សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានព្យាករណ៍ថានឹងបន្តមានអត្រាកំណើនដែលរំពឹងទុកប្រមាណ ៦.៣ ភាគរយ នេះបើយោងតាមការវាយតម្លៃរបស់រាជរដ្ឋាភិបាលលើក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមសម្រាប់ឆ្នាំ ២០២៥។
កម្ពុជាទាក់ទាញភ្ញៀវទេសចរអន្តរជាតិចំនួន ៤,២៩ លាននាក់ក្នុងរយៈពេល ៨ ខែ កើនឡើង ២២,៥% |
![]() |
កម្ពុជាចង់ឲ្យ GDP កើនដល់ ៥១ពាន់លានដុល្លារនៅឆ្នាំ២០២៥ |
ការវាយតម្លៃនេះត្រូវបានធ្វើឡើងនៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងសប្តាហ៍នេះ។ របាយការណ៍បានអោយដឹងថា “កំណើនសេដ្ឋកិច្ចត្រូវបានរំពឹងថានឹងធ្វើអោយផលិតផលក្នុងស្រុកសរុប(GDP) កើនឡើងដល់ ២០៩,១៦៣ ពាន់លានរៀល ស្មើនឹងប្រហែល៥១,៣៩ ពាន់លានដុល្លារ ខណៈដែល GDP សម្រាប់មនុស្សម្នាក់ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ២,៩២៤ ដុល្លារ បើធៀបនឹងប្រហែល ២,៧១៣ ដុល្លារក្នុងឆ្នាំ២០២៤។ ” ប្រភពដដែលបានអោយដឹងទៀតថា កំណើនសេដ្ឋកិច្ច ៦.៣ ភាគរយដែលបានព្យាករណ៍នៅឆ្នាំ២០២៥ ត្រូវបានជំរុញដោយវិស័យសំខាន់ៗដូចជា វិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងវិស័យកសិកម្ម។
វិស័យឧស្សាហកម្មត្រូវបានគេរំពឹងថានឹងកើនឡើង ៨.៦ ភាគរយជាមួយនឹងដំណើរការខ្លាំងនៅក្នុងវិស័យកាត់ដេរ និងផលិតកម្មមិនមែនកាត់ដេរ។ កំណើននៃវិស័យកាត់ដេរនឹងត្រូវបានគាំទ្រដោយតម្រូវការសកលលោក និង ‘យុទ្ធសាស្រ្តអភិវឌ្ឍន៍ស្បែកជើង និងកាបូបកម្ពុជា ឆ្នា២០២២-២០២៧’ ខណៈដែលផលិតកម្មមិនមែនកាត់ដេរទទួលបានអត្ថប្រយោជន៍ពីកំណើនការនាំចេញ និងការគាំទ្ររបស់រដ្ឋាភិបាលសម្រាប់សហគ្រាសធុនតូច និងមធ្យម។
ផលិតកម្មម្ហូបអាហារ និងភេសជ្ជៈក៏រំពឹងថានឹងត្រូវបានពង្រីក ហើយវិស័យសំណង់ត្រូវបានគេព្យាករណ៍ថានឹងកើនឡើងយឺតៗ ដោយសារការវិនិយោគបរទេសធ្លាក់ចុះ និងការសាងសង់លំនៅដ្ឋាន។ ទន្ទឹមនឹងនេះ កំណើនរយៈពេលមធ្យមនឹងផ្តោតលើតម្រូវការលំនៅដ្ឋាន និងសកម្មភាពឧស្សាហកម្ម រោងចក្រ និងសំណង់ពាណិជ្ជកម្ម។ វិស័យសេវាកម្មត្រូវបានព្យាករណ៍ថានឹងកើនឡើង ៥.៦ ភាគរយនៅឆ្នាំ២០២៥ ដែលជំរុញដោយវិស័យបដិសណ្ឋារកិច្ច ទេសចរណ៍ អចលនទ្រព្យ ការដឹកជញ្ជូន ហិរញ្ញវត្ថុ និងបច្ចេកវិទ្យាព័ត៌មាន។ នៅក្នុងវិស័យសេវាកម្ម ទេសចរណ៍នឹងទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃភ្ញៀវជាតិ និងអន្តរជាតិ ដែលគាំទ្រដោយគំនិតផ្តួចផ្តើមដូចជា ‘ផែនការមេទេសចរណ៍សម្រាប់ខេត្តសៀមរាប២០២១-២០៣៥’ និងយុទ្ធនាការ’ទស្សនាសៀមរាបឆ្នាំ២០២៤’។
កំណើនអចលនទ្រព្យនឹងមានសន្ទុះយឺត ដោយផ្តោតលើលំនៅឋានដែលមានចំណូលទាប និងមធ្យម។ ការដឹកជញ្ជូន និងឃ្លាំងនឹងត្រូវបានធ្វើអោយប្រសើរឡើងជាមួយនឹងការកែលម្អហេដ្ឋារចនាសម្ព័ន្ធក្រោម ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣។ វិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យាដែលត្រូវបានចាត់ទុកថាជាវិស័យសេវាកម្មនឹងមានភាពរីកចម្រើនតាមរយៈទំនើបកម្ម និងគោលនយោបាយដូចជា ‘គោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ២០២៣-២០២៨’ និង ‘ក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថល២០២១-២០៣៥’។
វិស័យកសិកម្មត្រូវបានព្យាករណ៍ថានឹងកើនឡើង ១.១ ភាគរយនៅឆ្នាំ២០២៥ ដែលជំរុញដោយដំណាំ បសុសត្វ និងនេសាទ។ កំណើនដំណាំនឹងទទួលបានអត្ថប្រយោជន៍ពីការបង្កើនការវិនិយោគ ការផ្តល់ហិរញ្ញប្បទានសាធារណៈ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលជំរុញការនាំចេញ។ បសុសត្វត្រូវបានគេរំពឹងថានឹងងើបឡើងវិញជាបណ្តើរៗ ដោយសារវិធានការរឹតបន្តឹងការនាំចូលសាច់ក្លាសេ។ វិស័យជលផលនឹងកើនឡើងតិចតួច គាំទ្រដោយគោលនយោបាយប្រឆាំងការនេសាទខុសច្បាប់ ការវិនិយោគលើវារីវប្បកម្ម និងការគាំទ្របច្ចេកទេសដើម្បីបង្កើនប្រសិទ្ធភាព និងចីរភាព។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់កាសែតខ្មែរថាមស៍ថា GDP របស់មនុស្សម្នាក់ៗដែលនឹងមានប្រមាណ៣០០០ ដុល្លារនៅឆ្នាំ២០២៥ មិនបានឆ្លុះបញ្ចាំងត្រឹមត្រូវអំពីស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេស ជាពិសេសស្ថានភាពជាក់ស្តែងដែលប្រជាពលរដ្ឋកំពុងប្រឈមនឹងបញ្ហាផ្សេងៗនោះទេ។ លោកបានបន្តថា កម្រិតបំណុលរបស់គ្រួសារ និងបុគ្គលក្នុងប្រព័ន្ធធនាគារកំពុងបង្កបញ្ហាខ្លាំងក្នុងការសងបំណុល។ លើសពីនេះទៀត អតិផរណានៅក្នុងទីផ្សារនៅតែបន្តកើនឡើង ខណៈដែលប្រាក់ចំណូល និងការសន្សំផ្ទាល់ខ្លួនបានធ្លាក់ចុះខ្លាំង។ ទាក់ទងនឹងការព្យាករណ៍ផលិតផលក្នុងស្រុកសរុប លោកបានមានប្រសាសន៍ថា “ផលិតផលក្នុងស្រុកសរុបដែលបានព្យាករណ៍សម្រាប់មនុស្សម្នាក់ជិត៣០០០ដុល្លារនៅឆ្នាំ២០២៥ គឺខ្ពស់ពេក។ បើធៀបនឹងមួយទសវត្សរ៍មុន ដែលនៅពេលដែល GDP សម្រាប់មនុស្សម្នាក់របស់កម្ពុជាមានប្រហែល ១០០០ ដុល្លារ តួលេខនេះឡើងដល់តែ ២០៧១ ដុល្លារនៅឆ្នាំ ២០២៤»។
