Trending now

ការជម្រុញកិច្ចសហប្រតិបត្តិការវប្បធម៌បង្កើនការផ្សារភ្ជាប់ប្រជាជនរវាងវៀតណាម - អាល្លឺម៉ង់

09:21 | 08/07/2026 ឌឹកអាញ់

យុគសម័យ - នាថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៦ នៅទីស្នាក់ការក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Ta Quang Dong បានទទួលជួបនិងធ្វើការជាមួយគណៈប្រតិភូបំពេញការងារនៃរដ្ឋ Hessen (អាល្លឺម៉ង់) ដឹកនាំដោយលោក Kambiz Ghawami ប្រធានអង្គការគាំទ្រសាកលវិទ្យាល័យពិភពលោកអាល្លឺម៉ង់ធ្វើជាប្រធានប្រតិភូ។

ពង្រឹង​ការ​ផ្លាស់​ប្តូរ​ប្រជាជន​នៅ​ថ្នាក់​មូលដ្ឋាន​រវាង​ខេត្ត Nghe An - អាល្លឺម៉ង់ អាល្លឺម៉ង់៖ សមាគមវៀតណាមនៅទីក្រុង Hamm អះអាងការកសាងសហគមន៍យ៉ាងរឹងមាំ
ការជម្រុញកិច្ចសហប្រតិបត្តិការវប្បធម៌បង្កើនការផ្សារភ្ជាប់ប្រជាជនរវាងវៀតណាម - អាល្លឺម៉ង់
ការជម្រុញកិច្ចសហប្រតិបត្តិការវប្បធម៌បង្កើនការផ្សារភ្ជាប់ប្រជាជនរវាងវៀតណាម - អាល្លឺម៉ង់

នៅក្នុងជំនួបធ្វើការនេះ អនុរដ្ឋមន្ត្រីលោក Ta Quang Dong បានវាយតម្លៃថា នារយៈពេលកន្លងមក បណ្តាសកម្មភាពផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការវប្បធម៌ សិល្បៈរវាងវៀតណាមនិងអាល្លឺម៉ង់ បានប្រព្រឹត្តទៅយ៉ាងផុសផុល រួមចំណែកបង្កើនចំណងមិត្តភាព ការយល់ដឹង និងការផ្សារភ្ជាប់គ្នារវាងប្រជាជននៃប្រទេសទាំងពីរ។ ជាពិសេស ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម – អាល្លឺម៉ង់ (១៩៧៥ – ២០២៥) ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ព្រមទាំងបណ្តាស្ថាប័នពាក់ព័ន្ធរបស់វៀតណាមនិងរដ្ឋ Hessen បានសហការចាត់តាំងកម្មវិធីប្រគុំតន្ត្រីនៅរោងមហោស្រព Ho Guom និងរោងមហោស្រពទីក្រុងហូជីមិញ។ ព្រឹត្តិការណ៍នេះបានទាក់ទាញទស្សនិកជនវៀតណាមយ៉ាងច្រើនកុះករ។

ថ្លែងអំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ចរបស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Kambiz Ghawami បានសម្តែងនូវក្តីរីករាយនៅពេលបានមកបំពេញទស្សនកិច្ចនិងធ្វើការនៅវៀតណាម លោកបានឱ្យដឹងថា ជារៀងរាល់ឆ្នាំ រដ្ឋ Hessen តែងតែចាត់តាំងពិធីបុណ្យប្រចាំរដ្ឋ ដោយទាក់ទាញមនុស្សចូលរួមប្រមាណមួយលាននាក់ជារៀងរាល់ឆ្នាំ នៅក្នុងឆ្នាំ ២០២៧ រដ្ឋ Hessen មានបំណងចង់អញ្ជើញរោងមហោស្រពសិល្បៈតុក្កតាវៀតណាម ចូលរួមសម្តែង ជាមួយនឹងការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បណ្តាគ្រួសារដែលកំពុងរស់នៅក្នុងរដ្ឋ ពិធីបុណ្យនេះត្រូវបានរំពឹងទុកថានឹងក្លាយជាឱកាសដើម្បីឱ្យវៀតណាមផ្សព្វផ្សាយនូវបណ្តាតម្លៃវប្បធម៌ប្រពៃណី ជាពិសេសសិល្បៈតុក្កតាទឹក ជូនចំពោះសាធារណជនអាល្លឺម៉ង់ លោក Kambiz Ghawami បានអះអាងថា រដ្ឋ Hessen នឹងបង្កគ្រប់លក្ខខណ្ឌងាយស្រួល និងជួយឧបត្ថម្ភជាអតិបរមាដើម្បីឱ្យបណ្តាសិល្បករសិល្បការិនីវៀតណាមចូលរួមក្នុងកម្មវិធីនេះ។

ក្នុងឱកាសនេះ ភាគី Hessen បានពិភាក្សាអំពីគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរវប្បធម៌មួយចំនួន ដែលមានបំណងចង់អនុវត្តនៅក្នុងឆ្នាំ ២០២៧។ អនុរដ្ឋមន្ត្រីលោក Ta Quang Dong បានស្វាគមន៍ចំពោះបណ្តាគំនិតផ្តួចផ្តើមទាំងនេះ ហើយបានស្នើឱ្យភាគី Hessen ធ្វើការពិភាក្សា និងឯកភាពគ្នាឱ្យបានឆាប់ជាមួយបណ្តាដៃគូវៀតណាមដើម្បីចាត់តាំងអនុវត្ត។

ដោយសម្តែងនូវក្តីជំនឿជាក់លើទស្សនវិស័យនៃកិច្ចសហប្រតិបត្តិការក្នុងពេលខាងមុខ លោក Kambiz Ghawami បានសង្កត់ធ្ងន់ថា វប្បធម៌នឹងបន្តធ្វើជាស្ពានចម្លងដ៏សំខាន់ រួមចំណែកបង្កើនទំនាក់ទំនងវៀតណាម - អាល្លឺម៉ង់ ទន្ទឹមនឹងនោះ រំពឹងទុកថារោងមហោស្រពសិល្បៈតុក្កតាវៀតណាម ព្រមទាំងបណ្តាគណៈប្រតិភូវប្បធម៌វៀតណាមនិងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នឹងក្លាយជាទូតវប្បធម៌ក្នុងការរីកសាយភាយនូវរាល់តម្លៃល្អផូរផង់ និងសារនៃការផ្សារភ្ជាប់គ្នារវាងប្រទេសទាំងពីរ៕

វៀតណាម​សហការ​ជាមួយ​អាល្លឺម៉ង់​ដើម្បី​អភិវឌ្ឍ​បាល់ទាត់ វៀតណាម​សហការ​ជាមួយ​អាល្លឺម៉ង់​ដើម្បី​អភិវឌ្ឍ​បាល់ទាត់

យុគសម័យ - សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បានឲ្យដឹងថា គណៈប្រតិភូ VFF ដឹកនាំដោយប្រធានស្តីទី លោក Tran Quoc Tuan បានទៅទស្សនាទីស្នាក់ការកណ្តាលនៃសហព័ន្ធកីឡាបាល់ទាត់នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងបានធ្វើការជាមួយថ្នាក់ដឹកនាំនៃសហព័ន្ធកីឡាបាល់ទាត់អាល្លឺម៉ង់លើកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍វិស័យបាល់ទាត់។

Etienne Mahler (អាល្លឺម៉ង់)៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម - សប្បាយរីករាយ អាហារឆ្ងាញ់ ចូរកាត់បន្ថយការប្រើប្លាស្ទិកតិច Etienne Mahler (អាល្លឺម៉ង់)៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម - សប្បាយរីករាយ អាហារឆ្ងាញ់ ចូរកាត់បន្ថយការប្រើប្លាស្ទិកតិច

យុគស័យ - “កក់ក្តៅ រីករាយ និងអាហារឆ្ងាញ់” គឺជាអារម្មណ៍របស់លោក Etienne Mahler (កើត​ឆ្នាំ១៩៨៧) និស្សិតជនជាតិអាល្លឺម៉ង់ម្នាក់ដែលសិក្សានៅដេប៉ាតេម៉ង់វៀតណាម និងភាសាវៀតណាមនៃ​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ សង្គម និងមនុស្សសាស្ត្រ សាកលវិទ្យាល័យជាតិ បន្ទាប់ពីប៉ុន្មាន​ឆ្នាំ​ដែល​ស្វាគមន៍​បុណ្យតេតប្រពៃណីនៅវៀតណាម។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការជម្រុញកិច្ចសហប្រតិបត្តិការវប្បធម៌បង្កើនការផ្សារភ្ជាប់ប្រជាជនរវាងវៀតណាម - អាល្លឺម៉ង់
អង្គការ GNI គាំទ្រការកែលម្អលក្ខខណ្ឌផ្ទះសម្បែងសម្រាប់កុមារទទួលបានការធានារ៉ាប់រងចំនួន ៥ នាក់នៅខេត្ត Tuyen Quang
ការអនុវត្តប្រកបដោយសមកាលកម្មនូវប្រព័ន្ធតម្លៃជាតិ ប្រព័ន្ធតម្លៃវប្បធម៌ គ្រួសារ និងបទដ្ឋានមនុស្សវៀតណាម
ការលើកកម្ពស់តម្លៃឯកសារបណ្ណសារក្នុងការស្វែងរក និងកំណត់អត្តសញ្ញាណអដ្ឋិធាតុកងទ័ពពលី
ការធ្វើបរិវត្តកម្មឌីជីថលពង្រីកឱកាសអភិវឌ្ឍន៍សម្រាប់ជនជាតិភាគតិច