Trending now

ចែករំលែកមេរៀនបទពិសោធន៍កំណើនបៃតង ប៉ូឡូញរំពឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

11:22 | 22/06/2026 ឌឹកអាញ់

យុគសម័យ - នាព្រឹកថ្ងៃទី ១៨ ខែមិថុនា នៅ Ha Noi ស្ថានទូតប៉ូឡូញប្រចាំនៅវៀតណាម រួមជាមួយវិទ្យាស្ថានស្រាវជ្រាវអឺរ៉ុប និងអាមេរិក (វិទ្យាស្ថានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គម) បានសម្របសម្រួលរៀបចំសិក្ខាសាលាអន្តរជាតិក្រោមប្រធានបទ «នាំមុខកំណើនបៃតង៖ មេរៀនបទពិសោធន៍ពីដំណើរការបំប្លែងសេដ្ឋកិច្ចរបស់ប៉ូឡូញ ឆ្ពោះទៅរកខឿនសេដ្ឋកិច្ចវិលជុំ និងចីរភាព»។

ភោជនីយដ្ឋានវៀតណាមប្រមាណ ៣,០០០ កំពុងដំណើរការនៅប្រទេសប៉ូឡូញ មហោស្រពតន្ត្រីរំលឹកខួបលើកទី ៧៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម - ប៉ូឡូញ

អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ មានវត្តមានលោកទូត Vu Quang Minh អតីតអនុរដ្ឋមន្ត្រីការបរទេស; លោកស្រី Joanna Skoczek ប្រធានស្ថានតំណាងនៃសាធារណរដ្ឋប៉ូឡូញប្រចាំនៅវៀតណាម; សាស្ត្រាចារ្យរង បណ្ឌិត Nguyen Chien Thang វិទ្យាស្ថានធិការនៃវិទ្យាស្ថានស្រាវជ្រាវអឺរ៉ុប និងអាមេរិក (IEAS); សាស្ត្រាចារ្យ Marcin Piatkowski សាស្ត្រាចារ្យសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Kozminski; បណ្ឌិត Bui Viet Hung អ្នកស្រាវជ្រាវជាន់ខ្ពស់នៅ IEAS; ព្រមទាំងតំណាងក្រសួងអាកាសធាតុ និងបរិស្ថានប៉ូឡូញ ស្ថានតំណាងសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម បណ្តាអ្នកជំនាញ អ្នកស្រាវជ្រាវ និងសហគ្រាសអឺរ៉ុប កូរ៉េខាងត្បូង អឺរ៉ុបកណ្តាលនិងខាងកើតប្រចាំនៅវៀតណាម។

ចែករំលែកមេរៀនបទពិសោធន៍កំណើនបៃតង ប៉ូឡូញរំពឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាម
សិក្ខាសាលាអន្តរជាតិចែករំលែកមេរៀនបទពិសោធន៍បំប្លែងសេដ្ឋកិច្ចរបស់ប៉ូឡូញ បើកទូលាយឱកាសកិច្ចសហប្រតិបត្តិការ វៀតណាម-ប៉ូឡូញ នៅក្នុងវិស័យកំណើនបៃតង។

បើកទូលាយឱកាសកិច្ចសហប្រតិបត្តិការរវាងវៀតណាម-ប៉ូឡូញ

ថ្លែងមតិបើក លោកស្រី Joanna Skoczek ប្រធានស្ថានតំណាងនៃសាធារណរដ្ឋប៉ូឡូញប្រចាំនៅវៀតណាម បានរំលឹកឡើងវិញថា ទំនាក់ទំនងមិត្តភាពប្រពៃណីរវាងវៀតណាម និងប៉ូឡូញ ត្រូវបានពូនជ្រំឆ្លងកាត់ច្រើនជំនាន់ មកក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការនៅលើវិស័យជាច្រើន ចាប់ពីនយោបាយ សេដ្ឋកិច្ច រហូតដល់អប់រំ វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

ចែករំលែកមេរៀនបទពិសោធន៍កំណើនបៃតង ប៉ូឡូញរំពឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាម
ថ្លែងមតិបើកសិក្ខាសាលា ប្រធានស្ថានតំណាងនៃសាធារណរដ្ឋប៉ូឡូញប្រចាំនៅវៀតណាម លោកស្រី Joanna Skoczek បានសង្កត់ធ្ងន់អំពីសក្តានុពលកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងប៉ូឡូញ នៅក្នុងវិស័យកំណើនបៃតង។

