Trending now

ប្រព័ន្ធផ្សព្វផ្សាយ​អន្តរជាតិអបអរសាទរចំពោះ​ជ័យជម្នះ​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិផ្នែកនារីវៀតណាម

21:27 | 07/02/2022

ប្រព័ន្ធផ្សព្វផ្សាយនៅតំបន់អាស៊ីបានអបអរសាទរចំពោះស្នាដៃល្អឯករបស់ក្រុមបាល់ទាត់ជម្រើសជាតិផ្នែកនារីវៀតណាម ដែលជាលើកដំបូងដណ្ដើមបានកៅអីចូលរួមវគ្គផ្តាច់ព្រ័ត្រ World Cup ផ្នែកនារី ព្រមទាំងលើកសរសើរចំពោះការខិតខំប្រឹងប្រែងដ៏ខ្លាំងក្លារបស់ក្រុមបាល់ទាត់។

សមាជិក​១០​នាក់​បាន​ទៅដល់​ឥណ្ឌា ក្រុមបាល់ទាត់​នារី​វៀតណាម​សង្ឃឹមមាន​ក្រុម​ចំនួនគ្រប់គ្រាន់ដើម្បីចូលរួម Asian Cup សមាជិក​១០​នាក់​បាន​ទៅដល់​ឥណ្ឌា ក្រុមបាល់ទាត់​នារី​វៀតណាម​សង្ឃឹមមាន​ក្រុម​ចំនួនគ្រប់គ្រាន់ដើម្បីចូលរួម Asian Cup
​ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ឈ្នះ​​លើប៉ាគីស្ថាន ២-០ ​ជម្រុះ World Cup 2022 ​ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ឈ្នះ​​លើប៉ាគីស្ថាន ២-០ ​ជម្រុះ World Cup 2022
ប្រព័ន្ធផ្សព្វផ្សាយ​អន្តរជាតិអបអរសាទរចំពោះ​ជ័យជម្នះ​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិផ្នែកនារីវៀតណាម
ប្រព័ន្ធផ្សព្វផ្សាយ​អន្តរជាតិអបអរសាទរចំពោះ​ជ័យជម្នះ​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិផ្នែកនារីវៀតណាម

ក្នុងអត្ថបទសរសេរ ដែលបានចុះផ្សាយនៅលើគេហទំព័រ sportsstar.thehindu.com បានចាត់ទុកថា ជ័យជម្នះនេះគឺជាព្រឹត្តិការណ៍គួរឲ្យចងចាំ ក្នុងដំណើរការជំនះពុះពារលើការលំបាករបស់ក្រុមបាល់ទាត់ជម្រើសជាតិផ្នែកនារីវៀតណាម នៅពេល ដែលសមាជិកាមួយចំនួនក្នុងក្រុមបានឆ្លងជំងឺកូវីដ ១៩ ក្រោយពេលធ្វើដំណើរទៅហ្វឹកហាត់នៅប្រទេសអេស្ប៉ាញ។ ក្រៅពីនោះ ពួកគេក៏ស្ថិតក្នុងពូលប្រគួត ដែលមានក្រុមបាល់ទាត់ខ្លាំងៗដូចជា ជប៉ុន កូរ៉េខាងត្បូង និងមីយ៉ាន់ម៉ា។

គេហទំព័ររបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានវាយតម្លៃថា ក្រុមកីឡាការីនីជំរើសជាតិវៀតណាមលេងបានល្អ ដើម្បីដណ្ដើមកៅអីចូលរួម World Cup ផ្នែកនារីឆ្នាំ ២០២៣ នៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ព្រមទាំងសង្កត់ធ្ងន់ថា នេះគឺជាជ័យជម្នះប្រវត្តិសាស្ត្ររបស់បាល់ទាត់វៀតណាម។ FIFA បានឲ្យដឹងថាវៀតណាមបានក្លាយទៅជាក្រុមបាល់ទាត់ផ្នែកនារី ទី ៥ របស់អាស៊ី ដែលបានចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ២០២៣ ដែលនឹងប្រព្រឹត្តិទៅនៅ អូស្ត្រាលី និងនូវែលសេឡង់។

ក្នុងអត្ថបទសរសេរ ដែលបានចុះផ្បាយនៅលើគេហទំព័រ outlookindia.com បានសង្កត់ធ្ងន់ថាក្រុមបាល់ទាត់ជម្រើសជាតិផ្នែកនារីវៀតណាមបានចារឹកទំព័រប្រវត្តិសាស្ត្រនៅពេលដណ្ដើមបានកៅអីចូលរួមវគ្គផ្ដាច់ព្រ័ត្រ World Cup ផ្នែកនារី ឆ្នាំ ២០២៣ នៅអូស្ត្រាលី និងនូវែលសេឡង់ បន្ទាប់ពីយកឈ្នះលើក្រុមតៃប៉ិ (ចិន) ក្នុងវគ្គ play-off ក្នុង នៅ ប្រទេសឥណ្ឌា ដោយពិន្ទុ ២-១។

នៅលើគណនី Twitter ផ្លូវការរបស់គណៈកម្មការរៀបចំពាន់រង្វាន់បាល់ទាត់ផ្នែកនារីអាស៊ី ២០២២ (AFC Asian Women's Cup) និងនៅលើបណ្ដាញសង្គម Twitter នៃវគ្គផ្ដាច់ព្រ័ត្រ World Cup ២០២៣ របស់ FIFA ក៏បានអបអរសាទរចំពោះជ័យជម្នេះរបស់ក្រុមបាល់ទាត់ជម្រើសជាតិផ្នែកនារីវៀតណាមផងដែរ៕

VOV

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

និស្សិតឡាវ និងកម្ពុជាចំនួន ១៧៧ នាក់ មាន «គ្រួសារទីពីរ» នៅ Ho Chi Minh
ពង្រីកតួនាទីរបស់ទស្សនាវដ្តី ប្រព័ន្ធផ្សព្វផ្សាយ និងការបោះពុម្ពផ្សាយ នៅក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី
ចែករំលែកមេរៀនបទពិសោធន៍កំណើនបៃតង ប៉ូឡូញរំពឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាម
វៀតណាមអះអាងពីតួនាទីមិនអាចខ្វះបានរបស់ស្ត្រីនៅក្នុងការកសាងសន្តិភាពប្រកបដោយចីរភាព
កម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វៀតណាម-ទីម័រខាងកើត