Trending now

ទីក្រុង Ho Chi Minh រួមដៃគ្នាជាមួយមិត្តភក្តិអន្តរជាតិកសាងសួនដើមឈើមិត្តភាព

16:01 | 18/05/2026 ឌឹកអាញ់

យុគសម័យ - នាថ្ងៃទី ១៦ ខែឧសភា សហភាពបណ្ដាអង្គការមិត្តភាពទីក្រុង Ho Chi Minh បានរៀបចំពិធីបំផុសចលនាដាំដើមឈើមិត្តភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សំណង់សួនដើមឈើមិត្តភាព នៅសង្កាត់ Phu An ទីក្រុង Ho Chi Minh ដោយមានការអញ្ជើញចូលរួមពីសំណាក់ស្ថាប័នការទូត អង្គការអន្តរជាតិជាច្រើន និងប្រជាជនក្នុងមូលដ្ឋាន។

ទីក្រុង​ Ha Noi - ទីក្រុង Ho Chi Minh បន្តស្ថិតក្នុងផ្លូវរត់ក្នុងស្រុកដ៏មមាញឹកបំផុតទាំង ១០ នៅលើពិភពលោក ប្រធានរដ្ឋ Luong Cuong ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធាន Ho Chi Minh នៅប្រទេសឈីលី

នេះគឺជាសកម្មភាពជាក់ស្តែងដើម្បីអបអរសាទរខួបលើកទី ១៣៦ នៃថ្ងៃកំណើតប្រធាន Ho Chi Minh ថ្ងៃទី ១៩ ឧសភា ឆ្នាំ ១៨៩០ ដល់ថ្ងៃទី ១៩ ឧសភា ឆ្នាំ ២០២៦ ឆ្ពោះទៅកាន់ការកត់សម្គាល់ព្រឹត្តិការណ៍ ៥០ ឆ្នាំនៃថ្ងៃដែលទីក្រុង Saigon-Gia Dinh ត្រូវមានឈ្មោះជាផ្លូវការថាទីក្រុង Ho Chi Minh ថ្ងៃទី ២ កក្កដា ឆ្នាំ ១៩៧៦ ដល់ថ្ងៃទី ២ កក្កដា ឆ្នាំ ២០២៦ និងឆ្លើយតបតាមស្មារតីនៃមហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាមលើកទី XI អាណត្តិ ២០២៦ ដល់ ២០៣១។

នៅក្នុងពិធីនេះ បណ្ដាតំណាងបានអនុវត្តពិធីការដាំដើមឈើបៃតងចំនួន ៥០ ដើមដំបូង ក្នុងចំណោមដើមឈើសរុបចំនួន ២០០ ដើមដែលបានប្រគល់ជូនមូលដ្ឋាន។ ក្រោយកម្មវិធី ដើមឈើចំនួន ១៥០ ដើមដែលនៅសេសសល់នឹងត្រូវបន្តដាក់ដាំនៅតាមតំបន់ជាច្រើនក្នុងសង្កាត់ សំដៅបើកទូលាយលំហបៃតងបម្រើសហគមន៍ប្រជាជន។

ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានដកស្រង់ប្រសាសន៍លោកស្រី Ha Thanh ប្រធានសហភាពបណ្ដាអង្គការមិត្តភាពទីក្រុង Ho Chi Minh ឱ្យដឹងថា កម្មវិធីនេះគឺដើម្បីឆ្លើយតបនឹងគោលការណ៍អភិវឌ្ឍន៍តំបន់បៃតងទីក្រុង ធ្វើឱ្យជាក់ស្តែងនូវកម្មវិធី «ដាំដើមឈើបៃតង ១ លានដើម» របស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង Ho Chi Minh ព្រមទាំងដាក់អនុវត្តផែនការដាំដើមឈើបៃតងចំនួន ៥,០០០ ដើមរបស់សហភាពក្នុងដំណាក់កាល ២០២៥ ដល់ ២០៣០។

ទីក្រុង Ho Chi Minh រួមដៃគ្នាជាមួយមិត្តភក្តិអន្តរជាតិកសាងសួនដើមឈើមិត្តភាព
ទីក្រុង Ho Chi Minh រួមដៃគ្នាជាមួយមិត្តភក្តិអន្តរជាតិកសាងសួនដើមឈើមិត្តភាព

