Trending now

កម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វៀតណាម-ទីម័រខាងកើត

11:00 | 22/06/2026 ឌឹកអាញ់

យុគសម័យ - នាថ្ងៃទី ១៨ ខែមិថុនា នៅរដ្ឋធានី Dili អនុប្រទានបេសកកម្មវៀតណាមប្រចាំនៅទីម័រខាងកើត លោក Pham Binh Dam បានមានជំនួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មទីម័រខាងកើត លោក Filipus Nino Pereira ដោយផ្លាស់ប្តូរនូវបណ្តាវិធានការសំដៅពង្រីកពាណិជ្ជកម្ម ការតភ្ជាប់សហគ្រាស និងជម្រុញការវិនិយោគរវាងប្រទេសទាំងពីរ។

ការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វៀតណាម - សហភាពអឺរ៉ុប ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦

ភាគីទាំងពីរផ្តោតលើការពិភាក្សាអំពីវិស័យមួយចំនួនដែលទីម័រខាងកើតមានតម្រូវការអភិវឌ្ឍន៍ ហើយវៀតណាមមានចំណុចខ្លាំង និងបទពិសោធន៍សមស្របដើម្បីចែករំលែក និងសហប្រតិបត្តិការ។

ជំនួបនេះប្រព្រឹត្តទៅនៅក្នុងបរិបទដែលទំនាក់ទំនង វៀតណាម-ទីម័រខាងកើត កំពុងប្រមូលផ្តុំនូវកម្លាំងចលករអភិវឌ្ឍន៍ថ្មីៗជាច្រើន។

ស្ថានទូតវៀតណាមប្រចាំនៅ Dili បានចាប់ផ្តើមដំណើរការសកម្មភាពចាប់ពីខែមេសា ឆ្នាំ ២០២៦ ដោយបង្កើតជាប៉ុស្តិ៍សម្របសម្រួលជាប្រចាំរវាងបណ្តាស្ថាប័ន មូលដ្ឋាន និងសហគមន៍សហគ្រាសនៃប្រទេសទាំងពីរ។

បន្ទាប់មកទៀត ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ៨-១០ ខែមិថុនា របស់នាយករដ្ឋមន្ត្រី Xanana Gusmao បានកំណត់នូវបណ្តាទិសដៅថ្មី ដើម្បីធ្វើបរិវត្តកម្មទំនាក់ទំនងនយោបាយដ៏ល្អប្រសើរ និងទំនុកចិត្តរវាងប្រទេសទាំងពីរ ឱ្យក្លាយទៅជាលទ្ធផលសេដ្ឋកិច្ចជាក់ស្តែងនានា។

អនុប្រទានបេសកកម្ម លោក Pham Binh Dam បានចែករំលែកថា ទោះបីជាការដោះដូរពាណិជ្ជកម្មមានជំហានអភិវឌ្ឍន៍នានាក៏ដោយ ប៉ុន្តែទ្រង់ទ្រាយនាពេលបច្ចុប្បន្ននៅតែមិនទាន់សមស្របនឹងសក្តានុពល និងតម្រូវការនៃខឿនសេដ្ឋកិច្ចទាំងពីរនៅឡើយទេ។

ក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វភាគីសម្រេចបានប្រមាណ ១៨,៧ លានដុល្លារ; ទោះជាយ៉ាងណាក៏ដោយ ការដោះដូរទំនិញនៅតែដើរតាមទិសដៅតែមួយជាចម្បង ក្នុងនោះវៀតណាមនាំចេញទៅទីម័រខាងកើតប្រមាណ ១៨ លានដុល្លារ ដោយមានអង្ករជាមុខទំនិញបង្គោល។

បើតាមអនុប្រទានបេសកកម្ម បណ្តាលេខសរុបដែលនៅមានកម្រិតល្មមៗទាំងនេះ បានបង្ហាញឱ្យឃើញពីលំហដ៏ធំធេងសម្រាប់ភាគីទាំងពីររួមគ្នាទាញយក ទាំងខាងទ្រង់ទ្រាយទីផ្សារ ភស្តុភារកម្ម និងការតភ្ជាប់សហគ្រាស។

កម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វៀតណាម-ទីម័រខាងកើត
អនុប្រទានបេសកកម្មវៀតណាមប្រចាំនៅទីម័រខាងកើត លោក Pham Binh Dam ធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មទីម័រខាងកើត លោក Filipus Nino Pereira។

រដ្ឋមន្ត្រី Filipus Nino Pereira បានឱ្យដឹងថា ទីម័រខាងកើតកំពុងត្រួតពិនិត្យឡើងវិញនូវបណ្តាវិស័យឧស្សាហកម្មដែលមានសក្តានុពលទាក់ទាញការវិនិយោគពីបរទេស ទន្ទឹមនឹងនោះស្វែងរកបណ្តាដៃគូដែលអាចរួមដំណើរបានយូរអង្វែងនៅក្នុងដំណើរការកសាងសមត្ថភាពផលិតកម្មនៅក្នុងស្រុក។

រដ្ឋាភិបាលទីម័រខាងកើតកំពុងផ្លាស់ប្តូរយោបល់ជាមួយធនាគារអភិវឌ្ឍន៍អាស៊ីអំពីការរៀបចំផែនការ ការអភិវឌ្ឍបណ្តាទីក្រុងកំពង់ផែ និងបណ្តាវិស័យឧស្សាហកម្មគាំទ្រ។ រដ្ឋមន្ត្រីបានសម្តែងនូវបំណងប្រាថ្នាចង់ស្វែងយល់ពីបទពិសោធន៍របស់វៀតណាមនៅក្នុងការទាក់ទាញការវិនិយោគ ការអភិវឌ្ឍតំបន់ឧស្សាហកម្ម សហគ្រាសធុនតូចនិងមធ្យម និងការកែច្នៃកសិផល។

នៅលើមូលដ្ឋាននៃតម្រូវការអភិវឌ្ឍន៍កសិកម្ម និងការលើកកម្ពស់សមត្ថភាពផលិតកម្មនៅក្នុងស្រុក រដ្ឋមន្ត្រី Filipus Nino Pereira បានសម្តែងនូវបំណងប្រាថ្នាចង់ឱ្យភាគីទាំងពីរបង្កើនការសម្របសម្រួល ជម្រុញសហគ្រាសវៀតណាមឱ្យស្រាវជ្រាវវិនិយោគទៅលើការផលិតស្រូវអង្ករ និងការកែច្នៃកសិផលនៅទីម័រខាងកើត; ជាបឋមគឺសំដៅឆ្លើយតបនឹងតម្រូវការទីផ្សារនៅក្នុងស្រុក និងឈានទៅរកការនាំចេញជាជំហានៗ។

ដោយចែករំលែកបទពិសោធន៍ធ្វើបរិវត្តកម្មខឿនកសិកម្មពីទម្រង់វប្បកម្មប្រពៃណី ទ្រង់ទ្រាយគ្រួសារ ទៅជាការផលិតបែបយន្តូបនីយកម្ម ការអនុវត្តវិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងការអភិវឌ្ឍកសិផលដែលមានតម្លៃបន្ថែម អនុប្រទានបេសកកម្ម លោក Pham Binh Dam បានចែករំលែកថា វៀតណាមត្រៀមលក្ខណៈជាស្រេចក្នុងការរួមដំណើរតាមរយៈការចាត់បញ្ជូនអ្នកជំនាញ ជួយឧបត្ថម្ភពូជដំណាំ ផ្ទេរប្រគល់បច្ចេកទេសវប្បកម្ម យន្តូបនីយកម្ម និងការកែច្នៃក្រោយពេលប្រមូលផល។

ដោយចែករំលែកយ៉ាងទូលំទូលាយអំពីបទពិសោធន៍អភិវឌ្ឍន៍របស់វៀតណាម អនុប្រទានបេសកកម្ម លោក Pham Binh Dam បានសង្កត់ធ្ងន់ថា វៀតណាម និងទីម័រខាងកើតមានចំណុចស្រដៀងគ្នាជាច្រើនអំពីប្រវត្តិសាស្ត្រ និងបណ្តាការប្រឈមដែលបានដាក់ចេញនៅក្នុងដំណើរការស្តារប្រទេសជាតិឡើងវិញ។ វៀតណាមធ្លាប់បានឈានជើងចេញពីសង្គ្រាមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លិចបំផ្លាញ ខឿនសេដ្ឋកិច្ចថយក្រោយ ខ្វះខាតស្បៀងអាហារ និងមានអត្រាកង្វះអាហារូបត្ថម្ភខ្ពស់។