បើតាមលោកស្រី នៅក្នុងបរិបទដែលពិភពលោកកំពុងឆ្លងកាត់បណ្តាការបំប្លែងខ្លួនយ៉ាងស៊ីជម្រៅអំពីបច្ចេកវិទ្យា ភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច វៀតណាម និងប៉ូឡូញ មានលក្ខខណ្ឌជាច្រើនដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែង ជាពិសេសគឺនៅក្នុងបណ្តាវិស័យនវានុវត្តន៍ បរិវត្តកម្មឌីជីថល អប់រំ ការស្រាវជ្រាវវិទ្យាសាស្ត្រ និងការអភិវឌ្ឍប្រភពធនធានមនុស្សមានគុណភាពខ្ពស់។

«យើងខ្ញុំជឿជាក់ថា ដំណើរផ្លាស់ប្តូររបស់ប៉ូឡូញ អាចនាំមកនូវបណ្តាមេរៀនបទពិសោធន៍ដ៏មានតម្លៃជូនវៀតណាម នៅក្នុងដំណើរការដេញតាមបណ្តាគោលដៅពោរពេញដោយមហិច្ឆតាអំពីកំណើន ការអភិវឌ្ឍបច្ចេកវិទ្យា និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន» ប្រធានស្ថានតំណាងបានសង្កត់ធ្ងន់។

ចែករំលែកមេរៀនបទពិសោធន៍កំណើនបៃតង ប៉ូឡូញរំពឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាម
សាស្ត្រាចារ្យរង បណ្ឌិត Nguyen Chien Thang បានសង្កត់ធ្ងន់លើតម្លៃយោងពីមេរៀនបទពិសោធន៍បំប្លែងសេដ្ឋកិច្ចរបស់ប៉ូឡូញ ចំពោះវៀតណាម។

ដោយចែករំលែកបន្ថែមអំពីអត្ថន័យនៃសិក្ខាសាលា សាស្ត្រាចារ្យរង បណ្ឌិត Nguyen Chien Thang វិទ្យាស្ថានធិការនៃ IEAS បានចាត់ទុកថា ដំណើរការបំប្លែងសេដ្ឋកិច្ចរបស់ប៉ូឡូញ គឺជាករណីស្រាវជ្រាវគំរូមួយអំពីការកែទម្រង់ និងការអភិវឌ្ឍនៅក្នុងសម័យកាលទំនើប។

លោកបានសង្កត់ធ្ងន់ថា ការស្រាវជ្រាវមេរៀនបទពិសោធន៍របស់ប៉ូឡូញ មិនត្រឹមតែរួមចំណែកបង្កើនការយល់ដឹងរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវបណ្តាការបើកបង្ហាញដ៏មានប្រយោជន៍ជូនវៀតណាម នៅក្នុងដំណើរការបំពេញបន្ថែមស្ថាប័ន ជម្រុញនវានុវត្តន៍ និងធ្វើឱ្យជាក់ស្តែងនូវបណ្តាគោលដៅអភិវឌ្ឍន៍រយៈពេលវែង។

បើតាមវិទ្យាស្ថានធិការនៃ IEAS មេរៀនបទពិសោធន៍របស់ប៉ូឡូញនាំមកនូវតម្លៃយោងជាច្រើនចំពោះបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសគឺនៅក្នុងបណ្តាវិស័យកែទម្រង់ស្ថាប័ន ការអភិវឌ្ឍសេដ្ឋកិច្ចទីផ្សារ សមាហរណកម្មអន្តរជាតិ ការលើកកម្ពស់សមត្ថភាពនវានុវត្តន៍ និងការកសាងខឿនសេដ្ឋកិច្ចដែលមានសមត្ថភាពទប់ទល់ចំពោះបណ្តាការប្រែប្រួលសកល។

សាស្ត្រាចារ្យរង បណ្ឌិត Nguyen Chien Thang បានសម្តែងនូវការរំពឹងទុកថាសិក្ខាសាលានឹងរួមចំណែកជម្រុញការផ្លាស់ប្តូរការសិក្សាអប់រំ បង្កើនកិច្ចសហប្រតិបត្តិការស្រាវជ្រាវរវាងវៀតណាម និងប៉ូឡូញ ទន្ទឹមនឹងនោះផ្តល់បន្ថែមនូវបណ្តាជ្រុងមើលដ៏មានប្រយោជន៍សម្រាប់ដំណើរការរៀបចំផែនការគោលនយោបាយអភិវឌ្ឍន៍របស់វៀតណាមនៅក្នុងដំណាក់កាលថ្មី។

ដំណើរផ្លាស់ប្តូរ «ទម្លុះទម្លាយ» ដោយការកែទម្រង់សេដ្ឋកិច្ច

ចែករំលែកមេរៀនបទពិសោធន៍កំណើនបៃតង ប៉ូឡូញរំពឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាម
សាស្ត្រាចារ្យសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Kozminski លោក Marcin Piatkowski បានបង្ហាញនូវបទឧទ្ទេសនាមអំពីដំណើរការបំប្លែងសេដ្ឋកិច្ចរបស់ប៉ូឡូញ។

ដោយបើកឆាកវគ្គពិភាក្សាជំនាញ សាស្ត្រាចារ្យសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Kozminski លោក Marcin Piatkowski បានណែនាំនូវរូបភាពទិដ្ឋភាពទូទៅទាំងស្រុងអំពីដំណើរការបំប្លែងសេដ្ឋកិច្ចរបស់ប៉ូឡូញ ចាប់ពីដំណាក់កាលកែទម្រង់ក្រោយឆ្នាំ ១៩៨៩ រហូតដល់បណ្តាលទ្ធផលសម្រេចបាននៃកំណើនដ៏លេចធ្លោនាពេលបច្ចុប្បន្ន។

សាស្ត្រាចារ្យបានឱ្យដឹងថា ចំណុចចាប់ផ្តើមរបស់ប៉ូឡូញមុនឆ្នាំ ១៩៨៩ គឺមិនមានភាពងាយស្រួលទាល់តែសោះ នៅពេលដែលប្រទេសនេះធ្លាប់ប្រឈមមុខនឹងបណ្តាការកម្រិតនៃទម្រង់សេដ្ឋកិច្ចផែនការប្រមូលផ្តុំ ផលិតភាពទាប និងទស្សនវិស័យអភិវឌ្ឍន៍មិនត្រូវបានបណ្តាអ្នកជំនាញអន្តរជាតិវាយតម្លៃខ្ពស់នោះឡើយ។ សូម្បីតែ មតិមួយចំនួននាពេលនោះនៅតែចាត់ទុកថា ប៉ូឡូញ «មិនអាចជោគជ័យបានឡើយ»។

ទោះជាយ៉ាងណាក៏ដោយ តាមរយៈការកែទម្រង់ជាបន្តបន្ទាប់អំពីស្ថាប័ន ការជម្រុញវិស័យឯកជន និងការលើកកម្ពស់ការអភិវឌ្ឍមនុស្ស ប៉ូឡូញបានបង្កើតនូវជំហានផ្លាស់ប្តូរយ៉ាងខ្លាំងក្លា។ ហើយនាពេលបច្ចុប្បន្ន ប្រទេសអឺរ៉ុបកណ្តាលមួយនេះបានក្លាយទៅជាប្រទេសធំទីប្រាំរបស់ EU និងជាកត្តាមួយដ៏សំខាន់ដែលរួមចំណែកចូលទៅក្នុងភាពរុងរឿង កម្លាំងមាំមួន និងស្ថិរភាពនៃតំបន់នេះ។

ជាពិសេស អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកំណើនបរិយាបន្ននៅក្នុងដំណើរការអភិវឌ្ឍន៍។ បន្ថែមលើនេះ លោកបានចាត់ទុកថា ការធានាឱ្យប្រជាជនភាគច្រើនត្រូវបានទទួលផលប្រយោជន៍ពីសមិទ្ធផលនៃការអភិវឌ្ឍ គឺជាកត្តាជួយឱ្យប្រទេសនេះរក្សាបាននូវការឯកភាពគ្នាក្នុងសង្គម និងកំណើនប្រកបដោយចីរភាព។ «កំណើនសេដ្ឋកិច្ចមិនមែនជាគោលដៅស្វ័យភាពនោះឡើយ។ កំណើនមានវត្តមានឡើងគឺដើម្បីជួយឱ្យមនុស្សមានសេចក្តីសុខជាងមុន» លោក Piatkowski បានថ្លែង។

ចំពោះមុខបណ្តាការប្រឈមដែលកាន់តែកើនឡើងនៅលើពិភពលោក ផ្អែកលើរឿងរ៉ាវនៃស្រុកកំណើតរបស់ខ្លួន លោកបានស្នើឡើងនូវគំរូអភិវឌ្ឍន៍ផ្អែកលើ «5I» រួមមាន ស្ថាប័ន (institutions) ការវិនិយោគ (investment) នវានុវត្តន៍ (innovation) អន្តោប្រវេសន៍ (immigration) និងកំណើនបរិយាបន្ន (inclusive growth)។ បើតាមសាស្ត្រាចារ្យ Piatkowski ទាំងនេះគឺជាបណ្តាកត្តាដែលនឹងសម្រេចលើសមត្ថភាពប្រកួតប្រជែងរបស់បណ្តាប្រទេសនៅក្នុងដំណាក់កាលអភិវឌ្ឍន៍បន្ទាប់។

លោក Piatkowski បានផ្តល់នូវពាក្យពេចន៍លើកទឹកចិត្តចំពោះវៀតណាម នៅពេលដែលសម្រេចបាននូវសមិទ្ធផលគួរឱ្យចាប់អារម្មណ៍ជាច្រើននៅក្នុងការទាក់ទាញការវិនិយោគពីបរទេស សមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ និងរក្សាបានល្បឿនកំណើនខ្ពស់ក្នុងរយៈពេលច្រើនឆ្នាំបន្តបន្ទាប់គ្នា។ អ្នកជំនាញប៉ូឡូញរូបនេះក៏បានសម្តែងនូវក្តីសង្ឃឹមថា ជាមួយនឹងបណ្តាការកែទម្រង់សមស្រប ព្រមទាំងសមត្ថភាពសិក្សារៀនសូត្រពីមេរៀនបទពិសោធន៍អន្តរជាតិ វៀតណាមអាចឆ្លងផុត «អន្ទាក់ប្រាក់ចំណូលមធ្យម» ទាំងស្រុង ដើម្បីក្លាយជាប្រទេសអភិវឌ្ឍន៍មួយក្នុងពេលអនាគត។

វៀតណាមជម្រុញបណ្តាអាទិភាពអភិវឌ្ឍន៍នៅក្នុងយុគសម័យថ្មី

ទន្ទឹមនឹងរឿងរ៉ាវបំប្លែងសេដ្ឋកិច្ចរបស់ប៉ូឡូញ បណ្តាវាគ្មិនក៏បានចំណាយពេលវេលាច្រើនដើម្បីផ្លាស់ប្តូរយោបល់អំពីទិសដៅអភិវឌ្ឍន៍របស់វៀតណាម នៅក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកកំពុងមានបណ្តាការប្រែប្រួលយ៉ាងស៊ីជម្រៅ ក្រោមឥទ្ធិពលនៃបរិវត្តកម្មឌីជីថល បរិវត្តកម្មបៃតង និងការប្រកួតប្រជែងបច្ចេកវិទ្យា។

ចែករំលែកមេរៀនបទពិសោធន៍កំណើនបៃតង ប៉ូឡូញរំពឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាម
បណ្ឌិត Bui Viet Hung អ្នកស្រាវជ្រាវជាន់ខ្ពស់នៅ IEAS បានបង្ហាញនូវបណ្តាអាទិភាពអភិវឌ្ឍន៍របស់វៀតណាមនៅក្នុងដំណាក់កាលថ្មី។

តំណាងឱ្យភាគីវៀតណាម បណ្ឌិត Bui Viet Hung អ្នកស្រាវជ្រាវជាន់ខ្ពស់នៅ IEAS បានណែនាំនូវបណ្តាអាទិភាពយុទ្ធសាស្ត្ររបស់វៀតណាមនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។

បើតាមលោក វៀតណាមកំពុងឆ្ពោះទៅរកគោលដៅកំណើនលឿន និងចីរភាព ដោយផ្អែកលើវិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល ដោយចាត់ទុកទាំងនេះគឺជាបណ្តាកម្លាំងចលករគន្លឹះដើម្បីលើកកម្ពស់ផលិតភាពពលកម្ម សមត្ថភាពប្រកួតប្រជែងជាតិ និងគុណភាពនៃកំណើន។

