដោយប្រមូលផ្តុំអ្នកជំនាញជាច្រើនទាំងក្នុងនិងក្រៅប្រទេសដែលធ្លាប់កាន់តំណែងសំខាន់ៗនៅក្នុងវិស័យហិរញ្ញវត្ថុ ការវិនិយោគព្រមទាំងការរៀបចំផែនការគោលនយោបាយ។
អនុសាស្ត្រាចារ្យ បណ្ឌិត Tran Hoang Ngan តំណាងរាស្ត្ររដ្ឋសភា ប្រធានក្រុមប្រឹក្សាយោបល់របត់អភិវឌ្ឍន៍នៃសាកលវិទ្យាល័យ Sai Gon កាន់តួនាទីជាប្រធានក្រុមប្រឹក្សាយោបល់ VIFC-HCMC។
គួរឱ្យកត់សម្គាល់ លោក Philip Rosler អតីតឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ អតីតនាយកប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ចូលរួមជាមួយនិងបទពិសោធន៍អំពីសហប្រតិបត្តិការយុទ្ធសាស្ត្រអន្តរជាតិ ទ្រព្យសកម្មឌីជីថល ហិរញ្ញវត្ថុអាកាសចរណ៍ព្រមទាំងការតភ្ជាប់បណ្តាវិនិយោគិននិងស្ថាប័នហិរញ្ញវត្ថុ។
![]() |
| លោក Marc Knapper អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមគឺជាសមាជិកក្រុមប្រឹក្សាយោបល់ VIFC-HCMC។ |
លោក Marc Knapper អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម ក៏ជាសមាជិកក្រុមប្រឹក្សាយោបល់ VIFC-HCMC ផងដែរ។ លោក Marc Knapper មានចំណុចខ្លាំងនៅក្នុងបណ្តាវិស័យការទូត ពាណិជ្ជកម្ម ការវិនិយោគ ទំនាក់ទំនងវៀតណាម - សហរដ្ឋអាមេរិក ថាមពល អប់រំព្រមទាំងសហប្រតិបត្តិការអន្តរជាតិ។
ទន្ទឹមនឹងនោះគឺបណ្តាអ្នកជំនាញដែលធ្លាប់កាន់តំណែងជាថ្នាក់ដឹកនាំនៅឯមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិជាច្រើនដូចជា៖ លោក Stephen Glynn អតីតនាយកប្រតិបត្តិនៃទីភ្នាក់ងារសេវាកម្មហិរញ្ញវត្ថុ Astana (AFSA) អតីតប្រធានផ្នែកអនុវត្តនៃទីភ្នាក់ងារសេវាកម្មហិរញ្ញវត្ថុ Dubai (DFSA) លោក Jeff Singer អតីតនាយកប្រតិបត្តិនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ Dubai (DIFC) លោក Bhaskar Dasgupta អតីតនាយកហេដ្ឋារចនាសម្ព័ន្ធទីផ្សារនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ Abu Dhabi (ADGM)។
ជាពិសេស ក្រុមប្រឹក្សាយោបល់ VIFC-HCMC នៅតែមានការចូលរួមរបស់បណ្ឌិត Jochen Biedermann អគ្គនាយកនៃសម្ព័ន្ធភាពពិភពលោកនៃបណ្តាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ (WAIFC)។ លោកមានបទពិសោធន៍ស៊ីជម្រៅជាច្រើននៅក្នុងវិស័យយុទ្ធសាស្ត្រអភិវឌ្ឍន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុ fintech ទ្រព្យសកម្មឌីជីថល/សេដ្ឋកិច្ចឌីជីថល សហប្រតិបត្តិការអន្តរជាតិរវាងបណ្តាមជ្ឈមណ្ឌលហិរញ្ញវត្ថុព្រមទាំងការតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីផ្លាស់ប្តូរថ្មីប្រកបដោយការច្នៃប្រឌិត។
