Trending now

ការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វៀតណាម - សហភាពអឺរ៉ុប

14:55 | 26/05/2026 ឌឹកអាញ់

យុគសម័យ - នារសៀលថ្ងៃទី ២២ ខែឧសភា នៅ Hà Nội អនុប្រធានរដ្ឋសភា លោក Nguyen Hong Dien បានទទួលជួបសមាគមសហគ្រាសអឺរ៉ុបប្រចាំនៅវៀតណាម (EuroCham) ដឹកនាំដោយប្រធាន EuroCham លោក Bruno Jaspaer ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ច និងបំពេញការងារនៅវៀតណាម។

ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦ វៀតណាម​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​របស់​កម្ពុជា​ក្នុង​តំបន់​អាស៊ាន

នៅក្នុងជំនួបសម្តែងការគួរសម អនុប្រធានរដ្ឋសភា លោក Nguyen Hong Dien បានសង្កត់ធ្ងន់ថា បន្ទាប់ពីការរួមដំណើរ និងសហប្រតិបត្តិការអស់រយៈពេលជាង ៣៥ ឆ្នាំមកនេះ ទំនាក់ទំនង វៀតណាម - សហភាពអឺរ៉ុប បន្តមានស្ថិរភាព និងមិនឈប់ឈរអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម - សហភាពអឺរ៉ុប (EVFTA) ដែលត្រូវបានអនុវត្តនាឆ្នាំកន្លងទៅ បានរួមចំណែកយ៉ាងសំខាន់ក្នុងការនាំយកទំនាក់ទំនងសហប្រតិបត្តិការពាណិជ្ជកម្មរវាងភាគីទាំងពីរឡើងដល់កម្រិតកម្ពស់ថ្មី។

ជាពិសេស ភាគីទាំងពីរបានតម្លើងកម្រិតទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅក្នុងខែមករា ឆ្នាំ ២០២៦ ដោយធ្វើឱ្យវៀតណាមក្លាយជាប្រទេសដំបូងគេបង្អស់នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលបានបង្កើតទំនាក់ទំនងក្នុងកម្រិតខ្ពស់បំផុតជាមួយសហភាពអឺរ៉ុប។ សហភាពអឺរ៉ុបក៏ជាដៃគូពាណិជ្ជកម្មធំទី ៤ និងជាអ្នកវិនិយោគធំទី ៥ នៅលើពិភពលោករបស់វៀតណាមផងដែរ។ «វៀតណាមយកចិត្តទុកដាក់ជាពិសេសចំពោះតួនាទី និងទីតាំងយុទ្ធសាស្ត្ររបស់សហភាពអឺរ៉ុប ដែលជាខឿនសេដ្ឋកិច្ចធំទី ៣ នៅលើពិភពលោក និងជាភាគីឈានមុខគេនៅក្នុងការជំរុញបណ្ដាតំបន់អភិវឌ្ឍន៍ប្រកបដោយចីរភាព ការធ្វើបរិវត្តកម្មបៃតង សេដ្ឋកិច្ចវិលជុំ ការធ្វើបរិវត្តកម្មឌីជីថល ការធ្វើបរិវត្តកម្មថាមពលប្រកបដោយសមធម៌ ព្រមទាំងការជំរុញពាណិជ្ជកម្មសេរី» អនុប្រធានរដ្ឋសភាបានសង្កត់ធ្ងន់។

អនុប្រធានរដ្ឋសភាបានបញ្ជាក់ច្បាស់ថា វៀតណាមតែងតែយកចិត្តទុកដាក់លើការបំពេញបន្ថែមនូវរបបស្ថាប័ន បង្កើតបរិយាកាសគតិយុត្តិស្របគ្នា មានតម្លាភាព និងបង្កើតការអភិវឌ្ឍ កសាងបណ្ដaគោលនយោបាយគាំទ្រដល់សហគ្រាសក្នុងស្រុក និងក្រៅស្រុក ក្នុងនោះមានបណ្ដាសហគ្រាសអឺរ៉ុបប្រចាំនៅវៀតណាមផងដែរ។

ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម - សហភាពអឺរ៉ុប អនុប្រធានរដ្ឋសភាបានស្នើឱ្យឯកអគ្គរដ្ឋទូតប្រមុខគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅវៀតណាម និងប្រធាន EuroCham ជំរុញបណ្ដាដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសហគ្រាសអឺរ៉ុប និងវៀតណាម សំដៅស្វែងយល់ និងក្តាប់យកកាលានុវត្តភាពសហប្រតិបត្តិការវិនិយោគ និងអាជីវកម្ម រួមចំណែកនាំយកទំនាក់ទំនងសេដ្ឋកិច្ច - ពាណិជ្ជកម្មរវាង វៀតណាម - សហភាពអឺរ៉ុប ចូលទៅក្នុងជម្រៅកាន់តែខ្លាំង និងមានប្រសិទ្ធភាព ផ្សារភ្ជាប់ជាមួយការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ EVFTA រួមចំណែកពង្រឹង និងរក្សាទីតាំងជាដៃគូពាណិជ្ជកម្មឈានមុខគេទៅវិញទៅមក។

ការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វៀតណាម - សហភាពអឺរ៉ុប

អនុប្រធានរដ្ឋសភា លោក Nguyen Hong Dien ថ្លែងមតិ។

អនុប្រធានរដ្ឋសភាបានស្នើឱ្យបន្តជំរុញសភាខឿនសេដ្ឋកិច្ចជាសមាជិកចំនួន ៦ នៃសហភាពអឺរ៉ុបដែលនៅសេសសល់ឱ្យបានឆាប់ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ វៀតណាម - សហភាពអឺរ៉ុប (EVIPA) រួមចំណែកបង្កើតការទម្លាយភាពទាល់ច្រកគ្រប់ជ្រុងជ្រោយនៅក្នុងកិច្ចសហប្រតិបត្តិការវិនិយោគ វៀតណាម - សហភាពអឺរ៉ុប ដូចបណ្ដាលទ្ធផលដ៏គួរឱ្យចាប់អារម្មណ៍បន្ទាប់ពីភាគីទាំងពីរបានអនុវត្តកិច្ចព្រមព្រៀង EVFTA ផងដែរ ទន្ទឹមនឹងនោះបានស្នើឱ្យគណៈកម្មការអឺរ៉ុប (EC) ឆាប់ដកចេញនូវ «កាតលឿង» IUU ចំពោះការនាំចេញគ្រឿងសមុទ្ររបស់វៀតណាម នៅលើមូលដ្ឋានទទួលស្គាល់នូវរាល់ការខិតខំប្រឹងប្រែងរបស់វៀតណាមនៅក្នុងការងារតស៊ូប្រឆាំងនឹងការនេសាទខុសច្បាប់ IUU។

ប្រធាន EuroCham លោក Bruno Jaspaert បានវាយតម្លៃថា វៀតណាមមានការខិតខំប្រឹងប្រែង និងជំហានវិវឌ្ឍន៍ជាច្រើននៅក្នុងការកែទម្រង់របបស្ថាប័ន ធានាបរិយាកាសគតិយុត្តិដ៏ទាក់ទាញសម្រាប់បណ្ដាអ្នកវិនិយោគ និងសហគ្រាស រួមចំណែកកែលម្អបរិយាកាសអាជីវកម្មនៅវៀតណាម។

លោក Bruno Jaspaert មានបំណងចង់បន្តទទួលបាននូវការរួមដំណើរ ព្រមទាំងការគាំទ្រពីសំណាក់រាជរដ្ឋាភិបាល រដ្ឋសភា និងបណ្ដាស្ថាប័នមានសមត្ថកិច្ចនៅវៀតណាមដែលផ្តល់ជូនសហគមន៍សហគ្រាសអឺរ៉ុប។

EuroCham សង្ឃឹមថាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម - សហភាពអឺរ៉ុប នឹងត្រូវបានបម្លែងទៅជាបណ្ដាកាលានុវត្តភាពសហប្រតិបត្តិការជាក់ស្ដែងរវាងភាគីទាំងពីរ ព្រមទាំងបានអះអាងថា សហភាពអឺរ៉ុបអាចគាំទ្រវៀតណាមអំពីប្រភពទុន និងបច្ចេកវិទ្យា សំដៅជួយឱ្យវៀតណាមសម្រេចបាននូវគោលដៅកំណើនលឿន និងប្រកបដោយចីរភាព។ ជាពិសេស ជាមួយនឹងគំនិតផ្តួចផ្តើម «យុទ្ធសាស្ត្រច្រកទ្វារសកល» ដែលបង្កើតឡើងដោយសហភាពអឺរ៉ុប សហភាពអឺរ៉ុបត្រៀមលក្ខណៈជាស្រេចវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ឆ្លាតវៃ ការធ្វើបរិវត្តកម្មបៃតង និងសេដ្ឋកិច្ចវិលជុំ៕

វៀតណាម​មាន​សក្ដានុពល​ដើម្បី​ក្លាយ​ជា​មហាអំណាច​ក្នុង​តំបន់​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក វៀតណាម​មាន​សក្ដានុពល​ដើម្បី​ក្លាយ​ជា​មហាអំណាច​ក្នុង​តំបន់​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក

នាថ្ងៃទី ១៧ ខែធ្នូ ក្រុមហ៊ុន ManpowerGroup វៀតណាម បានចេញផ្សាយ សៀវភៅណៃនៃអំពីប្រាក់ខែឆ្នាំ ២០២៥ សម្រាប់អង្គការ សហគ្រាស និងកម្មករដែលកំពុងស្វែងរកព័ត៌មានដ៏មានតម្លៃអំពីទីផ្សារការងារនៅវៀតណាម។

វៀតណាម និងហ្គ្រេណូប (បារាំង) ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌ វៀតណាម និងហ្គ្រេណូប (បារាំង) ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌

យុគសម័យ - ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២០ ខែកុម្ភៈ ក្នុងក្របខ័ណ្ឌនៃសកម្មភាពជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងមិត្តភាពជាមួយមូលដ្ឋានបារាំង លោកឯកអគ្គរដ្ឋទូត Dinh Toan Thang បានទៅធ្វើទស្សនកិច្ច និងធ្វើការនៅទីក្រុង Grenoble គួបផ្សំការទៅសួរសុខទុក្ខសហគមន៍ជនវៀតណាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam ព្រមទាំងលោកជំទាវ នឹងអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅសិង្ហបុរី
វៀតណាមមានបំណងប្រាថ្នាចង់អភិវឌ្ឍន៍យ៉ាងស៊ីជម្រៅនូវទំនាក់ទំនងមិត្តភាពជាមួយអាហ្វ្រិក
ការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វៀតណាម - សហភាពអឺរ៉ុប
អង្គការក្រៅរដ្ឋាភិបាលសហរដ្ឋអាមេរិក គាំទ្រជនពិការនៅ Hai Phong ក្នុងការកែលម្អលក្ខខណ្ឌជីវភាពរស់នៅ
ការថែរក្សាព្រលឹងវប្បធម៌ខ្មែរ ក្នុងចំណោមខ្សែទឹកហូរនៃសម័យទំនើប