បណ្ឌិតបានឱ្យដឹងថា វៀតណាមកំពុងដាក់ពង្រាយនូវគោលការណ៍ធំៗជាច្រើន សំដៅជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ ពន្លឿនដំណើរការបំប្លែងថាមពល និងអនុវត្តបណ្តាការប្តេជ្ញាចិត្តអំពីការបំភាយឧស្ម័នសូន្យសុទ្ធ (Net Zero)។

ទន្ទឹមនឹងនោះ គឺបណ្តាគោលនយោបាយអភិវឌ្ឍន៍ប្រភពធនធានមនុស្សមានគុណភាពខ្ពស់ លើកកម្ពស់សមត្ថភាពវិទ្យាសាស្ត្រ-បច្ចេកវិទ្យានៅក្នុងស្រុក បង្កើនសមត្ថភាពម្ចាស់ការនៃខឿនសេដ្ឋកិច្ច និងកសាងបណ្តាខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានសមត្ថភាពទប់ទល់បានល្អជាងមុន ចំពោះមុខបណ្តាការប្រែប្រួលសកល។

នៅក្នុងបរិបទដែលបរិស្ថានអន្តរជាតិកាន់តែមានភាពស្មុគស្មាញ និងពិបាកប៉ាន់ស្មាន វៀតណាមនៅតែរក្សាគោលដៅកសាងខឿនសេដ្ឋកិច្ចឯករាជ្យ ម្ចាស់ការ ភ្ជាប់ជាមួយសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅនិងទូលំទូលាយ ទន្ទឹមនឹងនោះម្ចាស់ការទាញយកផលប្រយោជន៍ពីបណ្តាឱកាសនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី បដិវត្តន៍ឧស្សាហកម្មលើកទីបួន និងនិន្នាការផ្លាស់ប្តូរទីតាំងវិនិយោគសកល។

អ្នកស្រាវជ្រាវជាន់ខ្ពស់រូបនេះក៏បានវាយតម្លៃផងដែរថា វៀតណាមកំពុងលេចធ្លោឡើងដូចជាមជ្ឈមណ្ឌលផលិតកម្ម និងវិនិយោគដ៏មានភាពរស់រវើកមួយនៅក្នុងតំបន់ អាស៊ី - ប៉ាស៊ីហ្វិក។

ជាមួយនឹងបណ្តាចំណុចស្រដៀងគ្នាជាក់លាក់នៅក្នុងដំណើរការផ្លាស់ប្តូរ និងសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ មេរៀនបទពិសោធន៍របស់ប៉ូឡូញត្រូវបានចាត់ទុកថាជាប្រភពឯកសារយោងដ៏មានប្រយោជន៍ចំពោះវៀតណាម ជាពិសេសគឺនៅក្នុងបណ្តាវិស័យកែទម្រង់ស្ថាប័ន ការអភិវឌ្ឍវិស័យឯកជន ការទាក់ទាញការវិនិយោគមានគុណភាពខ្ពស់ នវានុវត្តន៍ និងការជម្រុញកំណើនបរិយាបន្ន។

តាមរយៈបណ្តាសកម្មភាពកិច្ចសន្ទនា និងការចែករំលែកមេរៀនបទពិសោធន៍ដូចជាព្រឹត្តិការណ៍នាពេលនេះ អ្នកជំនាញរំពឹងថានឹងពង្រីកបន្ថែមទៀតនូវបណ្តាឱកាសកិច្ចសហប្រតិបត្តិការ រួមចំណែកចូលទៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ទាំងវៀតណាម និងប៉ូឡូញនៅក្នុងបណ្តាឆ្នាំខាងមុខ។

តាមរយៈសិក្ខាសាលា បណ្តាវាគ្មិនបានសម្តែងនូវការជឿជាក់ថា ទំនាក់ទំនង វៀតណាម-ប៉ូឡូញ នឹងបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៅក្នុងពេលខាងមុខ ផ្អែកលើមូលដ្ឋាននៃទំនុកចិត្តនយោបាយ ផលប្រយោជន៍រួម និងការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ។

ជាពិសេស នៅក្នុងក្របខ័ណ្ឌនៃសិក្ខាសាលា បណ្តាតំណាងត្រូវបានណែនាំអំពីកម្មវិធី GreenEvo - Green Technology Accelerator ដែលជាគំនិតផ្តួចផ្តើមដ៏លេចធ្លោរបស់ប៉ូឡូញ សំដៅជួយឧបត្ថម្ភការអភិវឌ្ឍ ការធ្វើពាណិជ្ជកម្ម និងការធ្វើអន្តរជាតូបនីយកម្មបណ្តាបច្ចេកវិទ្យាបរិស្ថានជឿនលឿន។