ដំណើរការបើកចំហទ្វារ ការធ្វើឱ្យមានប្រក្រតីភាពនៃទំនាក់ទំនង និងការធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាម គឺទើបតែត្រូវបានជម្រុញខ្លាំងពិតប្រាកដចាប់ពីដើមទសវត្សរ៍ឆ្នាំ ១៩៩០។ ពីប្រទេសមួយដែលខ្វះខាតស្បៀងអាហារ នាពេលបច្ចុប្បន្នវៀតណាមបានក្លាយទៅជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសនាំចេញដ៏ធំធេងនូវស្រូវអង្ករ កាហ្វេ និងវារីសត្វ; ប្រេងកាតនិងឧស្ម័នធ្លាប់តែក្ដោបក្ដាប់តួនាទីយ៉ាងសំខាន់ចំពោះខឿនសេដ្ឋកិច្ច ប៉ុន្តែវៀតណាមបានធ្វើពិពិធកម្មជាជំហានៗនូវបណ្តាកម្លាំងចលករកំណើន បង្កើតទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មបើកចំហទូលំទូលាយជាមួយដៃគូជាច្រើន និងចូលរួមយ៉ាងស៊ីជម្រៅទៅក្នុងបណ្តាខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកលលោក។

អនុប្រទានបេសកកម្ម លោក Pham Binh Dam បានសង្កត់ធ្ងន់ដោយបង្ហាញការជឿជាក់ថា ទីម័រខាងកើតអាចកសាងរឿងរ៉ាវអភិវឌ្ឍន៍ប្រកបដោយជោគជ័យដោយខ្លួនឯងបានទាំងស្រុង។ វៀតណាមត្រៀមលក្ខណៈជាស្រេចក្នុងការចែករំលែកបទពិសោធន៍ជាមួយទីម័រខាងកើត ក្នុងនាមជាមិត្តភក្តិដ៏ស្មោះត្រង់ម្នាក់ និងជាដៃគូរួមគ្នាអភិវឌ្ឍន៍ម្នាក់។

បើតាមអនុប្រទានបេសកកម្ម មូលនិធិប្រេងកាត គឺជាប្រភពធនធានដ៏សំខាន់ណាស់ចំពោះទីម័រខាងកើត។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីបង្កើតជាមូលដ្ឋានគ្រឹះអភិវឌ្ឍន៍យូរអង្វែង ប្រភពធនធាននេះត្រូវតែធ្វើបរិវត្តកម្មឱ្យក្លាយទៅជាហេដ្ឋារចនាសម្ព័ន្ធចាំបាច់ សមត្ថភាពផលិតកម្ម និងវិស័យឯកជនមួយប្រកបដោយភាពរស់រវើក។ រាល់គោលនយោបាយជួយឧបត្ថម្ភរបស់រដ្ឋ ចាំបាច់ត្រូវលើកទឹកចិត្តដល់ស្មារតីធ្វើអាជីវកម្ម នវានុវត្តន៍ និងការសិក្សារៀនសូត្រនូវបណ្តាបំណិនបង្កើតអាជីវកម្មនៅក្នុងចំណោមប្រជាជន ជាពិសេសគឺជំនាន់វ័យក្មេង។

អនុប្រទានបេសកកម្មក៏បានបើកបង្ហាញនូវលទ្ធភាពកសាងគំនិតផ្តួចផ្តើមសហប្រតិបត្តិការត្រីភាគីមួយ រវាងទីម័រខាងកើត វៀតណាម និងដៃគូអភិវឌ្ឍន៍មួយ ឬអង្គភាពប្រឹក្សាយោបល់អន្តរជាតិមួយដែលមានបទពិសោធន៍។ គំនិតផ្តួចផ្តើមនេះអាចជួយឧបត្ថម្ភទីម័រខាងកើតវាយតម្លៃឱ្យបានពេញលេញនូវបណ្តាផលប្រយោជន៍ប្រៀបធៀប កំណត់វិស័យដែលមានសក្តានុពល និងជ្រើសរើសទម្រង់អភិវឌ្ឍន៍សមស្រប។

នៅលើមូលដ្ឋាននោះ ទីម័រខាងកើតអាចជ្រើសរើសវិស័យមួយចំនួនដើម្បីស្រាវជ្រាវបទពិសោធន៍របស់វៀតណាម។ ស្មារតីរួមគឺចាប់ផ្តើមពីបណ្តាគម្រោងតូចៗ ជាក់ស្តែង ដាក់ពង្រាយទៅតាមជំហាននីមួយៗប្រកបដោយភាពហ្មត់ចត់ និងបង្កើតឱ្យចេញជាលទ្ធផលដែលអាចមើលឃើញបាន។

កម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វៀតណាម-ទីម័រខាងកើត
ភាគីទាំងពីរផ្លាស់ប្តូរនូវបណ្តាវិធានការសំដៅពង្រីកពាណិជ្ជកម្ម ការតភ្ជាប់សហគ្រាស និងជម្រុញការវិនិយោគរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរបានឯកភាពគ្នាដោយចាត់ទុកថា បណ្តាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការដែលត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់កំណត់ឡើង គឺចាំបាច់ត្រូវដាក់ពង្រាយឱ្យបានឆាប់តាមរយៈបណ្តាកម្មវិធីជាក់ស្តែង។

នៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមរបស់នាយករដ្ឋមន្ត្រី Xanana Gusmao ប្រទេសទាំងពីរបានឯកភាពគ្នាជម្រុញការអនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌ អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស; រៀបចំឱ្យបានឆាប់នូវសម័យប្រជុំលើកដំបូងនៃគណៈកម្មាធិការចម្រុះ វៀតណាម-ទីម័រខាងកើត ដែលដឹកនាំរួមដោយរដ្ឋមន្ត្រីការបរទេសទាំងពីររូប; ពន្លឿនការដាក់ពង្រាយកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វភាគី ដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០១៣; ជម្រុញការចរចាកិច្ចព្រមព្រៀងលើកទឹកចិត្ត និងគាំពារការវិនិយោគ។

ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារចំនួនបួនស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនធម្មតា កិច្ចសហប្រតិបត្តិការអប់រំ អប់រំឧត្តមសិក្សា និងកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារសារព័ត៌មានវៀតណាម ជាមួយទីភ្នាក់ងារសារព័ត៌មាន TATOLI។ នេះគឺជាមូលដ្ឋានដ៏ងាយស្រួលដើម្បីពង្រីកការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការបណ្តុះបណ្តាលប្រភពធនធានមនុស្ស និងជួយឧបត្ថម្ភបណ្តាសកម្មភាពសេដ្ឋកិច្ចក្នុងពេលខាងមុខ៕

ឆ្ពោះទៅរកគោលដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម និង​កម្ពុជា​ឲ្យ​បាន​២០​ពាន់​លាន​ដុល្លារ​ ឆ្ពោះទៅរកគោលដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម និង​កម្ពុជា​ឲ្យ​បាន​២០​ពាន់​លាន​ដុល្លារ​

នាថ្ងៃទី ១៧ ខែមករា នៅឃុំ Thuong Phuoc លេខ១ ស្រុក Hong Ngu គណៈកម្មាធិការប្រជាជនខេត្ត Dong Thap (វៀតណាម) និងអាជ្ញាធរខេត្តព្រៃវែង បានប្រារព្ធពិធីសម្ពោធបើកច្រកទ្វារអន្តរជាតិតាមផ្លូវគោក និងផ្លូវទន្លេ Thuong Phuoc (Dong Thap) - កៅរកា (ព្រៃវែង)។

វៀតណាម​មាន​សក្ដានុពល​ដើម្បី​ក្លាយ​ជា​មហាអំណាច​ក្នុង​តំបន់​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក វៀតណាម​មាន​សក្ដានុពល​ដើម្បី​ក្លាយ​ជា​មហាអំណាច​ក្នុង​តំបន់​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក

នាថ្ងៃទី ១៧ ខែធ្នូ ក្រុមហ៊ុន ManpowerGroup វៀតណាម បានចេញផ្សាយ សៀវភៅណៃនៃអំពីប្រាក់ខែឆ្នាំ ២០២៥ សម្រាប់អង្គការ សហគ្រាស និងកម្មករដែលកំពុងស្វែងរកព័ត៌មានដ៏មានតម្លៃអំពីទីផ្សារការងារនៅវៀតណាម។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

និស្សិតឡាវ និងកម្ពុជាចំនួន ១៧៧ នាក់ មាន «គ្រួសារទីពីរ» នៅ Ho Chi Minh
ពង្រីកតួនាទីរបស់ទស្សនាវដ្តី ប្រព័ន្ធផ្សព្វផ្សាយ និងការបោះពុម្ពផ្សាយ នៅក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី
ចែករំលែកមេរៀនបទពិសោធន៍កំណើនបៃតង ប៉ូឡូញរំពឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាម
វៀតណាមអះអាងពីតួនាទីមិនអាចខ្វះបានរបស់ស្ត្រីនៅក្នុងការកសាងសន្តិភាពប្រកបដោយចីរភាព
កម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វៀតណាម-ទីម័រខាងកើត