តាមលោកស្រី Ha Thanh «សួនដើមឈើមិត្តភាព» នៅសង្កាត់ Phu An គឺជានិមិត្តរូបដ៏រស់រវើកសម្រាប់ស្មារតីសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការផ្សារភ្ជាប់គ្នារវាងប្រជាជនទីក្រុងជាមួយមិត្តភក្តិអន្តរជាតិ។ ការចូលរួមរបស់បណ្ដាស្ថាប័នការទូត អង្គការអន្តរជាតិ និងសហគ្រាសបរទេស បានរួមចំណែកផ្សព្វផ្សាយសារស្តីពីការអភិវឌ្ឍបៃតង ចីរភាព និងការទទួលខុសត្រូវចំពោះសហគមន៍។

តំណាងឱ្យអង្គទូតប្រចាំនៅទីក្រុង Ho Chi Minh ថ្លែងមតិ អគ្គកុងស៊ុលគុយបាប្រចាំនៅទីក្រុង Ho Chi Minh លោក Mauricio Alejandro Martinez Duque យល់ឃើញថា ពិភពលោកនាពេលបច្ចុប្បន្នកំពុងប្រឈមមុខនឹងបញ្ហាប្រឈមបរិស្ថានជាច្រើន និងហានិភ័យនៃការធ្លាក់ចុះធនធានធម្មជាតិ ដែលទាមទារឱ្យសហគមន៍អន្តរជាតិបង្កើនកិច្ចសហប្រតិបត្តិការ និងចែករំលែកការទទួលខុសត្រូវដើម្បីការពារភពផែនដីសម្រាប់ជំនាន់អនាគត។

តាមលោក គំនិតផ្តួចផ្តើម «ដាំដើមឈើបៃតង ៥,០០០ ដើម» របស់សហភាពបណ្ដាអង្គការមិត្តភាពទីក្រុង Ho Chi Minh និងកម្មវិធី «ដាំដើមឈើបៃតង ១ លានដើម» របស់ទីក្រុង Ho Chi Minh មានអត្ថន័យជាក់ស្តែងក្នុងការលើកកម្ពស់ការយល់ដឹងរបស់សហគមន៍អំពីការការពារធម្មជាតិ ជំរុញរបៀបរស់នៅបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងរួមចំណែកកសាងអនាគតអភិវឌ្ឍន៍ប្រកបដោយភាពសុខដុមរមនា ដោយផ្អែកលើការសន្ទនា មិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ក្នុងឱកាសនេះ «ផ្សារណាត់តម្លៃ ០ ដុង» ក៏ត្រូវបានរៀបចំឡើងសម្រាប់បណ្ដាគ្រួសារដែលមានជីវភាពលំបាកនៅក្នុងសង្កាត់ Phu An ផងដែរ។ គ្រួសារនីមួយៗទទួលបានការឧបត្ថម្ភប័ណ្ណទិញទំនិញដែលមានតម្លៃ ៥០០,០០០ ដុង ដើម្បីជ្រើសរើសទិញគ្រឿងឧបភោគបរិភោគចាំបាច់ តាមរយៈនោះផ្សព្វផ្សាយនូវស្មារតីចែករំលែក និងការទទួលខុសត្រូវចំពោះសហគមន៍។

សកម្មភាពនៅទីក្រុង Ho Chi Minh ស្ថិតនៅក្នុងបរិយាកាសដ៏រស់រវើកនៃចលនា «បុណ្យដាំដើមឈើ ចងចាំគុណូបការៈលោកតាជានិច្ច» ដែលប្រព្រឹត្តទៅនៅតាមមូលដ្ឋានជាច្រើនក្នុងទូទាំងប្រទេស ក្នុងឱកាសរំលឹកខួបថ្ងៃកំណើតប្រធាន Ho Chi Minh។ តាមកាសែត Nhan Dan នៅ Ca Mau បណ្ដាឃុំ សង្កាត់បានព្រមគ្នាដាក់អនុវត្តការដាំដើមឈើបៃតង រួមចំណែកកែលម្អទស្សនីយភាព និងលើកកម្ពស់ស្មារតីការពារបរិស្ថាននៅក្នុងសហគមន៍។ គណៈកម្មាធិការប្រជាជនឃុំ Chau Thoi នៅ Ca Mau ឱ្យដឹងថា ក្នុងឆ្នាំ ២០២៦ ឃុំខិតខំដាំបន្ថែមដើមឈើបៃតងរាយប៉ាយប្រមាណ ១,៤០០ ដើមនៅតាមខ្សែផ្លូវគមនាគមន៍ តំបន់សាធារណៈ និងបណ្ដាចំណុចដែលនៅខ្វះដើមឈើ ព្រមទាំងដាំជំនួសបណ្ដាដើមឈើដែលលូតលាស់យឺត និងដើមឈើងាប់នៅតាមខ្សែផ្លូវនានា។

