យុគសម័យ - ក្របខ័ណ្ឌនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រពង្រឹងថ្មីត្រូវបានបង្កើតឡើង បណ្តាលិខិតូបករណ៍និងកិច្ចព្រមព្រៀងសហប្រតិបត្តិការដ៏សម្បូរបែបនិងមានគុណភាពខ្ពស់គឺកំពុងតែក្លាយជាខឿនគ្រឹះដ៏រឹងមាំព្រមទាំងជាមូលដ្ឋានជាក់ស្តែងដ៏ងាយស្រួល ជួយឱ្យទំនាក់ទំនងវៀតណាម-ហ្វីលីពីនបោះជំហានទៅមុខយ៉ាងរឹងមាំចូលទៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយប្រកបដោយលក្ខណៈគ្រប់ជ្រុងជ្រោយនិងមានសារធាតុជាងមុននាពេលខាងមុខ។
| ហ្វីលីពីនត្រៀមខ្លួនសហការជាមួយវៀតណាមដើម្បីធានាការផ្គត់ផ្គង់អង្ករ ប្រធានាធិបតីហ្វីលីពីន និងភរិយាទទួលស្គាល់បរិយាកាសវៀតណាមតេត |
នៅក្នុងឱកាសនៃការប្រារព្ធខួបលើកទី ៥០ នៃទំនាក់ទំនងការទូតវៀតណាម-ហ្វីលីពីន (ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ១៩៧៦ – ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៦) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហ្វីលីពីន Lai Thai Binh បានរំលឹកឡើងវិញនូវបណ្តាចំណុចរបត់ដ៏មានសារៈសំខាន់នៅក្នុងទំនាក់ទំនងទ្វេភាគីក្នុង ៥ ទសវត្សរ៍ព្រមទាំងចក្ខុវិស័យថ្មីសម្រាប់អនាគតរួមដ៏ស្រស់បំព្រង។
សូមឯកអគ្គរដ្ឋទូតរំលឹកឡើងវិញនូវបណ្តាចំណុចធំៗនៅក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរក្នុងរយៈពេល ៥ ទសវត្សរ៍កន្លងទៅនេះ?
ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ១៩៧៦ បានកត់ត្រានូវចំណុចរបត់ប្រវត្តិសាស្ត្រនៅពេលដែលវៀតណាមនិងហ្វីលីពីនបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ។ ក្រឡេកមើលឡើងវិញនូវដំណើរផ្លូវ ៥០ ឆ្នាំ ចំណុចរបត់នេះឆ្លុះបញ្ចាំងពីចក្ខុវិស័យយុទ្ធសាស្ត្រដ៏ស៊ីជម្រៅរបស់បណ្តាថ្នាក់ដឹកនាំនៃប្រទេសទាំងពីរអំពីតំបន់អាស៊ីអាគ្នេយ៍មួយប្រកបដោយសន្តិភាព ស្ថិរភាពនិងវិបុលភាព។
![]() |
| អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ព្រមទាំងប្រធានាធិបតីហ្វីលីពីន Ferdinand Romualdez Marcos Jr. នៅក្នុងការជួបសម្ភាសន៍ជាមួយសារព័ត៌មាន បានជូនដំណឹងអំពីលទ្ធផលនៃកិច្ចចរចា ដោយដំឡើងកម្រិតទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រពង្រឹង នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅហ្វីលីពីន (ចាប់ពីថ្ងៃទី ៣១ ខែឧសភា ដល់ថ្ងៃទី ១ ខែមិថុនា)។ |
ក្នុងរយៈពេល ៥០ ឆ្នាំកន្លងទៅនេះ ទំនាក់ទំនងទ្វេភាគីមិនឈប់ឈរត្រូវបានពង្រឹងនិងអភិវឌ្ឍន៍ប្រកបដោយលក្ខណៈគ្រប់ជ្រុងជ្រោយនិងមានសារធាតុនៅលើវិស័យជាច្រើន រួមចំណែកយ៉ាងមានសារៈសំខាន់ចូលទៅក្នុងសន្តិភាព ស្ថិរភាពព្រមទាំងការអភិវឌ្ឍរបស់តំបន់។ ប្រទេសទាំងពីរបានក្លាយទៅជាដៃគូគួរឱ្យទុកចិត្ត ដោយបានដំឡើងកម្រិតទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រនាឆ្នាំ ២០១៥ និងដៃគូយុទ្ធសាស្ត្រពង្រឹងនាឆ្នាំ ២០២៦ នេះ ដែលជាជំហានអភិវឌ្ឍន៍ដ៏មានសារៈសំខាន់មួយ បើកឡើងនូវលំហសហប្រតិបត្តិការថ្មីមួយកាន់តែធំទូលាយជាងមុន។
អំពីនយោបាយ-ការទូត ភាគីទាំងពីររក្សាជាប្រចាំនូវបណ្តាបណ្តាញទាក់ទងថ្នាក់ខ្ពស់តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូ លិខិតស្នាម ការសន្ទនាតាមទូរស័ព្ទព្រមទាំងការជួបប្រាស្រ័យនៅក្រៅកិច្ចប្រជុំនៃបណ្តាវេទិកាពហុភាគី។ ចាប់តាំងពីដើមឆ្នាំ ២០២៦ រហូតមកដល់ពេលនេះ ហ្វីលីពីនបានទទួលស្វាគមន៍ថ្នាក់ដឹកនាំគន្លឹះចំនួនពីរកូនរូបនៃបក្សនិងរដ្ឋវៀតណាម គឺអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam អញ្ជើញមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋ (ថ្ងៃទី ៣១ ខែឧសភា ដល់ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៦) ព្រមទាំងនាយករដ្ឋមន្ត្រីរដ្ឋភិបាល Le Minh Hung អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ASEAN លើកទី ៤៨ នៅ Cebu (ថ្ងៃទី ៦-៨ ខែឧសភា ឆ្នាំ ២០២៦)។
វត្តមាននេះគឺមិនត្រឹមតែអះអាងនូវទំនាក់ទំនងទ្វេភាគីដ៏ស្អិតល្មួតនោះទេ គឺថែមទាំងបង្ហាញពីការគាំទ្រជាលក្ខណៈជាក់ស្តែងរបស់វៀតណាមដែលផ្តល់ជូនសម្រាប់តួនាទីជាប្រធាន ASEAN ឆ្នាំ ២០២៦ របស់ហ្វីលីពីនទៀតផង។
ជាពិសេស នៅក្នុងដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅហ្វីលីពីនរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការដំឡើងកម្រិតទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រពង្រឹង។ នេះគឺជាចំណុចរបត់ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់មួយ អះអាងនូវការប្តេជ្ញាចិត្តនយោបាយយ៉ាងខ្លាំងក្លារបស់ប្រទេសទាំងពីរព្រមទាំងបើកឡើងនូវបណ្តាឱកាសសហប្រតិបត្តិការស៊ីជម្រៅនិងមានសារធាតុជាងមុន។
អំពីការការពារជាតិ ប្រទេសទាំងពីររក្សាប្រកបដោយប្រសិទ្ធភាពនូវបណ្តាយន្តការសន្ទនានិងសហប្រតិបត្តិការតាំងពីថ្នាក់ក្រសួងរហូតដល់បណ្តាប្រភេទទ័ពនិងកងទ័ព។ រហូតមកដល់ពេលនេះ ភាគីទាំងពីរបានចាត់តាំងការសន្ទនានយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រីចំនួន ៧ លើក ការពិគ្រោះយោបល់កងទ័ពជើងទឹកទ្វេភាគីចំនួន ១០ លើក ការពិគ្រោះយោបល់កងទ័ពជើងអាកាសទ្វេភាគីចំនួន ៣ លើកព្រមទាំងកិច្ចប្រជុំទ្វេភាគីចំនួន ២ លើករវាងកងកម្លាំងនគរបាលការពារឆ្នេរវៀតណាមនិងកងកម្លាំងនគរបាលការពារឆ្នេហ្វីលីពីន។ បណ្តាវិស័យសហប្រតិបត្តិការប្រពៃណីដូចជាការហ្វឹកហ្វឺន ការបណ្តុះបណ្តាល ការស្វែងរកសង្គ្រោះ ការផ្លាស់ប្តូរបទពិសោធន៍ព្រមទាំងការប្រាស្រ័យទាក់ទងបុគ្គលិកគឺបន្តអភិវឌ្ឍន៍ប្រកបដោយភាពវិជ្ជមាន។
អំពីសន្តិសុខ ប្រទេសទាំងពីរសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការបង្ការបង្ក្រាបបទល្មើសឆ្លងដែន សន្តិសុខមនុស្សជាតិព្រមទាំងបណ្តាការប្រឈមសន្តិសុខមិនមែនប្រពៃណី រួមចំណែកលើកកម្ពស់សមត្ថភាពអនុវត្តច្បាប់និងការសម្របសម្រួលធ្វើបត្យាប័ននៅក្នុងក្របខ័ណ្ឌ ASEAN ទន្ទឹមនឹងនោះផ្លាស់ប្តូរយោបល់ដើម្បីឈានទៅដល់ការចុះហត្ថលេខាលើបណ្តាកិច្ចព្រមព្រៀងជាក់លាក់ជាងមុននៅក្នុងបណ្តាវិស័យដែលមានការពាក់ព័ន្ធ បង្កលក្ខណៈងាយស្រួលថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការបង្ការបង្ក្រាបបទល្មើស។
![]() |
| ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហ្វីលីពីន Lai Thai Binh។ |
អំពីពាណិជ្ជកម្មនិងការវិនិយោគ ទំនាក់ទំនងនៃប្រទេសទាំងពីរបានកត់ត្រានូវការកើនឡើងដ៏គួរឱ្យចាប់អារម្មណ៍នៅក្នុងបណ្តាឆ្នាំកន្លងទៅនេះ។ ផលទុនពាណិជ្ជកម្មទ្វេភាគីសរុបបានកើនឡើងជាមធ្យមជាង ១០% ក្នុងមួយឆ្នាំនៅក្នុងដំណាក់កាល ២០១៥-២០២៥ តាំងពី ២,៩២ ពាន់លានដុល្លារអាមេរិក ឡើងដល់ ៧,៨ ពាន់លានដុល្លារអាមេរិក ព្រមទាំងកំពុងឆ្ពោះទៅកាន់គោលដៅ ១០ ពាន់លានដុល្លារអាមេរិក។ បច្ចុប្បន្ននេះ វៀតណាមគឺជាដៃគការពាណិជ្ជកម្មធំទី ១១ របស់ហ្វីលីពីន។
រចនាសម្ព័ន្ធទំនិញកាន់តែមានភាពសម្បូរបែបជាមួយនិងក្រុមមុខទំនិញបង្គោលជិត ៤០ ក្រុមមកពីវៀតណាម ដែលលេចធ្លោឡើងគឺកសិផល ជលផល អាហារកែច្នៃ សម្ភារសំណង់ វាយនភណ្ឌព្រមទាំងគ្រឿងម៉ាស៊ីននិងឧបករណ៍។ ហ្វីលីពីនគឺជាទីផ្សារនាំចេញអង្ករធំបំផុតរបស់វៀតណាម (ក្តោបក្តាប់ប្រហែល ៤០% នៃបរិមាណអង្ករនាំចេញសរុប) ទន្ទឹមនឹងនោះអង្ករវៀតណាមក្តោបក្តាប់ប្រហែល ៨៥% នៃបរិមាណអង្ករនាំចូលរបស់ហ្វីលីពីន រួមចំណែកយ៉ាងមានសារៈសំខាន់ចូលទៅក្នុងសន្តិសុខស្បៀងអាហាររបស់ប្រទេសមិត្ត។
អំពីការវិនិយោគ គិតរហូតដល់ដាច់ខែមេសា ឆ្នាំ ២០២៦ ហ្វីលីពីនមានគម្រោងការចំនួន ១១២ ដែលនៅមានប្រសិទ្ធភាពនៅវៀតណាមជាមួយនិងទុនចុះបញ្ជីសរុបជាង ៦២៦,៨ លានដុល្លារអាមេរិក ឈរលំដាប់ថ្នាក់ទី ៣២/១៥៤ នៃបណ្តាប្រទេសនិងតំបន់ដែនដីដែលមានការវិនិយោគនៅវៀតណាម។ គិតរហូតដល់ដាច់ខែមេសា ឆ្នាំ ២០២៦ វៀតណាមមានគម្រោងការវិនិយោគចំនួន ២៥ ទៅកាន់ហ្វីលីពីនជាមួយនិងទុនចុះបញ្ជីសរុបជាង ១៤៨,២ លានដុល្លារអាមេរិក ឈរលំដាប់ថ្នាក់ទី ២២/៨៨ នៃបណ្តាទីកន្លែងវិនិយោគទៅក្រៅប្រទេសរបស់វៀតណាម។
អំពីការប្រាស្រ័យទាក់ទងប្រជាជននិងប្រជាជន វប្បធម៌ ការអប់រំ កិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែមានភាពរស់រវើកនិងសម្បូរបែប។ វិស័យទេសចរណ៍លេចធ្លោឡើងជាមួយនិងបរិមាណភ្ញៀវហ្វីលីពីនអញ្ជើញមកកាន់វៀតណាមបានកើនឡើងជាង ៤ ដងនៅក្នុងរយៈពេលមិនដល់មួយទសវត្សរ៍នោះឡើយ តាំងពី ១១០.៩៦៧ លើកនាក់ (២០១៦) ឡើងដល់ ៤៨២.១៧៣ លើកនាក់ (២០២៥)។ ត្រឹមតែនៅក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២៦ នេះប៉ុណ្ណោះ តួលេខនេះគឺសម្រេចបានប្រហែល ២៣៦.០០០ លើកនាក់ (កើនឡើង ៧៣,៤% បើប្រៀបធៀបជាមួយនិងរយៈពេលដូចគ្នានៃឆ្នាំមុន) ជួយឱ្យហ្វីលីពីនជាលើកដំបូងបង្អស់បានជម្លៀសហួសម៉ាឡេស៊ីព្រមទាំងចូលទៅក្នុង Top ១០ នៃទីផ្សារភ្ញៀវអញ្ជើញមកដល់ធំបំផុតរបស់វៀតណាម។ ការតភ្ជាប់ចរាចរណ៍ផ្លូវអាកាសគឺជាកត្តាគន្លឹះជំរុញនិន្នាការមួយនេះ។
ការដែលប្រទេសទាំងពីរដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីទៅជាដៃគូយុទ្ធសាស្ត្រពង្រឹង នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅហ្វីលីពីននាពេលថ្មីៗកន្លងទៅនេះរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam គឺជាចំណុចសង្កត់ធ្ងន់ដ៏មានសារៈសំខាន់នៃចំណុចរបត់ ៥០ ឆ្នាំ។ តើឯកអគ្គរដ្ឋទូតវាយតម្លៃយ៉ាងដូចម្តេចអំពីអត្ថន័យ ខ្លឹមសារស្នូលព្រមទាំងគោលដៅឆ្ពោះទៅដល់នៃកម្រិតថ្នាក់ទំនាក់ទំនងថ្មីនេះ?
ដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam មកកាន់ហ្វីលីពីនគឺមិនត្រឹមតែជាសកម្មភាពកិច្ចការបរទេសថ្នាក់ខ្ពស់ដ៏មានសារៈសំខាន់ដើម្បីអបអរសាទរការប្រារព្ធខួបលើកទី ៥០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ គឺថែមទាំងជាចំណុចរបត់ប្រវត្តិសាស្ត្រមួយបើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីជាមួយនិងកម្លាំងចលករសហប្រតិបត្តិការប្រកបដោយសក្តានុពលពេញលេញទៀតផង។
ការដែលភាគីទាំងពីរចេញសេចក្តីថ្លែងការណ៍រួមស្តីពីការដំឡើងកម្រិតទំនាក់ទំនងពីដៃគូយុទ្ធសាស្ត្រទៅជាដៃគូយុទ្ធសាស្ត្រពង្រឹង គឺជាភស្តុតាងយ៉ាងច្បាស់លាស់សម្រាប់ដឹងពីការចាត់ទុកជាសំខាន់ជាពិសេសរបស់ប្រទេសទាំងពីរចំពោះទំនាក់ទំនងទ្វេភាគី។ រហូតមកដល់ពេលនេះ វៀតណាមនៅតែជាប្រទេសតែមួយគត់នៅក្នុង ASEAN ដែលមានទំនាក់ទំនងដៃគូយុទ្ធសាស្ត្រពង្រឹងជាមួយនិងហ្វីលីពីន។ ក្របខ័ណ្ឌនៃទំនាក់ទំនងថ្មីបានអះអាងសារជាថ្មីនូវសារៈសំខាន់យុទ្ធសាស្ត្រយូរអង្វែងនៃទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរនៅតាមបណ្តោយសមុទ្រខាងកើត ដែលជាសមាជិកដ៏មានភាពរស់រវើកនិងសកម្មចំនួនពីររូបរបស់ ASEAN។
នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ព្រមទាំងប្រធានាធិបតីហ្វីលីពីន Ferdinand Romualdez Marcos Jr. ក៏បានធ្វើជាសាក្សីនៅក្នុងពិធីផ្លាស់ប្តូរលិខិតូបករណ៍សហប្រតិបត្តិការដ៏មានសារៈសំខាន់ជាច្រើន។ ក្រៅពីនោះ ថ្នាក់ដឹកនាំទាំងពីររូបបានរួមគ្នាអញ្ជើញចូលរួមព្រមទាំងថ្លែងមតិនៅក្នុងវេទិកាសហគ្រាសវៀតណាម-ហ្វីលីពីន ជាកន្លែងដែលបានធ្វើជាសាក្សីនៃការចុះហត្ថលេខានិងការប្រគល់ជូននូវកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចប្រហែល ៥០ ច្បាប់នៅលើវិស័យគន្លឹះជាច្រើនដូចជាទេសចរណ៍ ថាមពល បច្ចេកវិទ្យា កសិកម្ម សុខាភិបាល ពាណិជ្ជកម្ម គីមីសាស្ត្រ ការច្នៃប្រឌិតផ្លាស់ប្តូរថ្មីព្រមទាំងការបំប្លែងឌីជីថល។
ក្របខ័ណ្ឌនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រពង្រឹង បណ្តាលិខិតូបករណ៍និងកិច្ចព្រមព្រៀងសហប្រតិបត្តិការដ៏សម្បូរបែបនិងមានគុណភាពខ្ពស់ទាំងនេះបង្កើតបានជាខឿនគ្រឹះដ៏រឹងមាំព្រមទាំងជាមូលដ្ឋានជាក់ស្តែងដ៏ងាយស្រួល ជួយឱ្យទំនាក់ទំនងវៀតណាម-ហ្វីលីពីនបោះជំហានទៅមុខយ៉ាងរឹងមាំចូលទៅក្នុងដំណើរផ្លូវអភិវឌ្ឍន៍ថ្មីមួយប្រកបដោយលក្ខណៈគ្រប់ជ្រុងជ្រោយនិងមានសារធាតុជាងមុននាពេលខាងមុខ។
ដើម្បីសម្រេចបាននូវបណ្តាគោលដៅថ្មីនៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី យោងតាមឯកអគ្គរដ្ឋទូត តើប្រទេសទាំងពីរត្រូវផ្តោតសំខាន់ទៅលើបណ្តាទិសដៅនិងអាទិភាពណាខ្លះ?
នាពេលខាងមុខ ភាគីទាំងពីរត្រូវបន្តរក្សានិងបង្កើនល្បឿននៃការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ថ្នាក់ព្រមទាំងចាត់តាំងអនុវត្តប្រកបដោយប្រសិទ្ធភាពនិងជាប្រចាំនូវបណ្តាយន្តការសន្ទនាដែលត្រូវបានបង្កើតជាស្ថាប័ន។ តាមរយៈនោះ ប្រទេសទាំងពីរនឹងផ្លាស់ប្តូរជាប្រចាំនូវជំហរ លើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមក ពង្រឹងទំនុកចិត្តយុទ្ធសាស្ត្រ ដោះស្រាយទាន់ពេលវេលានូវបណ្តាការលំបាកនិងបញ្ហាចោទឡើង ជំរុញកិច្ចសហប្រតិបត្តិការមានសារធាតុនិងយូរអង្វែងនៅក្នុងបរិបទដែលស្ថានការណ៍អន្តរជាតិនងតំបន់នៅតែមានការប្រែប្រួលជាច្រើន ជួនកាលគឺមានលក្ខណៈនឹកស្មានមិនដល់និងមិនអំណោយផលសម្រាប់គ្រប់បណ្តាប្រទេស។
ជាមួយនិងសក្តានុពលដ៏ធំធេងនៃខឿនសេដ្ឋកិច្ចទាំងពីរដែលមានការកើនឡើងឈានមុខគេនៅក្នុងតំបន់ ចំនួនប្រជាជនសរុបជាង ២២០ លាននាក់ វប្បធម៌ប្រើប្រាស់ប្រកបដោយភាពរស់រវើក ទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ព្រមទាំងលក្ខណៈបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកខ្ពស់ វៀតណាមនិងហ្វីលីពីនគឺនៅមានលំហធំធេងណាស់ដើម្បីជំរុញពាណិជ្ជកម្មនិងការវិនិយោគ។ ភាគីទាំងពីរត្រូវបន្តសម្របសម្រួលធ្វើឱ្យពេញលេញនូវបណ្តានយោបាយបង្កលក្ខណៈងាយស្រួលដល់ពាណិជ្ជកម្ម បើកទូលាយទីផ្សារ បង្កើនការជំរុញការវិនិយោគព្រមទាំងការតភ្ជាប់សហគ្រាស។ នៅលើខឿនគ្រឹះនៃកិច្ចសហប្រតិបត្តិការនាំចេញអង្ករប្រកបដោយភាពលំនឹងនិងមានប្រសិទ្ធភាព គឺត្រូវតែរុញច្រានខ្លាំងក្លានូវការធ្វើឱ្យសម្បូរបែបនូវផលិតផល បណ្តាញចែកចាយព្រមទាំងខ្សែសង្វាក់ផ្គត់ផ្គង់។
ទន្ទឹមនឹងនោះ ប្រទេសទាំងពីរគួរតែទាញយកផលប្រយោជន៍ពីអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្របច្ចេកវិទ្យានិងការបំប្លែងឌីជីថលដែលទើបតែបានចុះហត្ថលេខា ដើម្បីជំរុញយ៉ាងខ្លាំងក្លានូវបណ្តាវិស័យសេដ្ឋកិច្ចឌីជីថលនិងសេដ្ឋកិច្ចបៃតង ដែលជាបណ្តាកម្លាំងចលករកំណើនថ្មីនៃខឿនសេដ្ឋកិច្ចទាំងពីរ។ ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការកសិកម្មប្រពៃណី គឺត្រូវផ្តោតសំខាន់ទៅលើកសិកម្មឆ្លាតវៃ ការវារីវប្បកម្មបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ដែលជាតម្រូវការបន្ទាន់រួមរបស់ប្រទេសទាំងពីរដែលស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រ។
ការប្រាស្រ័យទាក់ទងប្រជាជននិងប្រជាជនគឺជាខឿនគ្រឹះដ៏មានសារៈសំខាន់រួមចំណែកធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី។ បន្ថែមពីលើការចាត់តាំងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីសហប្រតិបត្តិការទេសចរណ៍ដំណាក់កាល ២០២៦-២០២៩ ព្រមទាំងបណ្តាកម្មវិធីសហប្រតិបត្តិការវប្បធម៌ដែលបានចុះហត្ថលេខា ភាគីទាំងពីរត្រូវជំរុញការតភ្ជាប់ផ្ទាល់រវាងបណ្តាមូលដ្ឋាន អង្គការមិត្តភាពព្រមទាំងមូលដ្ឋានអប់រំទាំងឡាយ។
ជាសរុបមកវិញ ក្របខ័ណ្ឌដៃគូយុទ្ធសាស្ត្រពង្រឹងដែលទើបតែត្រូវបានបង្កើតឡើងគឺមិនត្រឹមតែជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការជាង ៥០ ឆ្នាំប៉ុណ្ណោះទេ គឺថែមទាំងបើកឡើងនូវបណ្តាភារកិច្ចថ្មីៗ ដែលទាមទារឱ្យមានការខិតខំប្រឹងប្រែងរួមគ្នារបស់បណ្តាស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរ។ គោលដៅចុងក្រោយបង្អស់គឺនាំមកនូវសន្តិសុខ វិបុលភាពព្រមទាំងសុភមង្គលសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ទន្ទឹមនឹងនោះរួមចំណែកយ៉ាងសកម្មចូលទៅក្នុងសន្តិភាព ស្ថិរភាពព្រមទាំងការអភិវឌ្ឍរបស់តំបន់និងនៅលើពិភពលោក។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកអគ្គរដ្ឋទូត!
យោងតាមនាយកដ្ឋានស្ថិតិហ្វីលីពីន ក្នុងរយៈពេល ៥ខែកន្លងទៅនេះ ហ្វីលីពីនបាននាំចូលអង្ករពីវៀតណាមចំនួន ១,៥លានតោន ស្មើនឹងជិត ៩០% នៃអង្ករសរុបចំនួនជាង ១,៦លានតោន ដែលបាននាំចូលប្រទេសនេះ។ |
ប្រធាន FDA ហ្វីលីពីន លោក Rolando Enrique Domingo បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានមួយថា រហូតមកទល់ពេលនេះ វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន AstraZeneca មិនមានហានិភ័យអ្វីនោះទេ។ |


មតិពីមិត្តអ្នកអាន