Trending now

កាសែតអាល្លឺម៉ង់វាយតម្លៃថាសេដ្ឋកិច្ចវៀតណាមនៅតែទទួលបានជោគជ័យក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩

18:56 | 19/04/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - លើការសែរអាល្លឺម៉ង់ (DW) បានចុះផ្សាយអត្ថបទមួយដោយសរសើរវៀតណាមចំពោះភាពជោគជ័យរបស់ខ្លួននៅពេលដែលព្យាយាមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងបរិបទសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងការធ្លាក់ចុះដោយសារជម្ងឺឆ្លងសកលនេះ។

កាសែតអាល្លឺម៉ង់វាយតម្លៃថាសេដ្ឋកិច្ចវៀតណាមនៅតែទទួលបានជោគជ័យក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩

អត្ថបទនោះបានសរសេរថាក្នុងរបាយការណ៍ដំបូងទាក់ទងនឹងវិបត្តិសេដ្ឋកិច្ចដោយសារជម្ងឺ COVID-19 មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) បាននិយាយថាទស្សនវិស័យនៃសេដ្ឋកិច្ចពិភពលោកមានសភាពអាប់អួរហើយត្រូវបានគេព្យាករណ៍ថានឹងថយចុះ ៣ % នៅទូទាំងពិភពលោក។ សម្រាប់អាស៊ីជាលើកដំបូងក្នុងរយៈពេល ៦០ ឆ្នាំ IMF មិនរំពឹងលើតំបន់មួយដែលសេដ្ឋកិច្ចរីកលូតលាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំនាពេលថ្មីៗនេះដែលអាចទទួលបានកំណើនទេ។

ចែករំលែកជាមួយ DW អ្នកជំនាញសិក្សាអំពីវៀតណាមលោក Carl Thayer មកពីសាកលវិទ្យាល័យ New South Wales (អូស្ត្រាលី) បានមានប្រសាសន៍ថានេះគឺជាសមិទ្ធិផលគួរឱ្យកត់សម្គាល់។ យោងតាមអត្ថបទនេះ វៀតណាមបានអនុវត្តយុទ្ធសាស្រ្តគ្រប់គ្រងវីរុស SARS-CoV-2 យ៉ាងលឿនតាំងពីដើមដំបូងនៃការរីករាលដាលជំងឺកូវីដ១៩។ លោក Carl Thayer បានមានប្រសាសន៍ថានៅពេលអនុវត្តការរក្សាគម្លាតសង្គមក៏ដូចជាការដាក់កម្រិតលើការធ្វើដំណើរតាមទីសាធារណៈដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺឆ្លង ប្រទេសវៀតណាមនៅតែប្រតិបត្តិការវិស័យដ៏សំខាន់ៗរបស់ខ្លួន។

ទន្ទឹមនឹងនេះដែរ កាសែតប្រចាំថ្ងៃរបស់អាល្លឺម៉ង់ Junge Welt នាថ្ងៃទី ១៨ ខែមេសា មានអត្ថបទសរសេរបានពន្យល់ថាហេតុអ្វីបានជាអ្នកឆ្លងជំងឺ COVID-19 នៅវៀតណាមមានចំនួនតិចជាងបណ្តាប្រទេសនៅអឺរ៉ុបនិងអាមេរិកគួរឲ្យកត់សម្គាល់។នេះក៏ព្រោះតែវៀតណាមបានអនុវត្តការដាក់នៅដាច់ដោយឡែកសម្រាប់អ្នកឆ្លងវីរុស SARS-CoV-2 យ៉ាងឆាប់រហ័សនិងបានចាត់វិធានការសមស្របដើម្បីបំបែកករណីប៉ះពាល់ជាមួយអ្នកឆ្លងជំងឺទាំងនេះ។ លើសពីនេះទៀត វៀតណាមនៅតែរក្សាបាននូវបទ ប្បញ្ញត្តិដ៏ម៉ឹងម៉ាត់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដូចជាការបិទសាលារៀននិងហាងនានា លើកលែងតែកន្លែងលក់ចំណីអាហារនិងរបស់របរចាំបាច់ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងជីវភាពរស់នៅជាប្រចាំថ្ងៃផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការចេញកម្មវិធីសកម្មភាពដើម្បីអនុវត្តសេចក្តីសម្រេចលេខ 80-NQ/TW ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម
ផែនការសម្រាប់ការអនុវត្តច្បាប់ស្តីពីសារព័ត៌មាន
បណ្តុះ​យ៉ាង​ហ្មត់ចត់​ដល់​សមាជិក​បក្ស​ទាំងអស់​នូវ​តួនាទី​ជា​មូលដ្ឋាន​ និង​កម្លាំង​ដ៏​មាន​ពី​កំណើត​នៃ​វប្បធម៌
សេចក្តីសម្រេចលេខ ៧៩ និងតម្រូវការក្នុងការកែលម្អសមត្ថភាពនៃការគ្រប់គ្រងសេដ្ឋកិច្ចរបស់រដ្ឋ
ការអនុវត្តសេចក្តីសម្រេចលេខ ៧៩៖ ការបង្កើតកម្លាំងចលករថ្មីសម្រាប់សេដ្ឋកិច្ចដែលគ្រប់គ្រងដោយរដ្ឋដើម្បីដើរតួនាទីនាំមុខគេ