លោកបានបន្ថែមថា “ខណៈដែលយើងចំណាយពេលជាងមួយទសវត្សរ៍ដើម្បីសម្រេចបាន២០៧១ដុល្លារហើយការព្យាករណ៍ថា GDP របស់មនុស្សម្នាក់ៗនឹងកើនឡើងដល់ ២៩២៤ ក្នុងរយៈពេលត្រឹមតែមួយឆ្នាំ វាមិនឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ពីតថភាពនៃសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជានោះទេ។ ទោះបីជាមានកង្វល់នេះក៏ដោយ លោកនៅតែមានសុទិដ្ឋិនិយមចំពោះការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជា។ លោកជឿជាក់ថា កំណើនសេដ្ឋកិច្ចនឹងបង្កើនកម្រិតប្រាក់ចំណូលសម្រាប់ប្រជាជនកម្ពុជា ស្របតាមចក្ខុវិស័យរបស់រដ្ឋាភិបាលក្នុងការសម្រេចបាននូវប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា នៅឆ្នាំ ២០២៥ សេដ្ឋកិច្ចត្រូវបានព្យាករណ៍ថានឹងកើនឡើងប្រហែល ៦ ភាគរយ និង ៦,៣ ភាគរយ ដែលត្រូវបានគាំទ្រដោយសន្ទុះបន្តការនាំចេញ ជាពិសេសវិស័យកាត់ដេរ។ លោកបានបន្តថា កន្លែងស្នាក់នៅ និងវិស័យគាំទ្រផ្សេងទៀត (ទេសចរណ៍) ត្រូវបានគេរំពឹងថានឹងបន្តកើនឡើង និងឆ្ពោះទៅរកកម្រិតមុនពេលមានជំងឺរាតត្បាត។
លោកបានបន្ថែមថា ទន្ទឹមនឹងនោះ សន្ទុះនៃភាពធន់នៅក្នុងវិស័យមិនមែនកាត់ដេរនឹងបន្តជាមួយនឹងឧស្សាហកម្មផលិតកម្មដែលទើបនឹងកើតថ្មី ជាពិសេសការដំឡើងរថយន្ត ការផលិតម្ហូបអាហារ និងភេសជ្ជៈ។ ទោះជាយ៉ាងណាក៏ដោយ កំណើនផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាត្រូវបានព្យាករណ៍ថានឹងមានភាពប្រសើរឡើងបន្តិច ដោយឈានដល់ ៥.៥ ភាគរយនៅឆ្នាំ២០២៥ និង២០២៦ នេះបើយោងតាម Cambodia Economic Update: From Recovery to Resilience – Harnessing Tourism and Trade as Drivers of Growthដែលបានចេញផ្សាយនាពេលថ្មីៗនេះ៕
![]() យុគសម័យ - ភ្ញៀវទេសចរអន្តរជាតិជិត ៥ លាននាក់បានចូលមកកម្ពុជាក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៤ កើនឡើងជាង ២២.២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ |
![]() ទន្ទឹមនឹងទស្សនវិស័យសុទិដ្ឋិនិយមនៃសេដ្ឋកិច្ចពិភពលោក សេដ្ឋកិច្ចវៀតណាមក៏ត្រូវបានវាយតម្លៃថានឹងបន្តកើនឡើងជាលំដាប់នៅឆ្នាំ២០២៥។ |
មតិពីមិត្តអ្នកអាន