Trending now

កាសែតអាល្លឺម៉ង់បានកោតសរសើររដ្ឋាភិបាលវៀតណាម “ យកចិត្តទុកដាក់ខ្លាំងលើសុខភាពរបស់ប្រជាជន ជាងការរកប្រាក់ចំណេញ” នៅពេលជំងឺ COVID-19

17:28 | 30/11/2020 (បកប្រែដោយឌីណា)

យុគសម័យ - កាសែតអាល្លឺម៉ង់ (Neues Deutschland) នៅថ្ងៃទី ២៨ ខែវិច្ឆិកាបានចុះផ្សាយអត្ថបទមួយអំពីការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-១៩ នៅវៀតណាម។ នៅក្នុងអត្ថបទនេះអ្នកនិពន្ធបានសង្កត់ធ្ងន់លើការឆ្លើយតបយ៉ាងឆាប់រហ័សចំពោះរោគរាតត្បាត ក៏ដូចជាការពិតដែលថារដ្ឋាភិបាលវៀតណាមតែងតែ“យកចិត្តទុកដាក់ខ្លាំងលើសុខភាពរបស់ប្រជាជន ជាងការរកប្រាក់ចំណេញ” ។

អ្នកនិពន្ធអត្ថបទ Julia Behrens បាននិយាយថា ក្នុងរយៈពេល ៣ ខែកន្លងមកនេះប្រទេសវៀតណាមមិនមានករណីឆ្លងថ្មី នៅ ក្នុងសហគមន៍ទេ ហើយករណីឆ្លងថ្មីគឺជាជនអន្តោប្រវេសន៍ ហើយត្រូវបានដាក់ឲ្យនៅដាច់ពីគេ។ ជាលទ្ធផលក្លឹបត្រូវបានបើក ព្រឹត្តិការណ៍សំខាន់ៗ ត្រូវបានរៀបចំឡើង​ សន្និសីទត្រូវបាន​ធ្វើ​ឡើង តាមរយៈប្រព័ន្ធវីដេអូ ​ហើយជីវិតប្រចាំថ្ងៃស្ទើរតែធម្មតា។ ។

កាសែតអាល្លឺម៉ង់បានកោតសរសើររដ្ឋាភិបាលវៀតណាម “ យកចិត្តទុកដាក់ខ្លាំងលើសុខភាពរបស់ប្រជាជន ជាងការរកប្រាក់ចំណេញ” នៅពេលជំងឺ COVID-19

អត្ថបទនេះក៏ដកស្រង់សំដីរបស់លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត Thirumalaisamy P. Velavan នៃសាកលវិទ្យាល័យ ​Tübingen​ប្រទេសអាល្លឺម៉ង់និងជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវវេជ្ជសាស្រ្តវៀតណាម - អាល្លឺម៉ង់ (VG-CARE) នៅទីរដ្ឋធានី Ha Noi បាន​មាន​ប្រសាសន៍ថា ការឆ្លើយតបយ៉ាងឆាប់រហ័សចំពោះការរីក​រាលដាល​នៃជំងឺរាតត្បាត COVID-19 ​គឺជា​​កត្តាសំខាន់មួយ​ដែល​សម្រេចចិត្តក្នុងជោគជ័យនៃយុទ្ធសាស្ត្រ​ប្រឆាំង​នឹង​ការ​រាតត្បាតរបស់វៀតណាម។

លោកបានសង្កត់ធ្ងន់ថា ៖“ វៀតណាមបានឆ្លើយ​ត​បយ៉ាងទូលំ​ទូលាយនិងរហ័សចំពោះការរាតត្បាត ចាប់តាំងពីវៀតណាម​មានការរីករាលដាល​នៃជំងឺ​ COVID-19​ រដ្ឋាភិបាលវៀតណាម​បានកំណត់អ្នកទាក់ទងនិងអ្នកជំងឺនិងអនុវត្តវិធានការដាក់ឲ្យនៅដាច់ដោយឡែក និងប្រមូល​ការចូលរួមនៃស្ថាបន ប្រកបដោយ​ប្រសិទ្ធភាព។

លើសពីនេះទៀត ប្រទេសវៀតណាមក៏បាន​អនុវត្តវិធានការ​ពាក់ម៉ាស់ រក្សាអនាម័យ​រោគរាតត្បាត​ ការ​រក្សាគម្លាតសង្គាមនិង​ការដាក់ឲ្យនៅដាច់ដោយឡែកពីគេសម្រាប់​អ្នកទាក់ទងជាមួយ​អ្នក​ជំងឺ​ កម្រិត ៣ (F3) ។ លោកសាស្រ្តាចារ្យក៏បានសង្កត់ធ្ងន់ថា គោលដៅ​នៃការលុប​ចោល​​វីរុស SARS-CoV-2 ចេញពីប្រទេស​ដែលត្រូវបានកំណត់​យ៉ាងច្បាស់ តាំងពីដំបូង​ប្រជាជន​គោរព​ តាម​វិធានការ​ប្រឆាំង​នឹង​ការរីករាលដាល។

យោងតាមលោកសាស្រ្តាចារ្យ Velavan រដ្ឋាភិបាលវៀតណាមបាន​យកចិត្តទុកដាក់ខ្លាំងលើសុខភាពរបស់ប្រជាជន ជាង​ការ​រកប្រាក់ចំណេញ។ លោកបន្តថា សេដ្ឋកិច្ចវៀតណាមក៏រងផល​ប៉ះពាល់​ពីការរីក​រាលដាល ​ធ្ងន់ធ្ងរបំផុត​គឺឧស្សាហកម្មទេសចរណ៍​ ខណៈ​ពេល​កំណើនសេដ្ឋកិច្ចត្រូវបានរំពឹងថា នឹងធ្លាក់ចុះ​ប៉ុន្តែនៅតែ​មាន​លក្ខណៈវិជ្ជមាន។ បច្ចុប្បន្នឧស្សាហកម្មទេសចរណ៍មិនអាចបង្កើតប្រាក់ចំណូលពីភ្ញៀវទេសចរបរទេសបានទេ។ ក្រុមហ៊ុន​ទេសចរណ៍និង​សណ្ឋាគារ​ជាច្រើនត្រូវបានបណ្តេញ​បុគ្គលិករបស់ខ្លួនឬបិទ​ក្រុមហ៊ុនរបស់ពួកគេទាំងស្រុង។ ក្នុងរយៈពេល ៧ ខែដើមឆ្នាំនេះ​ប្រាក់ចំណូលពីទេសចរណ៍និងការធ្វើដំណើរបានថយចុះជាង ៥៥% ហើយគេប៉ាន់ស្មានថា ពេញមួយឆ្នាំ ២០២០ ចំនួននេះ​នឹងថយ​ចុះ​គួរឱ្យកត់សម្គាល់។

លោក Kenneth Atkinson អនុប្រធានក្រុមប្រឹក្សា​ទេសចរណ៍​វៀតណាម (TAB) បានមានប្រសាសន៍ថា ​ឧស្សាហកម្ម​ទេសចរណ៍របស់ប្រទេសវៀតណាមនឹងខាតបង់ប្រហែល ២៣ ពាន់លានដុល្លារ នៅឆ្នាំនេះ។ មុននេះកាសែតអាល្លឺម៉ង់ Panoramic (FAZ) នៅថ្ងៃទី ៦ ខែតុលា​បានចុះផ្សាយអត្ថបទមួយអំពីការវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ហើយបានសន្និដ្ឋាន​ថា វៀតណាមគួរតែចាត់ទុកជាគំរូក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស SARS-CoV -២ ។ ខណៈពេលដែលប្រទេសអាល្លឺម៉ង់បាន​កត់​ត្រា​ការស្លាប់ជិត ១០,០០០ នាក់ដោយសារជំងឺ COVID-19 ប្រទេស​វៀតណាមដែលជាប្រទេសមានប្រជាជនច្រើនជាងនេះដែលមានប្រជាជនប្រហែល ១០០ លាននាក់ មានតែចំនួន ៣៥ នាក់​ប៉ុណ្ណោះ​ដែលបានស្លាប់។ យោងតាមកាសែតនេះ បណ្តា​ប្រទេស ដូចជា ​វៀតណាម​ ចិន ​សិង្ហបុរី​ឬកូរ៉េខាងត្បូង​បានគ្រប់​គ្រង​នូវការរីករាលដាលនៃជំងឺនេះបានយ៉ាងល្អ។ រដ្ឋាភិបាលបណ្តា​ប្រទេស​នេះបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ហើយ​ជូនដំណឹង​អំពីហានិភ័យនៃការរីករាលដាល​នេះ​ដែលមានគុណប្រយោជន៍​ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។

យោងតាមអត្ថបទ FAZ មួយផ្សេងទៀត ​ដែលបានចេញផ្សាយ​នៅថ្ងៃដដែល បណ្តាប្រទេសដូចជា វៀតណាម​ ថៃ​ និង​សិង្ហបុរី​ស្ទើរតែមិនបានរកឃើញការឆ្លងថ្មីនៅក្នុងសហគមន៍ទេ។ ប្រទេសទាំងនេះទទួលបានជោគជ័យជាដំបូង ដោយ​ការបិទ​ព្រំដែននិងការដាក់ចេញនូវវិធានការណ៍ដាក់ឲ្យនៅដាច់ដោយឡែកពីគេ។ រហូតមកដល់ពេលនេះ​ការឆ្លងកាត់ព្រំដែននៅតាមបណ្តា​ប្រទេសទាំងនេះ នៅមានកម្រិតនៅឡើយ​ លើកលែងតែករណី​លើកលែង។ ចំពោះប្រទេសវៀតណាម ទោះបីមានការដាក់ចេញ​នូវវិធានការប្រឆាំងនឹងការរាតត្បាតប្រកបដោយតឹងរឹងក៏ដោយ ក៏វានៅតែរំពឹងថា នឹងទទួលបានកំណើនសេដ្ឋកិច្ចជាង ២% ក្នុងឆ្នាំនេះ./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី