យុគសម័យ - នាថ្ងៃទី ២០ ខែមិថុនា នៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Pham Ngoc Thach សហភាពយុវជនក្រុង Ho Chi Minh (TP.HCM) បានសម្របសម្រួលជាមួយបណ្តាអង្គការនយោបាយ-សង្គម រៀបចំកម្មវិធី «គ្រួសារវៀតណាមជាមួយនិស្សិតឡាវ និងកម្ពុជា កំពុងសិក្សានៅ TP.HCM» ឆ្នាំ ២០២៦។
| ការអនុវត្តសកម្មនូវសេចក្តីគិត Ho Chi Minh នៅក្នុងសកម្មភាពកិច្ចការបរទេសប្រជាជននៅក្រុង Can Tho ការប្រារព្ធខួបលើកទី ៣៦ នៃទិវាបុណ្យជាតិសហព័ន្ធរុស្ស៊ី នៅទីក្រុង Ho Chi Minh |
![]() |
| កម្មវិធី «គ្រួសារវៀតណាមជាមួយនិស្សិតឡាវ និងកម្ពុជា កំពុងសិក្សានៅ TP.HCM» ឆ្នាំ ២០២៦។ |
យោងតាមកាសែត Nhan Dan កម្មវិធីនេះមានការចូលរួមពីគ្រួសារវៀតណាមចំនួន ១០២ គ្រួសារ និងនិស្សិតឡាវ កម្ពុជាចំនួន ១៧៧ នាក់ ដែលកំពុងសិក្សានៅតាមបណ្តាសាកលវិទ្យាល័យ វិទ្យាល័យបច្ចេកទេស និងវិទ្យាស្ថាននានានៅលើភូមិសាស្ត្រទីក្រុង។ នេះគឺជាឱកាសមួយដើម្បីឱ្យបណ្តាគ្រួសារ និងនិស្សិតជួបប្រាស្រ័យគ្នាជាផ្លូវការ តភ្ជាប់ និងរួមដំណើរជាមួយគ្នានៅក្នុងការសិក្សា ជីវភាពរស់នៅ ក៏ដូចជាស្វែងយល់ពីវប្បធម៌នៃប្រទេសនីមួយៗ។
ឆ្នាំ ២០២៦ ក៏ជាឆ្នាំដំបូងបង្អស់នៃការដាក់ពង្រាយគម្រោងលេខ 02/DA-MTTQ-BTT ចុះថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៥ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុង TP.HCM ស្តីពីការរៀបចំកម្មវិធី «គ្រួសារវៀតណាមជាមួយនិស្សិតឡាវ និងកម្ពុជា កំពុងសិក្សានៅ TP.HCM» ដំណាក់កាល ២០២៦-២០៣០។
កាសែត Sai Gon Giai Phong បានដកស្រង់សម្តីរបស់អនុលេខាសហភាពយុវជនក្រុង TP.HCM លោក Nguyen Minh Son ដោយឱ្យដឹងថា ទីក្រុងតែងតែយកចិត្តទុកដាក់ និងរួមដំណើរជាមួយនិស្សិតឡាវ និងកម្ពុជា។ សំដៅបង្កើតលក្ខខណ្ឌឱ្យនិស្សិតឡាវ និងកម្ពុជា សមាហរណកម្មបានល្អជាងមុននៅក្នុងជីវភាពរស់នៅ ត្រូវបានទទួលបទពិសោធន៍យ៉ាងស៊ីជម្រៅជាងមុននូវបណ្តាតម្លៃវប្បធម៌ប្រពៃណី និងមនោសញ្ចេតនារបស់មនុស្សជាតិវៀតណាម កម្មវិធី «គ្រួសារវៀតណាមជាមួយនិស្សិតឡាវ និងកម្ពុជា កំពុងសិក្សានៅ TPHCM» ត្រូវបានដាក់ពង្រាយដូចជាស្ពានតភ្ជាប់មួយដ៏មានអត្ថន័យរវាងបណ្តាគ្រួសារវៀតណាមជាមួយនិស្សិតអន្តរជាតិ។
បើតាមគណៈកម្មការរៀបចំ នៅក្នុងដំណាក់កាល ២០២១-២០២៥ កម្មវិធីនេះបានទាក់ទាញគ្រួសារវៀតណាមចូលរួមចំនួន ២៨៩ លើក និងទទួលធ្វើជាអាណាព្យាបាលជ្រោមជ្រែងនិស្សិតឡាវ និងកម្ពុជាចំនួន ៤៧៣ លើក។ គ្រួសារជាច្រើនបានបន្តរួមដំណើរជាច្រើនឆ្នាំបន្តបន្ទាប់គ្នា បង្កើតបានជាទំនាក់ទំនងផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធដូចជាសមាជិកបង្កើតនៅក្នុងគ្រួសារតែមួយ។
រួមដំណើរជាមួយកម្មវិធីចាប់តាំងពីឆ្នាំ ២០២១ គ្រួសារជាច្រើនបានឱ្យដឹងថា បណ្តាភាពខុសគ្នាយ៉ាងខ្លាំងអំពីភាសា វប្បធម៌ និងទម្លាប់រស់នៅនាពេលដំបូង គឺត្រូវបានលុបបំបាត់ជាបណ្តើរៗតាមរយៈភាពស្មោះត្រង់ និងមនោសញ្ចេតនាផ្សារភ្ជាប់គ្នារវាងបណ្តាសមាជិក។ បណ្តានិស្សិតត្រូវបានជួយឧបត្ថម្ភក្នុងការសិក្សា ជីវភាពរស់នៅ ទន្ទឹមនឹងនោះមានឱកាសស្វែងយល់កាន់តែស៊ីជម្រៅអំពីវប្បធម៌ ប្រវត្តិសាស្ត្រ និងជីវភាពរស់នៅរបស់ប្រជាជនវៀតណាម។
គណៈកម្មការរៀបចំបានវាយតម្លៃថា ការបន្តរក្សា និងអភិវឌ្ឍកម្មវិធី គឺជាភស្តុតាងបង្ហាញឱ្យឃើញនូវប្រពៃណីពោរពេញដោយសេចក្តីស្រឡាញ់ ស្មារតីសាមគ្គីភាពអន្តរជាតិ និងការទទួលខុសត្រូវរបស់ TP.HCM ក្នុងការងារកិច្ចការបរទេសប្រជាជន។ សកម្មភាពនេះរួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាពពិសេស វៀតណាម - ឡាវ និងទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាព កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ វៀតណាម - កម្ពុជា។
ជាពិសេស កម្មវិធីនេះប្រព្រឹត្តទៅនៅក្នុងឆ្នាំដែល TP.HCM ប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៥០ នៃទិវាទីក្រុង Sai Gon - Gia Dinh ត្រូវបានប្តូរឈ្មោះជាផ្លូវការមកជាឈ្មោះប្រធាន Ho Chi Minh តាមរយៈនោះ បន្តអះអាងនូវរូបភាពនៃទីក្រុងមួយដ៏មានភាពរស់រវើក ពោរពេញដោយសេចក្តីស្រឡាញ់ និងតែងតែបើកទូលាយចំពោះមិត្តភក្តិអន្តរជាតិ៕
យុគសម័យ - នាថ្ងៃទី ១៧ ខែឧសភា នៅមជ្ឈមណ្ឌលសុខុមាលភាពទូទៅក្រុង Higashihiroshima (ខេត្ត Hiroshima ប្រទេសជប៉ុន) អគ្គកុងស៊ុលវៀតណាមប្រចាំនៅ Fukuoka បានសហការជាមួយសមាគមជនជាតិវៀតណាមនៅភាគកណ្តាលខាងត្បូងជប៉ុន, សមាគមសន្តិភាពមិត្តភាព Hiroshima - វៀតណាម និងសមាគមយុវជននិស្សិតវៀតណាមនៅ Hiroshima រៀបចំកម្មវិធីរំលឹកខួបលើកទី ១៣៦ នៃថ្ងៃកំណើតប្រធាន Ho Chi Minh ... |
យុគសម័យ - នាថ្ងៃទី ១៦ ខែឧសភា សហភាពបណ្ដាអង្គការមិត្តភាពទីក្រុង Ho Chi Minh បានរៀបចំពិធីបំផុសចលនាដាំដើមឈើមិត្តភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សំណង់សួនដើមឈើមិត្តភាព នៅសង្កាត់ Phu An ទីក្រុង Ho Chi Minh ដោយមានការអញ្ជើញចូលរួមពីសំណាក់ស្ថាប័នការទូត អង្គការអន្តរជាតិជាច្រើន និងប្រជាជនក្នុងមូលដ្ឋាន។ |
thoidai.com.vn

មតិពីមិត្តអ្នកអាន