យុគស័យ - “កក់ក្តៅ រីករាយ និងអាហារឆ្ងាញ់” គឺជាអារម្មណ៍របស់លោក Etienne Mahler (កើតឆ្នាំ១៩៨៧) និស្សិតជនជាតិអាល្លឺម៉ង់ម្នាក់ដែលសិក្សានៅដេប៉ាតេម៉ង់វៀតណាម និងភាសាវៀតណាមនៃមហាវិទ្យាល័យវិទ្យាសាស្ត្រ សង្គម និងមនុស្សសាស្ត្រ សាកលវិទ្យាល័យជាតិ បន្ទាប់ពីប៉ុន្មានឆ្នាំដែលស្វាគមន៍បុណ្យតេតប្រពៃណីនៅវៀតណាម។
![]() |
លោក Etienne Mahler ជានិស្សិតជនជាតិអាល្លឺម៉ង់ដែលកំពុងសិក្សានៅដេប៉ាតេម៉ង់វៀតណាម និងភាសាវៀតណាមនៃមហាវិទ្យាល័យវិទ្យាសាស្ត្រ សង្គម និងមនុស្សសាស្ត្រ សាកលវិទ្យាល័យជាតិ។ |
ដោយបាននៅក្នុងប្រទេសវៀតណាមអស់រយៈពេលជាង ៧ ឆ្នាំមកហើយ លោក Etienne Mahler បាននិយាយថា អ្វីដែលធ្វើឱ្យគាត់ចាប់អារម្មណ៍បំផុតគឺភាពកក់ក្តៅ និងការរាក់ទាក់របស់មិត្តភក្តិវៀតណាម។ នៅពេលដែលពួកគេដឹងថា លោក Etienne Mahler នឹងស្វាគមន៍បុណ្យតេតនៅប្រទេសវៀតណាម មិត្តភក្តិជាច្រើនបានអញ្ជើញគាត់ទៅផ្ទះ ដើម្បីស្វាគមន៍បុណ្យតេតជាមួយគ្រួសាររបស់ពួកគេ ។ បន្ទាប់មក គាត់និងសមាជិកនៃគ្រួសារមិត្តភ័ក្តិរបស់គាត់បានប្រមូលផ្តុំគ្នាជុំវិញចង្រៀនភ្លើង ដើម្បីរង់ចាំនំអន្សំឆ្អិន ទៅវត្ត មកផ្ទះសាច់ញាតិ្តនិងជូនពរបុណ្យតេត ទទួលទានអាហារប្រពៃណីជាមួយគ្នា... ចូលរួមក្នុងសកម្មភាពទាំងនេះជាមួយក្រុមគ្រួសារ និងមិត្តភក្តិបានធ្វើឱ្យលោក Etienne Mahler មានអារម្មណ៍យ៉ាងពេញលេញនូវបរិយាកាសបុណ្យតេតនៅវៀតណាម។
“ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ដែលបានស្វាគមន៍បុណ្យតេត នៅវៀតណាមជាមួយមិត្តភ័ក្តិរបស់ខ្ញុំ ហើយខ្ញុំពិតជាចូលចិត្តម្ហូបប្រពៃណីក្នុងបុណ្យតេត ជាពិសេសគឺណែមចៀន។ ណែមចៀនគឺតូចមែន ប៉ុន្តែមានគ្រឿងផ្សំស្រស់ៗ ច្រើន ហើយរសជាតិរបស់វាឆ្ងាញ់ណាស់ដែលមិនចាញ់ម្ហូបផ្សេងៗ ទៀតដែរ។ អ្វីដែលធ្វើឱ្យខ្ញុំចូលចិត្តម្ហូបនេះជាពិសេសគឺមុខម្ហូបនេះបានធ្វើនៅផ្ទះដោយបណ្តាសមាជិកនៃគ្រួសារដែលមានដំណាក់កាលជាច្រើនដោយមានភាពល្អិតល្អន់និងភាពប៉ិនប្រសប់» លោក Etienne Mahler បានចែករំលែក។
ជីវិតរបស់ប្រជាជនវៀតណាមជាច្រើននិងជាពិសេសនៅទីក្រុង Ha Noi តែងតែមានភាពមមាញឹក។ ដូច្នេះហើយ បុណ្យតេតគឺពិតជាពេលវេលាដ៏ល្អសម្រាប់មនុស្សគ្រប់គ្នាជួបជុំជាមួយគ្នា ក្នុងរយៈពេលវេលាស្ងប់ស្ងាត់ដ៏កម្រ។
"រឿងមួយដែលខ្ញុំនៅតែឆ្ងល់នោះគឺថា ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នាកាន់តែតឹងរ៉ឹងក្នុងការប្រើប្រាស់ផ្លាស្ទិក។ វៀតណាមបានសំរេចបានសមិទ្ធិផលជាច្រើននៅក្នុងការងារនេះ ដោយមានហាងនិងភោជនីយដ្ឋានជាច្រើនបានហាមឃាត់ការប្រើប្រាស់ផ្លាស្ទិកដែលប្រើប្រាស់តែម្តង។ ជាធម្មតា ខ្ញុំនៅតែទិញម្ហូបអាហារនិងយកទៅផ្ទះ ឬទូរសព្ទនិងគេដឹកជញ្ជូនម្ហូបអាហារដែលទុកក្នុងប្រអប់ប្លាស្ទិក។
វៀតណាមមានបរិមាណសំណល់ផ្លាស្ទិកច្រើន ដូច្នេះខ្ញុំសង្ឃឹមថា យើងអាចដោះស្រាយបញ្ហានេះជាមួយគ្នា និងរស់នៅប្រកបដោយស្និទ្ធស្នាលនឹងបរិស្ថាន" - លោក Etienne Mahler និយាយ៕
thoidai.com.vn
មតិពីមិត្តអ្នកអាន