យុគសម័យ - នៅក្នុងផ្ទាំងគំនូរសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ហ្វីលីពីនបានលេចធ្លោឡើងដូចជាទីផ្សារមួយដែលមានកម្លាំងស្ទុះងើបឡើងវិញគួរឱ្យកត់សម្គាល់។
| ហ្វីលីពីនត្រៀមខ្លួនសហការជាមួយវៀតណាមដើម្បីធានាការផ្គត់ផ្គង់អង្ករ ប្រធានាធិបតីហ្វីលីពីន និងភរិយាទទួលស្គាល់បរិយាកាសវៀតណាមតេត |
ការលើកកម្ពស់កម្រិតទំនាក់ទំនងសេដ្ឋកិច្ចវៀតណាម-ហ្វីលីពីន
ជាមួយនិងចំនួនប្រជាជនជាង ១១០ លាននាក់ រចនាសម្ព័ន្ធប្រជាជនវ័យក្មេង ស្រទាប់វណ្ណៈកណ្តាលពង្រីកធំធាត់ព្រមទាំងតម្រូវការប្រើប្រាស់កាន់តែមានភាពសម្បូរបែប ក្នុងពេលដែលការផលិតនៅក្នុងប្រទេសជួនកាលគឺនៅមិនទាន់ឆ្លើយតបបានគ្រប់គ្រាន់សម្រាប់តម្រូវការក្នុងស្រុកនោះឡើយ ហ្វីលីពីនគឺបន្តជាទីផ្សារមួយក្នុងចំណោមបណ្តាទីផ្សារដែលមានការទាក់ទាញបំផុតរបស់តំបន់។
បន្ថែមពីលើនោះ ខ្សែទឹកប្រាក់បញ្ញើពីបរទេសដ៏ធំធេងមកពីសហគមន៍ប្រជាជនហ្វីលីពីននៅឯបរទេស (ឡើងដល់ ៣៥,៦ ពាន់លានដុល្លារអាមេរិកនាឆ្នាំ ២០២៥ ប្រហែល ៧,៣% GDP របស់ប្រទេសជាតិ) គឺមិនត្រឹមតែរួមចំណែកធ្វើឱ្យមានភាពលំនឹងនូវជញ្ជីងទូទាត់នោះទេ គឺថែមទាំង «ចិញ្ចឹមបីបាច់» ដោយផ្ទាល់នូវកម្លាំងទិញនៅក្នុងប្រទេស រក្សាតួនាទីដូចជា «ទ្រនាប់» ដ៏មានសារៈសំខាន់មួយនៃខឿនសេដ្ឋកិច្ចនៅក្នុងបណ្តាដំណាក់កាលមិនទាន់ច្បាស់លាស់។
ទោះជាយ៉ាងណាក៏ដោយ ហ្វីលីពីនក៏ទទួលដឹងយ៉ាងច្បាស់ថាដើម្បីរក្សាបាននូវឋានៈនៅក្នុងក្រុមបណ្តាខឿនសេដ្ឋកិច្ចមានភាពរស់រវើករបស់ ASEAN គឺបណ្តាកម្លាំងចលករប្រពៃណីគឺមិនទាន់គ្រប់គ្រាន់នោះឡើយ ជាពិសេសគឺនៅក្នុងបរិបទដែលនៅមានការលំបាកជាច្រើនចាប់តាំងពីក្រោយមហន្តរាយ Covid-19 មក។
រដ្ឋអំណាចប្រធានាធិបតី Ferdinand Marcos Jr. កំពុងខិតខំប្រឹងប្រែងកែទម្រង់បណ្តានីតិវិធី ធ្វើឱ្យពេញលេញនូវនយោបាយផ្តល់ការអនុគ្រោះ បើកទ្វារជាងមុនសម្រាប់វិនិយោគិនបរទេសព្រមទាំងផ្តល់អាទិភាពដល់បណ្តាវិស័យដែលមានលទ្ធភាពបង្កើតតម្លៃបន្ថែមខ្ពស់ដូចជាថាមពលកកើតឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធ ឡូជីស្ទីក បច្ចេកវិទ្យាឌីជីថល ឧស្សាហកម្មគាំទ្រ ទេសចរណ៍ព្រមទាំងសេវាកម្មទំនើប។
![]() |
| ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហ្វីលីពីន Lai Thai Binh (ឈរ ខាងស្តាំ) ព្រមទាំងរដ្ឋមន្ត្រីក្រសួងថាមពលហ្វីលីពីន Sharon S. Garin នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាង VinEnergo និង SunAsia Energy នាថ្ងៃទី ១៧ ខែមិថុនា។ |
គោលដៅគឺការបំប្លែងប្រៀបខ្លាំងទីផ្សារធំទៅជាសមត្ថភាពប្រកួតប្រជែងការវិនិយោគ ទន្ទឹមនឹងនោះនាំហ្វីលីពីនតភ្ជាប់កាន់តែស៊ីជម្រៅជាមួយនិងបណ្តាខ្សែសង្វាក់ផ្គត់ផ្គង់តំបន់និងសកលលោក។
នៅក្នុងកាលៈទេសៈនោះ ទំនាក់ទំនងសេដ្ឋកិច្ចវៀតណាម-ហ្វីលីពីនបានឈានចូលដំណាក់កាលអភិវឌ្ឍន៍ដ៏ពិសេសមួយ។ ដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រថ្នាក់រដ្ឋមកកាន់ហ្វីលីពីនរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ព្រមទាំងលោកជំទាវ ចាប់ពីថ្ងៃទី ៣១ ខែឧសភា ដល់ថ្ងៃទី ១ ខែមិថុនា បានបង្កើតចំណុចរបត់ដ៏មានសារៈសំខាន់នៅក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ។
ប្រព្រឹត្តទៅចំឱកាសនៃការប្រារព្ធខួបលើកទី ៥០ នៃទំនាក់ទំនងការទូត (១៩៦-២០២៦) ដំណើរទស្សនកិច្ចគឺមិនត្រឹមតែពង្រឹងទំនុកចិត្តនយោបាយប៉ុណ្ណោះទេ គឺថែមទាំងដំឡើងកម្រិតទំនាក់ទំនងវៀតណាម-ហ្វីលីពីនជាផ្លូវការទៅជាដៃគូយុទ្ធសាស្ត្រពង្រឹងទៀតផង។
នេះគឺជាជំហានអភិវឌ្ឍន៍មានអត្ថន័យយុទ្ធសាស្ត្រ ឆ្លុះបញ្ចាំងពីការចាត់ទុកគ្នាជាសំខាន់ទៅវិញទៅមករវាងប្រទេសជិតខាងសមុទ្រទាំងពីរ ដែលជាសមាជិកសកម្មចំនួនពីររូបរបស់ ASEAN ព្រមទាំងជាខឿនសេដ្ឋកិច្ចទាំងពីរដែលមានលក្ខណៈបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកកាន់តែមានភាពច្បាស់លាស់។
នៅក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងថ្មី ខ្លឹមសារស្នូលសេដ្ឋកិច្ចត្រូវបានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរដាក់នៅទីតាំងមជ្ឈមណ្ឌល។ ខឿនគ្រឹះទំនាក់ទំនងនយោបាយត្រូវបានពង្រឹងគឺបានបង្កើតកម្លាំងរុញច្រានយ៉ាងឆាប់រហ័សសម្រាប់បណ្តាគម្រោងការសហប្រតិបត្តិការជាក់លាក់មួយចំនួន។
បន្ថែមពីលើការពិភាក្សាស៊ីជម្រៅអំពីបញ្ហាសេដ្ឋកិច្ច-ពាណិជ្ជកម្មជាច្រើន ក៏ដូចជាកិច្ចព្រមព្រៀងចំនួន ១៥ ច្បាប់ត្រូវបានចុះហត្ថលេខានៅក្នុងវេទិកាសហគ្រាសវៀតណាម-ហ្វីលីពីន នាថ្ងៃទី ១ ខែមិថុនា នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនោះ បណ្តាសហគ្រាសនៃភាគីទាំងពីរគឺបន្តជំរុញបណ្តាគម្រោងការថ្មីៗជាច្រើននៅក្នុងបណ្តាវិស័យដែលមានលក្ខណៈយុទ្ធសាស្ត្រជាងមុន មានកម្រិតតម្លៃខ្ពស់ជាងមុនព្រមទាំងផ្សារភ្ជាប់យ៉ាងស្អិតល្មួតជាងមុនជាមួយនិងតម្រូវការអភិវឌ្ឍន៍ក៍ដូចជាប្រៀបខ្លាំងរបស់ប្រទេសនីមួយៗ។
ក្នុងនោះ កិច្ចព្រមព្រៀងរវាង VinEnergo និង SunAsia Energy នាថ្ងៃទី ១៧ ខែមិថុនា គឺជាចំណុចសង្កត់ធ្ងន់ដ៏លេចធ្លោមួយ បង្ហាញឱ្យឃើញច្បាស់នូវជំហានបំប្លែងថ្មីនៃការវិនិយោគរបស់វៀតណាមនៅហ្វីលីពីន។
យោងតាមកិច្ចព្រមព្រៀង ភាគីទាំងពីរអភិវឌ្ឍន៍បញ្ជីមុខគម្រោងការអគ្គិសនីដើរដោយថាមពលព្រះអាទិត្យនៅលើផ្ទៃទឹក (ផ្សារភ្ជាប់វិស័យថាមពលជាមួយនិងការវារីវប្បកម្ម) ជាមួយនិងអានុភាពសរុបប្រហែល ៤២២ MWp ផលទុនវិនិយោគសរុបត្រូវបានប៉ាន់ប្រមាណប្រហែល ៤០៦ លានដុល្លារអាមេរិក នៅ Pampanga និង Negros Occidental។
កិច្ចព្រមព្រៀងនេះគឺមិនត្រឹមតែមានអត្ថន័យអំពីទំហំទុនវិនិយោគប៉ុណ្ណោះទេ គឺថែមទាំងរួមចំណែកធានាសន្តិសុខថាមពល ការធ្វើឱ្យសម្បូរបែបនូវប្រភពផ្គត់ផ្គង់អគ្គិសនី លើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ផ្ទៃទឹកនិងដីធ្លី ទន្ទឹមនឹងនោះផ្សារភ្ជាប់ការអភិវឌ្ឍថាមពលស្អាតជាមួយនិងការរក្សាមធ្យោបាយដោះស្រាយជីវភាពរបស់ប្រជាជនក្នុងស្រុក។
នៅក្នុងជ្រុងជ្រោយយុទ្ធសាស្ត្រជាងមុន កិច្ចសហប្រតិបត្តិការ VinEnergo-SunAsia រួមជាមួយនិងបណ្តាគម្រោងការថ្មីៗរបស់សហគ្រាសវៀតណាមមួយចំនួននៅហ្វីលីពីន បង្ហាញឱ្យឃើញនូវការផ្លាស់ប្តូរទីកន្លែងយ៉ាងច្បាស់លាស់នៅក្នុងការគិតគូរវិនិយោគទៅក្រៅប្រទេសរបស់វៀតណាម។
តាំងពីកន្លែងដែលភាគច្រើនស្វែងរកឱកាសពាណិជ្ជកម្មដាច់ដោយឡែក សហគ្រាសវៀតណាមគឺកំពុងតែបោះជំហាននីមួយៗឆ្ពោះទៅកាន់ការកសាងប្រព័ន្ធអេកូឡូស៊ីផលិតផល សេវាកម្មព្រមទាំងខ្សែសង្វាក់តម្លៃនៅចំទីផ្សារម្ចាស់ផ្ទះ តាំងពីវត្តមាននៅលើទីផ្សារឆ្ពោះទៅកាន់ការរួមដំណើរអភិវឌ្ឍន៍ តាំងពីការលក់ផលិតផលឆ្ពោះទៅកាន់ការរួមគ្នាវិនិយោគ រួមគ្នាផ្លាស់ប្តូរបទពិសោធន៍ បច្ចេកវិទ្យាព្រមទាំងផលប្រយោជន៍យូរអង្វែងជាមួយនិងបណ្តាដៃគូហ្វីលីពីន។
