Trending now
ពិធីសម្ពោធបើកច្រកទ្វារព្រំដែនអន្តរជាតិតាមផ្លូវគោក និងផ្លូវទន្លេ Thuong Phuoc - កៅរកា៖

ឆ្ពោះទៅរកគោលដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម និង​កម្ពុជា​ឲ្យ​បាន​២០​ពាន់​លាន​ដុល្លារ​

17:39 | 20/01/2025 សីហា

នាថ្ងៃទី ១៧ ខែមករា នៅឃុំ Thuong Phuoc លេខ១ ស្រុក Hong Ngu គណៈកម្មាធិការប្រជាជនខេត្ត Dong Thap (វៀតណាម) និងអាជ្ញាធរខេត្តព្រៃវែង បានប្រារព្ធពិធីសម្ពោធបើកច្រកទ្វារអន្តរជាតិតាមផ្លូវគោក និងផ្លូវទន្លេ Thuong Phuoc (Dong Thap) - កៅរកា (ព្រៃវែង)។

កម្ពុជា​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ៤,២៩ លាន​នាក់​ក្នុង​រយៈពេល ៨ ខែ កើនឡើង ២២,៥% កម្ពុជា​ចង់​ឲ្យ GDP កើន​ដល់ ៥១​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២៥
ពិធីសម្ពោធបើកច្រកទ្វារព្រំដែនអន្តរជាតិតាមផ្លូវគោក និងផ្លូវទន្លេ Thuong Phuoc - កៅរកា
ពិធីសម្ពោធបើកច្រកទ្វារព្រំដែនអន្តរជាតិតាមផ្លូវគោក និងផ្លូវទន្លេ Thuong Phuoc - កៅរកា

ការបើកច្រកទ្វារអន្តរជាតិតាមផ្លូវគោក និងផ្លូវទន្លេ Thuong Phuoc នឹងជួយអនុវត្តដោយព្រមៗគ្នានូវសកម្មភាពនាំចេញ និងនាំចូល តាមផ្លូវគោក និងផ្លូវទន្លេ ជាមួយច្រកទ្វារព្រំដែនកៅរកា រួមចំណែករៀបចំផែនការកសាងច្រកទ្វារព្រំដែន វៀតណាម-កម្ពុជា រួមចំណែកក្នុងការអនុវត្តផែនការតំបន់ដីសណ្ដទន្លេមេគង្គ និងផែនការខេត្ត Dong Thap ដំណាក់កាល ២០២១ - ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ២០៥០។

ពីច្រកទ្វារព្រំដែនមួយគូនេះ បើអ្នកធ្វើដំណើរតាមផ្លូវគោកទៅរាជធានីភ្នំពេញ (ព្រះរាជាណាចក្រកម្ពុជា) ត្រូវចំណាយពេលត្រឹមតែ ៦០ នាទីប៉ុណ្ណោះ។ នេះជាផ្លូវល្បឿនលឿនបំផុត តភ្ជាប់ជាមួយទីក្រុងធំៗក្នុងប្រទេសកម្ពុជា និងប្រទេសថៃ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ខេត្ត Dong Thap ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិដោយផ្លូវឆ្លងកាត់ប្រទេសអាស៊ាន ជាពិសេសក្នុងបរិបទដែលខេត្ត Dong Thap កំពុងផ្តោតលើការជំរុញការអភិវឌ្ឍទេសចរណ៍សហគមន៍។

លោក Nguyen Minh Vu - អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេស
លោក Nguyen Minh Vu - អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេស

ពិធីសម្ភោធបើកច្រកទ្វារព្រំដែនអន្តរជាតិតាមផ្លូវគោក និងផ្លូវទន្លេ Thuong Phuoc - កៅរកា គឺជាមូលដ្ឋានសម្រាប់ចាត់តាំងកងកម្លាំងមានសមត្ថកិច្ចនៅច្រកទ្វារព្រំដែន ដើម្បីអនុវត្តការត្រួតពិនិត្យការឆ្លងដែន និងដោះស្រាយបញ្ហាពាក់ព័ន្ធនានា ដល់ភាគីទាំងសងខាងនៃព្រំដែន តាមបទប្បញ្ញត្តិ។ ក្រោយពិធីបើកភ្លាម ច្រកទ្វារព្រំដែនអន្តរជាតិគូនេះ នឹងដំណើរការជាផ្លូវការ បង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ធ្វើដំណើរឆ្លងកាត់ច្រកទ្វារព្រំដែន ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ៕

យុវជនវៀតណាម​ជា​ស្ពាន​ដ៏​សំខាន់​មួយ​ដែល​រួម​ចំណែក​លើក​កម្ពស់​ប្រសិទ្ធភាព​នៃ​កិច្ចការបរទេស​រវាង​ប្រជាជន​និង​ប្រជាជន​ជាមួយ​ប្រទេស​ផ្សេងៗ យុវជនវៀតណាម​ជា​ស្ពាន​ដ៏​សំខាន់​មួយ​ដែល​រួម​ចំណែក​លើក​កម្ពស់​ប្រសិទ្ធភាព​នៃ​កិច្ចការបរទេស​រវាង​ប្រជាជន​និង​ប្រជាជន​ជាមួយ​ប្រទេស​ផ្សេងៗ

មហាសន្និបាតជាតិលើកទី៩ នៃសហភាពសហព័ន្ធយុវជនវៀតណាម បានបិទបញ្ចប់នាថ្ងៃទី១៨ ខែធ្នូ នៅទីក្រុងហាណូយ ដោយបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវសារអំពីបំណងប្រាថ្នាលះបង់ ច្នៃប្រឌិត និងសាមគ្គីភាពរបស់យុវជនវៀតណាម ក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ អង្គសន្និបាតបានបញ្ជាក់ពីបេសកកម្មរបស់យុវជនតែងតែជាកម្លាំងនាំមុខគេជានិច្ច ក្នុងការបំពេញរាល់ភារកិច្ចបដិវត្តន៍។

វៀតណាម​មាន​សក្ដានុពល​ដើម្បី​ក្លាយ​ជា​មហាអំណាច​ក្នុង​តំបន់​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក វៀតណាម​មាន​សក្ដានុពល​ដើម្បី​ក្លាយ​ជា​មហាអំណាច​ក្នុង​តំបន់​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក

នាថ្ងៃទី ១៧ ខែធ្នូ ក្រុមហ៊ុន ManpowerGroup វៀតណាម បានចេញផ្សាយ សៀវភៅណៃនៃអំពីប្រាក់ខែឆ្នាំ ២០២៥ សម្រាប់អង្គការ សហគ្រាស និងកម្មករដែលកំពុងស្វែងរកព័ត៌មានដ៏មានតម្លៃអំពីទីផ្សារការងារនៅវៀតណាម។

សីហា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស