Trending now

ពង្រីកតួនាទីរបស់ទស្សនាវដ្តី ប្រព័ន្ធផ្សព្វផ្សាយ និងការបោះពុម្ពផ្សាយ នៅក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី

11:38 | 22/06/2026 ឌឹកអាញ់

យុគសម័យ - នាព្រឹកថ្ងៃទី ១៨ ខែមិថុនា វិទ្យាស្ថានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម បានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រ «ពង្រីកតួនាទីរបស់ទស្សនាវដ្តី ប្រព័ន្ធផ្សព្វផ្សាយ និងការបោះពុម្ពផ្សាយ នៅក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី»។

ប្រព័ន្ធផ្សព្វផ្សាយ​អន្តរជាតិអបអរសាទរចំពោះ​ជ័យជម្នះ​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិផ្នែកនារីវៀតណាម ផ្សព្វផ្សាយបេតិកភ័ណ្ឌ ទឹកដី និង​មនុស្សវៀតណាម​តាម​រយៈ​ប្រព័ន្ធផ្សព្វផ្សាយ​មហាជនឡាវ
ពង្រីកតួនាទីរបស់ទស្សនាវដ្តី ប្រព័ន្ធផ្សព្វផ្សាយ និងការបោះពុម្ពផ្សាយ នៅក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី

សិក្ខាសាលាវិទ្យាសាស្ត្រ «ពង្រីកតួនាទីរបស់ទស្សនាវដ្តី ប្រព័ន្ធផ្សព្វផ្សាយ និងការបោះពុម្ពផ្សាយ នៅក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី»។

ថ្លែងមតិនៅក្នុងសិក្ខាសាលា សាស្ត្រាចារ្យ បណ្ឌិត Le Van Loi ប្រធានវិទ្យាស្ថានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម បានសង្កត់ធ្ងន់ថា កាលពី ១០១ ឆ្នាំមុន នាថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ១៩២៥ ថ្នាក់ដឹកនាំ Nguyen Ai Quoc បានបង្កើតកាសែត Thanh Nien ដោយដាក់គ្រឹះស្ថានសម្រាប់ការចាប់បដិសន្ធិ និងការអភិវឌ្ឍនៃសារព័ត៌មានបដិវត្តន៍វៀតណាម។

ឆ្លងកាត់រយៈពេលជាងមួយសតវត្សរ៍ សារព័ត៌មានបដិវត្តន៍វៀតណាមតែងតែរួមដំណើរជាមួយប្រជាជាតិ មកក្លាយជាកម្លាំងស្រួចស្រាវនៅលើសមរភូមិមុខមនោគមវិជ្ជា និងវប្បធម៌; ជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋ ជាមួយប្រជាជន; ជាវេទិកាដ៏គួរឱ្យទុកចិត្តរបស់ប្រជាជន និងជាឧបករណ៍ដ៏សំខាន់នៅក្នុងការការពារគ្រឹះស្ថានមនោគមវិជ្ជារបស់បក្ស ការពារផលប្រយោជន៍ជាតិ និងប្រជាជាតិ។

នៅក្នុងបណ្តាដំណាក់កាលប្រវត្តិសាស្ត្រ សារព័ត៌មានបដិវត្តន៍បានរួមចំណែកលើកទឹកចិត្តស្មារតីស្នេហាជាតិ ឆន្ទៈតស៊ូដណ្តើមឯករាជ្យ និងឯកភាពប្រទេសជាតិ។ នៅក្នុងសម័យកាលផ្លាស់ប្តូរថ្មី សារព័ត៌មានបន្តពង្រីកតួនាទីផ្សព្វផ្សាយគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ; ឆ្លុះបញ្ចាំងពីជីវភាពរស់នៅក្នុងសង្គម ស្វែងរកឃើញបណ្តាកត្តាថ្មីៗ និងតស៊ូបង្ការ ទប់ស្កាត់ភាពអវិជ្ជមាន អំពើពុករលួយ និងការខ្ជះខ្ជាយ។

ចំពោះវិទ្យាស្ថានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម ប្រព័ន្ធទស្សនាវដ្តីវិទ្យាសាស្ត្រ សកម្មភាពប្រព័ន្ធផ្សព្វផ្សាយ និងការបោះពុម្ពផ្សាយ មិនត្រឹមតែជាមធ្យោបាយផ្សព្វផ្សាយចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផ្នែកមួយដ៏សំខាន់នៅក្នុងការអនុវត្តមុខងារស្រាវជ្រាវ ប្រឹក្សាយោបល់គោលនយោបាយ និងផ្សព្វផ្សាយតម្លៃវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រផងដែរ។

បើតាមសាស្ត្រាចារ្យ បណ្ឌិត Le Van Loi បណ្តាទស្សនាវដ្តីវិទ្យាសាស្ត្រ គឺពិតជា «បេះដូងសិក្សាធិការ» នៃវិទ្យាស្ថានបណ្ឌិត្យសភា ដែលជាទីកន្លែងបណ្តាស្នាដៃស្រាវជ្រាវត្រូវបានត្រួតពិនិត្យផ្ទៀងផ្ទាត់ឆ្លងកាត់ការវាយតម្លៃរិះគន់វិទ្យាសាស្ត្រ បណ្តាលំអាងហេតុត្រូវបានបំពេញបន្ថែមឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីបម្រើឱ្យការរៀបចំផែនការគោលនយោបាយ និងនាំយកចំណេះដឹងបណ្ឌិត្យសភាឱ្យខិតជិតទៅរកជីវភាពរស់នៅជាងមុន។

របាយការណ៍នៅក្នុងសិក្ខាសាលា សាស្ត្រាចារ្យរង បណ្ឌិត Dinh Quang Thanh នាយកផ្ទះបោះពុម្ពផ្សាយ និងទស្សនាវដ្តីវិទ្យាសាស្ត្រសង្គម បានឱ្យដឹងថា នាពេលកន្លងទៅ ប្រព័ន្ធទស្សនាវដ្តីនៃវិទ្យាស្ថានបណ្ឌិត្យសភាមានបណ្តាជំហានផ្លាស់ប្តូរជាវិជ្ជមានជាច្រើន ដោយផ្លាស់ប្តូរជាជំហានៗពីផ្នត់គំនិតប្រកាសផ្សាយសាមញ្ញ ទៅជាការគ្រប់គ្រងវិទ្យាសាស្ត្រ យកចិត្តទុកដាក់លើការលើកកម្ពស់គុណភាពសិក្សាធិការ បែបបទភាវូបនីយកម្មដំណើរការកែសម្រួលពាក្យពេចន៍ ការវាយតម្លៃរិះគន់ និងធានាភាពស្មោះត្រង់បរិសុទ្ធវិទ្យាសាស្ត្រ។

នាពេលបច្ចុប្បន្ន វិទ្យាស្ថានបណ្ឌិត្យសភាមានទស្សនាវដ្តីវិទ្យាសាស្ត្រចំនួន ២២ ក្នុងនោះរួមមាន ទស្សនាវដ្តីវិទ្យាសាស្ត្រសង្គមវៀតណាម និងទស្សនាវដ្តីជំនាញចំនួន ២១។ បណ្តាទស្សនាវដ្តីរក្សាបានសកម្មភាពត្រូវតាមគោលបំណង និងគោលដៅ លើកកម្ពស់គុណភាពអត្ថបទ បង្កើនការវាយតម្លៃរិះគន់វិទ្យាសាស្ត្រ បើកទូលាយបណ្តាញសហការី និងឈានចូលជាជំហានៗទៅរកបណ្តាស្តង់ដារបោះពុម្ពផ្សាយទំនើប។

ចំណុចលេចធ្លោមួយនៅក្នុងដំណាក់កាល ២០២៥-២០២៦ គឺដំណើរការបរិវត្តកម្មឌីជីថលនៅក្នុងសកម្មភាពទស្សនាវដ្តី។ អង្គភាពជាច្រើនបានកសាងគេហទំព័រ ដោយឡែក ដាក់ពង្រាយការផ្តល់សន្ទស្សន៍ DOI ឌីជីថលភាវូបនីយកម្មដំណើរការទទួលយក ការវាយតម្លៃរិះគន់ ការកែសម្រួលពាក្យពេចន៍ និងការបោះពុម្ពផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត រួមចំណែកលើកកម្ពស់លក្ខណៈវិជ្ជាជីវៈ និងភាពតម្លាភាពនៅក្នុងការគ្រប់គ្រង។

ទន្ទឹមនឹងនោះ ការងារប្រព័ន្ធផ្សព្វផ្សាយវិទ្យាសាស្ត្រមានការផ្លាស់ប្តូរថ្មីជាច្រើន។ បណ្តាអង្គភាពបានម្ចាស់ការទាញយកផលប្រយោជន៍ពីខឿនរាយឌីជីថល និងបណ្តាញសង្គម ដើម្បីណែនាំពីលទ្ធផលស្រាវជ្រាវ តាមរយៈទម្រង់ជាច្រើនដូចជា អត្ថបទព័ត៌មាន infographic វីដេអូខ្លី កិច្ចសន្ទនាតាមប្រព័ន្ធអ៊ីនធឺណិត និងការណែនាំពីស្នាដៃវិទ្យាសាស្ត្រ។

នៅក្នុងវិស័យបោះពុម្ពផ្សាយ ផ្ទះបោះពុម្ពផ្សាយ និងបណ្តាអង្គភាពពាក់ព័ន្ធបានបោះពុម្ពផ្សាយនូវស្នាដៃជាច្រើនដែលមានតម្លៃទ្រឹស្តី និងជាក់ស្តែង។ ចាប់ពីឆ្នាំ ២០២៥ រហូតដល់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៦ ផ្ទះបោះពុម្ពផ្សាយបានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តបោះពុម្ពផ្សាយក្បាលសៀវភៅជាង ៣៨០ ចំណងជើង ដើម្បីបម្រើឱ្យការស្រាវជ្រាវ ការបណ្តុះបណ្តាល ការប្រឹក្សាយោបល់គោលនយោបាយ និងការផ្សព្វផ្សាយចំណេះដឹងវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ។

ទោះជាយ៉ាងណាក៏ដោយ សកម្មភាពទស្សនាវដ្តី ប្រព័ន្ធផ្សព្វផ្សាយ និងការបោះពុម្ពផ្សាយនៅតែមានការកម្រិតមួយចំនួន ដូចជាកម្រិតនៃបរិវត្តកម្មឌីជីថលរវាងបណ្តាអង្គភាពនៅមិនទាន់មានភាពស្មើគ្នានៅឡើយ; ចំនួនទស្សនាវដ្តីដែលមានកំណែជាភាសាអង់គ្លេសនៅមានកម្រិត; មិនទាន់មានទស្សនាវដ្តីណាមួយចំណុះវិទ្យាស្ថានបណ្ឌិត្យសភាបានចូលរួមនៅក្នុងបណ្តាមូលដ្ឋានទិន្នន័យអន្តរជាតិមានកេរ្តិ៍ឈ្មោះដូចជា Scopus និង Web of Science នៅឡើយទេ; ការកសាងមូលដ្ឋានទិន្នន័យសម្រាប់ប្រើប្រាស់រួមគ្នានៅមានភាពយឺតយ៉ាវ។

នាពេលខាងមុខ វិទ្យាស្ថានបណ្ឌិត្យសភាបានកំណត់ថានឹងបន្តធ្វើទំនើបកម្មប្រព័ន្ធបោះពុម្ពផ្សាយ និងប្រព័ន្ធផ្សព្វផ្សាយទាំងស្រុងនៅលើខឿនរាយឌីជីថល; កសាងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យសម្រាប់ប្រើប្រាស់រួមគ្នា; បែបបទភាវូបនីយកម្មដំណើរការកែសម្រួលពាក្យពេចន៍ និងការវាយតម្លៃរិះគន់តាមស្តង់ដារអន្តរជាតិ; បណ្តុះបណ្តាលជួរកម្មភិបាលដែលមានសមត្ថភាពបច្ចេកវិទ្យា និងបំណិនឌីជីថល; អភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយពហុខឿនរាយ ដើម្បីនាំយកចំណេះដឹងវិទ្យាសាស្ត្រសង្គមឱ្យខិតជិតទៅរកសង្គមជាងមុន។

នៅក្នុងឱកាសនេះដែរ វិទ្យាស្ថានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម បានរៀបចំពិធីប្រគល់រង្វាន់នៃការប្រកួត «តភ្ជាប់ចំណេះដឹង - ផ្សព្វផ្សាយតម្លៃ - កសាងប្រព័ន្ធអេកូឡូស៊ីប្រព័ន្ធផ្សព្វផ្សាយឌីជីថល» ជូនដល់បណ្តាអង្គភាពផងដែរ៕

ប្រព័ន្ធផ្សព្វផ្សាយ​អន្តរជាតិអបអរសាទរចំពោះ​ជ័យជម្នះ​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិផ្នែកនារីវៀតណាម ប្រព័ន្ធផ្សព្វផ្សាយ​អន្តរជាតិអបអរសាទរចំពោះ​ជ័យជម្នះ​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិផ្នែកនារីវៀតណាម

ប្រព័ន្ធផ្សព្វផ្សាយនៅតំបន់អាស៊ីបានអបអរសាទរចំពោះស្នាដៃល្អឯករបស់ក្រុមបាល់ទាត់ជម្រើសជាតិផ្នែកនារីវៀតណាម ដែលជាលើកដំបូងដណ្ដើមបានកៅអីចូលរួមវគ្គផ្តាច់ព្រ័ត្រ World Cup ផ្នែកនារី ព្រមទាំងលើកសរសើរចំពោះការខិតខំប្រឹងប្រែងដ៏ខ្លាំងក្លារបស់ក្រុមបាល់ទាត់។

ផ្សព្វផ្សាយបេតិកភ័ណ្ឌ ទឹកដី និង​មនុស្សវៀតណាម​តាម​រយៈ​ប្រព័ន្ធផ្សព្វផ្សាយ​មហាជនឡាវ ផ្សព្វផ្សាយបេតិកភ័ណ្ឌ ទឹកដី និង​មនុស្សវៀតណាម​តាម​រយៈ​ប្រព័ន្ធផ្សព្វផ្សាយ​មហាជនឡាវ

ក្នុងក្របខ័ណ្ឌនៃកំណត់ហេតុសហប្រតិបត្តិការរវាងក្រសួង ព័ត៌មាន និងផ្សព្វផ្សាយវៀតណាម ជាមួយក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ ចាប់ពីឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ននេះ នាយកដ្ឋានសារព័ត៌មាននៃក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាមបានរៀបចំ វគ្គបណ្ដុះបណ្ដាលជំនាញសារព័ត៌មានចំនូន ២២ លើក សម្រាប់អ្នកកាសែតឡាវ សំដៅជួយឧបត្ថម្ភ លើកកម្ពស់ជំនាញក្នុងការផ្សាយព័ត៌មាន អត្ថបទសរសេរអំពីទឹកដី និងមនុស្សវៀតណាមតាមរយៈប្រព័ន្ធផ្សព្វផ្សាយមហាជនឡាវ។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

និស្សិតឡាវ និងកម្ពុជាចំនួន ១៧៧ នាក់ មាន «គ្រួសារទីពីរ» នៅ Ho Chi Minh
ពង្រីកតួនាទីរបស់ទស្សនាវដ្តី ប្រព័ន្ធផ្សព្វផ្សាយ និងការបោះពុម្ពផ្សាយ នៅក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី
ចែករំលែកមេរៀនបទពិសោធន៍កំណើនបៃតង ប៉ូឡូញរំពឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាម
វៀតណាមអះអាងពីតួនាទីមិនអាចខ្វះបានរបស់ស្ត្រីនៅក្នុងការកសាងសន្តិភាពប្រកបដោយចីរភាព
កម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វៀតណាម-ទីម័រខាងកើត