តំណាងឱ្យប្លុកវិនិយោគនិងបច្ចេកវិទ្យាហិរញ្ញវត្ថុមានលោក Don Lam ស្ថាបនិកនិងជាអគ្គនាយក VinaCapital លោក Chia Hock Lai ប្រធាន Responsible Fintech Institute (RFI) សហស្ថាបនិកនិងជានាយកយុទ្ធសាស្ត្រ Embed Financial Group Holdings (EFGH) និងលោក Sam Van ស្ថាបនិកនិងជាចាត់ចែងប្រតិបត្តិ SRO Partners។
នៅក្នុងស្រុក ក្រុមប្រឹក្សាយោបល់នៅតែមានការចូលរួមរបស់សាស្ត្រាចារ្យ បណ្ឌិត Nguyen Khac Quoc Bao អនុប្រធានសាកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ អនុសាស្ត្រាចារ្យ បណ្ឌិត Hoang Cong Gia Khanh សាកលវិទ្យាធិការនៃសាកលវិទ្យាល័យសេដ្ឋកិច្ច-ច្បាប់ និងបណ្ឌិត Luu Ngoc Hiep ប្រធានដេប៉ាតឺម៉ង់ហិរញ្ញវត្ថុ-ធនាគារនៃសាកលវិទ្យាល័យសេដ្ឋកិច្ចចំណុះសាកលវិទ្យាល័យជាតិហាណូយ។
![]() |
| បណ្តាសមាជិកក្រុមប្រឹក្សាយោបល់ VIFC-HCMC។ |
យោងតាមទីភ្នាក់ងារប្រតិបត្តិ VIFC-HCMC ក្រុមប្រឹក្សាយោបល់មានភារកិច្ចជួយឧបត្ថម្ភការស្រាវជ្រាវ ពិគ្រោះយោបល់គោលនយោបាយព្រមទាំងស្នើឡើងនូវទិសដៅអភិវឌ្ឍន៍នៅក្នុងដំណើរការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាមនៅទីក្រុងហូជីមិញ។
ជាមួយនិងការចូលរួមរបស់បណ្តាអ្នកជំនាញ ថ្នាក់គ្រប់គ្រងនិងតំណាងឱ្យបណ្តាវិស័យជាច្រើន ក្រុមប្រឹក្សាយោបល់ VIFC-HCMC នឹងផ្តល់ជូននូវបណ្តាមុំសម្លឹងឯករាជ្យ បទពិសោធន៍ជាក់ស្តែងនិងអនុសាសន៍ជំនាញ រួមចំណែកក្នុងការស្រាវជ្រាវ ពិគ្រោះយោបល់គោលនយោបាយ ស្នើឡើងនូវទិសដៅអភិវឌ្ឍន៍ កំណត់បណ្តាផលិតផលអាទិភាពព្រមទាំងបំពេញបង្គ្រប់យន្តការដំណើរការទៅតាមទម្លាប់អន្តរជាតិ៕
យុគសម័យ - នៅក្នុងបរិបទដែលខឿនសេដ្ឋកិច្ចបន្តប្រឈមមុខនឹងការលំបាកលំបិនជាច្រើន ថ្នាក់ដឹកនាំគុយបាយល់ឃើញថា ប្រទេសនេះចាំបាច់ត្រូវអនុវត្តបណ្តាវិធានការកែទម្រង់ឱ្យកាន់តែខ្លាំងក្លាជាងមុន សំដៅបើកចំហប្រភពធនធានផលិតកម្ម ទាក់ទាញការវិនិយោគ និងបង្កើតកម្លាំងចលករកំណើនថ្មី។ |
យុគសម័យ - នាថ្ងៃទី ១៨ ខែមិថុនា នៅរដ្ឋធានី Dili អនុប្រទានបេសកកម្មវៀតណាមប្រចាំនៅទីម័រខាងកើត លោក Pham Binh Dam បានមានជំនួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មទីម័រខាងកើត លោក Filipus Nino Pereira ដោយផ្លាស់ប្តូរនូវបណ្តាវិធានការសំដៅពង្រីកពាណិជ្ជកម្ម ការតភ្ជាប់សហគ្រាស និងជម្រុញការវិនិយោគរវាងប្រទេសទាំងពីរ។ |
thoidai.com.vn


មតិពីមិត្តអ្នកអាន