ឃុំ Pong Drang ខេត្ត Dak Lak ក៏បានរៀបចំដាំដើមស្រល់ចំនួន ៣០០ ដើមក្នុងឱកាសថ្ងៃកំណើតលោកតាផងដែរ សំដៅឆ្ពោះទៅកាន់ការកសាងបរិស្ថានប្រព័ន្ធអេកូឡូស៊ីបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព៕

ទីក្រុង Ho Chi Minh និងទីក្រុង Hue ស្ថិតក្នុងទីក្រុងកំពូលទាំង ១០០ ដែលមានអាហារល្អបំផុតនៅលើពិភពលោក ២០២៣ ទីក្រុង Ho Chi Minh និងទីក្រុង Hue ស្ថិតក្នុងទីក្រុងកំពូលទាំង ១០០ ដែលមានអាហារល្អបំផុតនៅលើពិភពលោក ២០២៣

យុគសម័យ - យោងតាម ​​TasteAtlas វៀតណាមមានទីក្រុងចំនួន ២ ក្នុងចំណោមទីក្រុងអាហារឆ្ងាញ់បំផុតទាំង ១០០ នៅលើពិភពលោក គឺ ទីក្រុង Ho Chi Minh និងទីក្រុង Hue។

សហគមន៍វៀតណាមនៅជប៉ុនមានបំណងសហការ និងអភិវឌ្ឍន៍ទីក្រុង Ho Chi Minh សហគមន៍វៀតណាមនៅជប៉ុនមានបំណងសហការ និងអភិវឌ្ឍន៍ទីក្រុង Ho Chi Minh

យុគសម័យ - នោះគឺជាបំណងប្រាថ្នារបស់លោកស្រី Tong Thi Kim Giao ប្រធានសមាគមធុរកិច្ចវៀតណាមនៅជប៉ុន ក្នុងជំនួបធ្វើការជាមួយគណៈប្រតិភូទីក្រុងហូជីមិញ ដឹកនាំដោយលោក Tran Duc Hien អនុប្រធានគណៈកម្មាធិការបក្ស គណៈកម្មាធិការទីក្រុងហូជីមិញទទួលបន្ទុកជនវៀតណាមនៅឯបរទេសបានដឹកនាំនៅថ្ងៃទី ២ ខែតុលា។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុង Ho Chi Minh រួមដៃគ្នាជាមួយមិត្តភក្តិអន្តរជាតិកសាងសួនដើមឈើមិត្តភាព
ការទូតប្រជាជនក្នុងយុគសម័យថ្មី៖ ពីគោលការណ៍របស់បក្ស ទៅកាន់ដំណោះស្រាយទម្លុះទម្លាយ និងលើកកម្ពស់ប្រសិទ្ធភាពជាក់ស្តែង
ប្រទេសឥណ្ឌាផ្ដល់ជំនួយថវិកាជាង ១២០ លានរូពី ដើម្បីសាងសង់មជ្ឈមណ្ឌលព័ត៌មានបេតិកភណ្ឌវប្បធម៌ពិភពលោក My Son
ទុនវិនិយោគ FDI ជំនាន់ថ្មី ត្រូវរួមដំណើរជាមួយវៀតណាម ដើម្បីបង្កើតឡើងនូវតម្លៃថ្មី សមត្ថភាពថ្មី និងឋានៈថ្មី
ការកាត់បន្ថយនីតិវិធីក្នុងវិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម៖ ការកែទម្រង់ពីស្នូលនៃខឿនសេដ្ឋកិច្ច