![]() |
| ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហ្វីលីពីន Lai Thai Binh ថ្លែងមតិនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ VinEnergo-SunAsia Energy។ |
លំហអភិវឌ្ឍន៍ថ្មីៗជាច្រើន
អាចអះអាងបានថា ផ្ទាំងទស្សនីយភាពសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-ហ្វីលីពីននៅក្នុងដំណាក់កាលខាងមុខគឺនៅមានទំហំធំធេងណាស់។ អំពីពាណិជ្ជកម្ម ប្រទេសទាំងពីរគឺនៅតែមានលំហធំធេងជាច្រើនដើម្បីបើកទូលាយទំហំនិងធ្វើឱ្យមានភាពតុល្យភាពជាងមុននូវរចនាសម្ព័ន្ធនៃការផ្លាស់ប្តូរទៅវិញទៅមក។
ហ្វីលីពីនមានតម្រូវការប្រកបដោយភាពលំនឹងអំពីស្បៀងអាហារ កសិផល ជលផល សម្ភារសំណង់ មុខទំនិញប្រើប្រាស់ ផលិតផលឧស្សាហកម្មព្រមទាំងសេវាកម្មឡូជីស្ទីក ក្នុងពេលដែលវៀតណាមមានសមត្ថភាពផ្គត់ផ្គង់កាន់តែល្អប្រសើរឡើង ទន្ទឹមនឹងនោះក៏មានតម្រូវការនាំចូលបណ្តាផលិតផល សេវាកម្មព្រមទាំងប្រភពធនធានដែលហ្វីលីពីនមានប្រៀបខ្លាំង។
អំពីការវិនិយោគ ភាគីទាំងពីរអាចផ្តល់អាទិភាពដល់បណ្តាវិស័យដែលមានលក្ខណៈបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកខ្ពស់។ ហ្វីលីពីនមានតម្រូវការធំធេងអំពីថាមពលស្អាត ហេដ្ឋារចនាសម្ព័ន្ធទីក្រុង ឡូជីស្ទីក កំពង់ផែសមុទ្រ ចរាចរណ៍ផ្លូវអាកាស ការបំប្លែងឌីជីថល ការអប់រំ សុខាភិបាលព្រមទាំងទេសចរណ៍។ នេះក៏ជាបណ្តាវិស័យដែលសហគ្រាសវៀតណាមកំពុងតែសន្សំបាននូវសមត្ថភាព បទពិសោធន៍ព្រមទាំងសេចក្តីប្រាថ្នាចង់បើកទូលាយទៅកាន់តំបន់។
នៅក្នុងទិសដៅផ្ទុយមកវិញ បណ្តាសហគ្រាសហ្វីលីពីនមានបទពិសោធន៍នៅក្នុងការលក់រាយ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម BPO ហិរញ្ញវត្ថុ អាហារព្រមទាំងការគ្រប់គ្រងសម្ព័ន្ធក្រុមហ៊ុន ទាំងនេះសុទ្ធសឹងតែជាបណ្តាវិស័យដែលអាចបន្តស្វែងរកឱកាសនៅចំទីផ្សារវៀតណាម។
នៅក្នុងបរិបទដែលប្រទេសទាំងពីរកំពុងជំរុញយ៉ាងខ្លាំងក្លានូវបណ្តាលំហអភិវឌ្ឍន៍ថ្មីៗ លំហសម្រាប់កិច្ចសហប្រតិបត្តិការអំពីការបំប្លែងឌីជីថល ការច្នៃប្រឌិតផ្លាស់ប្តូរថ្មី បញ្ញាសិប្បនិម្មិត គ្រឿងពាក់កណ្តាលចម្លង សេដ្ឋកិច្ចសមុទ្រ ថាមពលកកើតឡើងវិញ ឥណទានកាបូន កសិកម្មបច្ចេកវិទ្យាខ្ពស់ព្រមទាំងការអភិវឌ្ឍប្រភពធនធានមនុស្សគឺកាន់តែមានភាពគួរឱ្យកត់សម្គាល់ខ្លាំងឡើង។ ទាំងនេះគឺមិនត្រឹមតែជាបណ្តាឱកាសសេដ្ឋកិច្ចថ្មីៗប៉ុណ្ណោះទេ គឺថែមទាំងជាបណ្តាទិសដៅសហប្រតិបត្តិការផ្សារភ្ជាប់ដោយផ្ទាល់ជាមួយនិងគោលដៅលើកកម្ពស់ទិន្នផល បង្កើនលទ្ធភាពខ្លួនទីពឹងខ្លួនព្រមទាំងពង្រឹងឋានៈរបស់ប្រទេសនីមួយៗនៅក្នុងខ្សែសង្វាក់តម្លៃតំបន់។
ក្នុងរយៈពេលកន្លងទៅនេះ ស្ថានទូតវៀតណាមប្រចាំនៅហ្វីលីពីនបានខិតខំប្រឹងប្រែងចាត់តាំងអនុវត្តការងារការទូតសេដ្ឋកិច្ចតាមទិសដៅមានសារធាតុជាងមុន ដើរស្របយ៉ាងកៀកកិតជាមួយនិងតម្រូវការរបស់សហគ្រាសព្រមទាំងអាទិភាពអភិវឌ្ឍន៍របស់ប្រទេសទាំងពីរ ឱ្យសមស្របទៅនឹងបណ្តាការផ្លាស់ប្តូរនៃស្ថានការណ៍ពិភពលោកនិងតំបន់។
បណ្តាសកម្មភាពតភ្ជាប់ជាមួយនិងស្ថាប័នរដ្ឋាភិបាល រដ្ឋអំណាចមូលដ្ឋាន សមាគមសហគ្រាស សម្ព័ន្ធក្រុមហ៊ុនឯកជន អង្គការហិរញ្ញវត្ថុព្រមទាំងដៃគូអភិវឌ្ឍន៍នៅហ្វីលីពីន គឺបានរួមចំណែកបើកបន្ថែមនូវបណ្តាញចូលទៅជិតទីផ្សារសម្រាប់សហគ្រាសវៀតណាម ទន្ទឹមនឹងនោះផ្សព្វផ្សាយរូបភាពវៀតណាមជាដៃគូមួយប្រកបដោយភាពរស់រវើក គួរឱ្យទុកចិត្តព្រមទាំងមានសមត្ថភាពរួមចំណែកចូលទៅក្នុងបណ្តាគោលដៅអភិវឌ្ឍន៍រួមរបស់តំបន់អាស៊ីប៉ាស៊ីហ្វិក។
ជាមួយនិងទិសដៅនិងគោលដៅថ្មីៗនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រពង្រឹង របៀបធ្វើនៅក្នុងដំណាក់កាលខាងមុខគឺត្រូវតែបន្តបានផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លាជាមួយនិងការគិតគូរប្រកបដោយលក្ខណៈម្ចាស់ការជាងមុន វិធីសាស្ត្រមានភាពបត់បែនជាងមុន។
ទីមួយគឺការផ្លាស់ប្តូរថ្មីរបៀបចូលទៅជិតតាំងពី «ការជំរុញជារួម» ឆ្ពោះទៅកាន់ «ការជំរុញមានការផ្តោតលើចំណុចស្នូល» ដោយយកចិត្តទុកដាក់លើវិស័យ តំបន់ដែនដីព្រមទាំងដៃគូមួយចំនួនដែលមានលទ្ធភាពបង្កើតចំណុចរបត់បំបែកធ្លាយ។
ទីពីរគឺការផ្លាស់ប្តូរថ្មីអំពីវិធីសាស្ត្រតភ្ជាប់៖ មិនត្រឹមតែតភ្ជាប់សហគ្រាសជាមួយនិងសហគ្រាសប៉ុណ្ណោះទេ គឺថែមទាំងតភ្ជាប់សហគ្រាសជាមួយនិងរដ្ឋអំណាចមូលដ្ឋាន ស្ថាប័នគ្រប់គ្រង អង្គការហិរញ្ញវត្ថុជាដើម ដើម្បីបង្កើតឡើងនូវប្រព័ន្ធអេកូឡូស៊ីមួយកាន់តែខ្លាំងក្លាជាងមុន។
ទីបីគឺការលើកកម្ពស់តួនាទីរួមដំណើរព្រមទាំងជាស្ពានចម្លងដើម្បីបង្រួញភាពខុសគ្នានៃប្រព័ន្ធច្បាប់ នីតិវិធីវិនិយោគ វប្បធម៌អាជីវកម្ម ស្តង់ដារបច្ចេកទេសព្រមទាំងរបៀបចាត់តាំងអនុវត្តនៅតាមមូលដ្ឋាន។
៥០ ឆ្នាំបន្ទាប់ពីការបង្កើតទំនាក់ទំនងការទូត វៀតណាមនិងហ្វីលីពីនគឺកំពុងតែឈានចូលដំណាក់កាលសហប្រតិបត្តិការថ្មីមួយជាមួយនិងខឿនគ្រឹះទំនាក់ទំនងនយោបាយដ៏រឹងមាំជាងមុន ទំនុកចិត្តខ្ពស់ជាងមុនព្រមទាំងផលប្រយោជន៍សេដ្ឋកិច្ចផ្សារភ្ជាប់ក្រឡុកចូលគ្នាកាន់តែស៊ីជម្រៅជាងមុន។
បណ្តាកិច្ចព្រមព្រៀង គម្រោងការព្រមទាំងការតភ្ជាប់ថ្មីៗក្នុងរយៈពេលកន្លងទៅនេះ បង្ហាញឱ្យឃើញថាកិច្ចសហប្រតិបត្តិការទ្វេភាគីគឺមិនមែនត្រឹមតែជាសក្តានុពលទៀតនោះឡើយ គឺកំពុងតែត្រូវបានធ្វើឱ្យជាក់ស្តែងឡើងជាជំហានៗតាមរយៈខ្សែទុនវិនិយោគ ខ្សែជើងហោះហើរ គម្រោងការថាមពល សេវាកម្មថ្មីៗព្រមទាំងបណ្តាខ្សែសង្វាក់តម្លៃដែលកំពុងតែត្រូវបានបង្កើតរូបរាង។
នៅក្នុងដំណាក់កាលខាងមុខ ទំនាក់ទំនងសេដ្ឋកិច្ចវៀតណាម-ហ្វីលីពីនគឺអាចឈានឡើងក្លាយទៅជាចំណុចភ្លឺថ្មីមួយនៃការផ្សារភ្ជាប់សេដ្ឋកិច្ច ASEAN យ៉ាងពិតប្រាកដ វាក្លាយទៅជាទំនាក់ទំនងសហប្រតិបត្តិការមួយដែលមិនត្រឹមតែធំធេងជាងមុនអំពីទំហំប៉ុណ្ណោះទេ គឺថែមទាំងស៊ីជម្រៅជាងមុនអំពីផលប្រយោជន៍ មានភាពរឹងមាំនិងចីរភាពជាងមុនអំពីខឿនគ្រឹះព្រមទាំងខិតជិតជាងមុនជាមួយនិងជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរ៕
យោងតាមនាយកដ្ឋានស្ថិតិហ្វីលីពីន ក្នុងរយៈពេល ៥ខែកន្លងទៅនេះ ហ្វីលីពីនបាននាំចូលអង្ករពីវៀតណាមចំនួន ១,៥លានតោន ស្មើនឹងជិត ៩០% នៃអង្ករសរុបចំនួនជាង ១,៦លានតោន ដែលបាននាំចូលប្រទេសនេះ។ |
ប្រធាន FDA ហ្វីលីពីន លោក Rolando Enrique Domingo បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានមួយថា រហូតមកទល់ពេលនេះ វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន AstraZeneca មិនមានហានិភ័យអ្វីនោះទេ។ |


មតិពីមិត្តអ្នកអាន