កម្មវិធីនេះផ្តោតការយកចិត្តទុកដាក់លើបណ្តាវិស័យ ដូចជា ការកែច្នៃទឹក និងទឹកកខ្វក់ ការគ្រប់គ្រង និងការកែច្នៃកាកសំណល់ឡើងវិញ ថាមពលកកើតឡើងវិញ ការសន្សំសំចៃថាមពល បច្ចេកវិទ្យាបរិស្ថាន និងបណ្តាដំណោះស្រាយបម្រើឱ្យសេដ្ឋកិច្ចវិលជុំ ការកាត់បន្ថយការបំភាយឧស្ម័នកាបូន។

សិក្ខាសាលានេះបានរួមចំណែកបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក ជម្រុញកិច្ចសហប្រតិបត្តិការស្រាវជ្រាវ ការផ្លាស់ប្តូរមេរៀនបទពិសោធន៍ និងពង្រីកឱកាសកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងប៉ូឡូញ នៅក្នុងវិស័យកំណើនបៃតង សេដ្ឋកិច្ចវិលជុំ និងការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈនោះរួមចំណែកយ៉ាងសកម្មចូលទៅក្នុងដំណើរការធ្វើឱ្យជាក់ស្តែងនូវបណ្តាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេសនីមួយៗ៕

៦,៥ ពាន់លានដុង ដើម្បីជួយដល់អាជីវករខ្នាតតូចរបស់វៀតណាមដែលរងគ្រោះដោយសារភ្លើងឆេះនៅផ្សារទំនើប Marywilska (ប៉ូឡូញ) ៦,៥ ពាន់លានដុង ដើម្បីជួយដល់អាជីវករខ្នាតតូចរបស់វៀតណាមដែលរងគ្រោះដោយសារភ្លើងឆេះនៅផ្សារទំនើប Marywilska (ប៉ូឡូញ)

យុគសម័យ - បន្ទាប់ពីអគ្គីភ័យបានឆាបឆេះនៅផ្សារទំនើប Marywilska សហគមន៍ជនជាតិវៀតណាមក្នុងប្រទេសប៉ូឡូញ និងប្រទេសជិតខាងបានចែករំលែកយ៉ាងជ្រាលជ្រៅ និងលើកទឹកចិត្តដល់ប្រជាជនដែលមានទុក្ខព្រួយភ្លាមៗ។ គិតត្រឹមថ្ងៃទី ១៤ ឧសភា ចំនួនទឹកប្រាក់ដែលបានបរិច្ចាគជួយដល់អាជីវករខ្នាតតូចដែលរងគ្រោះដោយអគ្គីភ័យគឺស្មើនឹងប្រហែល ៦,៥ ពាន់លានដុង។

ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងប៉ូឡូញកំពុងអភិវឌ្ឍយ៉ាងល្អ ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងប៉ូឡូញកំពុងអភិវឌ្ឍយ៉ាងល្អ

យុគសម័យ - អញ្ជើញមកបំពេញទស្សនកិច្ច និងធ្វើការនៅប្រទេសប៉ូឡូញ អនុប្រធានរដ្ឋសភាបានអះអាងថា វៀតណាមជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប៉ូឡូញនៅអាស៊ីអាគ្នេយ៍ ហើយប៉ូឡូញជាដៃគូអាទិភាពរបស់វៀតណាមនៅអឺរ៉ុបកណ្តាល។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

និស្សិតឡាវ និងកម្ពុជាចំនួន ១៧៧ នាក់ មាន «គ្រួសារទីពីរ» នៅ Ho Chi Minh
ពង្រីកតួនាទីរបស់ទស្សនាវដ្តី ប្រព័ន្ធផ្សព្វផ្សាយ និងការបោះពុម្ពផ្សាយ នៅក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី
ចែករំលែកមេរៀនបទពិសោធន៍កំណើនបៃតង ប៉ូឡូញរំពឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាម
វៀតណាមអះអាងពីតួនាទីមិនអាចខ្វះបានរបស់ស្ត្រីនៅក្នុងការកសាងសន្តិភាពប្រកបដោយចីរភាព
កម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វៀតណាម-ទីម័រខាងកើត